![]() |
MENU
|

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចមនុស្សមស្លាប់ម្នាក់របួសធ្ងន់២នាក់ជិះម៉ូតូលឿនជ្រេបណ្តាលដួលចូលរថយន្តធុនធំកិនបែករលាក្បាលដែលកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិព្រែកល្បៅឃុំឫស្សីក្រោកស្រុកមង្គលបូរី។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពុយ ទ្រី ភេទប្រុសអាយុ២១ឆ្នាំនិងអ្នកដែលរបួសធ្ងន់មាន១.ឈ្មោះ សោម មករា ភេទប្រុសអាយុ១៧ឆ្នាំ ២.ឈ្មោះ ឆេម វាសនា ភេទប្រុសអាយុ១៨ឆ្នាំជនរងគ្រោះរស់នៅភូមិអញ្ចាញឃុំឫស្សីក្រោកស្រុកមង្គលបូរី។
មន្ត្រីនគបាលចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានរថយន្តធុនធំ១គ្រឿងដែលពាក់ស្លាក់លេខភ្នំពេញ3A.2439ដែលដឹកដីខ្សាច់ពេញរថយន្តបើកបរក្នុងទឹសដៅតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទឹសដៅពីកើតទៅលិច ហើយជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក់ហុងដាទ្រីមដែលពាក់ស្លាក់លេខបន្ទាយមានជ័យ1K.3777ដែលមានគ្នា៣នាក់ឈ្មោះ ពុយ ទ្រី ជាអ្នកឌុបក្នុងទឹសដៅពីលិចទៅកើតក្នុងល្បឿនលឿន។
សមត្ថកិច្ចបានលើកឡើងថារថយន្តបើកបរក្នុងស្ថានភាពជ្រេរចាក់កួរទឹករលកបានដួលចូលរថយន្តបណ្តាលកិនស្លាប់ដោយបែកលលាក្បាលបណ្តាលស្លាប់ម្នាក់និងកន្លែងនិងរបួសធ្ងន់២នាក់ត្រូវបានសងគ្រោះបន្ទាន់ទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។
មន្ត្រីនគបាលចរាចរណ៍រូបនោះបានបញ្ជាក់ថា៖ក្រោពេលគ្រោះថ្នាក់ចរចរណ៍កើត ឡើងគឺកម្លាំង នគរបាលចរាចរណ៍បានចុះទៅពិនិត្យធ្វើការវាស់វែងគឺគ្រោះថ្នាក់កើតឡើងបង្កដោយអ្នកជិះម៉ូតូបើកបរក្នុងល្បឿនលឿនហើយគ្មានការប្រុងប្រយ័ត្នទើបបណ្តាលអោយគ្រោះថ្នាក់បណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់២នាក់។ក្រោយពេលវាស់វែងហើយរថយន្តនិងម៉ូតូគ្រោះថ្នាក់ត្រូវបានយកទៅរក្សាទុកនៅអធិការនគបាលស្រុកដើម្បីចាត់ការតាមច្បាប់៕


