MENU
រមណីយដ្ឋាន ប្រាសាទភ្នំជីសូរ្យ ( មានវីឌីអូ
)
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី១៤ កុម្ភៈ ២០១៦, ០៨:៤៣ | ៤,៧១១ ដង | ចុចបញ្ចេញមតិ (០)

ភ្នំជីសូរ ស្ថិតនៅភូមិដក ពរ ឃុំររៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង  រួចបត់ឆ្វេងចូលតាមផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ២៧គ.ម។ ភ្នំជីសូរមានកំពស់ ១៣០ម។

គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ១៦គ.មទើបទៅដល់ទីនោះ។

 នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើកំពូលភ្នំនេះគេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។

ប្រាសាទភ្នំជីសូរ កសាងដោយ ព្រះបាទសូរ្យវរ្ម័នទី១នៅ ដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ឧទ្ទិសថ្វាយ: ព្រហ្មមញ្ញសាសនា ស្ថាបត្យកម្មខ្មែរប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០មនិងមាន

ថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១      និងនៅចំកណ្តាលមានទីសក្តារៈមួយដែលសំខាន់ ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ។គេនិយមឡើងលើភ្នំជីសូរ តាមជណ្តើរថ្មខាងលិចដែលមានចំនួន៣៩០កាំហើយចុះតាមជណ្តើរខាងត្បូង ដែលមាន៤០៨កាំ។ នៅចំមុខប្រាសាទមានក្លោងទ្វារ និងមានជណ្តើរមួយទៀត សាងសង់តាំងពីសម័យកសាងប្រាសាទដែលភ្ជាប់ទៅប្រាសាទសែន និងប្រាសាទភូវាំង និងទន្លេអ៊ុំ ដែលជាបឹងកាលពីអតីតកាល ដែលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋ សំរាប់ធ្វើពិធីងូតទឹកលាងបាបតាមលទ្ធិព្រាហ្មញ្ញសាសនា។ក្រៅពីនេះនៅមានប្រាសាទជាច្រើនទៀតដ៏ទូលាយ បែរមុខទៅទិសខាងកើត និងពាយ័ព្យ មានបណ្តោយប្រវែង១០០ម និង ទទឹង៨០ម។ មួយផ្នែកធំនៃប្រាសាទភ្នំជីសូរត្រូវបានខូចខាត។ 

នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនាសង់ថ្មីមួយ និងនៅខាងក្រោយ មានសាលាធម្មសភាមួយខ្នងដែលមានកុដិព្រះសង្ឃ និងមានទីសក្ការៈតូចមួយទៀតហើយមានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ៗ។

ភ្នំជីសូរជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ មណ្ឌលនេះបាន និង កំពុងឆ្លុះបញ្ជាំងនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែលវប្បធម៌ អរិយធម៌បេតិកភ័ណ្ឌ

ជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនោះគេឃើញមានរូងវិមានច័ន្ទ ស្ថិតនៅប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ។ រូងធម្មជាតិនេះមានតាំងពីយូរយាណាស់មកហើយ។ វាជាទីស្ងាត់សំរាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិឬសំរាប់អ្នកធ្វើធូតុង្គដើរចង្រ្គមភាវនាធម៌។ កាលពីសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០មានការទំលាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលអោយរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗមិនអាចចេញចូលបានទៀតឡើយ។

ក្រៅពីប្រាសាទគេឃើញមានវត្តភ្នំជីសូរបានកសាងក្នុងឆ្នាំ១៩១៧ដែលមានចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកមានចំនួន៥អង្គ។ វត្តនេះត្រួវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរក្នុងសង្គ្រាមឆ្នាំ១៩៧០ហើយចាប់ផ្តើមកសាងជាថ្មីក្នុងឆ្នាំ១៩៧៩តរៀងមក។

តំបន់កសិទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបាទី និងស្រុកព្រៃ

កប្បាស ដែលមានវាលស្រៃធំល្វឹងល្វើយ និង ប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងក្នុងទំហំ៥១៣ហិចតានិង ស្រសេវស្សា ១៣៨៦ហិចតា ដែលមានអាងទឹកបីកន្លែងជាប់ៗគ្នា គឺធ្នស់តាគង់ ទួលលក និងសែនពារាម។

ប្រភពអត្ថបទសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភឆ្នាំ ២០០៥ ទំព័ ៦៣-៦៤ ដោយលោក កែវ ភួង

 

 

Phnom Chiso is alocated at Dork Phour village, Roveang commune, Samrong district, Takeo province. If traveling by car from #2 Road through Baptist district and brasaeatneangokhmaw distance of 62 km., Takes about an hour and left a trail is located 5 km from the national road. If traveling from the town is located 27 km which has 130 Phnom Chiso tall.

 

They can see Phnom Chiso since the entrance to the Phnom Tamao along National #2raod heading But tourists go south about 16 km to get there. On Phnom Chiso has temples although most had been broken, but it There was good off the excess temples in the area. From the top of this spectacular overlooking the fields in the stately Takeo everywhere.

Brasaeatophnomchisaur built by King Suryavarman 1 at the beginning of the 11th century (1002-1050) dedicated: penal provisions Khmer architecture

Brasaeatophnomchisaur built on the backs of a height of 380 meters at the beginning of the 11th century (1002-1050) by King Suryavarman 1 dedicated to Hinduism. The temple is built of sandstone and police length of 60 m and a width of 50 mm and a

2 floor porch surrounded. 2 smaller gallery, gallery 1 and in the middle of potential hero

A key and a door switch inside the wooden statues. In particular, they found nicely choreographed sculpture phte and Diamond pillar.

 

It is popular on the West Phnom Chiso chontaeroth 390 bars and down theSouth staircase of 408 steps. In front of the temple gate and stairs Built modern building attached to Sen and castle ruins Phouveang and Om river, a lake in the past been considered a sacred lakeWash

 Sins according to religious doctrine Brahmins regulations. In addition, more spacious temple toward the east and west with a length of 100 mm and a width of 80 mm. A large part of brasaeatophnomchisaur was damaged.

On the south side of the temple, a Buddhist temple built a new school and a rear thommosaphea back of the monastery monks and there is no longer a sanctuaryThere is an

 old reservoir made of concrete.

Phnom Chiso a tourist resort the history of the province. The center has been reflecting the ancient civilization, cultural heritage heritage

Khmer, coupled with the natural spectacle and Other Performance

Wat is primarily sound. Besides, there is a tunnel Moon Palace is situated about 150m from the south brasaeatophnomchisaur. This natural cave since long ago. It's a place for the novice Brahmin meditation or for tuna toilet consolation meditation justice. During the war in 1970, a bomb dropped sharply causing the tunnel was blocked by large stones can not go out anymore.

Besides the castle is found on Wat Chiso, built in 1917, Abbot beginning at 5. The monastery has been badly devastated in the 1970 war and begins to build a new 1979 times. 

Agrotourism Hun Sen Phnom Chiso located ina District and Prey

Cotton, which has a vast field of premium and irrigation complexes in size 513

Ha and for the rainy 1386 acres with a pool, three consecutive thnosa Tuol Ta Sen peaream.

source text

Attractions of the Kingdom of Cambodia, published 2005, page 63-64, Mr. Phuong  Keo

រមណីយដ្ឋានប្រាសាទភ្នំជីសូរ្យ

ថ្ងៃនេះជាថ្ងៃចុងសប្តាហ៏ក្រុមការងារយើងខ្ញុំសូមនាំអារម្មណ៏លោក លោកស្រី និង ប្រិយ៏មិត្តទាំងអស់មកទស្សនារមណីយដ្ឋានប្រាសាទភ្នំជីសូរ្យhttp://vokc.org/article/281

Posted by VOKC News on Saturday, February 13, 2016
Tags:
  • រមណីយដ្ឋាន
  • ប្រាសាទភ្នំជីសូរ្យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥