MENU
ពិធីដាំកូនឈើ និងលែងកូនត្រីក្នុងឧទ្យានសម្តេចក្រឡាហោម ( ស ខេង ) ស្រុកបាណន់
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១៨ កញ្ញា ២០១៦, ១០:២៧ | ៧៦៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង ៖ នាវេលាព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៦ សាលាខេត្តបាត់ដំបង បានប្រារព្ធពិធីដាំកូនឈើ និងលែងកូនត្រីក្នុងឧទ្យានសម្តេចក្រឡាហោម ( ស ខេង )ស្រុកបាណន់ និងបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៥៧១ក្រាលកៅស៊ូ  D B S T ប្រវែង ៧• ០០០ ម៉ែត្រចាប់ពីភ្នំគល់ ឃុំកន្ទី២ដលរង្វង់មូលយាយទូលក្រូច ភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ក្នុងនោះដែរក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណះអភិបាលខេត្តបាត់ដំបង រួមទាំមន្ត្រីចំណុះជំនាញស៊ីវិល និងកម្លាំងគ្រប់ជាន់ថ្នាក់ចំណុះអោយខេត្តបាត់ដំបង ជាច្រើននាក់ទៀតផងដែរ ។

ឈ្លៀតក្នុងឱកាសខាងលើនេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាយើងត្រូវនាំគ្នាការពារព្រៃឈើ និង សំុអោយបងប្អូនប្រជាពលរដ្ធជួយការពារព្រៃទាំងអស់គ្នា ព្រមទាំងមានការដាំកូនឈើឡើងវិញចំនួន ( ២៣០០ដើម ) ប្រភេទឈើក្រញ៉ូងមានចំនួន ១១០ ដើម , ឈើបេង ៥០០ដើម , គគីរ ១០០០ដើម និងកូនឈើទាល ៥០០ ដើម ។ ព្រៃឈើទាំងនេះជារុក្ខជាតិពរបៃតងដែលនាំមកនៅខ្យលបរិសុទ្ធល្អជួយការពារសុខភាពទៅដល់រាង្គកាយមនុស្ស និងធ្វើឲ្យមនុស្សមានសុខភាពល្អ។ដែលមានផ្ទៃដី២ហិចតា នៅទល់មុខប្រសាទបាណន់ដែលជារុក្ខជាតិពណ៌បៃតងមកពីធម្មជាតិផងដែរ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានធ្វើពិធីដោះលែងកូនត្រីស្ពិនមានចំនួន(១៣០០ក្បាល)មានបឹងជម្រៅ៥ម៉ែត្រ និងត្រីអណ្តែងជាច្រើនក្បាលទៀតផងចូលទៅក្នុងបឹងនោះ ។ បន្ថែមពីនោះ ក្រោយពេលបញ្ចប់កម្មវិធីសម្តេចក៏បានអញ្ចើញចុះទៅត្រួតពិនិត្យមើលការដ្ធានមួយកន្លែងដែលកំពង់សាងសង់ផ្លូវ និងចាក់កៅស៊ូDBSTនៅឃុំកន្ទី២ ផងដែរ ៕

Tags:
  • កូនឈើ
  • ឧទ្យាន
  • កូនត្រី
  • ស្រុកបាណន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥