MENU
រដ្ឋាភិបាលកម្ពុជានិង ម៉ារ៉ុកជំរុញកិច្ចសហការសេដ្ឋកិច្ចវិទ្យាសាស្រ្ត បច្ចេកទេសនិងវប្បធម៌
សេដ្ឋកិច្ច | ថ្ងៃព្រហស្បតិ៍ ទី០៤ សីហា ២០១៦, ១៤:០៦ | ៥១៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០:០០ព្រឹក បានអនុញ្ញាតឱ្យឯកឧត្តម Abdelilah El Housni  ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រម៉ារ៉ុកប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបឯកឧត្តមទេសរដ្ឋមន្រ្តីបានរំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ ដែលត្រូវបានបង្កើតឡើងដោយព្រះមហាក្សត្រនៃប្រទេសទាំងពីរតាំងពីសម័យមុនសង្រ្គាមហើយនិងការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញកាលពីខែតុលាឆ្នាំ១៩៩៦។ ចំពោះការរីកចំរើននៃទំនាក់ទំនងទ្វេភាគី ឯកឧត្តមទេសរដ្ឋមន្រ្តីបានរំលឹកឡើងវិញនូវការចុះហត្ថលេខាក្នុងឆ្នាំ២០១៤ លើអនុស្សរណៈស្តីពីការពិគ្រោះ យោបល់ផ្នែកនយោបាយរវាងក្រសួងការបរទេសទាំងពីរ ហើយនិងការពិគ្រោះលើកទី១នៅក្នុងឆ្នាំ២០១៤នៅរាជធានីភ្នំពេញ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើអោយភាគីម៉ារ៉ុក ពិនិត្យពីលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះរវាងក្រសួងការបរទេសទាំងពីរជាលើកទី២ នៅប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០១៦នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញផងដែរអំពីការចុះហត្ថលេខាសង្ខេបរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០០២ លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្តបច្ចេកទេសនិងវប្បធម៌ ដែលរហូតបច្ចុប្បន្នកិច្ចព្រមព្រៀងនេះនៅពុំទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ ហើយនិងគំរោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋការសម្រាប់អ្នកកាន់លិខិតឆ្លងដែន ការទូតនិងលិខិតឆ្លងដែនផ្លូវការរបស់ប្រទេសទាំងពីរ ដែលភាគីទាំងពីរបានព្រមព្រៀងថា នឹងចុះហត្ថលេខាក្នុងឆ្នាំ២០១៦នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានអំពាវនាវអោយភាគីទាំងពីរខិតខំធ្វើការរួមគ្នាដើម្បីអនុវត្តបណ្តាឯកសារដែលបានចុះហត្ថលេខាកន្លងមកហើយនិងជំរុញអោយមានការចុះហត្ថលេខាលើឯកសារដែលបានព្រមព្រៀងគ្នារួចហើយ។   

ឯកឧត្តមឯកអគ្គរាជទូត បានប្រគល់ជូនឯកឧត្តមទេសរដ្ឋមន្រ្តី នូវសារលិខិតរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសម៉ារ៉ុកអបអរសាទរចំពោះការតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។  ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែលត្រូវបានបង្កើតឡើងដោយព្រះមហាក្សត្រនៃប្រទេសទាំងពីរ និងការរីកចម្រើនផ្នែកទំនាក់ទំនងទ្វេរភាគី រហូតមកដល់ពេលបច្ចុប្បន្ន។ 

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីការត្រៀមរៀបចំរបស់ក្រសួង ការបរទេសម៉ារ៉ុកអោយមានកិច្ចប្រជុំពិគ្រោះយោបល់លើកទី២រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុងចុងឆ្នាំ២០១៦នេះ នៅប្រទេសម៉ារ៉ុក។  

ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើអោយភាគីទាំងពីររៀបចំអោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកទេស និងវប្បធម៌ និងកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងលិខិតឆ្លងដែនផ្លូវការរបស់ប្រទេសទាំងពីរ ក្នុង ឱកាសនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី២នេះ។

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបឯកឧត្តមទេសរដ្ឋមន្រ្តីថា ប្រទេសម៉ារ៉ុក ចាត់ទុកប្រទេសកម្ពុជា គឺជាគំរូដ៏ល្អមួយសម្រាប់ប្រទេសដទៃទៀតនៅលើសកលលោក ក្នុងការខិតខំបង្កើតអោយមានភាពសុខដុមនីយកម្ម និងសន្តិសហវិជ្ជមាន រវាងបណ្តាក្រុមសហគមន៍ដែលមានជំនឿសាសនាផ្សេងៗគ្នា។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងពីបំណងរបស់រដ្ឋាភិបាលម៉ារ៉ុក ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការទូតជាមួយកម្ពុជាជាពិសេសលើការបណ្តុះបណ្តាលអ្នកការទូតវ័យក្មេងកម្ពុជានៅប្រទេស ម៉ារ៉ុក ហើយនិងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ារ៉ុកផងដែរ។

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនពីបំណងរបស់រដ្ឋាភិបាលម៉ារ៉ុក ក្នុងការអញ្ជើញថ្នាក់ដឹកនាំកម្ពុជាទៅចូលរួមកិច្ចប្រជុំ COP22 ស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្ត ទៅនៅប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០១៦នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីការ ប្រារព្ធខួប២០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ (២៣ តុលា ១៩៩៦-     ២៣ តុលា ២០១៦)៕

Tags:
  • រដ្ឋាភិបាល
  • សេដ្ឋកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥