MENU
អ្នកកាសែតអង់គ្លេសចុះផ្សាយថាលោក Choi Min Hoនិងនាង Sooyoung មានទំនាក់ទំនងស្នេហាជាមួយគ្នា
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី០៤ កុម្ភៈ ២០១៦, ១១:៥៩ | ១,២០៨ ដង | ចុចបញ្ចេញមតិ (០)

លោក Choi Min Hoកើតនៅថ្ងៃទី 9 ខែធ្នូឆ្នាំ 1991 នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងលោក Choi Min Hoជាតារាចម្រៀងតារាសម្ដែងនិងពិធីការិនីកូរ៉េខាងត្បូង។ គាត់គឺជាតារាចម្រៀង Rap សំខាន់នៅក្រុមក្មេងប្រុសកូរ៉េខាងត្បូង ។ Choi Min Hoបានចូលរួមសាកលវិទ្យាល័យ Konkuk, ដែលជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាលើមុខវិជ្ជាភាពយន្ត Min Ho អាចនិយាយភាសាកូរ៉េ, ចិន, ជប៉ុន, និងភាសាអង់គ្លេស។ ក្នុងរយៈពេលពីរឆ្នាំមកហើយគាត់ត្រូវបានគេទទួលស្គាល់ដោយពានរង្វាន់បួនសម្រាប់ការសម្តែងរបស់លោក។Minho បានបង្ហាញខ្លួនទាំងនៅក្នុងកំណែកូរ៉េនិងជប៉ុនរបស់វីដេអូចម្រៀង Girls 'Generation បទ "Gee" ។

អ្នកកាសែត​របស់​បរទេស​មួយ​បាន​រាយការណ៍​ថាChoi Min Ho សមាជិក​ក្រុម​ចម្រៀង​បុរសក្រុម Shinee និង ឯនាងSooyoung សមាជិក​ក្រុម Girls’ Generation ដែលទំនាក់ទំនងស្នេហាជាមួយគ្នា។កាល​ពី​ព្រឹក​ថ្ងៃ​ទី ៣​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បណ្ដាញ​សង្គម​របស់​កូរ៉េ​ខាង​ត្បូង​បាន​ចែក​រំលែក​គ្នា​ព័ត៌មាន​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង Shinee និង Girls’ Generation ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​​បញ្ហា​នេះ​ ​គឺមកអ្នក​កាសែត​មួយ​ដែល​មាន​ឈ្មោះ​ថា London Life របស់​ចក្រភព​អង់គ្លេស​បាន​ចុះផ្សាយ​​​ថា Minho និង Sooyoung ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី New York Fashion Week កាល​ពី​ចុង​ឆ្នាំ​មុន​នោះ​គឺ​ដូចជា​សង្សារ​នឹង​គ្នា។

មូលហេតុ​ដែល​បណ្ដាល​ឲ្យអ្នកកាសែត​របស់​បរទេស​មាន​ការ​ភ័ន្តច្រឡំនេះ​កើត​ឡើង​​គឺ​​ដោយ​សារ​តែ​ក្នុង​កំឡុង​ពេល​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ តារា​ចម្រៀង​មក​ពី​ផលិតកម្ម SM Entertainment ទាំង​២​នាក់បាន​បង្ហាញ​ពី​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​ដូច​គូ​សង្សារទើបគាត់យល់ច្រឡំ។

គួរ​បញ្ជាក់ផង​ដែរ​ថានាង Sooyoung បានប្រាប់ថានាងមានគូ​សង្សារ​​រួចទៅ​ហើយ​ដោយ​សង្សារ​របស់​តារា​ចម្រៀង​គឺលោកជា​តារា​សម្ដែងឈ្មោះលោក Jung Kyung Ho៕

Tags:
  • លោក Choi Min Ho
  • នាង Sooyoung
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥