ខេត្តព្រះសីហនុ ៖ ក្រោយពីបានធ្វើការសើុបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពាក់ព័ន្ធករណីជួញដូរចែកចាយគ្រឿងញៀននៅយប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៦នេះក្រោមការបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលជាស្នងការនគរបាលខេត្តព្រះសីហនុនិងក្រោយពីបានធ្វើការសើុបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពាក់ព័ន្ធករណីជួញដូរចែកចាយគ្រឿងញៀនកម្លាំងជំនាញបានចេញ ប្រតិបត្តិការបង្ក្រាប នៅចំណុចចង្កេះភ្នំ ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ។
ក្នុងកិច្ចប្រតិបត្តិការនោះដោយភូមិសាស្ត្រមិនអំណោយផលក្នុងព្រៃធ្វើឲ្យជនសង្ស័យដឹងខ្លួនបានបំផ្លាញវត្ថុតាងចោល ហើយរត់គេចខ្លួន ។
នៅកន្លែងកើតហេតុកម្លាំងជំនាញដកហូតបានវត្ថុតាងរួមមាន ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងកាំភ្លើងកែឆ្នៃ១ដើមនិងប្រដាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
នៅពេលកម្លាំងជំនាញចេញពីកន្លែងកើត ហេតុស្រាប់តែប្រទះឃើញយុវជន២នាក់ កំពុងជិះម៉ូតូចូលទៅទីនោះ១ ឈ្មោះ យើ សាំ ភេទប្រុស ឆ្នាំកំណើត១៩៩១ ។ ២ ឈ្មោ យើត ម៉ាន ភេទប្រុស ឆ្នាំកំណើត១៩៨៦ មានទីលំនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ។
ក្រោយពីធ្វើការសាកសួរទើបដឹងថា ពួកគេទៅទិញថ្នាំញៀនជក់នៅចង្កេះភ្នំ កន្លែងដែលសមត្ថកិច្ចចុះទៅបង្ក្រាបនោៈហើយសមត្ថកិច្ចក៍ឃាត់ខ្លួនដើម្បីបន្តតាមនីតិវិធីច្បាប់ ។