វិធីធ្វើទឹកញរសារព័ត៌យើងខ្ញុំបានបង្ហាញកាលពីម្សិលមុិញ។ ហើយនេះជាគុណសម្បត្តិញរចំពោះសុខភាព ០៥យ៉ាងបន្តទៀត៖
5-ពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយៈ ទឹកញរ ជួយបង្កើនប្រព័ន្ធអង្គបដិបក្ខរួមនៃរាងកាយនិងជួយក្នុងការរក្សាសុខភាពបានយ៉ាងល្អបំផុត។ ទឹកញរអាចជួយ ម៉ូលេគុល ប្រព័ន្ធការពាររាងកាយអោយមានសុខភាពល្អដោយការបង្កើនប្រព័ន្ធភាពសាំុ ដោយភ្ញោសមាសភាគនៃការធ្លាក់ចុះនៃម៉ូលេគុលអោយ មានសកម្មភាពខ្លាំង។ យន្តការដែលទឹកញរអាចបំពេញមុខងារផ្សេងគ្នាទាំងនេះត្រូវបានហៅថា បន្សាំុភាព។
6-ជួយកាត់បន្ថយរោគសញ្ញានៃការឈឺសាច់ដុំ: ៧៧ភាគរយនៃអ្នកដែលមានការឈឺសាច់ដុំរ៉ាំរ៉ៃបានរាយការណ៍ថាបានថយចុះរោគសញ្ញាក្រោយពីពួកគេចាប់ផ្ដើមទទួលទានទឹកញរ។
7-ការពាររចនាសម្ព័ន្ធកោសិការៈ ញរ ត្រូវបានគេជឿថាអាចពង្រឹងនិងរក្សាបាននូវរចនាសម្ព័ន្ធរបស់កោសិកា។ ដែលអាចជួយសរីរាង្គអោយជាសះស្បើយដោយខ្លួនវាផ្ទាល់និងអាចជួយជួសជុលកោសិកាដែល«ឈឺ»បានដោយខ្លួនឯង។
៨- ជួយត្រួតពិនិត្យជំងឺទឹកនោមផ្អែម: ញរជាឧសថការពារ និង ត្រួតពិនិត្យជំងឺទឹកនោមផ្អែម។ ផឹកទឹកញរជាប្រចាំនឹងធ្វើអោយរោគសញ្ញានៃទឹកនោមផ្អែមមានភាពធូរស្រាលជាលំដាប់តាមរយៈសមត្ថភាពរបស់វាទៅជំរុញការផលិតអុកស៊ីតកម្មអាស៊ូត។
9-ជួយកាត់បន្ថយរោគសញ្ញានៃជំងឺហឺត: ញរ អាចជួយក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញានៃជំងឺហឺត ដោយការបង្កើនប្រព័ន្ធភាពស៊ាំនិងការពង្រឹងរចនាសម្ព័ន្ធកោសិកានៃជំងឺរលាកទងសួតនេះ។
10-ប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត: សមត្ថភាពរបស់ទឹកញរក្នុង ការផ្លាស់ប្តូរជីវគីមីធម្មជាតិដូចជាអ័រមូននៅក្នុងខួរក្បាលបាន។ហេតុអ្វីបានជាមនុស្សជាច្រើនមានអារម្មណ៍ថាមិនសូវមានការធ្លាក់ទឹកចិត្តបន្ទាប់ពីផឹកទឹកញរ។
(គុណសម្បត្តិញរចំពោះសុខភាព នៅមានត...ចេញផ្សាយនៅថ្ងៃស្អែក)