MENU
បច្ចេកទេសដាំត្រសក់ និង គុណប្រយោជន៏នៃ ត្រសក់ដែលអ្នកមិននឹកស្មានដល់
កសិកម្ម | ថ្ងៃពុធ ទី២៧ មករា ២០១៦, ១០:៤៧ | ៥,៧៧៩ ដង | ចុចបញ្ចេញមតិ (០)

ត្រសក់​ជា​ដំណាំ​ដាំ​បាន​គ្រប់​រដូវ ហើយ​ដែល​គេ​ច្រើន​ដាំ​នៅ​ក្នុង​តំបន់​មាត់​ទន្លេ ជា​កន្លែង​ដែល​សំបូរ​ដី​ល្បប់​ច្រើន។ ត្រសក់​ជា​ដំណាំ​វល្លិ មិន​សូវ​ត្រូវការ​ទឹក​ច្រើន​ក្នុង​ការ​ស្រោចស្រព​នៅ​រដូវវស្សា។ ត្រសក់​អាច​ដាំ​ដោយ​លើក​ជា​រង ហើយ​ដាក់​ចំណារ ឬ​ទ្រើង សម្រាប់​ឲ្យ​ដៃ​វារ​តោង​ឡើង​ដើម្បី​ផ្ដល់​ផ្លែ​ច្រើន និង​ប្រមូល​ផល​បាន​យូរ​ថ្ងៃ។

ត្រសក់​ជា​ដំណាំ​វល្លិ​វារ​ឡើង​ទ្រើង ហើយ​វា​មិន​ត្រូវ​ការ​ដី​ដែល​ជាំ​ទឹក និង​ដី​ស្ងួត​ខ្លាំង​ពេក​ទេ តែ​វា​ត្រូវការ​ដី​មាន​ជាតិ​មមោក​ច្រើន​នៅ​ពេល​ដាំ​ដុះ។ ត្រសក់​ត្រូវ​ការ​អាកាសធាតុ​ចន្លោះ​ពី ២៥ ទៅ ៣០​អង្សារសេ សម្រាប់​ការ​លូតលាស់។

ត្រសក់គឺជាបន្លែមួយប្រភេទ ដែ​ល​គេ​និយម​ប្រើ​ប្រាស់​បំផុត​ក្នុង​ចំណី​អាហារ​នានា បន្លែ​មួយ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ឆ្ងាញ់ និង​ងាយ​ស្រួល​រក​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​មាណ​គុណ​សម្បត្តិ​ជា​ច្រើន​ដែលគួរអោយ​​ភ្ញាក់​ផ្អើល​។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​ទាំង 28 របស់​ផ្លែ​ត្រសក់ សម្រាប់​សុខភាព​របស់​អ្នក។

  1. ល្អសម្រាប់អ្នកចង់ស្រកទំងន់ :ផ្លែត្រសក់មាន​កម្រិត​កាឡូរី​តិច​តូច​បំផុត ហេតុ​ដូច្នេះ​ហើយ​សម្រាប់​អ្នក​ចង់​ស្រក​ទំងន់ រឺក៏​មាន​រាង​ស្អាត គួរ​តែ​ជ្រើស​រើស​បន្លែ​នេះ​ទៅ​ទទួលទាន។
  2. សំបូរជាតិទឹក :ត្រសក់មួយផ្លែ មានទឹកក្នុងនោះចំនួន 95% ឯ​ណោះ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​ជីវ​ជាតិ​ផង​ដែរ។
  3. កំចាត់ជាតិពុលក្នុងខ្លួន :វានឹងជួយកំចាត់ជាតិ​ពុល​មួយ​ចំនួន​ក្នុង​ខ្លួន​យើង និង​បង្ហូរ​មក​តាម​រយៈ​ទឹក​នោម​បាន ដែល​ល្អ​បំផុត​សម្រាប់​អ្នក​មាន​បញ្ហា​តម្រង់​នោម។
  4. សំបូរដោយជីវជាតិចិញ្ចឹម :ត្រសក់សំបូរទៅដោយវីតាមីន B1, B2, B3, B5, B6 ហ្វូលិក អា​ស៊ីត វីតា​មីន C, ផូស្វ័រ, ប៉ូតា​ស្យ៉ូម, ម៉ាញ៉េ​ស្យូម, និង​ស័ង្កសី។
  5. ផ្តល់ថាមពល :វាសំបូរទៅយសារវីតាមីន B និង កាបូនអ៊ីដ្រាត​ដែល​អាច​ផ្តល់​ថាមពល​បាន​រហ័ស​ដល់​រាងកាយ
  6. ល្អបំផុតសម្រាប់ស្បែក :ដោយសារតែវាសំបូរដោយ​ជាតិ​ទឹក សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​សារ​ធាតុ​រ៉ែ​ដូច​ជា ប៉ូតា​ស្យូម និង​ម៉ាញ៉េស្យូម​ជា​ដើម​នោះ ត្រសក់​ជា​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​របស់​យើង។ យើង​អាច​ប្រើ​ប្រាស់​ត្រសក់​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក និង​ជួស​ជុល​ស្បែក​ដែល​បាន​រង​ការ​ខូចខាត​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ​បាន​ ដោយ​គ្រាន់​តែ​យក​ត្រសក់​ទៅ​ទ្រាប់​ពីលើ រឺក៏​ទទួល​ទានវា។

វិធីធ្វើម៉ាស់ត្រសក់ដើម្បីអោយស្បែកមុខភ្លឺថ្លា និង​ មានសំណើម

  • ត្រសក់ ៤-៥ផ្លែ ជាមួយទឹកឃ្មុំ២ស្លាបព្រា

ត្រសក់ត្រូវពុះយកគ្រាប់ចេញ លាងសាច់ត្រសក់ឱ្យស្អាត រួចបុកឱ្យម៉ដ្ឋ ច្រោះទឹកចេញទុកតែសាច់ត្រសក់ប៉ុណ្ណោះ មិនត្រូវច្រោះវាឱ្យស្ងួតពេកទេ ហើយក៏មិនត្រូវទុករាវពេកដែរ (បើមានម៉ាស៊ីនក្រឡុកផ្លែឈើរឹតតែប្រសើរ) ។ លាយវត្ថុផ្សំចូលគ្នាកូរឱ្យសព្វ រួចយកមកបំពោកលើផ្ទៃមុខទុករយៈពេលយ៉ាងហោចណាស់២០នាទី ទើបលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច

  1. ប្រើសម្រាប់សំអាតកញ្ចក់ :ត្រសក់មានប្រសិទ្ធភាពខ្ពស់ អាច​សំអាត​កញ្ចក់ កំចាត់​អ័ព្ទ និង​ស្នាម​ប្រឡាក់​ផ្សេងៗ​បាន។
  2. បញ្ចៀសមហារីក :នៅក្នុងត្រសក់វាមានផ្ទុកនូវសារ​ធាតុ lariciresinol, pinoresinol, and secoisolariciresinol ដែល​វា​អាច​បញ្ចៀស​បាន​នូវ​មហារីក​មួយ​ចំនួន​មិន​អោយ​កើត​លើ​យើង​បាន។
  3. កំចាត់សត្វល្អិត :ក្លិនត្រសក់អាចបណ្តេញនូវសត្វល្អ​ឥត​បាន​ការ​មួយ​ចំនួន​បាន។
  4. ព្យាបាលស្បែកដែលបានរលាក :ប្រសិនបើអ្នកបាន​រលាក​ភ្លើង រឺ​ក៏​អ្វី​ដែល​មាន​កំដៅ​ក្តៅ សូម​ចិត​ត្រសក់​មួយ​ចំណិត​មក​បិត​លើ​តំបន់​ដែល​រលាក​នោះ ដើម្បី​បន្ថយ​កំដៅ​ស្បែក និង​ព្យាបាល​ស្បែក។
  5. គ្របគ្រងសម្ពាធឈាម :ប៉ូតាស្យ៉ូម ម៉ាញ៉េស្យូម និង​កាក​សរសៃ Fiber ក្នុង​ត្រសក់ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​របស់​យើង។
  6. ជំរុញអោយសក់លូតលាស់បានល្អ :ត្រសក់មានសារធាតុសីលីកូន និង​ស្ពាន់​ធ័រ ដែល​វា​នឹង​ជំរុញ​អោយ​សក់ ដុះ​បាន​ក្រាស់​ល្អ។ ដើម្បី​ប្រសិទ្ធ​ភាព​ខ្ពស់ សូម​ឧស្សាហ៍​ផឹក​ទឹក​ការុត លាយ​ជា​មួយ​ត្រសក់។
  7. ប្រើជាអាហារសំរន់ :ប្រសិនបើអ្នកឃ្លាន អ្នក​អាច​ប្រើ​ត្រសក់​ជា​អាហារ​សំរន់​បាន ហើយ​វា​ក៏​ល្អ​ជាង​អាហារ​សំ​រន់​ដូច​ជា​នំ​កញ្ចប់ និង​អ្វី​ផ្សេងៗ​ដែរ។
  8. សំអាតស្បែកជើង :យកត្រសក់ត្រដុះ​នឹង​ស្បែក​ជើង​ស្បែក​អ្នក នោះ​វា​នឹង​ភ្លឺ​ចិញ្ចាញ
  9. ល្អសម្រាប់ធ្មេញ និងអញ្ចាញ :សារធាតុ Fiber ក្នុងត្រសក់​ជួយ​ម៉ាស្សា​អោយ​ធ្មេញ និង​អញ្ចាញ​អោយ​មាន​សុខភាព​ល្អ និង​រឹង​មាំ​បាន។
  10. បំបាត់សម្លេងគ្រឺតចេញពីទ្វារ :ប្រសិនបើទ្វាររបស់អ្នកមាន​សម្លេង​គ្រាតៗ​ដែល​រំខាន​នោះ សូម​យក​ត្រសក់​ទៅ​ញី​ត្រង់​ត្រចៀក​ទ្វារ រឺ​បង្អួច នោះ​សម្លេង​នោះ​នឹង​បាត់​ជាក់​ជា​មិន​ខាន។
  11. ជួយអោយយើងមានអារម្មណ៍ធូរស្រាល :ប្រើប្រាស់ត្រសក់​នៅ​ពេល​ដែល​យើង​ស្ទីម នឹង​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ធូរស្រាល បំ​បាត់​ស្ត្រេស​បាន។
  12. បំបាត់ក្លិនមាត់ស្អុយ :គ្រាន់តែយកត្រសក់ទៅ​ទំពារ​ផ្អាប់​ទុក​ក្នុង​មាត់​រយៈ​ពេល 30 វិនាទី នោះ​វានឹង​បំបាត់​អស់​នូវ​ក្លិន​ស្អុយ ក៏​ដូច​ជា​បាក់​តេរី​ចេញ​ពី​មាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។
  13. សំអាតលោហៈធាតុផ្សេងៗអោយសស្អាត :ត្រសក់អាច​ជួយ​សម្អាត​គ្រឿង​លោហៈ​ផ្សេងៗ​អោយ​ស្អាត​ចែង​ចាំង​បាន។
  14. សំអាតទឹកហ្វឺត រឺស្នាមប្រលាក់ :សំបករបស់ត្រសក់អាច​ជួយ​សំអាត​ស្នាម​ប្រឡាក់​ផ្សេងៗ​បាន​ដូច​ជា​ទឹកហ្វឺត គូល័រ​ទៀន និង​អ្វី​ដែល​លុប​មិន​ជ្រះ។
  15. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ :សារធាតុទឹក​ដ៏​ច្រើន​របស់​ត្រសក់ អាច​ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ស្រួល នឹង​កាត់​បន្ថយ​ជាតិ​ពុល​ផ្សេងៗ។
  16. ល្អសម្រាប់ជាលិការ :សិលាកាក្នុងត្រសក់ ជួយ​អោយ​ជាលិកា​ក្នុង​ខ្លួន​កាន់​តែ​មាន​ភាព​រឹងមាំ ដែល​ធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ​បាន។
  17. កំចាត់ព្រូន និងតេនញ៉ា :ត្រសក់អាចកំចាត់​ព្រូន និង​តេនញ៉ា​មួយ​នួន​ចេញ​ពី​ខ្លួន​ប្រាណ​របស់​យើង​បាន ដោយ​គ្រាន់​តែ​ទទួល​ទា​នវា​ជាមួយ​ទឹក។
  18. ល្អសម្រាប់ក្រចក :សារធាតិស៊ីលីកានឹងជួយ​អោយ​ក្រចក​យើង​មាន​ភាព​រឺងមាំ និង​ថ្លា​ស្អាត
  19. បំបាត់ការឈឺនៃការគ្រេចជើង រឺសន្លាក់ :វីតាមីន A, B1, B6, C និង D ព្រម​ទាំង​សារធាតុ កាល់​ស្យូម និង​ម៉ាញ៉េ​ស្យូម អាច​ជួយ​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​នៅ​តាម​សន្លាក់ រឺ​ជើង​របស់​យើង​បាន។
  20. ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម :វា​មាន​សារធាតុ​មួយ ដែល​កោសិកា​ចំបាច់​ត្រូវ​ការ​ដើម្បី​បង្កើត​អាំងស៊ុយលីន ដែល​អាច​អោយ​អាការៈ​មាន​ភាព​ល្អ​ប្រសើរ​បន្តិច​បាន។
  21. កាត់បន្ថយកូឡេស្តរ៉ល :ការសិក្សា​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថា សារ​ធាតុ​ស្តេរ៉ូល​ក្នុង​ត្រសក់ អាច​កាត់​បន្ថយ​កម្រិត​កូឡេស្តរ៉ូល​អោយ​ថយ​ចុះ​បាន។
  22. អាហារដ៏ល្អសម្រាប់ធ្មេញ :ត្រសក់​ក្លាសេ​មួយ​ចំ​ណិត​គឺ​ជា​របស់​លេង​ដ៏​ល្អ​សម្រាប់​អញ្ចាញ​ធ្មេញ​យើង ដែល​អាច​ជួយ​ម៉ាស្សា និង​ធ្វើ​អោយ​វា​មាន​ភាព​ល្អ​ប្រសើរ​បាន ទាំង​កុមារ​តូចៗ និង​មនុស្សធំ។

បច្ចេកទេសដាំត្រសក់ និង គុណប្រយោជន៏នៃត្រសក់ដែលអ្នកមិននឹកស្មានដល់http://vokc.org/article/139

Posted by VOKC News on Tuesday, January 26, 2016
Tags:
  • បច្ចេកទេសដាំត្រសក់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥