MENU
តើឥរិយាបថល្អជាអ្វី និងមានប្រយោជន៏អ្វីខ្លះសំរាប់អ្នក?
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី២៤ មេសា ២០១៦, ១៤:៤៣ | ១២,៤៤០ ដង | ចុចបញ្ចេញមតិ (០)

ឥរិយាបថល្អ រឺ សមត្ថភាពផ្នែកខាងក្នុង មានន័យថា ជាទង្វើរ(សកមុ្មភាព និង គំនិត)ល្អរបស់មនុស្ស ដែលធ្វើទៅលើអ្នកដទៃក្នុងគោលដៅវិជ្ជមាន និងទទួលបានការគោរពពីអ្នកដទៃ។ ឥរិយាបថល្អមានឥទ្ធិពលទៅលើគុណសម្បត្ដិទាំងអស់របស់មនុស្សយើងម្នាក់ៗ។ គេអាចវាយតំលៃមនុស្សម្នាក់ និង វប្បធម៌បាន តាមរយៈឥរិយាបថរបស់បុគ្គលនោះ។ នៅក្នុងការសំភាសន៍ជ្រើសរើសបុគ្កលិកមួយពួកគេក៏បានសង្កេត ឥរិយាបថរបស់បុគ្គលនោះផងដែរ។ សម្ថភាពបុគ្គល និង ចំនេះដឹងជាផ្នែកមួយសំខាន់ តែសំខាន់ជាងនេះទៀតគឺឥរិយាបទ បើឥរិយាបទមិនល្អហើយបុគ្គលម្នាក់នោះនឹងធ្វើអោយស្ថាប័ន រឺ បុគ្គលខ្លួនឯងទទួលបរាជ័យជាក់ជាពុំខាន។ ឥរិយាបថល្អអាចអោយយើងអាចឈ្នះ រឺទទួលជោគជ័យនូវរឿងជាច្រើន។ គុណសម្បត្ដិនៃឥរិយាបទល្អអ្នកនឹងទទួលបានការគោរពដោយស្វ័យប្រវត្តិនិង ការទទួលស្គាល់ពីឥរិយាបទដ៏ល្អរបស់អ្នក ។

ការអប់រំមនុស្សផ្នែកឥរិយាបទល្អ នេះចាប់តាំងពីកុមារមកម្លេះទៅតាមស្ថានភាពក្រុមគ្រួសារ និង​សង្គម។ បច្ចុប្បនៅក្នុងប្រទេសកម្ពុជាយើងមានសាលារៀនមួយភាគតូចក៏បានចាប់អារម្មណ៏ទៅលើឥរិយាបទរបស់កុមារ។ វាពិតជាសំខាន់ណាស់ដែលយើងគ្រប់រូបយកចិត្តទុកដាក់លើការអប់រំឥរិយាបទរបស់កុមារព្រោះជាមូលដ្ធានគ្រឹះក្នុងការទទួលបាននូវធនធានមនុស្សដ៏ល្អសំរាប់បុគ្គលផ្ទាល់ គ្រួសារ និង សង្គមជាតិ។ កាលណាកុមារម្នាក់មានឥរិយាបទល្អហើយ ពួកគេនឹងចេះស្វែងរកចំនេះដឹងដោយខ្លួនឯង​ ហើយសមត្ថភាពរបស់គេនឹងកើតទៅតាមនោះដែរ។ ការដែលលោកអ្នក​មានឥរិយាបទដ៏ល្អមួយ លោកអ្នកនឹងក្លាយជាមនុស្ស​ដែលចេះប្រើប្រាស់សមត្ថភាពខ្លួន ​យល់ច្បាស់ពីតម្លៃនៃជីវិត អាចដោះស្រាយរាល់បញ្ហា ទទួលបាននូវសុភមង្គលក្នុងជីវិត ចេះរៀបចំពីអនាគតខ្លួនឯង។ រាល់ទង្វើដែលបាន ប្រព្រឹត្ដសុទ្ធតែជាអំពើគប្បី ចេះបែងចែកអ្វីដែលល្អ និងអាក្រក់ ហើយអ្វីដែលសំខាន់បំផុតនោះគឺ​នឹងអាចទទួលបានភាពជោគជ័យក្នុង ឆាកជីវិត ហើយក៏ជាបុគ្គលគំរូរបស់ប្រទេសជាតិ។ មួយវិញទៀត​ការអប់រំឥរិយាបថ ក៏ជាប្រយោជន៍មួយសម្រាប់​សុខភាពផ្លូវចិត្ដផងដែរ ព្រោះមនុស្សអាចបានស្គាល់ខ្លួនឯង តស៊ូលំបាក​ជាមួយបញ្ហាដែលកំពុងប្រឈមមុខ ចេះទទួលខុសត្រូវ មានភាពម្ចាស់ការលើខ្លួនឯង និងឱ្យតម្លៃជីវិត មិនគិតអ្វីដែលជាអំពើអគតិ​ដូចជាការធ្វើអត្ដឃាតជាដើម។

Tags:
  • ឥរិយាបថល្អ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥