![]() |
MENU
|

ខេត្តបន្ទាយមានជ័យ៖ សមាគមន៏ថាមប៊ុនឆារិទ្ធីនាំយកអំណោយតាមរយៈកងរាជអាវុធហត្ថខេត្តចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១៣គ្រួសារនៅរសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៦នៅឃុំស្រះរាំងស្រុកមង្គលបូរី។
លោកវរសេនីយ៍ត្រីរស់សំបូរមេបញ្ជាការកងរាជអាវុធស្រុកមង្គលបូរីបានប្រាប់ដឹងថា ប្រជាពលរដ្ឋក្រីក្រនិងចាស់ជរាចំនួន១៣គ្រួសារដែលជួបការលំបាកក្នុងជីវភាពគ្រួសារបានស្នើសុំអោយបញ្ជាការកងរាជអាវុធស្រុកមង្គលបូរីស្នើសុំទៅបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមនជ័យរកសប្បុរស់ជនជួយរំលោកទុកលំបាកដោយ(សមាគមន៏ថាមប៊ុនឆារិទ្ធី)បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។
លោកវរសេនីយ៍ត្រីជាតារានាយរងសេនាធិការនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានដឹងថាអំណោយដែលនាំយកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនិងចាស់ជរាគឺជាអំណោយរបស់(សមាគមថាមប៊ុនឆារិទ្ធី)ប្រចាំក្រុងប៉ោយប៉ែតតាមរយៈលោកឧត្តមសេនីយ៍ទោរ័ត្នស៊្រាងមេបញ្ជាការរងកងរាជអាវុធហត្ថផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងណែនាំពីលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនាំយកចែកជូនប្រជាពលរដ្ឋក្រីក្រដែលចាស់ជរា១៣គ្រួសារ។
លោកវរសេនីយ៍ឯកអ៊ុកគង់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងកងកម្លាំងចែកជូនប្រជាពលរដ្ឋក្រីក្រដែលចាស់ជរា១៣គ្រួសារ១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម ទឹកវីតាល់១កេស មី១កេស នំ១ធុង ប្រេងឆា២លីត្រ ទឹកស៊ីអ៊ីវនិងទឹកត្រី១២ដប ប៊ីចេង២កញ្ជាប់១គីឡូក្រាមស្ករស១គីឡូក្រាមត្រីខ១០កំប៉ុងអំបិលអ៊ីយ៉ូត១គីឡូក្រាម ថ្នាំនិងច្រាស់ដុសធ្មេញ២ប្រអប់ សាប៊ូដោះខ្លួន២ដុំ ខ្ទឹមស១គីឡូក្រាមសាប៊ូលាងចាន១ដបនិងថវិកា១០ម៉ឺនរៀល។
តំណាងសមាគមន៏ចុះទៅពិនិត្យផ្ទះដែលរងការខូចខាតដោយខ្យល់កន្ត្រាក់កាលកន្លងមកដែលជួយស័ង្កសីចំនួន១១ខ្នងហើយបន្តចុះទៅពិនិត្យស្រះដែលលោកឧត្តមសេនីយ៍ត្រីឱ បូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យនិងកម្លាំងក្រោមឱវ៉ាតជីកស្រះចំនួន៣អស់ថវិកាចំនួន៦.៤០០ដុល្លារនៅក្នុងឃុំស្រះរាំង៕


