MENU
បច្ចេកវិទ្យា
មានការផ្លាស់ប្តួរដ៏កម្រមួយថ្ងៃនេះ ក្នុងការប្រកួតប្រជែងគ្មានទីបញ្ចប់រវាង Apple និង Android ដោយក្រុមហ៊ុន Alphabet បានដណ្តើមយកដំណែងកំពូលពី Apple ដែលពេលនេះ Alphabet ក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោក។ គួរបញ្ជាក់ថា ក្រុមហ៊ុន Alphabet ជាក្រុមហ៊ុនមេថ្មី របស់ Google ដែលពេលនេះ កំពុងគ្រប់គ្រងចំណែកទីផ្សារបានធំជាងគេ នេះបើតាមរបាយការណ៏ចំណូលប្រចាំត្រីមាសទី៤ ដែលបានបង្ហាញលើ Wall Street។ ក្រុមហ៊ុន Alphabet បច្ចុប្បន្នមានតម្លៃ ៥៧០ ពាន់លានដុល្លាអាមេរិក ដែលភាគច្រើននៃប្រាក់ចំនេញ ទទួលបានតាមរយៈ Google Search និង Android ។ ចំណែកឯក្រុមហ៊ុន Apple វិញ បច្ចុប្បន្នមានតម្លៃប្រហែល ៥៣៩ ពាន់លានដុល្លាអាមេរិក។ Alphabet ត្រូវបានគេផ្តល់តំណែងជា “ក្រុមហ៊ុនថ្លៃជាងគេលើពិភពលោក” ព្រោះក្រុមហ៊ុននេះ អាចរកប្រាក់ចំណេញបាន ២៣.៤២ ពាន់លានដុល្លាអាមេរិក កាលពីឆ្នាំ២០១៥នេះ ខណៈរកប្រាក់ចំណូលបានរហូតដល់ ៧៤.៥៤ ពាន់លានដុល្លាអាមេរិក។ Alphabet រកប្រាក់ចំណូលបានច្រើនជាង Apple សម្រាប់ត្រីមាសចុងក្រោយនេះ ប៉ុន្តែចំណុចខុសគ្នាចំបង ដែលអ្នកវិនិយោគយល់ឃើញ ត្រង់ថា Apple ពឹងផ្អែកស្ទើរទាំងស្រុងតែទៅលើការលក់ iPhone ខណៈ Alphabet ពឹងផ្អែកលើផលិតផល និងសេវាកម្មជាច្រើន ដូចជា Google Search, Android និង YouTube ជាដើម។ ទោះជាយ៉ាងណាក៏ដោយ Apple កំពុងបង្កើតផលិតផលថ្មីបន្ថែម ដូចជា នាឡិការដៃ Apple (Apple Watch) ជាដើម។ ក្រៅពីនេះក៏មានបែកធ្លាយ ពាក្យចចាមអារាម ដែលថា Apple កំពុងគ្រោងបង្កើត Apple VR, Apple Car និង ការរចនារូបរាងថ្មី សម្រាប់ iPhone 7 ផងដែរ។   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ TECH RADAR 
ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ១២:២៨ | ០ មតិ | ៥៥៦ ដង

Google បានទម្លាយប្រាប់ពីចំនួនប្រាក់រង្វាន់ ដែលបានផ្តល់អោយអតីតបុគ្គលិករបស់ខ្លួន ដែលបានក្លាយជាម្ចាស់ Domain google.com ដោយសារបញ្ហាបច្ចេកទេស។ គួរបញ្ជាក់ថា លោក Sanmay Ved បានទិញឈ្មោះវេបសាយ google.com តាមរយៈ ប្រព័ន្ធលក់ឈ្មោះវេបសាយផ្ទាល់របស់ Google (Google Domains Service) កាលពី ខែតុលា ឆ្នាំ២០១៥ ក្នុងតម្លៃត្រឹម ១២ ដុល្លា ប៉ុណ្ណោះ។ ពីដំបូងគាត់បានគិតថា ការបង្ហាញលក់នោះ គឺជាកំហុសបច្ចេកទេស ប៉ុន្តែគាត់ពិតជាភ្ញាក់ផ្អើលបំផុត នៅពេលដែលការបង់ប្រាក់សម្រាប់ទិញឈ្មោះវេបសាយនេះ បានជោគជ័យ ជាមួយសារបញ្ជាក់ប្រាប់វិញថា គាត់ពេលនេះ គឺជាម្ចាស់នៃឈ្មោះវេបសាយ Google.com។ សិទ្ធិជាម្ចាស់លើ ​google.com របស់គាត់ បានត្រឹមរយៈពេលប្រហែល ១នាទីប៉ុណ្ណោះ ដោយនៅពេលនោះ គាត់ក៏បានចូលទៅផ្នែកខាងក្នុងនៃការគ្រប់គ្រងវេបសាយនោះផងដែរ ប៉ុន្តែ ភ្លាមៗនោះ Google ក៏បានដឹងពីកំហុសបច្ចេកទេសនោះ រួចក៏ធ្វើការសងប្រាក់ ដែលគាត់បានទិញនោះវិញផងដែរ។ បន្ទាប់ពីឧបទ្ទហេតុនោះ Google បានទាក់ទង លោក Ved និងបានផ្តល់អោយគាត់នូវប្រាក់រង្វាន់ ជាការលើកទឹកចិត្តចំពោះ ការចាប់បាននូវកំហុសបច្ចេកទេសផ្នែកសុវត្ថិភាពរបស់ខ្លួន។ នៅពេលនោះ ទាំង Google និង Ved មិនដែលបានបង្ហើបអោយដឹងពីចំនួនប្រាក់រង្វាន់នោះទេ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន បានទម្លាយអោយដឹងនៅលើ អត្ថបទមួយនៅលើគេហទំព័ររបស់ខ្លួន។ ប្រាក់រង្វាន់ដែល Ved ទទួលបានគឺ 6,006.13 ដុល្លា។ អ្វីដែលមិនគួរអោយជឿនោះគឺថា លោក Ved បានបរិច្ចាកប្រាក់រង្វាន់នោះទាំងអស់ ទៅអោយមូលនិធីសប្បុរសធម៌នៃការអប់រំឥណ្ឌាមួយ។ ក្រោយពីទទួលបានព័ត៌មាននៃការបរិច្ចាកនេះ Google ក៏បានបន្ថែមប្រាក់រង្វាន់នោះមួយទ្វេរជាពីរ ដូច្នេះប្រាក់រង្វាន់សរុបនោះគឺ 12,012.26 ដុល្លា។ គួរបញ្ជាក់ផងដែរថា Google ជារឿយៗតែងតែផ្តល់នូវប្រាក់រង្វាន់ដល់ អ្នកស្រាវជ្រាវកុំព្យូទ័រ ដែលអាចរកឃើញកំហុសបច្ចេកទេស ឬដំណើរការមិនប្រក្រតីផ្សេងៗ នៃសេវារបស់ខ្លួន។ Google បានទម្លាយថា ពួកគេបានចំណាយប្រាក់ប្រមាណជាង ២លានដុល្លា ដល់អ្នកស្រាវជ្រាវជាង ៣០០នាក់ កាលពីឆ្នាំ២០១៥ នេះ។ អ្នកស្រាវជ្រាវកុំព្យូទ័រ លោក Tomasz Bojarski គឺជាអ្នកស្វែងរកកំហុសបច្ចេកទេសអោយ Google បានច្រើនជាងគេ សម្រាប់ឆ្នាំ ២០១៥។ គាត់បានរកឃើញ ៧០ កំហុសបច្ចេកទេសនៅលើវេបសាយ Google។ ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ THE INDEPENDENT 
ថ្ងៃសៅរ៍ ទី៣០ មករា ២០១៦, ១០:៣៨ | ០ មតិ | ២,៥៤៣ ដង

Google ជាក្រុមហ៊ុនយក្ស ដែលមានប្រភេទអាជីវកម្មផ្សេងៗជាច្រើន ដែលក្នុងនោះ Google Search នៅតែបន្តរកចំនូលបានយ៉ាងក្រាស់ក្រែលផងដែរ។ អាជីវកម្មធំៗរបស់ Google សព្វថ្ងៃមានដូចជា ក្រុមហ៊ុន Alphabet,  ប្រព័ន្ធស្វែងរក (Google Search Engine), ផ្សាយពាណិជ្ជកម្ម (Google AdSense), ប្រព័ន្ធវីឌីអូ (YouTube), ផែនទី (Google Maps), កម្មវិធីទូរស័ព្ទ (Google Apps), ក្រុមហ៊ុនស្រាវជ្រាវវៃឆ្លាត (DeepMind), ក្រុមហ៊ុនស្រាវជ្រាវគម្រោង ATAP, និង Android​ (ជាប្រព័ន្ធកម្មវិធីទូរស័ព្ទធំជាងគេលើពិភពលោក ដែលបានរកចំណូលបានជាង ៣១ពាន់លានដុល្លា និងចំនេញបានប្រហែល ២២ពាន់លានដុល្លា តាំងពីឆ្នាំ ២០០៨ នេះបើតាមរយបាយការណ៏របស់ក្រុមហ៊ុន Oracle)។ ជាក់ស្តែង Google បានចំណាយជាង ១ពាន់លានដុល្លា ទៅអោយ ក្រុមហ៊ុន Apple នៅឆ្នាំ ២០១៤ ដើម្បីរក្សាប្រព័ន្ធស្វែងរករបស់ខ្លួន (Google Search) ក្នុងឧបករណ៏ផ្សេងៗដែលដំណើរការដោយ iOS ដែលមានដូចជា iPads និង Smartphone (iPhones)។ ហើយមានពាក្យចចាមអារាមថា Google នៅតែបន្តចំណាយបែបនេះទៅ Apple នៅឆ្នាំបន្តបន្ទាប់ពីនោះមករហូត។ នេះគឺជាលើកដំបូងហើយ ដែលឯកសារផ្លូវការណ៍នេះមានដាក់នូវចំនួនទឹកប្រាក់យ៉ាងច្បាស់លាស់ នៅលើកិច្ចសន្យារវាងក្រុមហ៊ុនទាំងពី ដែលក្រុមហ៊ុនទាំងពីរនេះកំពុងតែគ្រប់គ្រងជាង ៩៥% នៃទីផ្សារទូរស័ព្ទដៃ លើពិភពលោក។ ឯកសារកិច្ចសន្យានេះត្រូវបានបែកធ្លាយ ដោយសារមានការប្តឹងរបស់ក្រុមហ៊ុន Oracle ទៅកាន់ Google ដែលតម្រូវអោយបង្ហាញ ឯកសារហិរញ្ញវត្ថុផ្សេងៗជាសាធារណៈ ដែលក្នុងនោះក៏មានកិច្ចសន្យានោះផងដែរ។ នៅក្នុងកិច្ចសន្យារវាង Google និង Apple នោះក៏មានបង្ហាញពី កិចុ្ចព្រមព្រៀងបែងចែកប្រាក់ចំណូលរវាងភាគីទាំងពីរ ដែលតម្រូវអោយ Apple ទទួលបាន ៣៤% នៃចំណូលរបស់ Google ដែលបានមកពីដំណើរការនៃប្រព័ន្ធស្វែងរក (Google Search) ដែលបានដាក់លើ iOS។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញក្រុមហ៊ុនណាមួយចេញមកបកស្រាយទទួល ឬបដិសេធព័ត៌មាននេះនៅឡើយទេ។ ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ ANDROID HEADLINES 
ថ្ងៃសៅរ៍ ទី២៣ មករា ២០១៦, ១៥:៤៦ | ០ មតិ | ៦០២ ដង

ហេតុផលមួយ ដែលរថយន្ត Tesla ម៉ូដែល S ផ្សំផ្គុំដោយលក្ខណៈពិសេសដែលនឹកស្មានមិនដល់ជាច្រើន ដោយសារតែ ការអភិវឌ្ឍន៍ប្រព័ន្ធសុវត្ថិភាពក្នុងរថយន្តគឺជាចំនុចរសើបបំផុតនៃការប្រកួតប្រជែងរថយន្តទំនើបនាពេលបច្ចប្បន្ន។ ដោយបានពិនិត្យមើលពីការប្រកួតប្រជែងផ្នែកនេះកាន់តែខ្លាំង Volvo បានធ្វើការព្យាករណ៍ឡើងថា រថយន្តរបស់ខ្លួននឹងក្លាយជារថយន្តដែលអាចការពារសុវត្ថិភាពបាន ១០០% (deathproof) ចាប់ពីឆ្នាំ ២០២០។ CEO នៃក្រុមហ៊ុន Volvo អាមេរិកខាងជើង លោក ឡិច គឺស្មេកឃើស៍ បានរំពឹងទុកយ៉ាងមុតមាំថា ត្រឹមតែរយៈពេល ២-៣ ឆ្នាំទៀតប៉ុណ្ណោះ នឹងមិនមានអ្នកដំណើរណាម្នាក់ត្រូវបានស្លាប់ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារ គ្រោះថ្នាក់ចរាចរណ៍ពេលប្រើប្រាស់រថយន្ត Volvo ទៀតឡើយ។ គម្រោងរបស់ Volvo ដើម្បីសម្រេចការរំពឹងទុកនេះ គឺស្តាប់ទៅដូចជាធម្មតាតាមទ្រឹស្តី ប៉ុន្តែវានឹងបង្ហាញពីការប្រកួតប្រជែងខ្លាំងបំផុតពេលអនុវត្តន៍ផ្ទាល់។ ជាដំបូង ក្រុមហ៊ុនគ្រោងនឹងធ្វើអោយរថយន្តរបស់ខ្លួន មានកំលាំងខ្លាំង រឹងមាំ និងមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើបាន។ បន្ទាប់មក ក្រុមហ៊ុននឹងបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗបំផុតជាច្រើន ដើម្បីការពារការបុក រួមបញ្ចូលប្រព័ន្ធពិនិត្យគំនូសផ្លូវ និងសត្វធំៗ ដោយស្វ័យប្រវត្តិ។ តើនេះគឺជាអ្វីដែលយើងមិនដែលបានឃើញពីមុនឬ? វាពិតជាពិបាក​ ប៉ុន្តែរបាយការណ៍របស់ CNN បង្ហាញថា គ្មានក្រុមហ៊ុនណា សូម្បីតែ Tesla ក៏មិនបានបង្ហាញពីកំរិតជឿជាក់ខ្ពស់លើប្រព័ន្ធការពារសុវត្ថិភាពដូច្នេះដែរ។ របាយការណ៍បានបន្ថែមថា៖ អ្នកអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពនៃក្រុមហ៊ុន Volvo លោក អ៊ីរីក ខូលីង បាននិយាយថា “ជាមួយនឹងការអភិវឌ្ឍន៍នៃប្រព័ន្ធស្វ័យប្រវត្តិពេញលេញ យើងនឹងឈានជើងអោយហួសពីព្រំដែន នៃប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត។ ពីព្រោះ ប្រសិនបើយើងគិតពី ស្វ័យភាពពេលលេញរបស់រថយន្ត យើងត្រូវតែគិតអោយអស់នូវអ្វីដែលអាចកើតមានឡើងចំពោះរថយន្ត។” នេះមិនមែនមានន័យថា អ្នកបើកបរត្រូវកំណត់រថយន្តអោយរើសយកមុខងារស្វ័យភាពនេះ (autonomous driving mode)  ដើម្បីមានសុវត្ថិភាពនោះទេ។ ទោះបីជាអ្នកបើកបរកំពុងគ្រប់គ្រងរថយន្តដោយខ្លួនឯងក៏ដោយ ក៏ប្រព័ន្ធទាំងនេះនឹងមានដំណើរការជានិច្ច (run in the background) ហើយវានឹងត្រៀមការពារសុវត្ថិភាពគ្រប់ពេលវេលា ។   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ 
ថ្ងៃសៅរ៍ ទី២៣ មករា ២០១៦, ១២:២២ | ០ មតិ | ៣៣៨ ដង

តើក្រុមហ៊ុន Apple នឹងចាប់ផ្តើមផលិតរថយន្តមែនឬទេ? ការពិតយ៉ាងណានោះ គឺពេលវេលាជាអ្នកបង្ហាញ ប៉ុន្តែគេសង្កេតឃើញថាក្រុមហ៊ុនមួយនេះបានទិញ ឈ្មោះគេហទំព័រ (Domain Name) ដែលជាប់ពាក់ព័ន្ធនឹងរថយន្ត​ទុករួចជាស្រេចហើយ។ ក្នុងនោះ​ក៏មានរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Apple នឹងឈានជើងចូលប្រឡូក​ក្នុងវិស័យនៃការផលិតរថយន្ត។ វេបសាយ MacRumors បានបង្ហាញ​កាលពីថ្ងៃសុក្រម្សិលមិញនេះថា ក្រុមហ៊ុន Apple បានចុះឈ្មោះទិញឈ្មោះគេហទំព័រ (Domain Name) ដែលមានឈ្មោះថា apple.car apple.cars និង apple.auto បើទោះបីជាគេហទំព័រថ្មីទាំងនេះ មិនទាន់បានដាក់អោយ​មានដំណើរការក៏ដោយ។ ឯកសារផ្សេងៗទាក់ទងនឹងការចុះឈ្មោះនេះ ត្រូវបានរក្សាទុកលើវេបសាយ whois.domaintools.com ដែលបង្ហាញពីបុគ្គល ឬក្រុមហ៊ុនណាដែលបានទិញឈ្មោះគេហទំព័រលើអ៊ីនធើនែត។ បើទោះបីជាមិនបានពន្លឺច្បាស់លាស់ណាមួយ ដែលបានបង្ហាញថា ក្រុមហ៊ុន Apple នឹងមានគម្រោងធ្វើអ្វីជាមួយនឹងឈ្មោះគេហទំព័រដែលទើបនឹងទិញទាំងអស់នេះ ក៏គេបានសង្កេតឃើញថា ក្រុមហ៊ុននេះកំពុងញាប់ដៃញាប់ជើងធ្វើការលើគម្រោងផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងបរិក្ខារថយន្ត។ ប្រព័ន្ធ Apple's CarPlay កំពុងមានការចាប់អារម្មណ៍ខ្លាំង ហើយកំពុងត្រូវបានគេបំពាក់ក្នុងរថយន្តស៊េរីទំនើបៗមួយចំនួនផងដែរក្នុងឆ្នាំនេះ ដែលប្រព័ន្ធនេះអាចអោយអ្នកធ្វើការផ្ទេរទិន្នន័យរវាងរថយន្ត និងទូរស័ព្ធដៃរបស់អ្នក និងធ្វើការគ្រប់គ្រងមុខងារផ្សេងៗដូចជា ការផ្ញើរសារ ផែនទី ចំរៀង តាមរយៈការបញ្ជារដោយសម្លេង ឬការចុចលើអេក្រង់ និងប៊ូតុង ជាដើម។ បើនិយាយអោយកាន់តែច្បាស់ទៅ គឺថាក្រុមហ៊ុន Apple ត្រូវបានគេបង្ហើបអោយដឹងថាក្រុមហ៊ុនកំពុងធ្វើការលើគម្រោងផលិតរថយន្តដោយខ្លួនឯងផ្ទាល់ ដែលជាប្រភេទរថយន្តប្រើចរន្តអគ្គីសនី ហើយត្រូវរំពឹងនឹងលេចចេញជារូបរាងឡើងនៅឆ្នាំ ២០១៩។ គួរបញ្ជាក់ថា មានគម្រោងមួយដែលមានឈ្មោះថា ទីតាន (Titan) ជាគម្រោងមួយរបស់ក្រុមហ៊ុន Apple ដែលត្រូវបានគេរក្សាការសម្ងាត់យ៉ាងខ្លាំងបំផុត។ គេដឹងថា ថ្មីៗនេះ ក្រុមហ៊ុន Apple បានជួលប្រធានកំពូលផ្នែកស្រាវជ្រាវ និងអភវិឌ្ឍន៍ របស់ក្រុមហ៊ុន Mercedes-Benz ដើម្បីចូលរួមអភិវឌ្ឍគម្រោងសម្ងាត់នេះ។ ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ CNET
ថ្ងៃសៅរ៍ ទី០៩ មករា ២០១៦, ១៤:២៥ | ០ មតិ | ៣៤៩ ដង

ជប៉ុនបានបង្ហាញ​បច្ចេកវិទ្យាចុងក្រោយ​​នៃបង្គន់អនាម័យវៃឆ្លាតប្រភេទ Self-cleaning toilet នៅក្នុងពិធីតាំងពិពណ៌អេឡិចត្រូនិចមួយ​នៅរដ្ឋឡាសវេហ្គាស សហរដ្ឋអាមេរិក។ ដោយសម្លឹងឃើញថា បង្គន់គួរតែមានបន្ថែមនូវមុខងារ​វៃឆ្លាតដែលអាច​បង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ សហគ្រាស តូតូ (TOTO) បានបង្ហាញប្រព័ន្ធលាងសម្អាតវៃឆ្លាត ដែលអាចមានប្រយោជន៍សម្រាប់បរិស្ថាន និងបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់។ បើដូច្នេះមែន តើបង្គន់វៃឆ្លាតនេះ​អាចធ្វើអ្វីបានខ្លះទៅ? អ្នកនាំពាក្យសហក្រាសនេះ បានរៀបរាប់ថា “ពេលដែលអ្នកដើរសំដៅទៅរកវា វា​នឹងបើកគំរបចានបង្គន់ដោយខ្លួនវា ហើយពេលដែលអ្នកដើរចេញពីវា វាក៏នឹងបិទគំរបនោះវិញដោយខ្លួនវាផងដែរ”។ វាក៏ជួយកាត់បន្ថយតម្រូវការក្រដាសអនាម័យផងដែរ ដោយអ្នកនាំពាក្យនោះបានបន្តថា “វានឹងធ្វើការស្គេន (Scan) និងបាញ់ទឹកអនាម័យទៅកាន់អ្នក បន្ទាប់មកវានឹងចាប់ផ្តើមសម្អាត និងសម្ងួតអ្នក។ ដូច្នេះ មិនចាំបាច់ប្រើក្រដាសសម្រាប់សម្អាតឡើយ។” ក្រោយពីវាបានសម្អាតអ្នករួច បង្គន់នោះនឹងធ្វើការសម្អាតខ្លួនវាដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់ទឹកអេឡិចត្រូនិច ដែលមានផ្ទុកនូវសារធាតុ ទីតានឌីអុកស៊ីត (titanium dioxide) និង សៀកូញ៉ូម (zirconium) ដែលធ្វើអោយចានបង្គន់ស្អាតជានិច្ច។ តាមរយៈការសម្អាតដោយស្វ័យប្រវត្តិនេះ វាអាចរក្សាភាពស្រស់ស្អាតរបស់វាបានដោយខ្លួនឯងរហូតដល់១ឆ្នាំ ដោយជៀសវាងការប្រើប្រាស់សារធាតុគីមីផ្សេងៗ ដែលប៉ះពាល់ដល់បរិស្ថាន។ បច្ចេកវិទ្យានេះមិនមែនជារឿងភ្ញាក់ផ្អើល​​សម្រាប់ប្រជាជនជប៉ុននោះទេ ពីព្រោះបច្ចុប្បន្ននេះ ប្រហែលជា ៧០ភាគរយ នៃលំនៅដ្ឋានក្នុងប្រទេសជប៉ុន កំពុងប្រើប្រាស់បច្ចេកវិទ្យានេះ ហើយការប្រើប្រាស់​ក៏កំពុងតែកើនឡើង​ផងដែរ។ ជាមួយគ្នានេះ សហគ្រាសនេះកំពុងផ្គត់ផ្គង់បង្គន់វៃឆ្លាតនេះ​ប្រភេទ Neorest នៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ ដែលបានទាក់ទាញការចាប់អារម្មណ៍ច្រើន​គួរអោយកត់សំគាល់។ គួរបញ្ជាក់ថា បង្គន់ប្រភេទ Neorest នេះគឺជាផលិតផលបង្គន់វៃឆ្លាតជំនាន់ចុងក្រោយបង្អស់​របស់សហគ្រាស តូតូ នាពេលបច្ចុប្បន្ននេះ ដែលវាកាត់បន្ថយទំហំបង្គន់ និងជួយសន្សំសម្ចៃទឹក។ តាមការគ្រោងទុក បង្គន់ទំនើបជំនាន់ចុងក្រោយនេះ កំពុងចាប់ផ្តើមការផ្សព្វផ្សាយលក់​នៅទីផ្សារអឺរ៉ុបឆ្នាំនេះ ហើយនឹងឈានជើងចូលទីផ្សារសហរដ្ឋអាមេរិក​នៅឆ្នាំ ២០១៧។ អ្វីដែលធ្វើអោយអ្នកប្រើប្រាស់​មានការរារែកនោះគឺតម្លៃរបស់វា។ តម្លៃដែលបានដាក់លក់លើទីផ្សារគឺ ១ម៉ឺនដុល្លាអាមេរិក ក្នុង១គ្រឿង សម្រាប់ប្រភេទ Neorest នេះ ហើយអាចនឹងមានតម្លៃលើសនេះទៀតសម្រាប់ផលិតចេញថ្មីៗបន្តបន្ទាប់ទៀត។ អ្នកនាំពាក្យនេះ​បានលើកឡើងចុងក្រោយថា “ប្រសិនអ្នកបានសាកល្បងប្រើប្រាស់វា អ្នកនឹងលែងចង់ប្រើបង្គន់អ្នកទៀតហើយ”។ ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ AFP
ថ្ងៃសៅរ៍ ទី០៩ មករា ២០១៦, ១០:០៧ | ០ មតិ | ២៨៤ ដង

ក្រុមហ៊ុនហ្វេសបុកជឿថា ឆ្នាំ ២០១៦ នេះគឺជាឆ្នាំដែលការប្រើប្រាស់​លេខទួរស័ព្ទនឹងត្រូវបានបញ្ចប់ ដែលទាំងអស់នេះត្រូវអរគុណលើ កម្មវិធី Messenger។ បណ្តាញសង្គមយក្សនេះ បានពន្យល់ថា “វាដូចគ្នាទៅនឹងទូរស័ព្ទដៃ ប្រភេទបត់អញ្ចឹងដែរ ព្រោះប្រភេទទូរស័ព្ទនេះ គេបានឈប់ប្រើទៀតហើយ រួមទាំងវិធីទាក់ទងគ្នាជំនាន់មុន ក៏គេបានផ្លាស់ប្តូរផងដែរ”។ ដូចនេះ ចំពោះលេខទូរស័ព្ទក៏នឹងមានជោគវាសនាដូចគ្នាអញ្ចឹងដែរ។ នៅក្នុងការបង្ហាញ អំពី ហ្វេសបុក សម្រាប់ឆ្នាំ២០១៦ (Facebook into 2016) ក្រុមហ៊ុនយក្សនេះ​បានលើកឡើងថា កម្មវិធី Messenger  មានសមត្ថភាពមិនត្រឹមតែបញ្ជូនសារជាអក្សរនោះទេ ប៉ុន្តែវាក៏អាចបញ្ជូនសារជា សំលេង រូបភាព និង វីឌីអូ ក៏ដូចជា Business Card និង ផ្ទេរប្រាក់ផងដែរ ដែលតាមរយៈនេះ ការទាក់ទងគ្នា មិនបានទាមទារអោយអ្នកដឹង ពីលេខទូរស័ព្ទគ្នាឡើយ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ភ្ជាប់ “Friend” ជាមួយពួកគេ។ ទោះបីជា ហ្វេសបុកបានបង្កើត និងលើកឡើងពី កម្មវិធី Messenger  របស់ខ្លួន​ដែលជាហេតុផលមួយ សម្រាប់ការបញ្ឈប់ការប្រើប្រាស់លេខទូរស័ព្ទយ៉ាងណាក្តី ក៏នៅមានកម្មវិធីស្រដៀងនេះផ្សេងៗទៀតជាច្រើន ដែលអាចធ្វើការបញ្ជូនសារជា អក្សរ វិឌីអូ និងសំលេង បានដូចគ្នា ដោយមិនទាមទារលេខទូរស័ព្ទឡើយ។ ទោះជាយ៉ាងនេះក្តី វាជាការអះអាងបែបស្មុកស្មាញរបស់ហ្វេសបុក ដោយហេតុថា លេខទូរស័ព្ទនៅតែត្រូវបានប្រើសម្រាប់ ការគ្រប់គ្រងគណនី និងការដាក់អោយដំណើរការកម្មវិធីទាំងនោះ ដែលមានដូចជា Whatsapp, Viber, Skype និង FaceTime ជាដើម។ ក្រៅពីនេះ ក្រុមហ៊ុនខ្លះផ្សេងទៀត ទាមទារលេខទូរស័ព្ទ ក្នុងហេតុផលសុវត្ថិភាពផ្សេងៗរបស់គណនីផងដែរ។ ដូច្នេះ ខណៈដែលហ្វេសបុកបានលើកឡើងពីនិន្នាការមួយ​សម្រាប់ឆ្នាំ ២០១៦នេះ ដែលថាលេខទួរស័ព្ទនឹងត្រូវឈប់ប្រើ ហើយនឹងមិនចាំបាច់ប្រើសម្រាប់ការ Call និងការផ្ញើសារតទៅទៀតនោះ គោលដៅនៃការប្រើប្រាស់លេខទូរស័ព្ទ នឹងត្រូវបានផ្លាស់ប្តូរតាមរយៈការវិវត្តន៍នៃបច្ចេកវិទ្យា ហើយវាអាចនឹងត្រូវបានប្រើសម្រាប់គោលបំណងផ្សេងប៉ុណ្នោះ។ ដូច្នេះហើយ លេខទូរស័ព្ទប្រហែលជា អាចនៅមានតម្រូវការប្រើប្រាស់មួយរយៈបន្តទៀត៕ ប្រភព៖ TECH RADAR
ថ្ងៃសុក្រ ទី០៨ មករា ២០១៦, ១៣:១៦ | ០ មតិ | ៥០៤ ដង

123
ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩