MENU
បច្ចេកវិទ្យា
WhatsApp ដែលជាក្រុមហ៊ុនរបស់ Facebook គឺកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសប្រេហ្ស៊ីល ហើយកម្មវិធីនេះ មានអ្នកប្រើប្រាស់ជាង ១ពាន់លាន នាក់លើពិភពលោក។ Apple មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយ ដែលត្រូវប្រឈមមុខនឹងច្បាប់ ពាក់ព័ន្ធនឹងការរក្សាសម្ងាត់ទិន្នន័យទេ។ Facebook ពេលនេះក៏កំពុងតែជួបបញ្ហាផ្លូវច្បាប់ដូច Apple ដែរ។ អ្នកចាត់ការទូទៅ Facebook ប្រចាំប្រទេសប្រេហ្ស៊ីល ត្រូវបានចាប់ខ្លួនដោយប៉ូលីសប្រេហ្ស៊ីល កាលពីថ្ងៃអង្គារ ម្សិលម៉ិញនេះ ដោយមិនបានបង្ហាញទិន្នន័យពីគណនី WhatsApp មួយ ដែលជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេត ក្នុងករណីជួញដូរគ្រឿងញៀនមួយ។ ក្រុមហ៊ុនបច្ចេកវិទ្យា មានជំនឿយ៉ាងមុតមាំថា ពួកគេមានតួនាទីរក្សាសុវត្ថិភាព និងរក្សាការសម្ងាត់ទិន្នន័យរបស់អ្នកប្រើប្រាស់របស់ខ្លួន ខណៈដែលមន្រ្តីកាន់ច្បាប់និយាយថា ពួកគេត្រូវការត្រួតពិនិត្យមើលទិន្នន័យទាំងនោះ ក្នុងហេតុផលសុវត្ថិភាព និងច្បាប់ដែលតម្រូវ។ Apple ក៏ត្រូវជាប់ទាក់ទិននឹងរឿងក្តីក្តាំងស្រដៀងហ្នឹងដែរ។ គួរបញ្ជាក់ថា Apple ក៏មានរឿងក្តីជាមួយនឹងភ្នាក់ងារសន្តិសុខអាមេរិក (FBI) ដោយរារាំង FBI ពាក់ព័ន្ធនឹងទិន្នន័យក្នុងទូរស័ព្ទ iPhone មួយគ្រឿងដែលត្រូវបានប្រើប្រាស់ដោយភេរវករម្នាក់ នៅតំបន់ San Bernardino នៃរដ្ឋកាលីហ្វញ៉ា ក្នុងករណីបាញ់រះកាលពីខែធ្នូ។ ពាក់ព័ន្ធនឹងករណីនេះ Facebook ត្រូវគេរំពឹងថានឹងចូលរួមជាមួយនឹង Apple ក្នុងសប្តាហ៏នេះ រួមជាមួយនឹង Google Twitter និង Microsoft ផងដែរ។ ក្នុងករណី WhatsApp នេះ ក្រុមហ៊ុន Facebook ប្រហែលជាមិនអាចជួយដល់អាជ្ញាធរប្រេហ្ស៊ីលបានទេ ពីព្រោះគេមិនបានរក្សាទុកនូវទិន្នន័យសាររបស់អ្នកប្រើប្រាស់ឡើយ ហើយទិន្នន័យទាំងនោះក៏ត្រូវបានបំលែង (encrypt) ដើម្បីការពារសុវត្ថិភាព និងរក្សាការសម្ងាត់នៃការទាក់ទងរវាងអ្នកប្រើប្រាស់ផងដែរ។ ដូច្នេះ វាខុសពី Apple បន្តិច ដែល WhatsApp និយាយថា គេមិនអាចផ្តល់ព័ត៌មាន ដែលគេមិនមានបានឡើយ។ ករណីនេះមិនមែនជាបញ្ហដំបូង ដែល WhatsApp បានជួបប្រទះនៅប្រេហ្ស៊ីលនោះទេ។ កាលពីខែធ្នូ ឆ្នាំមុន ចៅក្រមប្រេហ្ស៊ីលបានចេញបញ្ជារអោយបិទដំណើរការកម្មវីធី WhatsApp ទាំងស្រុងក្នុងប្រទេសប្រេហ្ស៊ីលរយៈពេល ២ថ្ងៃ បន្ទាប់ពីមិនបានសហការជាមួយការស៊ើបអង្កេតព្រហ្មទណ្ឌមួយ ប៉ុន្តែការដាក់កំហិតនេះត្រូវដកចេញវិញនៅថ្ងៃបន្ទាប់នោះ។ Facebook ដែលជាម្ចាស់គ្រប់គ្រង WhatsApp បានថ្កោលទោសដល់រដ្ឋាភិបាលប្រេហ្ស៊ីល ក្នុងករណីទាំងនេះ។ អ្នកនាំពាក្យក្រុមហ៊ុន Facebook បាននិយាយថា៖ ពួកយើងពិតជាខកចិត្តជាខ្លាំង ជាមួយនឹងការដាក់សម្ពាធ ដ៏ធ្ងន់ធ្ងរ និងមិនសាកសមទាល់តែសោះ ដោយបានចាប់ខ្លួនអ្នកចាត់ការទូទៅប្រចាំប្រេហ្ស៊ីលរបស់យើង ពាក់ព័ន្ធនឹងរឿងក្តី WhatsApp ដែលវាមិនពាក់ព័ន្ធនឹងក្រុមការងារ Facebook ប្រចាំប្រេហ្ស៊ីលឡើយ។ Facebook ជារឿយៗតែងតែ រងចាំឆ្លើយគ្រប់សំណួរទាំងអស់របស់អាជ្ញាធរប្រេហ្ស៊ីលជានិច្ច។   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ CNET 
ថ្ងៃពុធ ទី០២ មីនា ២០១៦, ១០:៤៤ | ០ មតិ | ១,២៩៣ ដង

ក្នុងការដាក់សាកល្បងរថយន្តបើកខ្លួនឯងរបស់ Google នេះ ធ្លាប់មានរថយន្តសាកល្បង ២ ឬ៣គ្រឿង បានជាបពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរ ប៉ុន្តែគ្រោះថ្នាក់ទាំងអស់នេះ សុទ្ធជាកំហុសរបស់អ្នកបើកបរនៃរថយន្តផ្សេង មិនមែនបង្កឡើងដោយរថយន្តសាកល្បងរបស់ Google ទេ។ កំហុសដំបូងរបស់រថយន្តសាកល្បងនេះ បានកើតឡើងនៅថ្ងៃទី ១៤ កុម្ភៈ នៅពេលដែលរថយន្ត Lexus R450h ដែលមានភ្ជាប់ប្រព័ន្ធបើកបរដោយខ្លួនឯងរបស់ Google បានបុកនឹងរថយន្តក្រុងនៅវាលស្មៅរបស់ Google តាមជើងភ្នំ នៃរដ្ឋកាលីហុ្វញ៉ា។ សំណាងល្អ គ្មានអ្នករងរបួស ប៉ុន្តែវាហាក់ដូចជាគ្រោះថ្នាក់នេះកើតឡើង នៅពេលរថយន្តបើកខ្លួនឯង និងមនុស្សដែលត្រួតពិនិត្យប្រព័ន្ធសាកល្បងនេះ បានមានកំហុសដោយគិតថា រថយន្តក្រុងដែលកំពុងធ្វើដំណើរមកនោះ នឹងអនុញ្ញាតអោយរថយន្តសាកល្បងរបស់ខ្លួនទៅមុន។ មនុស្សគ្រប់គ្នាដែលបានធ្វើដំណើរតាមដងផ្លូវ ប្រាកដជាដឹងច្បាស់ហើយថា រថយន្តក្រុងគឺពិបាកនឹងស្មាន និងយល់ចិត្តណាស់ ហើយពេលខ្លះបើកបរគ្មានការយោគយល់ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ នេះនៅតែមិនអាចជាការហេតុដើម្បីដាក់កំហុសទៅកាន់រថយន្តក្រុងបានឡើយ។ ដើម្បីមុខមាត់របស់ Google នៅក្នុងរបាយការណ៍ប្រចាំខែចុងក្រោយនេះ ក្រុមហ៊ុនបានលើកឡើងថា៖ ក្នុងករណីនេះ យើងនឹងសុខចិត្តទទួលខុសត្រូវខ្លះ ព្រោះប្រសិនបើរថយន្តរបស់យើងមិនបានធ្វើដំណើរទៅកន្លែងនោះ វាក៏គ្មានគ្រោះថ្នាក់នេះកើតឡើងបានដែរ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានលើកឡើងបន្តទៀតថា៖ ក្រុមការងារយើងនិយាយថា រថយន្តសាកល្បងរបស់យើងជឿថា រថយន្តក្រុងនោះនឹងបន្ថយល្បឿន ឬក៏ឈប់ដើម្បីអោយរថយន្តយើងអាចឡើងជ្រៀតចូលផ្លូវកណ្តាលដើម្បីបន្តដំណើរ ព្រោះយើងឃើញថា វាមានសល់ចន្លោះធំល្មមដែលវាអាចទៅបាន ប៉ុន្តែវាមិនដូចអ្វីដែលយើងគិត។ Google ក៏ប្រហែលជានឹងយកករណីគ្រោះថ្នាក់នេះទុកជាបទពិសោធន៍ និងបានដាក់ការសន្និដ្ឋានក្នុងរបាយការណ៍ថា ក្រោយពីបានត្រួតពិនិត្យទិន្នន័យទាំងនោះ គេនឹងមានគម្រោងកែសម្រួលប្រព័ន្ធបើកបរដោយខ្លួនឯងនេះ អោយបន្ថែមការចំណាំថា រថយន្តក្រុង និងរថយន្តធំៗ គឺមានរបៀបបើកបរមិនសូវដូចនឹងរថយន្តតូចៗ ធម្មតាទេ។ គេសង្ឃឹមថា រថយន្តបើកខ្លួនឯងនេះ នឹងអាចគ្រប់គ្រងស្ថានការណ៍បែបនេះបាន ដោយគ្មានបញ្ហា នាពេលអនាគត។ ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ tom’sguide 
ថ្ងៃអង្គារ ទី០១ មីនា ២០១៦, ១០:១៩ | ០ មតិ | ៤៦៦ ដង

ថ្មីៗនេះ ទើបតែមានបែកធ្លាយព័ត៌មាន រួមជាមួយនឹងវីឌីអូបង្ហាញពីសម្លេងភ្លេងចម្លែក ដែលបានថតទុកដោយអវកាសយានិក ៣នាក់ ក្រោយពីបានធ្វើដំណើរដល់ផ្នែកមួយនៃព្រះច័ន្ធ ដែលស្ថិតនៅឆ្ងាយបំផុតពីផែនដី កាលពីឆ្នាំ ១៩៦៩ ។ បើគិតមកដល់ពេលនេះ វាមានរយៈពេលជាង ៤០ឆ្នាំមកហើយ ដែលត្រូវបានលាក់បាំងយ៉ាងសម្លាត់បំផុតដោយ NASA។ សម្លេងហួចបែបភ្លេងចម្លែកនេះ ត្រូវបានថតទុក និងបញ្ចូនមកកាន់ស្ថានីយគ្រប់គ្រងបេសកកម្មនៅ ទីក្រុង Houston នៃរដ្ឋ Texas ។ លោក Thomas Stafford លោក John Young និងលោក Eugene Cernan បានស្ថិតក្នុងយាន្តអវកាសឈ្មោះ Apollo 10 ក្នុងពេលនោះ ហើយគាត់ទាំងបីនាក់បានលឺសម្លេងភ្លេង ដែលស្តាប់ទៅស្រដៀងនឹងប្រភេទភ្លេង “outer-space-type” ។ បើតាមលោក Al Worden ដែលជាអវកាសយានិកនៃយាន្តអវកាស Apollo 15 បាននិយាយថា៖ តក្កវិជ្ជាធ្វើអោយខ្ញុំដឹងថា ប្រសិនបើមានសម្លេងដែលយើងអាចថតបាននៅទីនោះ វាប្រាកដជាមានអ្វីមួយនៅទីនោះជាមិនខាន។ តាមរយៈការលេចលឺព័ត៌មាន ដែលត្រូវបានលាក់បាំងជាង ៤០ឆ្នាំមកនេះ មានមនុស្សមួយចំនួនមានការខឹងនឹងអង្គការ NASA ដែលបានព្យាយាមលាក់បាំងព័ត៌មានដ៏សំខាន់មួយនេះ ព្រោះគេគិតវាអាចជាសម្លេងអី្វម្យ៉ាង ដែលអាចពាក់ព័ន្ធនឹងមនុស្សក្រៅភព (Alien) ៕   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ SKY NEWS 
ថ្ងៃអង្គារ ទី២៣ កុម្ភៈ ២០១៦, ១២:២២ | ០ មតិ | ១៣,១២១ ដង

Facebook បានដាក់ដំណើរការមុខងារថ្មីមួយនៅក្នុងប្រទេសអង់គ្លេស ដើម្បីជួយសង្រ្គោះអ្នកដែលចង់ធ្វើអត្តឃាត។ មុខងារការពារអំពើអត្តឃាតនេះ បានបង្កើតឡើងដោយមានការគាំទ្រពីអង្គការសប្បុរសធម៌ Samaritans ហើយមុខងារនេះ នឹងតម្រូវអោយអ្នកប្រើប្រាស់កំណត់មុខសញ្ញា (Flag) និងរាយការណ៍ (Report) ទៅលើការ Post Status របស់មិត្តភក្រក្នុង Facebook របស់ខ្លួនដែលគិតថា អាចពាក់ព័ន្ធនឹងការធ្វើអត្តឃាត។ Status ដែលមានការសង្ស័យហើយត្រូវបានរាយការណ៍ទាំងនោះ នឹងត្រូវត្រួតពិនិត្យដោយក្រុមពិសេសនៃបណ្តាណសង្គម ដើម្បីផ្តល់ជាជម្រើសផ្សេងៗ ក្នុងការរារាំងដល់ការធ្វើអត្តឃាត។ នៅពេលដែលអ្នកប្រើប្រាស់ ដែលត្រូវគេសង្ស័យថាចង់ធ្វើអត្តឃាតចូលប្រើប្រាស់គណនីរបស់ខ្លួន (Log) Facebook នឹងបញ្ជូនសារជាអក្សរ ដោយសរសេរថា៖ សួស្តី! មិត្តភក្ររបស់អ្នកគិតថា អ្នកប្រហែលជាកំពុងមានរឿងពិបាកចិត្តខ្លាំង ហើយបានស្នើរមកក្រុមការងារយើងពិនិត្យ Status ដែលអ្នកទើបតែបាន Post ថ្មីៗនេះ។ បន្ទាប់ពីនេះ អ្នកនោះនឹងទទួលបាននូវការផ្តល់ជាជម្រើសមួយចំនួនដូចជា ការនិយាយទៅកាន់នរណាម្នាក់អាចជាមិត្តភក្រ ឬក្រុមការងាររបស់បណ្តាញសង្គម ឬទទួលជាការបញ្ចុះបញ្ចូល ការអប់រំផ្លូវចិត្ត និងជំនួយផ្សេងៗទៀត ដោយផ្ទាល់ពីក្រុមការងារ Facebook។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគេមិនចង់ គេនៅតែអាចបដិសេធមិនទទួលយកជំនួយទាំងនោះបានផងដែរ។ ប្រធានផ្នែកគោលកាណ៍សុវត្ថិភាពរបស់ Facebook លោកស្រី Julie De Bailliencourt បាននិយាយថា៖ ការរក្សាសហគមន៍អ្នកប្រើប្រាស់ Facebook អោយមានសុវត្ថិភាពគឺជា ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់យើង។ យើងធ្វើការជាមួយអង្គការផ្សេងៗ រួមទាំង អង្គការ Samaritans ដើម្បីបង្កើតជាមុខងារទាំងនេះ ហើយរឿងដំបូងដែលគេប្រាប់យើងគឺថា តើយើងអាចភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សបានកំរិតណា ដើម្បីអាចជួយពួកគេក្នុងការដោះស្រាយវិបត្តិផ្លូវចិត្តផ្សេងៗ។ លោកស្រីបានបន្តថា៖ មនុស្សរាល់គ្នាប្រើ Facebook ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់មិត្តភក្រ និងគ្រួសារ ហើយនេះគឺជាមូលហេតុ ដែលយើងត្រូវជាប់ពាក់ព័ន្ធនឹងការផ្តល់ជំនួយ ធនធាន និងការប្រឹក្សាយោបល់ ដល់អ្នកដែលកំពុងមានវិបត្តិផ្លូវចិត្តផ្ទាល់ខ្លួន និងការព្រួយបារម្ភចំពោះមិត្តភក្រ ឬសមាជិកក្នុងក្រុមគ្រួសារ។ តាមរបាយការណ៍របស់បណ្តាញសង្គម ប្រជាជនជាងពាក់កណ្តាលនៃប្រជាជនសរុបរបស់អង់គ្លេស កំពុងប្រើប្រាស់ Facebook (៣៦ លាននាក់) ដែលវានឹងក្លាយជាប្រភពធនធានដ៏មានឥទ្ធិពល។ CEO នៃអង្គការ Samaritans លោកស្រី Ruth Sutherland បាននិយាយថា៖ បណ្តាញសង្គមគឺពិតជាអស្ចារ្យណាស់ ដោយវាបានផ្តល់នូវដំណោះស្រាយផ្សេងៗដល់មនុស្ស ហើយវាគឺជាប្រភពព័ត៌មាន និងការគាំទ្រដ៏ពិសេស។ វាគឺជាផ្លូវមួយដែលយើងអាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្រ។ Samaritans ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ Facebook ក្នុងការព្យាយាមរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់របស់ខ្លួននៅក្នុងបរិយាកាសបែបនេះ។   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ SNAPPA 
ថ្ងៃសៅរ៍ ទី២០ កុម្ភៈ ២០១៦, ១០:៥៦ | ០ មតិ | ២,៣០៣ ដង

តាមរយៈរបាយការណ៍ថ្មីមួយពី Digitimes កំលាំងរញ្ជួយកំរិត ៦.៤ រ៉ិចទ័រ ដែលបានប៉ះទង្គិចតៃវ៉ាន់នៅដើមខែនេះ អាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់រោងចក្រឧស្សាហកម្មតៃវ៉ាន់ TSMC ជាងការរំពឹងទុក។ TSMC គឺជាដៃគូរផ្គត់ផ្គង់១ របស់ Apple ក្នុងការផលិត Ax Processor ហើយបើតាមរបាយការណ៍ដែលបានលេចលឺកាលពីសប្តាហ៍មុន TSMC នឹងក្លាយជាដៃគូរផ្គត់ផ្គង់ផ្តាច់មុខរបស់ Apple ក្នុងការផលិត A10 Chips សម្រាប់ iPhone 7 ។ ដំបូងឡើយ TSMC បានបង្ហាញថាគ្រោះថ្នាក់រញ្ជួយដីនោះ នឹងប៉ះពាល់ដល់ចង្វាក់ផលិតប្រចាំឆ្នាំ ២០១៦ ប្រហែលតែ ១% ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ​ ក្រោយពីបានធ្វើការត្រួតពិនិត្យអោយកាន់តែស៊ីជម្រៅថែមទៀត ក្រុមហ៊ុននេះបានបង្ហាញថា ការប៉ះពាល់មានកំរិតធ្ងន់ធ្ងរជាងការប៉ាន់ស្មានពេលដំបូងទៅទៀត។ របាយការណ៍ The Digitimes បង្ហាញថា៖ កាលពីថ្ងៃទី ៦ កុម្ភៈ TSMC បានប៉ាន់ស្មានថា ការដឹកជញ្ជូនរបស់ខ្លួនបានថយចុះតិចជាង ១% ដោយសាររងផលប៉ះពាល់ពីការរញ្ជួយដីដ៍ធ្ងន់ធ្ងរនៅភាគខាងត្បូងតៃវ៉ាន់នៅព្រលឹម ថ្ងៃទី៦ កុម្ភៈ នេះ ប៉ុន្តែមកដល់ថ្ងៃទី ១២ កុម្ភៈ ក្រុមហ៊ុនបានបង្ហាញម្តងទៀតថា បានថយចុះច្រើនជាង ១% ដោយសារតែការខូចខាតនៅទីតាំង Fab 14 មានសភាពធ្ងន់ធ្ងរជាងការប៉ាន់ស្មាន។ ដោយការលក់ iPhone សម្រាប់ឆ្នាំ ២០១៦ មានការធ្លាក់ចុះ គេគិតថាវានឹងផ្តល់សម្ពាធអោយ Apple អោយបន្ថែមការយកចិត្តទុកដាក់ខ្លាំងលើ iPhone 7។ ប្រសិនបើមានការរាំងស្ទះដល់ដំណើរការផលិត iPhone ដោយសារបញ្ហានៃការផលិត A10 Processor ដែលនឹងត្រូវផលិតផ្តាច់មុខដោយរោងចក្រតៃវ៉ាន់ TSMC គេគិតថា Apple ប្រហែលអាចនឹងគិតគូដល់ Samsung សម្រាប់ការដោះស្រាយបញ្ហាចាំបាច់មួយគ្រានេះ។   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ BGR
ថ្ងៃអង្គារ ទី១៦ កុម្ភៈ ២០១៦, ១៤:៣៨ | ០ មតិ | ៥៤៨ ដង

នេះមិនមែនជារឿងនិយាយលេងនោះទេ ហើយអ្នកក៏នឹងភ្ញាក់ផ្អើល ពេលដឹងថាអ្នកនឹងលេងត្រូវបារម្ភរឿងទូរស័ព្ទអស់ថ្មទៀតឡើយ។ ដំណោះស្រាយគឺ គ្រាន់តែអ្នកដើរជុំវិញសួនច្បារប៉ុន្មានជុំ ជាការស្រេច។ អ្នកវិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យ Wisconsin-Madison បានបង្កើតបច្ចេកវិទ្យា ដែលនៅពេលនេះបានសម្រេចរួចរាល់ក្នុងការដាក់បង្ហាញក្នុងទីផ្សារ ដែលគេអោយឈ្មោះថា InStep NanoPower។ បច្ចេកវិទ្យានេះ ប្រើសកម្មភាពជំហានដើររបស់យើង។ វាអាចបង្កើតថាមពលអគ្គីសនីរហូតដល់ ១០ វ៉ាត់ ក្នុងការដើរបាន ១ម៉ែត្រការ៉េ ហើយគេជឿជាក់ថា ក្នុង១ថ្ងៃ វាអាចបង្កើតថាមពលអគ្គីសនីដល់ទៅ ១០ គីឡូវ៉ាត់។ ស្បែកជើងនេះប្រើបច្ចេកវិទ្យាពពុះទឹក ដែលមានដណើរការដូចការពន្យល់ខាងក្រោម៖ ឧបករណ៍បង្កើតពពុះ ដែលជាឧបករណ៍គ្មានផ្នែកណាមួយមានចលនា ផ្គុំឡើងដោយបន្ទះលោហៈធាតុ ២បន្ទះ នៅខណ្ឌដាច់ពីគ្នាដោយប្រហោងដែលមានផ្ទុកធាតុរាវចម្លងអគ្គីសនីម៉្យាង។ បន្ទះលោហៈធាតុខាងក្រោមមានចោះរន្ធតូចៗជាច្រើន ដែលហ្គាសដែលរងសំពាធ បង្កើតជាពពុះរត់ឆ្លងកាត់រន្ធតូចៗនោះ។ ពពុះរីកធំឡើងៗ រហូតប៉ះនឹងបន្ទះលោហៈធាតុខាងលើ រួចធ្លាក់មកក្រោមវិញ។ ល្បឿន និងចលនាពពុះដដែលៗនេះ ជំរុញអោយអោយធាតុរាវដែលនៅច​ន្លោះបន្ទះលោហៈធាតុ បង្កើតជាថាមពលអគ្គីសនី។ ជាមួយនឹងបច្ចេកវិទ្យា ដែលអាចបង្កើតថាមពលបាន ១០វ៉ាត់នេះ វាអាចសាក់ថ្មីទូរស័ព្ទដែលត្រូវការថាមពលប្រហែល ២វ៉ាត់ បានយ៉ាងស្រួល។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ គេមិនទាន់បង្កើតវិធីភ្ជាប់ទូរស័ព្ទទៅកាន់ស្បែកជើងនេះនៅឡើយទេ។ InStep NanoPower នឹងត្រូវរៀបចំផ្នែកធ្វើអាជីរកម្មរបស់ខ្លួនសម្រាប់បច្ចេកវិទ្យាថ្មីនេះអោយរួចរាល់សិន មុននឹងអាចចាប់ផ្តើមតម្លើងចូលក្នុងស្បែកជើង ដើម្បីសាក់ថ្មទូរស័ព្ទរបស់អ្នក។ ក្រុមហ៊ុនកំពុងរៀបចំការដាក់អោយប្រើបច្ចេកវិទ្យានេះក្នុងពេលឆាប់ៗនេះ ហើយសង្ឃឹមថានឹងទទួលបានការចាប់អារម្មណ៍ច្រើន។   ស្បែកជើង បង្កើតអគ្គីសនី InStep NanoPower   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ TECH RADAR 
ថ្ងៃច័ន្ទ ទី១៥ កុម្ភៈ ២០១៦, ១២:៤៣ | ០ មតិ | ២៨០ ដង

តើអ្នកមាននៅចាំបានទេថា កាលពីអីុនធើណែត 4G ចេញដំបូង យើងគ្រប់គ្នាសុទ្ធតែរំភើប នឹងល្បឿនដ៍លឿនរបស់វាដែលអាចប្រើបានលើទូរស័ព្ទ? ឥឡូវនេះ យើងក៏កំពុងរងចាំមើលថាតើអីុនធើណែត 5G នឹងទៅជាយ៉ាងម៉េចវិញ។ កាលពីថ្ងៃសុក្រម្សិលមិញនេះ AT&T បានបង្ហាញពីគម្រោង បណ្តាញអីុនធើណែត 5G របស់ខ្លួន សម្រាប់ឆ្នាំ ២០១៦ ហើយប្រសិនបើអ្វីៗទាំងអស់ប្រព្រឹត្តទៅតាមអ្វីដែលគ្រោងទុក បណ្តាញអីុនធើ់ណែតថ្មីនេះ នឹងចាប់ផ្តើមសេវាកម្មក្នុងកំរិតកំណត់មួយ ក្នុងឆ្នាំនេះ។ 5G គឺជាបច្ចេកវិទ្យាបញ្ជូនទិន្នន័យឥតខ្សែជំនាន់ថ្មី ដែលនឹងមានល្បឿនលឿនជាង អីុនធើណែត 4G (LTE) បច្ចុប្បន្ន ដល់ទៅ ១០០ដង ដោយការប្រើប្រាស់ រលកមីលីមែត (Millimeter Waves) បណ្តាញ NFV (Network Function Virtualization) និង Software-defined networking (SDN)។ ការសាកល្បងនឹងចាប់ផ្តើមនៅក្នុងមន្ទីពិសោធន៍របស់ AT&T នៅត្រីមាសទី២ ឆ្នាំនេះ ខណៈដែលការសាកល្បងមជ្ឈដ្ឋានពិតនឹងធ្វើនៅរដូវក្តៅ ឆ្នាំនេះផងដែរ។ AT&T លើកឡើងថា៖ អ្នកប្រើប្រាស់នឹងឃើញល្បឿនដែលគិតជា ជីកាបៃ ក្នុង១វិនាទី (Gigabits per second) មិនមែនគិតជា មេកាបៃ (Megabits) ដូចបច្ចុប្បន្នឡើយ។ ជាឧទាហរណ៍ ក្នុងល្បឿន ១ជីកាបៃ ក្នុង១វិនាទីនេះ (1Gbps) អ្នកនឹងអាចទាញយក (Download) វីឌីអូកម្មវិធីទូរទស្សន៍បានក្នុងរយៈពេលតិចជាង ៣វិនាទី។ អ្នកប្រើប្រាស់ក៍នឹងឃើញថា រយៈពេលរងចាំវីឌីអូអោយលេង (Latency) ពិតជាតិច ឬលឿន ជាមួយ 5G នេះ។ រយៈពេលរងចាំវីឌីអូអោយលេង (Latency) គឺជារយៈពេលដែលត្រូវរងចាំ បន្ទាប់ពីអ្នកបានចុចប៊ូតុង Play នៅលើកម្មវិធីវីឌីអូ ដើម្បីចាប់ផ្តើមទាញយកវីឌីអូនោះមកលេងលើទូរស័ព្ទ ឬកុំព្យូទ័របស់អ្នក។ យើងរំពឹងថា Latency របស់ 5G ស្ថិតក្នុងចន្លោះពី ១ ទៅ ៥ មីលីវិនាទី (milliseconds) ។ ជាការពិតណាស់ដែលថា ការដែលមានអីុនធើណែតល្បឿន 1Gbps នឹងធ្វើអោយគម្រោងអីុនធើណែតរបស់អ្នកឆាប់អស់ ប្រសិនបើអ្នកភ្ជាប់គម្រោង 5GB ក្នុង១ខែនោះ ហើយវាក៍អាចធ្វើអោយអ្នកប្រើលើសគម្រោងដោយមិនដឹងខ្លួន។ បណ្តាញ 5G ពិតជានឹងទាមទារអោយមានការផ្តល់នូវគម្រោងទិន្នន័យកំរិតខ្ពស់ជាងអ្វីដែលកំពុងតែផ្តល់អោយសព្វថ្ងៃនេះ ប៉ុន្តែការពិតយ៉ាងណានោះ យើងនឹងរងចាំមើលទាំងអស់គ្នា ពេលបណ្តាញថ្មីនេះចាប់ផ្តើមដំណើរការ។ AT&T បន្តថា៖ មូលដ្ឋាននៃការប្រើប្រាស 5G ដំបូងនេះ អាចនឹងផ្តល់ជា លក្ខណៈតាមផ្ទះ និងលក្ខណៈអាជីវកម្ម។ យើងនឹងផ្តល់អោយក្នុងកំរិតកំណត់មួយសម្រាប់ឆ្នាំនេះ អាស្រ័យទៅតាមការសាកល្បងជាក់ស្តែង។   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ BGR 
ថ្ងៃសៅរ៍ ទី១៣ កុម្ភៈ ២០១៦, ០៩:៤៩ | ០ មតិ | ១,២៥៤ ដង

ការដករន្ធកាសត្រចៀក (headphone jack) ចេញ នឹងមិនមែនជាការផ្លាស់ប្តួរធំតែមួយគត់របស់ iPhone 7 ឡើយ។ បើតាមបណ្តាញព័ត៌មាន The Electronic Times បានអោយដឹងថា Apple ថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងមួយជាមួយរោងចក្រ សឺមីកុងឌុចទើ របស់តៃវ៉ាន់ (TSMC) ដែលគ្រោងនឹងបង្កើតជាក្រុមហ៊ុនតៃវ៉ាន់ផ្តាច់មុខ ដែលទទួលបន្ទុកក្នុងការផលិត A10 Processor របស់ Apple ។ ឬអាចនិយាយម៉្យាងទៀតថា Samsung ដែលជាដៃគូរផលិតកម្មយូរឆ្នាំរបស់ Apple នោះ គឺកំពុងតែត្រូវបានបញ្ចប់ទាំងស្រុងហើយ។ ទោះបីជា វាមិនទាន់បានបញ្ជាក់អោយបាន ១០០% ទំរាំដល់ការដាក់អោយប្រើ iPhone 7 និង ការចាប់ផ្តើមបញ្ចប់ភាពជាដៃគូរដែលជៀសមិនរួចនោះ ក៏វាមិនមានអ្វីត្រូវលាក់បាំងដែរ ដែលថា Apple តែងតែព្យាយាម ដកខ្លួនផ្តាច់ចេញពីភាពជាដៃគូរជាមួយ Samsung បន្តិចម្តងៗ។ តាមរយៈរបាយការណ៍ Apple បានសម្រេចជ្រើសយកការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយ TSMC ព្រោះគេមានការចាប់អារម្មណ៍ខ្លាំង ទៅលើដំណើរការផលិត 10-nanometer របស់ TSMC ។ បន្ថែមលើនេះទៀត មានរបាយការណ៍ខែកញ្ញា ពីប​ណ្តាញព័ត៌មាន China Times បានបង្ហាញថា Apple មានការចាប់អារម្មណ៍ទៅលើការចុះកិច្ចព្រមព្រៀងផ្តាច់មុខមួយជាមួយ TSMC ដោយសារតែចង្វាក់ផលិតកម្មរបស់រោងចក្រនេះ អាចជួយកាត់បន្ថយការចំណាយបានច្រើនជាងការផលិតរបស់ Samsung ។ មិនត្រឹមតែប៉ុណ្ណោះ Apple ក៏ចាប់អារម្មណ៍រោងចក្រតៃវ៉ាន់នេះត្រង់ បច្ចេកទេសរចនា InFO (integrated fan out) ដែលវានឹងធ្វើអោយរូបររាងរបស់ chip កានតែតូច និងស្តើង។ បើគិតពីរឿងខាងមុខវិញនោះ បណ្តាញព័ត៌មាន The Electronic Times អោយតំរុយមុនគេថា ការផលិត A10 នឹងចាប់ផ្តើមនៅពេលណាមួយក្នុងខែមិថុនា បន្ទាប់មកការដាក់បង្ហាញ iPhone ជំនាន់បន្ទាប់របស់ Apple នឹងអាចត្រូវធ្វើឡើងនៅ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ។ ជាចំណាប់អារម្មណ៍ចុងក្រោយ យើងគួរតែដឹងថា TSMC មិនមែនជាដៃគូររកស៊ីថ្មីថ្មោងរបស់ Apple នោះទេ។ TSMC ក៏បានផលិត chip សម្រាប់ iPhone 6 ផងដែរ ប៉ុន្តែសម្រាប់ភារកិច្ចផលិត A8 និង A9 នៃiPhone ទាំងម៉ូដែល 6 និង 6s បើតាមដឹងគឺ ត្រូវបានបែងចែកគ្នាធ្វើរវាង TSMC និង Samsung ៕   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ BGR 
ថ្ងៃសុក្រ ទី១២ កុម្ភៈ ២០១៦, ១៦:២២ | ០ មតិ | ២,៤២៤ ដង

នៅសល់តែជាង ២សប្តាហ៍ ទៀតប៉ុណ្ណោះ ដែល Samsung នឹងដាក់បង្ហាញ Galaxy S7 ហើយជាមួយគ្នានោះ លក្ខណៈលំអិតវា ក៏កំពុងត្រូវបានគេបង្ហើបអោយដឹងជាប​ន្តបន្ទាប់ផងដែរ។ ម្ចាស់ Blog ជនជាតិរុស្ស៊ីម្នាក់ឈ្មោះ អ៊ែដា ម៉ាតាហ្ស៊ីន បានបង្ហើបថា ថ្ម Galaxy S7 នឹងប្រើបាន ២ថ្ងៃ ពេញ បន្ទាប់ពីសាករួចម្តងៗ។ លោក ម៉ាតាហ្ស៊ីន ជាអ្នកដែលបានទទួលការអនុញ្ញាតអោយប្រើសាកល្បងមុនពេលដាក់បង្ហាញជាផ្លូវការណ៍ ថ្មីៗនេះបាននិយាយថា ថ្ម Galaxy S7 ប្រើបាន ១៧ម៉ោង សម្រាប់ការមើលវីឌីអូ ជាមួយអេក្រង់កំរិតពន្លឺ ១០០%។ គាត់បានបន្ថែមថា វាប្រើបាន ២ថ្ងៃ ពេញ ជាមួយការប្រើប្រាស់ទូទៅ ដែលមានអេក្រង់កំរិតពន្លឺ ៧៥% និងការបើកអ៊ីធើណែតប្រភេទ LTE ជាប់រហូត។ ទោះវាគ្រាន់តែជាការបង្ហើបមិនផ្លូវការមួយក៏ពិតមែន ប៉ុន្តែវាក៍សមហេតុផលដែរ ព្រោះថា Galaxy S7 និង Galaxy S7 Edge នឹងមានថ្មដែលល្អប្រសើរជាងម៉ូដែលជំនាន់មុនៗ។ ទូរស័ព្ទទាំង២នេះ ត្រូវបានគេរំពឹងថានឹងប្រើថ្ម 3,000 mAh និង 3,500 mAh ។ កត្តាដែលធ្វើអោយថ្មមានសមត្ថភាពកាន់តែប្រសើរគឺ ដោយមានការកែសម្រួលប្រព័ន្ធ Android និងការប្រើប្រាស់ CPUs និង GPUs អោយមានប្រសិទ្ធិភាព ដែលវាពិតជាអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលបានច្រើន។ គួរបញ្ជាក់ថា Samsung នឹងប្រកាសបង្ហាញ Galaxy S7 ជាផ្លូវការ នៅថ្ងៃទី ២១ ខែកុម្ភៈ នេះ ហើយលក្ខណៈលំអិតរបស់វា នឹងត្រូវប្រកាសជាផ្លូវការនៅពេលនោះផងដែរ។   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ BGR 
ថ្ងៃសៅរ៍ ទី០៦ កុម្ភៈ ២០១៦, ១០:៥២ | ០ មតិ | ៧៨៨ ដង

បណ្តាណសង្គមដែលមានការពេញនិយម តែងតែទទួលបានចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនសំបើម។ តាមរបាយការណ៍របស់ CIA World Factbook បណ្តាញសង្គម Facebook មានសមាជិកច្រើនជាងគេលើពិភពលោក ដែលមានចំនួន ១.៥ ពាន់លាន នាក់ ច្រើនជាងចំនួនប្រជាជនសរុបរបស់ប្រទេសចិនទៅទៀត ដែលមានតែ ១.៣៦៧ ពាន់លាន នាក់។ ខាងក្រោមនេះគឺជា ក្រាហ្វដែលបង្ហាញពីចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម និងកម្មវិធីពេញនិយមនីមួយៗ ធៀបនឹងចំនួនប្រជាជននៃប្រទេសធំៗលើពិភពលោក។     ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ ANDROID HEADLINES 
ថ្ងៃសុក្រ ទី០៥ កុម្ភៈ ២០១៦, ០៩:៤៦ | ០ មតិ | ៣៩៥ ដង

Internet គឺជាទីកន្លែងដ៏អស្ចារ្យមួយ ដែលមានទាំងរឿងអាក្រក់ និងល្អ កើតឡើងរៀងរាល់នាទី។ បណ្តាញ Internet មានការរីកចម្រើនយ៉ាងខ្លាំង ក្នុងអត្រាមួយគួរអោយកត់សំគាល់ ជាមួយនឹងការបង្កើតព័ត៌មានថ្មីៗ ដែលអាចទាក់ទាញនូវការប្រើប្រាស់បានយ៉ាងច្រើនក្រៃលែង ក៏ដូចជាការកើនឡើងចំនួនអ្នកប្រើប្រាស់ឥតឈប់ឈរ។ បច្ចុប្បន្ននេះ អ្នកកំពុងប្រើប្រាស់ប្រព័ន្ធ Internet មានចំនួន ៣.២ពាន់លាននាក់ ហើយក្រុមហ៊ុន Internet ជាច្រើនរួមទាំង Google និង Facebook កំពុងព្យាយាមភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកប្រើប្រាស់អោយបានកាន់តែច្រើនថែមទៀត។ មានក្រុមហ៊ុនយកការណ៍មួយ (Business Intelligence startup) បានដឹងពីរឿងរ៉ាវដែលកើតឡើងលើ់ប្រព័ន្ធ Internet ហើយក៏បានបញ្ចេញនូវរបាយការណ៏ទិន្នន័យជាក់លាក់មួយ ដើម្បីបង្ហាញពីហេតុការណ៍ ដែលបានកើតឡើងលើប្រព័ន្ធ Internet ក្នុង ១នាទី កាលពីឆ្នាំមុន។ តាមរបាយការណ៍របស់ Domo រៀងរាល់១នាទី រៀងរាល់ថ្ងៃ បង្ហាញដូចខាងក្រោម៖ Facebook មានការចុច Like ចំនួន ៤,១៦៦,៦៦៧ ដង Instragram មានការ Like ចំនួន ១,៧៣៦,១១១ ដង អ្នកប្រើប្រាស់ Youtube បញ្ចូល (upload) វីឌីអូថ្មីៗ ដែលមានរយៈពេលសរុប ៣០០ម៉ោង អ្នកប្រើប្រាស់ Skype ធ្វើ់ការ Call ចំនួន ១១០,០៤០ ដង អ្នកប្រើប្រាស់ Apple ទាញយក ៥១,០០០ កម្មវិធី (apps) Amazon ទទួលបានអ្នកទស្សនាថ្មីចូលមើលវេបសាយចំនួន ៤,៣១០នាក់ Uber បានរៀបចំការធ្វើដំណើរបាន ៦៩៤ ដង Twitter មានការ tweet ៣៤៧,២២២ ដង ក្រាហ្វព័ត៌មាននេះ (Infographic) បានបង្ហាញដោយ Ehacking (@ehackingdotnet) នៅលើ Twitter ។ ដើម្បីដឹងពីទិន្នន័យច្រើនទៀត សូមមើលរូបភាពខាងក្រោម។     ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ BGR 
ថ្ងៃព្រហស្បតិ៍ ទី០៤ កុម្ភៈ ២០១៦, ០៩:៣៥ | ០ មតិ | ៣៦៩ ដង

WhatsApp បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ខ្លួនកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដោយក្រុមហ៊ុននេះបានបង្ហាញពីចំនួនអ្នកប្រើប្រាស់កម្មវីធីរបស់ខ្លួន ដែលកើនឡើងដល់ជាង ១ពាន់លាន នាក់។ កាលពីជាង១ឆ្នាំមុន WhatsApp បានប្រារព្ធពិធីអបអរ នៃការទទួលបានអ្នកប្រើប្រាស់ចំនួន ៥០០លាន នាក់។ ក្រុមហ៊ុនមិនត្រឹមតែ បានសម្រេចគោលដៅ ដែលមានមនុស្ស ១/៧ នៃចំនួនប្រជាជនសរុបនៃពិភពលោក កំពុងប្រើប្រាស់កម្មវិធីនេះប៉ុណ្ណោះទេ ថែមទាំង ថ្មីៗនេះ ក្រុមហ៊ុនក៏បានប្រកាសថា នឹងមិនគិតថ្លៃសេវាប្រចាំឆ្នាំ នៃការប្រើប្រាស់ទៀតឡើយ។ ក្នុងអត្ថបទដែលបានផ្សព្វផ្សាយថ្មីៗនេះ WhatsApp បានទម្លាយថានឹងផ្តោតលើ តម្លៃស្នូលនៃអាជីវកម្មរបស់ខ្លួន​ ដោយលើកឡើងថា៖  WhatsApp បានចាប់ផ្តើមនូវគំនិតសាមញ្ញមួយ៖ ធានាអោយបានថា មនុស្សគ្រប់គ្នាអាចនៅជិតស្និទ្ធ នឹងគ្រួសារ និងមិត្តភក្រ គ្រប់ទីកន្លែងនៃផែនដី ដោយមិនគិតប្រាក់ ឬបង់ថ្លៃសេវាបន្ថែមអ្វីឡើយ។ ការប្រឹងប្រែងនៅពេលនេះ គឺដើម្បីស្វែងរកវិធីពង្រីកវិសាលភាពនៃសេវាកម្ម ល្បឿន និងសុវត្ថិភាព និងដើម្បីស្វាគមន៏ទទួលអ្នកប្រើប្រាស់ថ្មី ដែលនៅសេសសល់ជាង ៦ពាន់លាន នាក់ទៀតលើពិភពលោក។ គួរបញ្ជាក់ថា WhatsApp គឺជាកម្មវិធីទំនាក់ទំនងសង្គមមួយ ដែលអ្នកប្រើប្រាស់អាចផ្ញើរសារជាអក្សរ សំលេង រូបភាព វីឌីអូ និងឯកសារផ្សេងៗទៀត ទៅវិញទៅមកដោយប្រើប្រាស់សេវាអ៊ីនធើណែត។ WhatsApp មានមុខងារប្រហាក់ប្រហែល នឹងកម្មវិធីផ្សេងជាច្រើនដូចជា៖ Facebook Messenger Viber Skype Line និង WeChat ជាដើម។   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ TECH RADAR 
ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ១៩:២៩ | ០ មតិ | ២៦២ ដង

123
ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩