MENU
កីឡា
រាជធានីភ្នំពេញ៖  កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រារពពិធីក្រុងពាលីសុំពរជ័យ មុនពរជ័យ មុនបើកការរដ្ឋាសាសងកីឡដ្ឋានមរតកតេជោ ក្រោមវត្ត សម្តេចតេជោមហាសេបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា អញ្ជើញកាត់ខ្សែប៊ូ បើកពិធីបុកគ្រឹះ សាងសងទីលានបាល់ទាត់ និង បើកសម្ពោធអាគារស្នាក់ការ និង ទីលានកីឡាផ្សេងៗសម្រាប់ស្អែកទី០៤ ខែមីនា ឆ្នាំ២០១៧។ លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា សម្តេចតេជោមហាសេបតីតេជោហ៊ុន សែន នឹងជួបអត្តពលិក៣,២០០នាក់ ក្នុងពិធីបើកការដ្ឋានសាងសងទីលានបាល់ទាត់   និង ដាក់ សម្ពោធ អាគារស្នាក់នៅ និង ទីលានកីឡាក្នុង ពហុកីឡាដ្ឋាន មរតកតេជោ ចំនួន៤ កន្លែង ដែលសាងរួចរាល់នៃដំណាក់កាលទី១ ។ បន្ទាប់មកសម្តេចតេជោនឹងជួបក្នុងពិធីបាយសាម គ្គីនៃមហាគ្រួសារកីឡា នៅអាគារកោះពេជ្រ ពេលល្ងាច ថ្ងៃដដែល។ លោកបណ្ឌិត ថោង ខុន  បានបញ្ជាក់ថា កីឡាដ្ឋានមរតកតេជោ ដែលបានសាងសង់រួចរាល់ នៅដំណាក់កាលទី១ នៃពហុកីឡដ្ឋានដ៏ធំលើផ្ទៃដីប្រមាណ ៨៣ហិចតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ ដែលគ្រោងនឹង ដាក់សម្ភោធឱ្យ ប្រើប្រាស់ នាថ្ងៃទី៤ ខែ មីនា ឆ្នាំ២០១៧។ សមិទ្ធផលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់មុនគេ រួមមានមជ្ឈមណ្ឌលអាងហែលទឹកមជ្ឈមណ្ឌលកីឡាក្នុងសាល ទីលានបាល់បោះ ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏មានកម្មវិធីសំខាន់ចំនួន ២ចំណុចផ្សេងទៀតដែរ ពោលគឺការរៀបចំពិធីបុកគ្រឹះសាងសង់ពហុកីឡដ្ឋានមរតកតេជោ ដំណាក់កាលទី២ ផ្ដោតលើកីឡដ្ឋានបាល់ទាត់ និងមួយទៀត គឺការទទួលទានអាហារជួបជុំជាមួយមហាគ្រួសារកីឡាកម្ពុជា ៕ដោយ បូរិន                                                                        
ថ្ងៃច័ន្ទ ទី០៣ មេសា ២០១៧, ១៧:១៦ | ០ មតិ | ២៦២ ដង

រាជធានីភ្នំពេញ៖  លោកស្រី Lee Myung-Ja អភិបាលរងក្រុង Guwangju ដែលដឹកនាំក្រុមប៉ារ៉ាកូរ៉េមកកម្ពុជាដើម្បីបណ្តុះបណ្តាលកីឡាករកម្ពុជានោះ បានធ្វើការកោតសរសើរចំពោះអត្តពលិកពិការដែលមាន ភាពអត់ធ្មត់និងការតស៊ូតព្យាយាម រៀនសូត្ររយៈពេល៦ថ្ងៃ។ អភិបាលរងក្រុង Guwangju រូបនេះបានថ្លែងក្នុងបិទវគ្គបុណ្តុះបណ្តាល “ Korea-Cambodia Para Sports Camp” កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ក្នុងវិមានពហុកីឡដ្ឋាជាតិថា ក្រោយពីសិក្សាអស់រយៈពេលជាច្រើនថ្ងៃមក លោកស្រីសង្កេតឃើញ អត្តពលិកប៉ារ៉ាកម្ពុជា មានសមត្ថភាពខ្លាំង ហើយជាពិសេសមានអត់ធ្មត់ និង ព្យាយាម ចងចាំនូវបង្ហាត់បង្រៀនពីគ្រូជំនាញ។ លោកស្រីក៏សំណូមពរផងដែរថា  អត្តពលិកប៉ារ៉ាកម្ពុជា ទាំងអស់ត្រូវតែព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្ដើមមេដាយសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេស ម៉ាឡេស៊ីនាពេលខាងមុខនេះ។ លោក យី  វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងថាវគ្គនេះមានអត្ត ពលិកចូលរួមចំនួន៧៤រូបមន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចំនួន៤៩ រូបក្រោមការបង្ហាត់បង្រៀនពីសំណាក់គ្រូឯកទេសមកពីកូរេចំនួន៨០រូប ។ វគ្គនេះឧបត្ថម្ភដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកសាធារណរដ្ឋកូរេពិសេសខេត្តGuangjudy ចំណាយថវិកាអស់ចំនួន២០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ។ កីឡាទាំង ៨ប្រភេទនោះមាន បាញ់ធ្នូ បាញ់កាំភ្លើង ហែលទឹក អត្តពលកម្ម Boccia កីឡា វាយកូនឃ្លីលើតុ បាល់ទះអង្គុយ និង ប៊ូលីង ។ អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលកីឡាជនពិការចំនួន៨ប្រភេទកីឡាដែលចាប់ផ្ដើមពីថ្ងៃទី២៦មកនោះបានបញ្ចប់ ហើយនៅល្ងាចថ្ងៃទី៣១មីនា ។វគ្គបណ្ដុះបណ្ដាលនេះត្រូវបានគេប្រសិទ្ធិនាមថា Korea-Cambodia Para Sports Camp ។ វគ្គនេះ ត្រូវបានប៉ារ៉ាឡាំពិកសាធារណរដ្ឋកូរេបានផ្ដល់ដល់ប៉ារ៉ាឡាំពិកកម្ពុជានូវសម្ភារៈកីឡា ព្រមទាំងសម្ភារៈសម្រាប់ហ្វឹកហាត់មួយចំនួនផង៕ ដោយ បូរិន                                                                                                       
ថ្ងៃសៅរ៍ ទី០១ មេសា ២០១៧, ១៥:២៥ | ០ មតិ | ២៥១ ដង

រាជធានីភ្នំពេញ៖  ក្នុងថ្ងៃតែមួយទី០៤ ខែមេសា ឆ្នាំ២០១៧ សម្ដេចអគ្គ មហាសេបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជានឹងជួបអត្តពលិក៣,២០០នាក់ ក្នុងពិធីបាយសាមគ្គីនៃមហាគ្រួសារកីឡា នៅអាគារកោះពេជ្រ ពេលល្ងាច និង ពេលព្រឹក ដាក់ សម្ពោធ អាគារស្នាក់នៅ និង ទីលានកីឡាក្នុង ពហុកីឡាដ្ឋាន មរតកតេជោ ចំនួន៤ កន្លែង ដែលសាងរួចរាល់នៃដំណាក់កាលទី១ ។ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំ បណ្ដាលសហព័ន្ធកីឡាជាតិទាំងអស់ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៧ មកទស្សនា កីឡាដ្ឋានមរតកតេជោ ដែលបានសាងសង់រួចរាល់ នៅដំណាក់កាលទី១ នៃពហុកីឡដ្ឋានដ៏ធំលើផ្ទៃដីប្រមាណ ៨៣ហិចតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ ដែលគ្រោងនឹង ដាក់សម្ភោធឱ្យ ប្រើប្រាស់ នាថ្ងៃទី៤ ខែ មិនា ខាងមុខនេះ។ លោកបណ្ឌិត ថោង ខុន  បានបញ្ជាក់ថា សមិទ្ធផលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់មុនគេ រួមមានមជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏មានកម្មវិធីសំខាន់ចំនួន ២ចំណុចផ្សេងទៀតដែរ ពោលគឺការរៀបចំពិធីបុកគ្រឹះសាងសង់ពហុកីឡដ្ឋានមរតកតេជោ ដំណាក់កាលទី២ ផ្ដោតលើកីឡដ្ឋានបាល់ទាត់ និងមួយទៀត គឺការទទួលទានអាហារជួបជុំជាមួយមហាគ្រួសារកីឡាកម្ពុជា ៕ ដោយ បូរិន                       
ថ្ងៃសៅរ៍ ទី០១ មេសា ២០១៧, ០៧:៤២ | ០ មតិ | ២៩៧ ដង

រាជធានីភ្នំពេញ៖  កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅអាគារ NOCC ការប្រកួតផ្តាច់ព្រ័ត្រអុកចត្រង្គអង្ករសង្ក្រានឆ្នាំ២០១៧ រកឃើញជើងខ្លាំង៨នាក់ហើយសម្រាប់ប្រកួតនៅខេត្តសៀមរាប។ ក្រោយការប្រកួតអស់ជាច្រើនថ្ងៃដោយមានបេក្ខជនចំនួន១៦០នាក់ និងនារីម្នាក់ចូលរួមប្រកួតប្រជែងក្នុងបួនពូលហើយពេលនេះត្រូវបានរកឃើញជម្រើស៨នាក់ចុងក្រោយការប្រកួតផ្តាច់ព្រ័ត្រអុកចត្រង្គអង្ករសង្ក្រានឆ្នាំ២០១៧។ សម្រាប់ការប្រកួតនៅសៀមរាបនាថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ជើងខ្លាំងចំនួន៨រូបដែលត្រូវទៅប្រជែងដណ្ដើមតំណែងស្ដេចអុកនោះមានពូល A ប៊ុន គាសេង មកពីខេត្តក្រចេះ ដែលកីឡាកររូបនេះធ្លាប់បានឡើងដល់វគ្គ៨នាក់បែបនេះម្ដងហើយ កាលពីឆ្នាំ២០១៤ និងកីឡាករ រស់ រិទ្ធិយ៉ា រាជធានីភ្នំពេញ ដែលកីឡាកររូបនេះ ដណ្ដើមបានចំណាត់លេខ៤ កាលពីឆ្នាំ២០១៦។ ពូលB មានកីឡាករ ឈាវ បូរ៉ា រាជធានីភ្នំពេញដែលធ្លាប់គ្រងតំណែងស្ដេចអុកចត្រង្គ២ជំនាន់ជាប់គ្នាគឺឆ្នាំ២០១៤ និង ២០១៥ និងកីឡាករ លឹម ផល្លា មកពីខេត្តប៉ៃលិន ដែលទើបតែមកចូលរួមប្រកួតនៅឆ្នាំនេះជាលើកដំបូង។ ពូល C មានកីឡាករ កាំង ហេង មកពីខេត្តបាត់ដំបង និង កីឡាករ ម៉ី កែវនិម្មិត រាជធានីភ្នំពេញ។ ពូល D មាន កីឡាករ ឆយ វីរ៉ា រាជធានីភ្នំពេញ ដែលកីឡាកររូបនេះ ធ្លាប់គ្រងតំណែងស្ដេចអុកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងកីឡាករ ហេង សៅឌី រាជធានីភ្នំពេញ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា  សូមឱ្យកីឡាករ៨នាក់នេះ ត្រូវតែរក្សាសុខភាពឱ្យបានល្អ ដើម្បីចូលរួមប្រកួតផ្ដាច់ព្រ័ត្រប្រជែងយកតំណែងស្ដេចអុកចត្រង្គអង្គរសង្ក្រាន នៅមុខប្រសាទអង្គរចាប់ពីថ្ងៃទី១៤ដល់១៦មេសា ឆ្នាំ២០១៧ ដែលមានមហជនច្រើនចូលរួមទស្សនា ហើយជាពិសេសនឹងមានផ្សាយទូរទស្សន៍៕ដោយ បូរិន                        
ថ្ងៃសុក្រ ទី៣១ មីនា ២០១៧, ១៣:២០ | ០ មតិ | ២២៩ ដង

រាជធានីភ្នំពេញ៖ កីឡាករកាយសម្ព័ន្ធលោកសំ រីម នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេលមួយខែដើម្បីត្រៀមទៅប្រកួត SEA GAME 2017 នៅម៉ាឡេស៊ីខាងមុខនេះ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ បានបញ្ជាក់ថា  កីឡាករ សំ រីម នឹងទទួលបានការហ្វឹកហាត់ នៅទីក្រុង Shantou ខេត្តGuangdong ជាមួយគ្រូរបស់ចិន និង កីឡាករចិននៅទីនោះ ។សម្រាប់ការហ្វឹកហាត់នេះទទួលបានជួយឧបត្ថម្ភរបស់លោក Gordon Taing ដែលជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រោមការជួយឧបត្ថម្ភពីក្រសួងអប់រំយុវជន និង កីឡា ។ អគ្គលេខារូបនេះ បានប្រាប់ថា លោកនឹងជូនដំណើរកីឡាកររូបនេះទៅដល់ចិនហើយត្រឡប់មកវិញ។ ការដែលលោកជូនដំណើរលើកនេះព្រោះ លោកចង់មើលពីបច្ចេកទេសរបស់កីឡាករចិន និង មើលកន្លែងហ្វឹកហាត់នៅទីនោះ ។ ឆ្នាំ២០១៨ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងមានគម្រោងអញ្ជើញគ្រូចិនមកជួយបង្ហាត់នៅស្រុកខ្មែរ ជាល្អប្រើសជាងការបញ្ជូនកីឡាករទៅហាត់នៅចិន ខណៈទាំងកីឡាករនិងក្មេងៗមានភារៈកិច្ចសិក្សាដែលគេមិនអាចចេញទៅហាត់ចោលការរៀនសូត្របានឡើយ។  ចិន បានគេយល់ព្រមតាមសំណើររបស់កម្ពុជាហើយ នៅតែការសម្រេចចុងក្រោយបន្ទាប់មានការប្រជុំសមាជិកកណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ។ សូមបញ្ជាក់ថា កីឡាករ សំ រីម មានអាយុ២២ឆ្នាំ ជាកីឡាករលេចធ្លោជាងគេក្នុង កីឡាកាយសម្ព័ន្ធArtistic ហើយ ធ្លាប់បានហ្វឹកហាត់នៅប្រទេសជប៉ុន និង ធ្លាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាច្រើនលើកផងដែរ៕ដោយ បូរិន  
ថ្ងៃព្រហស្បតិ៍ ទី៣០ មីនា ២០១៧, ១៣:៥៧ | ០ មតិ | ១៩៩ ដង

រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា គ្រោងនឹងចេញទៅចូលរួមព្រឹត្តិការណ៍ Davis-Cup ឆ្នាំ២០១៧ ដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការបានប្តេជ្ញាចំពោះជ័យជម្នះសម្រាប់ជាតិ។ អគ្គលេខាធិការបានបញ្ជាក់ក្នុងពិធីសន្និសីទកាសែតកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ថា សម្រាប់ ព្រឹត្តិការណ៍ Davis-Cup ឆ្នាំ២០១៧ អាស៊ីអូសេអានីមានក្រុម៤ នៅទីក្រុងអ៊ីសាថោននៃប្រទេសបារ៉ែននឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី០៣ ខែមេសា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ដោយ មាន១១ប្រទេសចូលរួម ហើយកម្ពុជាយើងគ្រោងនឹងទៅចូលរួមព្រឹត្តិការណ៍នេះ។ ព្រឹតិ្តការណ៍នេះមានដៃគូរប្រកួតប្រជែងដូចជា ប្រទេស បារ៉ែន កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី បង់ក្លាដេស  អ៊ីរ៉ាក់ មីយ៉ាន់ម៉ា អូម៉ង់ អារ៉ាប៊ីសាអូឌីត សិង្ហបុរី និង តាជីគីស្ថាន។ កម្ពុជាបញ្ជូនកីឡាករចំនួន៤រូបទៅចូលរួមប្រកួតគឺ លោក ប៊ុន កេន្នី, លោកម៉ម ផល្គុណ, លោក ឡុង សំនៀង និង កីឡាថ្មី គឺ លោក ឱ សារិទ្ធ ។ សូមរំលឹកថា កម្ពុជាធ្លាប់ចាញ់នៅក្រុម៣ កាលពីឆ្នាំ២០១៦ ដោយសារតែកីឡាករមានរបួសច្រើនពិសេសកីឡាករ ប៊ុន កេន្នី មានរបួសស្មា តែពេលនេះគេបានព្យាបាលជាសះស្បើយហើយ។ កាលពីឆ្នាំ២០១២ កម្ពុជាបានចូលរួមប្រកួតព្រឹត្តិការណ៍ Davis-Cup ជាលើកដំបូង ដោយបានទទួលជ័យជំនះដោយប្រកួតឈ្នះដណ្តើមបានចំណាត់ថ្នាក់លំដាប់ក្រុមទី៣។ កីឡាវាយកូនបាល់កម្ពុជា បានរក្សាតំណែងនៅក្នុងក្រុម៣ ក្នុងតំបន់អាស៊ីអូសេអានីរយៈពេល៣ឆ្នាំ គឺ ឆ្នាំ២០១៣ នៅឌូបៃ ឆ្នាំ២០១៤ នៅម៉ាឡេស៊ី ២០១៥ នៅអ៊ីរ៉ង់ និង ២០១៦ ក្រកួតនៅអ៊ីរ៉ង់ប៉ុន្តែកម្ពុជាចាញ់ហើយធ្លាក់ទៅលំដាប់ក្រុមទី៤ពេលនេះ៕ដោយ បូរិន                                                                         
ថ្ងៃពុធ ទី២៩ មីនា ២០១៧, ១៥:២៥ | ០ មតិ | ១៤០ ដង

ដោយ បូរិន ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា គ្រោងនឹងចេញទៅចូលរួមព្រឹត្តិការណ៍ Davis-Cup ឆ្នាំ២០១៧ ដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការបានប្តេជ្ញាចំពោះជ័យជម្នះសម្រាប់ជាតិ។ អគ្គលេខាធិការ បានបញ្ជាក់ក្នុងពិធីសន្និសីទកាសែតកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ថា សម្រាប់ ព្រឹត្តិការណ៍ Davis-Cup ឆ្នាំ២០១៧ អាស៊ីអូសេអានីមានក្រុម៤ នៅទីក្រុងអ៊ីសាថោននៃប្រទេសបារ៉ែននឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី០៣ ខែមេសា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ដោយ មាន១១ប្រទេសចូលរួម ហើយកម្ពុជាយើងគ្រោងនឹងទៅចូលរួមព្រឹត្តិការណ៍នេះ។ ព្រឹតិ្តការណ៍នេះមានដៃគូរប្រកួតប្រជែង ដូចជា ប្រទេស បារ៉ែន កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី បង់ក្លាដេស  អ៊ីរ៉ាក់ មីយ៉ាន់ម៉ា អូម៉ង់ អារ៉ាប៊ីសាអូឌីត សិង្ហបុរី និង តាជីគីស្ថាន។ កម្ពុជាបញ្ជូនកីឡាករចំនួន៤រូបទៅចូលរួមប្រកួតគឺ លោក ប៊ុន កេន្នី, លោកម៉ម ផល្គុណ, លោក ឡុង សំនៀង និង កីឡាថ្មី គឺ លោក ឱ សារិទ្ធ ។ សូមរំលឹកថា កម្ពុជាធ្លាប់ចាញ់នៅក្រុម៣ កាលពីឆ្នាំ២០១៦ ដោយសារតែកីឡាករមានរបួសច្រើន ពិសេសកីឡាករ ប៊ុន កេន្នី មានរបួសស្មា តែពេលនេះគេបានព្យាបាលជាសះស្បើយហើយ។ កាលពីឆ្នាំ២០១២ កម្ពុជាបានចូលរួមប្រកួតព្រឹត្តិការណ៍ Davis-Cup ជាលើកដំបូង ដោយបានទទួលជ័យជំនះដោយប្រកួតឈ្នះដណ្តើមបានចំណាត់ថ្នាក់លំដាប់ក្រុមទី៣។ កីឡាវាយកូនបាល់កម្ពុជា បានរក្សាតំណែងនៅក្នុងក្រុម៣ ក្នុងតំបន់អាស៊ីអូសេអានីរយៈពេល៣ឆ្នាំ គឺ ឆ្នាំ២០១៣ នៅឌូបៃ ឆ្នាំ២០១៤ នៅម៉ាឡេស៊ី ២០១៥ នៅអ៊ីរ៉ង់ និង ២០១៦ ក្រកួតនៅអ៊ីរ៉ង់ប៉ុន្តែកម្ពុជាចាញ់ហើយធ្លាក់ទៅលំដាប់ក្រុមទី៤ពេលនេះ៕⁠⁠⁠⁠
ថ្ងៃពុធ ទី២៩ មីនា ២០១៧, ១៤:៤៤ | ០ មតិ | ១២៩ ដង

រាជធានីភ្នំពេញ៖ ពិតជាមិនគួរឱ្យជឿសម្រាប់ជំនួបស្វែងរក៣ពិន្ទុរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវបានក្រុមបាល់ទាត់ប្រទេសហ្សក់ដានី ក្នុងលទ្ធផល ហ្សក់ដានី ៧ - ០ កម្ពុជា ក្នុងជើងទី១ក្នុងពូលCនៃពាន់រង្វាន់  AFC Asian 2019 ។ ការប្រកួតរយៈពេល៩០នាទីក្នុងទឹកដីរបស់ប្រទេស ហ្សក់ដានី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមកម្ពុជា មិនស៊ុតបញ្ជូលទីបានមួយគ្រាប់ឡើយ ខណៈការប្រកួតត្រូវបានមើលឃើញថា ភាគីគូរប្រជែងមានសមត្ថភាពខ្លាំង ទាំងបច្ចេកទេស និង ល្បឿនរបស់កីឡាករនៃប្រទេស ហ្សក់ដានី។ សូមបញ្ជាក់ថា ក្នុងវគ្គទី១ ហ្សក់ដានីរកបានពីរគ្រាប់ ហើយចូលវគ្គទី២ ក្រុមកម្ពុជា មិនអាចបំបែកពងមាន់របស់ខ្លួនឡើយ និង មិនអាចទប់កម្លាំងរបស់ក្រុនេះ ធ្វើឱ្យ ចាញ់៥គ្រាប់ទៀត។ បញ្ចប់ការប្រកួត ហ្សក់ដានី ៧ - ០ កម្ពុជា ក្នុងជើងទី១ក្នុងពូលCនៃពាន់រង្វាន់  AFC Asian 2019 ដែលលទ្ធផលគួរឱ្យសោកស្តាយសម្រាប់ក្រុមជម្រើសជាតិគោព្រៃ៕ ដោយ បូរិន                       
ថ្ងៃពុធ ទី២៩ មីនា ២០១៧, ១១:៤៦ | ០ មតិ | ២០៦ ដង

រាជធានីភ្នំពេញ៖ ស្ទឹងត្រែងត្រូវបានរកឃើញជាខេត្តមួយដែលមានយុវជននិងក្មេង មានសមត្ថភាពនិងចូលចិត្តលេងកីឡា ហើយ មានសក្កានុពលសម្រាប់វិស័យបាល់ទាត់និងបាល់ទះ បន្ទាប់កីឡាអត្តពលកម្ម។ សូម្បីតែជម្រើសជាតិល្អជាច្រើន ក៏កើតចេញពីខេត្តនេះ ដូចជាអត្តពលកម្ម រត់ប្រណាំង ។ ក្រោយពីប្រារព្ធពិធីបុណ្យទន្លេរយៈពេលបីថ្ងៃរួចមក លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មការជាតិអូឡាំពិចកម្ពុជា(NOCC)  បានធ្វើការវាយតម្លៃទៅលើ ស្ទឹងត្រែង ជាខេត្តមួយល្អប្រសើរដែលមានធនធានមនុស្សជាច្រើនសម្រាប់ក្លាយជាអត្តពលិកសម្រាប់កីឡាបាល់ទាត់និងបាល់ទះបន្ទាប់ពីរត់ប្រណាំង។ តំណាង NOCC រូបនេះបានថ្លែងថា “ខេត្តនេះមានក្រុមបាល់ទាត់បាល់ទះជាច្រើនដែលមានចំណូលចិត្តលេងយ៉ាងច្រើន ហើយ មានយុវជន និង សិស្សានុសិស្សជាច្រើន ដែលនាំគ្នាចូលជាច្រើនក្រុមណាស់។ រហូតដល់ទៅមានក្រុមនារីៗទៀតបន្ទាប់ពីមានក្រុមបុរស។ ព្រឹត្តិការណ៍កីឡាក្នុងពិធីបុណ្យទន្លេលើកទី៣ក្នុងខេត្តស្ទឹងត្រែងនេះ យើងអាចវាយតម្លៃថា ជាជោគជ័យ មួយដ៏ត្រចះត្រចង់មួយ ហើយជាជោគជ័យមួយដែលប្រជាពលរដ្ឋ និង ក្រុមកីឡាទាំងអស់ដែលថ្នាក់ខេត្តនេះចូលរួម ។ ជាពិសេសប្រជាពលរដ្ឋនៅទីនេះចូលចិត្តទស្សនាការប្រកួតកីឡាគ្រប់ប្រភេទ ទាំងអស់ដែលធ្វើឱ្យមានការផុសផល ក្នុងវិស័យកីឡានៃខេត្តស្ទឹងត្រែងនេះ។ ស្ទឹងត្រែនេះ ជាខេត្តមួយដែលមានសក្កានុពល ផ្នែកកីឡាអត្តពលកម្មគឺ ជាពិសេសកីឡារត់ប្រណាំង ដែលភាគច្រើនកីឡាករជម្រើសជាតិល្អៗ ចេញពីខេត្តស្ទឹងត្រែងនេះ”។ ជាអនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ផងដែរ បានបញ្ជាក់ថា សូម្បីតែការប្រកួតកីឡា រត់ប្រណាំង ប្រណាំងកង់ហោះ ប្រដាល់គុនខ្មែរ ចំបាប់បុរាណ ល្បុក្កតោ បាល់ទាត់ និង បាល់ទះ ជាព្រឹត្តិការណ៍កីឡាដែលបានស្រូបនិងទាក់ទាញ ការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និង ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិយ៉ាងច្រើនក្នុងការគាំទ្រនិងទស្សនា។ អ្វីដែលជាពិសេសនោះ កីឡាករកីឡាការិនីក្នុងខេត្ត ស្ទឹងត្រែង បានចូលរួមប្រកួតមិត្តភាពរវាងក្រុមប្រចាំខេត្តចំប៉ាសាក់នៃប្រទេសឡាវ ក្នុងអបអរបុណ្យទន្លេក្នុងន័យសប្បាយរីករាយ សាមគ្គីភា និងជាអនុស្សាវរីយ៍ដ៏ល្អថែមទៀត។ លោក វ៉ាត់ ចំរើន បានប្រាប់ផងដែរថា កម្ពុជាដើម្បីឆ្ពោះទៅកាន់ SEA GAME 2023 ដែលធ្វើម្ចាស់ផ្ទះ តាមអនុសាសន៍របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍និងប្រធានគណៈកម្មការជាតិអូឡាំពិចកកម្ពុជា  បានដាក់យុទ្ធសាស្រ្ត និង វិធានការជាច្រើន ដើម្បីពិនិត្យអំពីទេពកោសល្យរបស់កីឡាករកីឡាការិនី និង ភាពផុសផលពីមហាជននៃវិស័យកីឡានៅតាមខេត្តនីមួយៗ ។ ជាពិសេសតំបន់នេះ ដែលជាខេត្តមួយលេចធ្លោជាងគេ ជាងខេត្ត រតនៈគិរី និង មណ្ឌលគិរី ក្នុងសកម្មភាពកីឡា ។ សារសំខាន់ពីពិធីបុណ្យទន្លេលើកទី៣នេះ គឺ សូមប្រជាពលរដ្ឋ គាំទ្រ យល់ និង ស្រលាញ់ វិស័យកីឡា ដើម្បីចូលរួមទាំងអស់គ្នា ត្រៀមលក្ខណៈកម្ពុជាជាម្ចាស់ផ្ទះ SEA GAME 2023។   សូមបញ្ជាក់ថា ពិធីបុណ្យទន្លេរយៈពេលបីថ្ងៃ (ទី២៤ដល់២៦ ខែមីនា ឆ្នាំ២០១៧) ត្រូវបង្ហាញវត្តមាន១០ប្រភេទកីឡា បូករួមទាំងកីឡាប្រជាប្រិយ និង កីឡាប្លែកៗ មួយចំនួនទៀតផងដែរ។ ក្នុងចំណោមនោះរួមមានកីឡារត់ប្រណាំងលក្ខណៈកម្សាន្ដ, ប្រដាល់ក្បាច់គុនបុរាណខ្មែរ, ចំបាប់បុរាណ, ប្រណាំងទូក, អុកចត្រង្គ, ហែលទឹក, បាល់ទះ, ទូកក្ដោង, វាយសីអគ្គស្នងការនគរបាលជាតិ និងកីឡាហោះហើរជាដើម ។ ពិធីបុណ្យទន្លេលើកទី៣ខេត្តស្ទឹងត្រែងរយៈពេលបីថ្ងៃដែលប្រារព្ធល្អជាងឆ្នាំមុន ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានប៉ានប្រមាណដោយសង្កេតមើលជាក់ស្តែងមានភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិជិត១០ម៉ឺននាក់៕ដោយ បូរិន                                                                                                            
ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ១៤:៣២ | ០ មតិ | ១៧៦ ដង

ខេត្តស្ទឹងត្រែង៖  លទ្ធផលការប្រកួតកីឡាបីថ្ងៃបុណ្យទន្លេ និង ការប្រកួតមិត្តអន្តរជាតិ កម្ពុជា និង ឡាវ ខណៈពិធីបុណ្យកំពុងប្រារព្ធនិងទទួលបានការគាំទ្រយ៉ាងខ្លាំងប្រជាពលរដ្ឋក្នុងតំបន់និងប្រជាជនឡាវ។ សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នៃពិធីបុណ្យទន្លេថ្ងៃចុងក្រោយ ការប្រកួតកីឡានានាទើបតែបញ្ចប់រួមមានកីឡាបាល់ទាត់ហ្វូតសាល និងកីឡាបាល់ទះ ដែលមានការចូលរួមពីក្រុមមកពីប្រទេសឡាវផងដែរ ។ ចំពោះលទ្ធផលបាល់ទាត់វិញ ផ្នែកបុរសជើងឯកបានទៅក្រុម Sand Stone FC, លេខ២ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច និងលេខ៣ ក្រុម វីរៈ ៧០១ ។ ចំណែកផ្នែកនារី ជើងឯកបានទៅក្រុមបាល់ទាត់ក្រុងស្ទឹងត្រែង លេខ២ ក្រុមស្រុកសាមឃួយរបស់ឡាវ និងលេខ៣ ក្រុមស្រុកសេសាន្ត ។ ចំណែក លទ្ធផលបាល់ទះវិញ ផ្នែកបុរសជើងឯកបានទៅក្រុមមន្ទីរអប់រំខេត្តស្ទឹងត្រែង, លេខ២ ក្រុមកីឡាស្ទឹងត្រែង និងលេខ៣ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច ។ ចំណែកផ្នែកនារី ជើងឯកបានទៅក្រុមស្រុកស្រែក្រសាំង លេខ២ ក្រុមស្រុកសេសាន និងលេខ៣ ក្រុមស្រុកថាឡាបូរីវ៉ាត់ ។ សូមបញ្ជាក់ថា ការប្រកួតកីឡាមិត្តភាពអន្តរជាតអបអរបុណ្យទន្លេក្នុងខេត្តស្ទឹងត្រែងរយៈពេលបីថ្ងៃត្រូវបានបញ្ចប់ហើយនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ  ដោយក្រុមកីឡាកររបស់ខេត្ត ចំប៉ាសាក់ នៃប្រទេសឡាវ បានយកឈ្នះពានរង្វាន់មិត្តភាពទាំងបាល់ទាត់និងបាល់ទះ ទៅលើក្នុងក្រុមខេត្ត ស្ទឹងត្រែង ។  សម្រាប់ការប្រកួតរយៈពេលបីថ្ងៃនេះ ក្រុមជម្រើសប្រចាំខេត្ត ចំប៉ាសាក់ នៃប្រទេសឡាវ បានដឹកនាំក្រុមទាំងបាល់ទាត់និងបាល់ទះ លេងលក្ខណៈមិត្តភាពរវាងក្រុមប្រចាំខេត្តស្ទឹងត្រែង។ ក្រុមឡាវទាំងប្រភេទកីឡា បានបញ្ចប់ការប្រកួតហើយដោយឈ្នះ លើភាគីខាងកម្ពុជា ដោយបង្ហាញសមត្ថភាពខ្លាំងជាង។ សូមរំលឹកថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ឡាវ ថ្ងៃទី២ នៃបុណ្យទន្លេនេះ គឺក្រុមបាល់ទាត់មកពីខេត្តចំប៉ាសាក់របស់ឡាវ បានបំបាក់ក្រុមវ័យចាស់ម្ចាស់ផ្ទះខេត្តស្ទឹងត្រែង ដោយលទ្ធផល ៧-០ ។ នេះជាការបរាជ័យលើកទី២ របស់ក្រុមម្ចាស់ផ្ទះខេត្តស្ទឹងត្រែង ក្រោមថ្វីជើងក្រុមភ្ញៀវខេត្តចំប៉ាសាក់  ខណៈកាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ក្រុមយុវជនក្រុមចំប៉ាសាក់ យកឈ្នះក្រុមខេត្តស្ទឹងត្រែង ដោយលទ្ធផល ៣-២ ។ ប៉ុន្ដែការប្រកួតនេះ ក៏ទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើនផងដែរ៕ ដោយ បូរិន                                                                                     
ថ្ងៃអាទិត្យ ទី២៦ មីនា ២០១៧, ១១:១៨ | ០ មតិ | ២៥២ ដង

ខេត្តស្ទឹងត្រែង៖  ពិធីបុណ្យទន្លេលើកទី៣ខេត្តស្ទឹងត្រែងរយៈពេលបីថ្ងៃដែលប្រារព្ធល្អជាងឆ្នាំមុន ដែលពិធីកីឡាជាច្រើន និង ពិធីថ្លែងពីព្រះគុណ ដងទន្លេ និង សត្វផ្សោត ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានប៉ានមានភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិជិត១០ម៉ឺននាក់ចូលរួមអបអរ។  លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយថា ពិធីបុណ្យទន្លេនេះបានប្រារព្ធថ្លែងក្តីអរព្រះគុណ ដល់ទន្លេទាំងបួនសំខាន់ៗដែលអត្ថប្រយោជន៍ជាច្រើន រួមទំាងផ្តល់តំបន់អេកូឡូស៊ី នៃខេត្តស្ទឹងត្រែង ដែលមានដូចជា ទន្លេសេសាន ទន្លេមេគង្គទន្លេសេកុង និង ទន្លេស្រែពក ជាដើមដែលមានទេសភាពល្អសម្រាប់ទេសចរណ៍អន្តរជាតិ។ ជាពិសេសនោះ ពិធីបុណ្យនេះសម្តែងប្រវត្តិសត្វផ្សោត នៅខេត្តស្ទឹងត្រែង ជាតំបន់ទី២បន្ទាប់ខេត្តក្រចេះដែលមានសត្វផ្សោតរស់នៅក្នុងអន្លង់តាមដងទន្លេទាំងនេះ។ ទាំងដងទន្លេនិង សត្វផ្សោត ជាផលិតផលទេសចរណ៍ដែលឱ្យប្រជាជនខេត្តស្ទឹងត្រែង មានកំណើនសេដ្ឋកិច្ច។ ជាប្រធានគណៈកម្មការជាតិអូឡាំពិចកម្ពុជា ផងដែរបានប្រាប់កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ថា “មនុស្សម្សិលមិញ(ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧) ត្រូវបានមើលឃើញថា លើសពីគ្រោងទុក ប៉ុន្តែមិនមែនមើលទៅ២ម៉ឺននាក់ទេ ។ គ្រាន់តែមួយផ្នែកមាត់ទន្លេនោះ ឃើញថា ជាង៣ម៉ឺននាក់ហើយ ថ្ងៃទី២(ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧) នឹងអាចច្រើនជាងថ្ងៃទី១ទៀត។ ជាពិសេសនោះ បងប្អូនប្រជាពលរដ្ឋនៅទីនេះ មានទឹកមុខរីករាយ ដែលមានពិធីនេះក្នុងខេត្តស្ទឹងត្រែង។ ពីព្រោះនៅទីនេះ ពួកគាត់មិនដែលមានព្រឹត្តិការណ៍អ្វីធំអញ្ចឹងនោះទេ”។ លោកបណ្ឌិត ថោង ខុន ថ្លែងបញ្ជាក់ថា សម្រាប់ពិធីបុណ្យថ្ងៃទី១ ទទួលបានជោគជ័យ និង បានរៀបចំយ៉ាងល្អដោយប៉ានស្មានថា មានភ្ញៀវជាតិនិងអន្តរជាតិបានមកលេងពិធីបុណ្យនេះប្រមាណជិត៣ម៉ឺននាក់ ខណៈពិធីបុណ្យនឹងបន្តកម្មវិធីរហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧។ ររៀបចំពិធីបុណ្យទន្លេនេះ គឺផ្សព្វផ្សាយពីទេសចរណ៍សហគមន៍ តាមតំបន់ទន្លេមេគង្គ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ។ បុណ្យទន្លេត្រូវបានរៀបចំឡើង ដោយក្រសួងទេសចរណ៍ ក្រោយទទួលបានអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យក្លាយជាបុណ្យប្រចាំឆ្នាំមួយក្នុងប្រទេសកម្ពុជា ដោយកំណត់យកខែមិនា ដើម្បីរៀបចំជារៀងរាល់ឆ្នាំ ។ សូមបញ្ជាក់ថា ពិធីបុណ្យទន្លេនេះតាមគម្រោងកីឡាត្រូវបង្ហាញវត្តមានក្នុងពិធីបុណ្យទន្លេ នៅខេត្តស្ទឹងត្រែង ក៏មិនខុសពីបុណ្យទន្លេលើកមុនដែរ គឺប្រហែល១០ប្រភេទកីឡា បូករួមទាំងកីឡាប្រជាប្រិយ និងកីឡាប្លែងៗមួយចំនួនទៀត ដែលកំពុងរៀបចំ ។ ក្នុងចំណោមនោះរួមមានកីឡារត់ប្រណាំងលក្ខណៈកម្សាន្ដ, ប្រដាល់ក្បាច់គុនបុរាណខ្មែរ ចំបាប់បុរាណ, ប្រណាំងទូក អុកចត្រង្គ, ហែលទឹក បាល់ទះ ទូកក្ដោង វាយសីអគ្គស្នងការនគរបាលជាតិ និងកីឡាហោះហើរជាដើម ។ ប្រភេទកីឡាខាងលើ គឺមានកីឡាមួយចំនួន នឹងបើកឲ្យមហាជនចូលរួមដោយសេរី ហើយក៏ជាឱកាសស្វែងរកថ្នាលកីឡាឆ្នើម ដើម្បីជ្រើសរើសមកបណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាអាជីពផងដែរ៕ដោយ បូរិន                                                
ថ្ងៃអាទិត្យ ទី២៦ មីនា ២០១៧, ០៨:១៤ | ០ មតិ | ២៣២ ដង

រាជធានីភ្នំពេញ៖ ការប្រកួតកីឡាប្រណាំងកង់ហោះនៃបុណ្យទន្លេលើកទី៣បានបញ្ចប់ហើយកាលពីព្រឹកថ្ងៃទី២៥  ខែមីនា ឆ្នាំ២០១៧ ដោយការកីឡាករម្នាក់ប្រជែងគ្នាឡើងផ្អើលពេញក្រុងស្ទឹងត្រែង ខណៈប្រជាជននៅទីនេះបានចូលរួមទស្សនា និង សប្បាយរីករាយជាមួយការប្រណាំងបែបនេះដែលមិនធ្លាប់មានពីមុនមក។ លើកទឹកដីក្រុងស្ទឹងត្រែង ជាប់ដងទន្លេមេគង្គក្នុងខេត្តនេះ ពិធីបុណ្យទន្លេលើកទី៣ ដែលរៀបចំឡើងដោយ ក្រសួងទេសចរណ៍ និង គណៈកម្មការជាតិអូឡាំពិចកម្ពុជា(NOCC) បានដាក់ការប្រកួតកីឡាប្រណាំងកង់ហោះ ដែលមានកីឡាករកីឡាការិនី៥០កង់ ចូលរួមអបអរនៃពិធីបុណ្យនេះ ។ ការប្រកួតកីឡាប្រភេទនេះត្រូវបានបញ្ចប់ហើយដោយ កីឡាករកីឡាការិនី៥០កង់ ដែលជាខ្មែរនិងអន្តរជាតិមកពីរាជធានីនិងខេត្ត បានចូលរួមធាក់កង់ប្រជែង ជុំវិញក្រុងស្ទឹងត្រែង ធ្វើឱ្យផ្អើលប្រជាពលរដ្ឋនៅទីនោះ នាំគ្នាចូលរួមទស្សនាយ៉ាងសប្បាយ ហើយម្នាក់ៗលាន់មាត់ មិនដែលឃើញទិដ្ឋភាពនៃការប្រកួត កង់បែបនេះលើទឹកដីខេត្ត ស្ទឹងត្រែង ឡើយ។  សូមបញ្ជាក់ថា ការប្រកួតប្រណាំងកង់នៃពិធីបុណ្យទន្លេលើកទី៣ក្នុងខេត្តស្ទឹងត្រែង នេះ NOCC និង សហព័ន្ធកម្ពុជាកីឡាប្រណាំងកង់ បានវិញ្ញាសារបីប្រភេទ  យុវជនក្រោម១៨ ឆ្នាំ លេខ១ លោក ជីម តុង លេខ២ លោក ម៊ុល សាវុធ, លេខ៣ សូ សុខេង។ ក្រុមបុរសជើងខ្លាំង លេខ១ លោក យឿន គីយុទ្ធ, លេខ២ លោក គីម ចន្ធូ, លេខ៣ លោក កែវ រដ្ឋា។ ក្រុមប្រណាំង VIP សម្រាប់បុរស លេខ១លោក Vang Ching Chov, លេខ២ លោកPierre, លេខ៣ លោក Vong Khan Pov  ហើយសម្រាប់នារីវិញ លេខ១ អ្នកនាង Heng Siv Lang, លេខ២អ្នកនាង Heng Siv Gech, លេខ៣ អ្នកនាង Pen Sokly៕ដោយ បូរិន  
ថ្ងៃសៅរ៍ ទី២៥ មីនា ២០១៧, ១៥:៤០ | ០ មតិ | ១៩៩ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩