MENU
កីឡា
រាជធានីភ្នំពេញ៖  លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានដឹកនាំក្រុមកីឡាករកម្ពុជា ចូលរួមព្រឹត្តិការណ៍ Davis-Cup ឆ្នាំ២០១៧ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅប្រទេស ប្រទេសបារ៉ែន។ អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ Davis-Cup ឆ្នាំ២០១៧ អាស៊ីអូសេអានីមានក្រុម៤ នៅទីក្រុងអ៊ីសាថោននៃប្រទេសបារ៉ែ ដោយមាន១១ប្រទេសចូលរួម ហើយកម្ពុជាយើងគ្រោងនឹងទៅចូលរួមព្រឹត្តិការណ៍នេះ។ ព្រឹតិ្តការណ៍នេះមានដៃគូរប្រកួតប្រជែង ដូចជា ប្រទេស បារ៉ែន កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី បង់ក្លាដេស  អ៊ីរ៉ាក់ មីយ៉ាន់ម៉ា អូម៉ង់ អារ៉ាប៊ីសាអូឌីត សិង្ហបុរី និង តាជីគីស្ថាន។ កម្ពុជាបញ្ជូនកីឡាករចំនួន៤រូបទៅចូលរួមប្រកួតគឺ លោក ប៊ុន កេន្នី, លោកម៉ម ផល្គុណ, លោក ឡុង សំនៀង និង កីឡាថ្មី គឺ លោក ឱ សារិទ្ធ ។ សូមរំលឹកថា កម្ពុជាធ្លាប់ចាញ់នៅក្រុម៣ កាលពីឆ្នាំ២០១៦ ដោយសារតែកីឡាករមានរបួសច្រើន ពិសេសកីឡាករ ប៊ុន កេន្នី មានរបួសស្មា តែពេលនេះគេបានព្យាបាលជាសះស្បើយហើយ។ កាលពីឆ្នាំ២០១២ កម្ពុជាបានចូលរួមប្រកួតព្រឹត្តិការណ៍ Davis-Cup ជាលើកដំបូង ដោយបានទទួលជ័យជំនះដោយប្រកួតឈ្នះដណ្តើមបានចំណាត់ថ្នាក់លំដាប់ក្រុមទី៣។ កីឡាវាយកូនបាល់កម្ពុជា បានរក្សាតំណែងនៅក្នុងក្រុម៣ ក្នុងតំបន់អាស៊ីអូសេអានីរយៈពេល៣ឆ្នាំ គឺ ឆ្នាំ២០១៣ នៅឌូបៃ ឆ្នាំ២០១៤ នៅម៉ាឡេស៊ី ២០១៥ នៅអ៊ីរ៉ង់ និង ២០១៦ ក្រកួតនៅអ៊ីរ៉ង់ប៉ុន្តែកម្ពុជាចាញ់ហើយធ្លាក់ទៅលំដាប់ក្រុមទី៤ពេលនេះ៕ ដោយ បូរិន                                                                       
ថ្ងៃពុធ ទី១២ មេសា ២០១៧, ១៦:៥៦ | ០ មតិ | ១៤៣ ដង

រាជធានីភ្នំពេញ៖  ប្រជាពលរដ្ឋដែលស្នេហាវិស័យកីឡា ឬ ចូលចិត្តការប្រណាំងសេះ ហើយឃើញកីឡាករ ពួកគេជិះប្រណាំងសេះរាល់ដងមានដឹងអត់ថា តម្លៃសេះពូជល្អៗប៉ុន្មាន?  អ្នកខ្លះប្រាកដជាមិនដឹង ហើយអាស្មានតែប្រហែលគោក្របី ប៉ុន្តែពូជសេះល្អសម្រាប់ការប្រណាំងនោះ អាចមានរហូតដល់ស្មើរនឹងតម្លៃឡានថ្មីមួយគ្រឿងឯនោះ។ លោក ភោ សុផានិត ពិធីករ និង ជាអ្នកចាត់ចែងកម្មវិធីព្រឹត្តិការណ៍សង្ក្រានវិហារសួគ៌ បានបញ្ជាក់ថា ឆ្នាំនេះយើងបានអញ្ជើញ ភ្ញៀវកិត្តិយសច្រើន ដើម្បី មានឱកាសបានឃើញពូជសេះល្អរបស់កម្ពុជា និងពូជយកមកពីពិភពលោក តាមរយៈការដាក់អោយដេញថ្លៃជាសាធារណៈក្នុងពិធីបីមកនេះ។ សម្រាប់ពូជសេះទាំងនេះ ត្រូវបានរៀបចំអោយដេញថ្លៃក្នុងបំណងបង្រៀនអោយអ្នកទស្សនាព្រឹត្តិការណ៍វិហារសួគ៌សង្ក្រានបានយល់ពីប្រព័ន្ធដេញថ្លៃ និងចង់បង្ហាញអោយសាធារណៈមតិបានដឹងថានៅក្នុងប្រទេសកម្ពុជាក៏មានពូជសេះល្បីត្រូវបាននាំយកមកបង្កាត់ពូជផងដែរ។ ពូជសេះទាំងនេះត្រូវបានប្រកាសថាមានតម្លៃចាប់ពី១,៥០០ដុល្លារ រហូតដល់៣៥,០០០ដុល្លារ ដោយការដេញថ្លៃមានកម្រិតពី១០០ដុល្លារ ទៅ១០០០ដុល្លារ។ លោកក៏រំពឹងថានឹងប្រើពេល៣ឆ្នាំទៅមុខ ទើបប្រព័ន្ធដេញថ្លៃសេះដែលបានធ្វើឡើងមានការចូលរួមផុសផុល។ លោកថាសេះដែលដេញថ្លៃបាន គឺម្ចាស់អាចយកទៅចិញ្ចឹម ដោយខាងក្រុមហ៊ុនក៏មានសេវាកម្មថែរក្សាជូនក្នុងកិច្ចព្រមព្រៀងកំណត់ណាមួយផងដែរ៕ដោយ បូរិន                        
ថ្ងៃពុធ ទី១២ មេសា ២០១៧, ១៦:៥១ | ០ មតិ | ២១០ ដង

រាជធានីភ្នំពេញ៖  ព្រឹត្តិការណ៍ប្រណាំងសេះវិហារសួរគ៌ ត្រូវបានមហាជន បានផ្ដោតអារម្មណ៍ជាពិសេស លើការប្រណាំងសេះកម្រិត A(ពូជល្អ) ដែលមានសេះ កម្ពុជា ថៃ និងវៀតណាម ចំនួន ១២ក្បាលចូលរួម និងជាពូជស្ដង់ដារអន្ដរជាតិទៀតផង ។ លទ្ធផលសេះឈ្មោះ Waichi មកពីវៀតណាម បានឈ្នះជើងឯក បន្ទាប់ពីផ្ដួលជើងខ្លាំងប្រចាំខែ ជាសេះឈ្មោះ “LV” ឲ្យមកឈរចំណាត់ថ្នាក់លេខ២ និងសេះឈ្មោះ Kenzo ជាប់ចំណាត់ថ្នាក់លេខ៣ ។ លេខ១ ទទួលបានប្រាក់រង្វាន់ ២០លានរៀល, លេខ២ ចំនួន ១២លានរៀល និងលេខ៣ ចំនួន ៤លានរៀល ។ កីឡាប្រណាំងសេះពានរង្វាន់ 7NG Smart Land & Home Champion 2017 នៅសង្ក្រាន្ដវិហារសួគ៌ ដែលជាព្រឹត្តិការណ៍ទទួលបានការចាប់អារម្មណ៍ពីមហាជន និងមានសេះសរុប ៥២ក្បាលមកពីវៀតណាម និងថៃចូលរួមផងនោះ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញលើទីលាន SCT Sport Complex ដោយបានរកឃើញសេះជើងខ្លាំងប្រចាំព្រឹត្តិការណ៍អបអរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាពចុងសប្ដាហ៍នេះផងដែរ ។ សូមបញ្ជាក់ថា ពានរង្វាន់ប្រណាំងសេះ 7NG Smart Land & Home Champion 2017 គឺជាពានកម្រិតធម្យមមួយ ដែលក្រុមហ៊ុន 7NG រៀបចំឡើង ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ ខណៈពានធំប្រចាំឆ្នាំ២០១៧ នឹងធ្វើឡើងនៅខែធ្នូចុងឆ្នាំ ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ២៥,០០០ដុល្លារ សម្រាប់ជើងឯក ។  កាលពីឆ្នាំ២០១៦ ក៏មានពានធំមួយមកហើយដែរ ដោយមានប្រាក់រង្វាន់ ១៥,០០០ដុល្លារ ក៏មិនធម្មតាផងដែរ៕ដោយ បូរិន  
ថ្ងៃពុធ ទី១២ មេសា ២០១៧, ១៦:៤៧ | ០ មតិ | ១២៨ ដង

រាជធានីភ្នំពេញ៖ ការប្រកួតកីឡាវាយហ្គោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី២០១៧ ដែលរៀបចំឡើងដើម្បីប្រមូលផ្តុំកីឡាករល្អៗនិងប្រមូលថវិកាជួយ មន្ទីរពេទ្យគន្ធបុប្ផាមានកីឡាករវាយកូនហ្គោលមកពី២០ប្រទេសចូលរួម។ សូមបញ្ជាក់ថា មានកីឡាករមកពី ២០ប្រទេសចូលរួមប្រកួតផងដែរ ដែលនៅពេលព្រឹកគឺមានចំនួន ៦៨ នាក់ និង នៅពេលរសៀលគឺមានចំនួន ៧២នាក់ចូលរូមដណ្តើមពានរង្វាន់នេះ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧នេះ នៅសណ្ឋាគារ Angkor Palace Spar and Resort ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោក ជា បូរ៉ាអគ្គលេខាធិការសហព័ន្ធកីឡាវាយហ្គោល កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើង ប្រមូលផ្តុំកីឡាករល្អៗដែលមានសមត្ថភាពហើយក៏ ប្រមូលថវិកាសម្រាប់ការងារមនុស្សធម៌គឺជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ការប្រកួតកីឡាវាយកូនហ្គោលដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនឆ្នាំ២០១៧ ត្រូវបានប្រសិទ្ធិនាមថា “វាយហ្គោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី២០១៧”  ដោយធ្វើពេញមួយថ្ងៃគឺថ្ងៃទី១២ មេសានៅទីលាន Angkor Golf Resort ។ អគ្គលេខារូបនេះបានប្រាប់ថា ការប្រកួតនេះ មានរយៈពេលមួយថ្ងៃនោះពេលព្រឹកគឺជាការប្រកួតសម្រាប់ថ្នាក់ដឹកនាំជាតិធំៗដែលក្នុងនោះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក៏នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរតែសម្ដេចមិនប្រជែងដណ្ដើម យកពានរង្វាន់ឡើយ ។ នាពេលល្ងាចគឺជាការប្រកួតសម្រាប់កីឡាករដែលមានកម្រិតខ្ពស់ដែលមានកីឡាករជម្រើសជាតិកម្ពុជា ហើយក៏បើកទូលាយឱ្យកីឡាករ បរទេសក៏អាចចូលរួមដោយសេរីផងដែរ ។ សូមបញ្ជាក់ថា ការប្រកួតនាឆ្នាំនេះសម្រាប់កីឡាករវ័យចាស់ត្រូវបង់សិទ្ធប្រកួតចំនួន១៥០ដុល្លារ ឯកីឡាករជំនាញបង់សិទ្ធប្រកួតចំនួន១៨០ដុល្លារ ។ ថ្លៃបង់សិទ្ធប្រកួតនេះគឺសម្រាប់អាហារ ២ ពេលនិងថ្លៃទីលាន៕ ដោយ បូរិន                                                                        
ថ្ងៃពុធ ទី១២ មេសា ២០១៧, ១៦:៤២ | ០ មតិ | ២១៨ ដង

រាជធានីភ្នំពេញ៖​ ​កម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League បាត់ដំបង ២០១៧ កាលពីថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០១៧ ក្រុម ស៊ាន ពិសិដ្ឋ បានលើកពានក្រោយឈ្នះរវាងក្រុមជើងខ្លាំង ក្រុម ស.ស.យ.ក ខេត្ត នៅភូមិព្រែកតាតន់ សង្កាតព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ។ ការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមខ្លាំងទាំងពីរ គឺ ក្រុម ស.ស.យ.ក ខេត្ត និង ក្រុម ស៊ាន ពិសិដ្ឋដែលក្រុមខ្លាំងតាំងពីដើមដែលមានក្រុម ៤៥ ក្រុម ហើយក្រុមបានឈ្នះមករហូតមិនដែលស្គាល់ថាចាញ់ឡើយ ។ ឥឡូវក្រុមបានយកជ័យជំនះក្រុមជើងខ្លាំងក្នុងចំណោមទាំង ៤៣ ក្រុមដែលក្រុមគេបានឈ្នះមករហូតដែរ ហើយឥឡូវ គឺ ក្រុម ស.ស.យ.ក ខេតបាត់ដំបងនៅចុងក្រោយដោយក្រុម ស.ស.យ.ក ខេត្តមិននឹកស្មានដល់ប៉ះក្រុមជើងខ្លាំង ស៊ាន ពិសិដ្ឋ ទទួលបានលទ្ធផលនៅតង់ទីពីរនាទី៣៥នាទីបាន ០១ គ្រាប់ហើយក្រុម.ស.ស.យ.ក មកចាញ់ដោយមិនអស់ចិត្ត។ ក្រុម.ស.ស.យ.ក សង្ឃឹមថា បានពានក្នុង ឆ្នាំ២០១៧ នេះ បែរជាក្រុម ស៊ាន ពិសិដ្ឋ ជាអ្នកទទួលពានរង្វាន់ទៅវិញ ពួកគេនិងព្យាយាមឆ្នាំក្រោយថានិងដណ្តើមអោយបានជាមិនខាន ។ សូមបញ្ជាក់ថា ការប្រកួតនេះក្រោមគណះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម  ហ៊ុន ម៉ានី  ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជានិងឯកឧត្តម  ច័ន្ទ សុផល និង ឯក ឧត្តម  អុយ  រី ជាប្រធានក្រុមប្រឺក្សាខេត្ត ឯកឧត្តម ស រដ្ធា  និងឯកឧត្តម ស សុខា ៕ដោយ បូរិន  
ថ្ងៃច័ន្ទ ទី១០ មេសា ២០១៧, ១៤:៣០ | ០ មតិ | ១៨៥ ដង

រាជធានីភ្នំពេញ៖  កម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League បាត់ដំបង២០១៧ បានប្រព្រិត្តនៅថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០១៧ រវៀងជើងខ្លាំងទាំងពីរក្រុមស.ស.យ.កខេត្តនិង ក្រុមស៊ាន ពិសិដ្ឋ ដែលជាក្រុមខ្លាំងប៉ះខ្លាំងនៅចំណុចភូមិព្រែកតាតន់ សង្កាតព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ។ ក្រោមគណះអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហពន្ធ័យុវជនកម្ពុជានិងឯកឧត្តម ច័ន្ទ សុផលនិងឯកឧត្តម អុយ រី ជាប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមស រដ្ធា និងឯកឧត្តម ស សុខា និងមន្ទីរជុំវិញខេត្តនិងលោកលោស្រីជំទាវ ។ ការប្រកួតផ្តាច់ព្រ័ត្ររវៀងក្រុមខ្លាំងទាំងពីរគឺក្រុមស.ស.យ.ក ខេត្តនិងក្រុម ស៊ាន ពិសិដ្ឋដែលក្រុមខ្លាំងតាំងពីដើមទីមកដែលមានក្រុម៤៥ក្រុមហើយក្រុមបានឈ្នេះមករហូតមិនដែលស្គាល់ថាចាញ់ឡើយ។ ឥឡូវក្រុមបានយកជ័យជំនះក្រុមជើងខ្លាំងក្នុងចំណោមទាំង៤៣ក្រុមដែលក្រុមគេបានឈ្នេះមករហូតដែ ហើយឥឡូវគឺក្រុម ស.ស.យ.ក ខេតបាត់ដំបងនៅចុងក្រោយដោយក្រុម ស.ស.យ.ក ខេត្តមិននឹកស្មានដល់ប៉ះក្រុមជើងខ្លាំង ស៊ាន ពិសិដ្ឋទទួលបានលទ្ធិផលនៅតង់ទីពីរនាទី៣៥នាទីបាន១គ្រាប់ហើយក្រុម.ស.ស.យ.ក ចាញ់ដោយមិនអស់ចិត្តពួកគេសង្ឃឹមថាបានពានរង្វាន់ក្នុងឆ្នាំ២០១៧ នេះបែជាក្រុម ស៊ាន ពិសិដ្ឋជាអ្នកទទួលពានរង្វាន់ទៅវិញពួកគេនិងព្យាយាមឆ្នាំក្រោយថានិងដណ្តើមអោយបានជាមិនខាន ។ ហើយក្រុមកីឡាករទាំងអស់ដែលទទួលបរាជ័យនិងខំវឹកហាត់បន្ថែមទៀតដើម្បីយកជ័យជំនះអោយបាន ។
ថ្ងៃច័ន្ទ ទី១០ មេសា ២០១៧, ០៨:៥៩ | ០ មតិ | ១៣៨ ដង

រាជធានីភ្នំពេញ៖  ក្រុមបាល់ទាត់វ័យចាស់ប្រទេសថៃ បានសម្រេចក្នុងដណ្ដើមពានរង្វាន់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន  ខៀវ កាញ្ញារិទ្ធ ដែលជាការប្រកួតលក្ខណៈមិត្តភាពរយៈពេល៣ថ្ងៃលើទីលានស្ដាតចាស់កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ។ ក្រុមវ័យចាស់ថៃពីខេត្តសុរិន្ទ បានក្លាយម្ចាស់គ្រងពានរង្វាន់ ពានរង្វាន់ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន  ខៀវ កាញ្ញារិទ្ធ ក្រោយពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុវិលជុំ៤ ប្រកួតឈ្នះទាំង៤ប្រកួត ខណៈម្ចាស់ផ្ទះកម្ពុជាត្រឹមឯកជើងរងខណៈមាន៥ប្រទេសចូលរួម។ លោក ខៀវ កាញ្ញារិទ្ធ បានថ្លែងថា នេះជាលើកទី២ហើយ ដែលលោកបាន ផ្ដួចផ្ដើមគំនិតរៀបចំពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើឡើងដើម្បីរឹងចំណងមិត្តភាពរវាងក្រុមវ័យចាស់តំណាងឲ្យប្រទេសនីមួយៗដែលបានចូលរួមប្រកួតនិងរួមចំណែកលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ។ ពិសេសគឺការបំផុសបំផុលឲ្យយុវជនចូលរួមលេងកីឡាឲ្យបានច្រើនកុះករ ដើម្បីចៀសចេញឆ្ងាយពីគ្រឿងញៀនតែម្ដង ៕ដោយ បូរិន  
ថ្ងៃអាទិត្យ ទី០៩ មេសា ២០១៧, ១៥:២៣ | ០ មតិ | ២០៦ ដង

រាជធានីភ្នំពេញ៖  សង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរក្នុងឃុំ វិហារសួគ៌ ទឹកដីខេត្តកណ្តាល មានព្រឹត្តិការណ៍ពិធីអបអរចូលឆ្នាំខ្មែររយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែមេសា ឆ្នាំ២០១៧  ដោយមានកីឡា ប្រណាំងម៉ូតូហោះ និង ការដាក់ដេញថ្លៃសេះប្រណាំងល្អៗ។ សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចអភិវឌ្ឍន៍ឃុំ វិហារសួគ៌ ខេត្តកណ្តាល ក្រៅពីព្រឹត្តិការណ៍ការប្រគុំតន្ត្រីអបអរចូលឆ្នាំថ្មីរបស់ក្រុមសិល្បៈនោះមានព្រឹត្តិការណ៍ប្រណាំងម៉ូតូហោះរយៈពេលបីថ្ងៃ ហើយ ថ្ងៃច័ន្ទទី១០ ខែមេសា ឆ្នាំ២០១៧នេះ នឹងបញ្ចប់ជាមួយការប្រកាសឯកជើងសង្ក្រានវិហារសួគ៌។ ជាមួយគ្នានោះ សមាគមសេះវិហារសួគ៌ មានការដាក់ដេញសេះ ល្អៗដែលពូជសេះប្រណាំង ឱ្យក្រុមកីឡាករ ឬ ក្លឹបសេះណាចង់បានសេះពូជ៕ដោយ បូរិន                        
ថ្ងៃអាទិត្យ ទី០៩ មេសា ២០១៧, ១៥:១៩ | ០ មតិ | ២១៧ ដង

រាជធានីភ្នំពេញ៖  កាលពីព្រឹកថ្ងៃទី៨ខែមេសា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសពីទឹកប្រកាសចំនួនជាង១៣ម៉ឺនដុល្លារ ដែលប្រមូលពីអ្នកចូលរួមរត់ប្រណាំងកាលពីខែចុងឆ្នាំ២០១៦កន្លងមកជូនអង្គការសប្បុរសធម៌និងមន្ទីរពេទ្យកុមារអង្គរ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថាទឹកប្រាក់ប្រមូលបានមានចំនួន១៣៥,៤០០ដុល្លារ ពីការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរនៅខេត្តសៀមរាបកាលពីឆ្នាំ២០១៦ សម្រាប់ សកម្មភាពមនុស្សធម៌ដល់អង្គការនានានិង មន្ទីរពេទ្យកុមារអង្គរ។ថវិកានេះនឹងជូនដល់បណ្ដាអង្គការនានាដែលពាក់ព័ន្ធការងារសប្បុរធម៌ ។ លោក វ៉ាត់ ចំរើន បានបង្ហើបផងដែរថាកន្លងមកព្រឹត្តិការណ៍រត់ម៉ាតុងតែងទទួលបានជោគជ័យដែលជម្រុញNOCC នឹងបង្កើតនូវព្រឹត្តិការណ៍កីឡាដទៃទៀតដើម្បីរកថវិកាសម្រាប់ការងារមនុស្សធម៌ ។ NOCC បានសិក្សាឃើញថា កីឡាឡើងភ្នំ ប្រភេទកីឡានេះនឹងមានអ្នកចូលរួមច្រើននិងពេញនិយមផងដែរ ។ ពិធីប្រកាសនេះបានឱ្យដឹងថា ថវិការចំនួន១៣៥,៤០០ដុល្លារនេះ ត្រូវបានចែចាយដល់កាកបាទក្រហមកម្ពុជាចំនួន១០,០០០ដុល្លារ អង្គការ Cambodia Trust ចំនួន២,៦០០ដុល្លារ អង្គការ Handicap International Belgiumចំនួន២,០០០ដុល្លារ ។ សហព័ន្ធអត្តពលកម្មជនពិការចំនួន២,៤០០ដុល្លារ មន្ទីរពេទ្យកុមារអង្គរចំនួន១១០,០០០ដុល្លារ និងអង្គការបេះដូងមាស សម្រាប់អនុវត្តន៍លើគម្រោងចំនួន៤នោះចំនួន៨.៤០០ដុល្លារគឺសម្រាប់គាំទ្រកីឡាជនពិការចំនួន ២,៤០០ដុល្លារ New Child Care Centerចំនួន២,០០០ដុល្លារ គម្រោងអប់រំកាយនៅតាមសាលារៀន២.០០០ដុល្លារ និងគម្រោងអភិវឌ្ឍន៍យុវជនចំនួន២,០០០ដុល្លារ ៕ដោយ  បូរិន                                                
ថ្ងៃអាទិត្យ ទី០៩ មេសា ២០១៧, ១៣:៤៨ | ០ មតិ | ១៨២ ដង

រាជធានីភ្នំពេញ៖  ក្រុមបាល់ទាត់វ័យចាស់មកពី៥ប្រទេសបានចូលរួមប្រកួត ដណ្ដើមពានរង្វាន់ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន  ខៀវ កាញ្ញារិទ្ធលក្ខណៈមិត្តភាពរយៈពេល ៣ថ្ងៃលើទីលានស្ដាតចាស់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ។ លោក ខៀវ កាញ្ញារិទ្ធ បានថ្លែងថា នេះជាលើកទី២ ហើយ ដែលលោកបាន ផ្ដួចផ្ដើមគំនិតរៀបចំពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើឡើង ដើម្បីរឹងចំណងមិត្តភាពរវាងក្រុមវ័យចាស់តំណាងឲ្យប្រទេសនីមួយៗ ដែលបានចូលរួមប្រកួត និងរួមចំណែកលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ។ ពិសេសគឺការបំផុសបំផុលឲ្យយុវជនចូលរួមលេងកីឡាឲ្យបានច្រើនកុះករ ដើម្បីចៀសចេញឆ្ងាយពីគ្រឿងញៀនតែម្ដង ។ សម្រាប់លទ្ធផលការប្រកួតពីម្សិលមិញវិញ រួមមានក្រុមវ័យចាស់កម្ពុជា បានយកឈ្នះក្រុមមកពីសាធារណៈរដ្ឋកូរ៉េ ដោយលទ្ធផល ៦-១ និងក្រុមវ័យចាស់ឡាវ យកឈ្នះក្រុមតំណាងប្រទេសវៀតណាម ១-០ ។ នេះគឺជាការប្រកួតលើកទី៣ របស់ក្រុមវ័យចាស់កម្ពុជា ដោយឈ្នះ២ និងចាញ់១ រកបាន ៦ពិន្ទុ ។ ចំណែកក្រុមឡាវ ឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់១ រកបាន ៦ពិន្ទុដូចគ្នា ៕ដោយ បូរិន                        
ថ្ងៃព្រហស្បតិ៍ ទី០៦ មេសា ២០១៧, ១៦:៤៦ | ០ មតិ | ១២៨ ដង

រាជធានីភ្នំពេញ៖  ជាការលើកទឹកចិត្តនិងកោតសរសើរពីរាជរដ្ឋាភិបាល ដែល កីឡាកាយវប្បកម្ម និង ប៉េតង់ ពីរប្រភេទបានដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍អន្តរជាតិ។ ក្រសួងអប់រំនិងយុវជនកីឡា បានផ្តល់ប្រាក់រង្វាន់ ៤០៨លានរៀលជូន កីឡាករ-កីឡាការិនីប៉េតង់ចំនួន១៦រូប គឺកីឡាករ៨រូប និង កីឡាការិនី៨រូប ដណ្ដើមបានមេដាយមាស ៥ គ្រឿង ប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង ពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ នៅប្រទេសឡាវ។ កាលពីថ្ងៃទី១មេសា ឆ្នាំ២០១៧ នៅក្រសួងអប់រំនិងយុវជនកីឡាបានប្រារព្ធពិធីប្រគល់ប្រាក់រង្វាន់ដល់អត្តពលិកឆ្នើមដែលដណ្តើមមេដាយជូនជាតិ ក្រោមវត្តមានលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កីឡាកាយវប្បកម្ម យកមេដាយបានមានដូចជា កីឡាករ យ៉ា ច័ន្ទដារ៉ារិទ្ធ បានមាស១គ្រឿងសំរិទ្ធ ១គ្រឿង កីឡាករ ម៉ី សុភ័ក្ត្រ មាស ១ គ្រឿង សំរិទ្ធ១គ្រឿង កីឡាករ សំ សូរិយា មាស ១ គ្រឿង សំរិទ្ធ ១ គ្រឿង។ កីឡាការិនី ដួង ឌីណា មាស ១ គ្រឿង សំរិទ្ធ ២គ្រឿង។ កីឡាការិនី ឃួន យ៉ារី មាស ១ គ្រឿង។ កីឡាការិនី ស៊ុន គន្ធា មាស ១គ្រឿង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម មាស ១ គ្រឿងកីឡាករ ឃួន លីហ៊ មាស ១គ្រឿង ប្រាក់ ១គ្រឿង កីឡាករ កៅ ភក្ដីមាស១គ្រឿង ប្រាក់១គ្រឿង។ កីឡាការិនី កែវ សុវណ្ណា ប្រាក់ ១គ្រឿង និងកីឡាករ កុយ សុភក្ដ្រា ប្រាក់១គ្រឿង សំរិទ្ធ ១គ្រឿង។ កីឡា ប៉េតង់ មានដូចជា កីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាស ១គ្រឿង ប្រាក់ ២គ្រឿង កីឡាករ ទីវ រដ្ឋា ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយប្រាក់២គ្រឿង កីឡាការិនី អ៊ុន ស្រីយ៉ា បានមេដាយមាស ១គ្រឿង ប្រាក់១គ្រឿង។ កីឡាករ សុខ ចាន់មាន បានមេដាយមាស ១គ្រឿងប្រាក់១គ្រឿងសំរិទ្ធ ១គ្រឿង។       សូមបញ្ជាក់ថា កីឡាកាយវប្បកម្ម ដែលដណ្ដើមបានមេដាយសំរិទ្ធ ក្នុងការប្រកួយជើងឯកពិភពលោក នៅប្រទេសថៃនោះ គឺកីឡាករ តឹក ប៊ុនរី និងគ្រូបង្វឹកគឺលោក នុត សុផល។ មេដាយសំរិទ្ធជើងឯកពិភពលោកបែបនេះ ប្រគល់ រង្វាន់តាមរយៈអនុក្រឹត្យដោយបានរង្វាន់ ៦៤,០០០,០០០រៀល ចំពោះគ្រូបង្វឹកក៏បានស្មើគ្នាដែរ។ ប្រសិនបើបានមេដាយប្រាក់វិញ ប្រាក់រង្វាន់គឺ៨០លានរៀល ឯមេដាយមាស១២០លានរៀល។ ចំណែក ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍បែបនេះ ប្រាក់រង្វាន់ប្រគល់តាមរយៈសេចក្ដីប្រកាសអន្តរក្រសួង គឺមេដាយមាស ៩,០០០,០០០រៀល មេដាយប្រាក់ ៨,០០០,០០០រៀល និងមេដាយសំរិទ្ធ ៧,០០០,០០០រៀល។ គ្រូបង្វឹកចំនួន ៣រូប បានទទួលប្រាក់រង្វាន់ ស្មើនឹងប្រាក់រង្វាន់មេដាយដែលដណ្ដើមបានខ្ពស់ជាងគេ៕ដោយ បូរិន                                                                        
ថ្ងៃអង្គារ ទី០៤ មេសា ២០១៧, ១៧:៤១ | ០ មតិ | ១៧៤ ដង

រាជធានីភ្នំពេញ៖ កាលព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ មានពិធីបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ ពហុកីឡដ្ឋានដ៏ធំនេះត្រូវចំណាយ១៥៧លាន បុកគ្រឹះហើយនិងប្រើពេលសាសង៤០ខែ ។ សូមបញ្ជាក់ថា ពហុកីឡដ្ឋានមរតកតេជោដែលតម្លៃប្រមាណ ១៥៧លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីជាង ៨០ហិកតារ មានការគិតគូរខ្ពស់ក្នុងការរំដោះអ្នកទស្សនានៅពេលមានគ្រោះអាសន្ន អ្វីមួយកើតឡើង ពោលក្នុងចំនួនអ្នកទស្សនាប្រមាណ៦ម៉ឺននាក់ អាចជម្លៀសចេញក្នុងរយៈពេលតែប្រមាណ ៧នាទីប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានកន្លែងហ្វឹកហាត់ល្អ ពហុកីឡដ្ឋានល្អ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារឲ្យមានការប្រឹងប្រែង ពង្រីកសមត្ថភាពបន្ថែមរបស់កីឡាករ កីឡាការិនី។សម្ដេច ក៏បានកោតសរសើរចំពោះភាពរីកចម្រើន លើវិស័យកីឡានាពេលបច្ចុប្បន្ន។ សួមរំលឹកផងដែរថា មណ្ឌលកីឡាដែលសាងសង់រួច និងសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះមាន អាងហែលទឹកកម្រិតអន្តរជាតិ និងសាលសម្រាប់ប្រកួតកីឡា ។ អាងហែលទឹកគឺមានចំនួន ៣ គឺអាងកំដៅសាច់ដុំ អាងសម្រាប់ហែលប្រកួត និងអាងលោតទឹក ។ កន្លែងអង្គុយទស្សនាហែលទឹកមានចំណុះ ៣,០០០នាក់ ។ អាគារសម្រាប់ប្រកួតកីឡាក្នុងសាលមានកន្លែងសម្រាប់ប្រកួតកីឡាប្រយុទ្ធ និងកីឡាផ្សេងៗទៀត ដូចជាបាល់ទះ វាយសី វាយកូនឃ្លីលើតុ បាល់បោះ និងប្រភេទកីឡានានាជាច្រើនទៀត ។ អគារធំដែលត្រូវបុកគ្រឹះកសាងបន្តនោះ មានចំណុះ៥៥,០០០នាក់ និង កន្លែងបម្រុង៥,០០០កន្លែង ព្រមទាំងប្រព័ន្ធសង្គ្រោះបានរហ័ស ក្នុងករណីកើតមានបញ្ហាជាយថាហេតុណាមួយ៕ដោយ បូរិន                                                                         
ថ្ងៃអង្គារ ទី០៤ មេសា ២០១៧, ១៣:៣៥ | ០ មតិ | ៤២៦ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩