MENU
កីឡា
រាជធានីភ្នំពេញ៖  នារីខ្លាំងរបស់កម្ពុជាលើវិស័យប្រណាំងកង់ ហេង សៀវឡាង បានយកឈ្នះជាប់គ្នាពីរថ្ងៃដោយដណ្តើមបានលេខ១ ក្នុងការប្រណាំងកង់លើភ្នំបូកគោឆ្នាំ២០១៧ទៀតហើយ ដោយមានជម្រើសពីប្រទេសម៉ាឡេស៊ីចូលរួមប្រកួតប្រជែងសមត្ថភាពជាមួយនាង។ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ការប្រណាំងរយៈចង្ងាយ៥១គីឡូម៉ែត្រកំណត់ការប្រើពេលវេលាប្រណាំងជិះពីក្រោមភ្នំឡើងមកលើភ្នំនោះ នាងបានឈ្នះចំណោមកីឡាការិនី៥រូបដែលបានចូលរួមមានកម្ពុជា ម៉ាឡេស៊ី និង ថៃ ចូលរួម ហើយក្នុងនោះកីឡាការិនីរបស់ប្រទេសម៉ាឡេស៊ីជាជម្រើសជាតិផងដែរបានចូលរួមប្រកួតជាមួយនាង ប៉ុន្តែមិនអាចឈ្នះនាងបានឡើយ។ ជាមួយនោះកីឡាការិនីថៃផងដែរបានបោះសិទ្ធប្រកួតចោលទៅវិញនៅពេលថ្ងៃប្រកួត។  ថ្ងៃចុងក្រោយនៃការប្រកួតរយៈចង្ងាយ៥១គីឡូម៉ែត្រផ្នែកនារីកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ជិះនៅលើភ្នំចុះក្រោមព័ន្ធជុំវិញឡើងមកលើភ្នំវិញ លេខ១ ក៏បានទៅលើកីឡាការិនី ហេង សៀវឡាង មកពីក្រុម Flying Bikes ប្រើពេល១ម៉ោង៣២នាទី៤៩វិនាទីទៀតដដែល លេខ២ កីឡាការិនី ហេង សៀវហ្គិច មកពីក្រុម Fly Bikes ប្រើពេល១ម៉ោង៤១នាទី៤៣វិនាទីនិងលេខ៣ កីឡាការិនីLim Pek Yen មកពីប្រទេម៉ាឡេស៊ីជាជម្រើសជាតិនោះ ប្រើពេល១ម៉ោង៤១នាទី១វិនាទី។ បូកសរុបទាំងពីរថ្ងៃ គណៈកម្មការខ្មែរនិងម៉ាឡេស៊ី ដែលរៀបចំបានវាយតម្លៃឱ្យអ្នកនាង ហេង សៀវឡាង ជាប់ជ័យលាភីលេខ១ នៃការប្រណាំងកង់អន្តរជាតិលើភ្នំបូកគោឆ្នាំ២០១៧។ សូមរំលឹកថា អ្នកនាង ហេង សៀវឡាង បានធ្លាប់ដណ្តើមជ័យលាភីលេខ១ក្នុងការប្រណាំងកង់លើភ្នំបូកគោក្នុងចម្ងាយ៣២គីឡូម៉ែត្រ ឆ្នាំ២០១៣។  នាងក៏បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ជិះចម្ងាយ១១៧គីឡូម៉ែត្រ ក្នុងការប្រកួតប្រណាំងកង់ដើម្បីកុមារលើកទី១១ឆ្នាំ២០១៦។   កម្មវិធីប្រកួតប្រណាំងកង់បើកទូលាយម៉ាឡេស៊ីឆ្នាំ២០១៦ចម្ងាយផ្លូវ១០៥គីឡូម៉ែត្រក្នុងចំណោមកីឡាករកីឡាករិនីចូលរួមសរុបប្រមាណ៣,០០០នាក់ ហេង សៀវឡាង បានឈ្នះជ័យលាភីផ្នែកនារីប្រើពេល ២ម៉ោង ៤២នាទី។ កម្មវិធីប្រណាំងកង់របស់ម៉ាឡេស៊ីនេះដដែល នាងបែរជាបានត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីដើមឆ្នាំ២០១៧។ កាលឆ្នាំ២០១៥ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី នាងបានឈរនៅចំណាត់ថ្នាក់លេខ២និងលេខ៣ រួចទៅហើយប៉ុន្តែដោយសារគ្រោះអកុសល នាងមិនឈ្នះលេខ១បានដោយសារមកពីកីឡាការិនី ជនជាតិវៀតណាមមានចេនាកៀរឲ្យ ហេង ស៊ីវឡាង ដួលទើបមិនអាចយកមេដាយមាសជូនជាតិកាលនោះ។  កន្លងមកថ្មីៗនាងទើបតែមកហ្វឹកហាត់ពីប្រទេសប្រទេសកូរ៉េ ក្រោមការជួយជ្រោមជ្រែង គណៈកម្មកាជាតិអូឡាពិកកម្ពុជា និង សហព័ន្ធ ដើម្បីចង់ឱ្យ ហេង សៀវឡាង អាចមេដាយមាស ជូនជាតិក្នុងព្រឹត្តិការណ៍ SEA GAME ២០១៧ប្រទេសម៉ាឡេស៊ី នាពេលខាងមុននេះ៕ដោយ បូរិន                                                                        
ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ១០:៣១ | ០ មតិ | ១៥២ ដង

រាជធានីភ្នំពេញ៖ កីឡាករការ៉ាតេដូកម្ពុជា៦រូបជោគជ័យក្នុងការយកមេដាយនៃការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៨នៅប្រទេសឥណ្តូនេស៊ី និងបានវិលត្រឡប់មកដល់មាតុប្រទេសហើយជាមួយការអបអរ។ កីឡារការ៉ាតេដូកម្ពុជា៦រូបក្នុងចំណោមកីឡាករជាច្រើនដែលទៅដណ្តើមដេដាយការប្រកួតជ្រើររើសជើងឯកអាស៊ីអាគ្នេយ៍ប្រទេសឥណ្តូនេស៊ី និង ថៃ Open កាលពីថ្មីនេះបានសម្រេចនិងបានវិលដល់ប្រទេសវិញកាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ។ គណៈកម្មការជាតិអូឡាំពិកកម្ពុជាបានរៀបចំពិធីទទួលអបអរសម្រាប់ការវិលត្រឡប់ដោយជោគជ័យដោយដែលបានយកមេដាយបានសំរិទ្ធ៤គ្រឿង និង ប្រាក់២គ្រឿង ទាំងពីរព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ បានមេដាយសំរិទ្ធមួយគ្រឿង  កីឡាករ ហេ សូផាន់ណារ៉ូ បានមេដាយសំរិទ្ធមួយគ្រឿង កីឡាករ គីម សុវណ្ណរ៉ា បានមេដាយសំរិទ្ធមួយគ្រឿង, កីឡាករ ឆើន ឆេងលីម បានមេដាយសំរិទ្ធមួយគ្រឿង, កីឡាករ កាក់ សីលាបញ្ញា បានមេដាយសំរិទ្ធមួយគ្រឿង, និង កីឡាករ ទេព ស្ទីវយុទ្ធថាណា បានមេដាយសំរិទ្ធមួយគ្រឿង។ លោក សាយ ណូរ៉ា អនុប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេដូ បានបញ្ជាក់ថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្តូនេស៊ីដែលមាន៧ប្រទេសចូលរួមលើកនេះ កម្ពុជាបានបញ្ជូនកីឡាករ១២នាក់។ ក្រុមកម្ពុជាយើងបានជួបក្រុមម្ចាស់ដែលជាក្រុមខ្លាំងក្នុងការពិបាកប្រជែងយកមេដាយមាស ប៉ុន្តែទោះបីជាយ៉ាងយើងក៏បានអាចឈ្នះទៅលើក្រុមសង្ហឹបុរី ដែលអាចបានមេដាយបាន។ អ្វីដែលកត់សំគាល់នោះ ឥណ្តូនេស៊ី ជាប្រទេសមានប្រជាជន២លាននាក់ដែលលេងកីឡាការ៉ាតេដូនេះ៕ដោយ បូរិន                        
ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ០៨:២៣ | ០ មតិ | ១៣៧ ដង

រាជធានីភ្នំពេញ៖  ការប្រណាំងកង់បីដំណាក់កាលដែលរយៈចង្ងាយនិងប្រភេទខុសៗគ្នានៅលើភ្នំបូកគោឆ្នាំ២០១៧ ដែលបានធ្វើឡើង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ខាងនេះ បានចាប់ផ្តើមចាប់ផ្តើមហើយ ដោយក្រុមវៀតណាមល្អជាង។ ការប្រកួតរយៈចង្ងាយ១៧គីឡូ ដោយកំណត់ជា Team Time Trial មាន១៣ក្រុមចូលរួមហើយលទ្ធផលជ័យលាភីលេខ១ បានទៅលើក្រុមកង់ប្រើរយៈពេល២៣នាទីសូន្យវិនាទី គឺ ក្រុម Bikelife – Dong Nai (វៀតណាម), លេខ២ ក្រុម PDRM ប្រើរយៈពេល ២៣នាទី២៤វិនាទី, លេខ៣ ក្រុម Cambodia National A ប្រើរយៈពេល ២៤នាទី៣៧វិនាទី។ លោក វង្ស ខាន់ពៅ  អគ្គលេខាសហព័ន្ធកីឡាទោចក្រយាន្តកម្ពុជា បានឱ្យដឹងថា  ការប្រណាំងកង់លើភ្នំបូកគោដែលមានទេសភាពល្អឥខ្ចោះ ត្រូវបានរៀបចំឱ្យមានបីដំណាក់កាល ដែលប្រណាំងចាប់ពីក្រោមឡើងលើ មានដូចជា រយៈចង្ងាយ ១៧គីឡូ ដោយកំណត់ជា Team Time Trial , រយៈចង្ងាយ៣២ គីឡូម៉ែត្រ និង ៨៥ គីឡូម៉ែត្រ ។ ការប្រណាំងកង់នេះបានអនុញ្ញាតឱ្យមហាជនអ្នកមិនអាជីពនិងអ្នកជំនាញចូលរួមដោយប្រណាំងដោយសេរី។ លោក វង្ស ខាន់ពៅ   បានបញ្ជាក់ថា  ការប្រណាំងកង់នៅភ្នំបូកគោ លើកនេះមានអ្នកឈ្មោះ២៨០នាក់ មកពីប្រទេស អូស្រ្តាលី បារាំង ឡាវ ម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ថៃ វៀតណាម និង កម្ពុជា។ ក្រៅពីកម្មវិធីប្រណាំងការកម្មវិធីកម្សាន្តនិងការប្រគុំតន្ត្រីសម្រាប់អ្នកមកជិះកង់ប្រណាំង។ ជាមួយគ្នាក្រុមជម្រើសជាតិ ទាំងឈុតធំនិងឈុតតូច របស់សហព័ន្ធកីឡាទោចក្រយន្តកម្ពុជា និង សហព័ន្ធកីឡាទ្រីយ៉ាថ្លុង ក៏ដាក់អ្នកប្រណាំងរបស់ខ្លួនចូលរួមផងដែរ៕ដោយ បូរិន  
ថ្ងៃអាទិត្យ ទី០៧ ឧសភា ២០១៧, ០៨:៤៤ | ០ មតិ | ១៣០ ដង

ការប្រកួតចុងក្រោយក្នុងពូលFនៃ AFC CUP 2017 កាលពីល្ងាចថ្ងៃទី០៣ ខឧសភា ឆ្នាំ២០១៧លទ្ធផលរវាងក្រុម ទាំងពីរគឺ Global ៣ - ១ បឹងកេត ដោយក្រុមកម្ពុជារូបនេះបានវិលត្រឡប់មកផ្ទះវិញដែលមិនអាចបន្តឱកាសទៀត។ ការចុងក្រោយដើម្បីគ្រប់លក្ខខណ្ឌការប្រកួតរវាងក្រុមទាំងពីរនេះពិតល្អមើល មែនដោយក្រុម Global  បានលេងសង្កត់យ៉ាងខ្លាំងសម្បើរទៅលើក្រុមកម្ពុជាមួយនេះ ដោយក្នុងវគ្គទី១  ធ្វើសម្រេចបានពីរគ្រាប់នាំមុខក្រុមបឹងកេត ២ - 0 ដោយកីឡាករលេខ៧ Paul Mulders  ក្នុងនាទីទី១២ និង កីឡាករលេខ១៤ Hikaru Minegishi នាទីទី២៨ ។ ក្រុមបឹងកេតដែលត្រូវ Global   នាំមុខគ្រាប់ហើយជិតដល់ម៉ោងអាជ្ញាកណ្តាលផ្លុំកញ្ចែរស្រែកឱ្យបញ្ចប់ហើយ សម្រាប់តែតំណាងមកពីហ្វីលីពនេះ បានដាក់ទី៣របស់ខ្លួននាម៉ោងបន្ថែម៤នាទីលើ៩០នាទី។ ក្រុម បឹងកេត ក៏ធ្វើវាយបកដោយមិនចង់ចុះចាញ់ដែរ ប៉ុន្តែនៅតែមិនអាចយកឈ្នះបានឡើយដោយគ្រាន់អាចរកបានមួយ១គ្រាប់ដោយកីឡាករលេខ ៤៤ Sath Rosib នាទីទី៥០ក្នុងវគ្គទី២ដោយបញ្ចប់ការប្រកួត Global ៣ - ១ បឹងកេត។ សូមរំលឹកផងដែរថា ៥ប្រកួតចុងក្រោយរបស់បឹងកេត រួមមានពាន AFC Cup 2017 ចាញ់ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០  ក្រៅដី មុនចាញ់ក្រុមហ្វីលីពីន Global FC ដោយលទ្ធផល ២ -០ ក្នុងទឹកដី។ការប្រកួតចុងក្រោយ  កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ក្រុមបាល់ទាត់បឹងកេត បានយកឈ្នះ Magwe របស់ប្រទេសមីយ៉ាន់ម៉ា ដោយម្នាក់ៗលេងប្រឹងឡើងអស់ជើងស្ទើរគ្រប់គ្នា ខណៈគូរប្រជែងលើកនេះក៏ខំប្រឹងបុកខ្លាំងផងដែរ ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ១ ទល់នឹង សូន្យ។ ប្រកួតចុងក្រោយមុននេះ បានចាញ់ Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល  ០ – ៣។ ក្នុងពូលF នេះ Johor Darul Ta’zim ឡើងជាមួយ Global FC៕  [ដោយ បូរិន]
ថ្ងៃព្រហស្បតិ៍ ទី០៤ ឧសភា ២០១៧, ១១:២២ | ០ មតិ | ១៣៣ ដង

រាជធានីភ្នំពេញ៖  ការប្រកួតជើងឯកថ្នាក់ជាតិកីឡាសូហ្វតេន្នីស ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១-០៥ ខែឧសភា ឆ្នាំ២០១៧ ខកខានដោយសារសហព័ន្ធកីឡាវាយកូនបាល់ មិនខ្ចីទីលានរបស់ខ្លួនទៅកាន់សហព័ន្ធនេះ ដែលបង្កចេញរឿងអន់ចិត្តដាក់គ្នាចំពោះការរៀបចំនិងសម្របសម្រួលមិនត្រូវគ្នាបើទោះបីជារដ្ឋមន្ត្រីក្រសួងអប់រំនិងយុវជនកីឡាអនុញ្ញាតឱ្យក្តី។ លោក យី សារិន គ្រូបង្វឹកក្រុមកីឡាសូហ្វតេន្នីសជម្រើសជាតិកម្ពុជា បានបញ្ជាក់នាព្រឹកនេះថា ការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិ ដែលគ្រោងធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែឧសហភានេះ ត្រូវបានខកខានជាបណ្ដោះអាសន្ននិងរង់ចាំដំណោះស្រាយពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា បន្ទាប់ពីមានបញ្ហារឿងទីលានជាមួយក្រុមកីឡាវាយកូនបាល់កម្ពុជា(Tennis) ដែលសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានស្នើរក្រសួងអប់រំដើម្បីរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះចាប់ពីថ្ងៃទី០១-០៥ ខែឧសភា ឆ្នាំ២០១៧នេះ ។ លោក យី សារិន បានសង្កត់ធ្ងន់ថា យោងតាមលិខិតអនុញ្ញាតរបស់ក្រសួងអប់រំ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន គឺបានអនុញ្ញាតឲ្យសហព័ន្ធកីឡាសូហ្វតេន្នីសប្រើប្រាស់ទីលានរបស់ក្រុមកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ ដើម្បីរៀបចំការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិឆ្នាំនេះ ។ ប៉ុន្ដែលុះដល់ថ្ងៃកំណត់ប្រកួតនាព្រឹកថ្ងៃទី១នេះ បែរជាក្រុមកីឡាវាយកូនបាល់កំពុងហ្វឹកហាត់លើទីលានខ្លួន ដោយមិនអនុញ្ញាតឲ្យក្រុមកីឡាសូហ្វតេន្នីសរៀបចំការប្រកួតតាមគម្រោងរបស់ខ្លួនទៅវិញ បើទោះបីក្រុមកីឡាករ-កីឡាការិនីទូទាំងប្រទេសមកជុំគ្នាក៏ដោយ ។ ជាបកស្រាយត្រឡប់មកវិញ លោក ជា ពៅ ដែលជាគ្រូបង្វឹកជម្រើសជាតិនៃក្រុមកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ខ្លួនមិនប្រឆាំងនឹងកម្មវិធី ឬសេចក្ដីសម្រេចរបស់ក្រសួងអប់រំនោះទេ ប៉ុន្ដែព័ត៌មានខ្លួនទទួលបាន កីឡាសូហ្វតេន្នីសយកទីលានកីឡាវាយកូនបាល់ រៀបចំជើងឯកថ្នាក់ជាតិ គឺខ្លីពេក ពោលគឺទទួលបានកាលពីម្សិលមិញ ខណៈសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានអញ្ជើញគ្រូបង្វឹកលំដាប់ពិភពលោកមកពីបារាំង ដើម្បីបង្ហាត់ដល់ក្រុមយុវជន និងក្រុមកីឡាករត្រៀមស៊ីហ្គេម ឆ្នាំ២០១៧ នាពេលខាងមុខ ក៏ធ្វើដំណើរមកដល់កម្ពុជាកាលពីម្សិលមិញដែរ ។ លោកបានបន្ដថា ក្រោយទទួលបានព័ត៌មានខាងលើ លោកបានរាយការណ៍ទៅថ្នាក់លើដើម្បីដោះស្រាយជាមួយអគ្គនាយកដ្ឋានកីឡា ដែលទទួលបន្ទុកលើការងារនេះ។ ប៉ុន្ដែលោកបានអះអាងថា កម្មវិធីហ្វឹកហាត់របស់ក្រុមកីឡាវាយកូនបាល់ ជាមួយគ្រូជនជាតិបារាំងនោះ មិនអាចលើកពេលបានឡើយ ព្រោះលោកបានធ្វើដំណើរមកដល់កម្ពុជាទៅហើយ ។ ម្យ៉ាងសហព័ន្ធបានចំណាយថវិកាច្រើនលើការអញ្ជើញគ្រូកម្រិតពិភពលោកនេះ មកបណ្ដុះបណ្ដាលពេញមួយសប្ដាហ៍ដល់ក្រុមកីឡាវាយកូនបាល់កម្ពុជា ។ ដូច្នេះលោកមិនចង់ឲ្យឱកាសដ៏មានតម្លៃនេះ ខកខានចំពោះក្រុមកីឡាករ ដែលកំពុងពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ក៏ដូចជាដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះឡើយ ។ ខណៈពេលនេះ បញ្ហារឿងទីលានប្រកួតនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនូវដំណោះស្រាយ ដើម្បីឲ្យសហព័ន្ធកីឡាជាតិទាំងពីររៀបចំកម្មវិធីរៀងៗខ្លួននោះទេ ។ ប៉ុន្តែលោក ជា ពៅ បានប្រាប់ថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានសម្រេចឲ្យសហព័ន្ធកីឡាសូហ្វតេន្នីសប្រើប្រាស់ទីលានកីឡាវាយកូនបាល់នោះ ក្រោយបញ្ចប់កម្មវិធីហ្វឹកហាត់របស់ក្រុមកីឡាវាយកូនបាល់ ពោលគឺចាប់ពីម៉ោង ៦ល្ងាចទៅ កីឡាសូហ្វតេន្នីសអាចបើកភ្លើងរៀបចំការប្រកួតបាន ។  តែបើតាមប្រភពច្បាស់ការពីថ្នាក់ដឹកនាំនាយកដ្ឋានអប់រំកាយ និងកីឡា ក៏លួចបង្ហើបឲ្យដឹងយ៉ាងដូច្នេះផងដែរ ៕ដោយ បូរិន                                                
ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ១៥:២០ | ០ មតិ | ៩៨ ដង

រាជធានីភ្នំពេញ៖  ប្រធានសហព័ន្ធកីឡា ការ៉ាតេដូកម្ពុជា លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបទទួលតំណែងនោះបានទិសដៅនិងធ្វើការជំរុញប្រភេទកីឡាការ៉ាតេដូ មានវត្តមានសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសជប៉ុន និងចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឲ្យទទួលបានជោគ ជ័យ។ នេះជាក្តីស្រមៃធំៗដែលលោកចង់ឃើញ ប៉ុន្តែមុនឈានទៅសម្រេចបាននូវក្តីសុបិន្តនេះ លោកបានដាក់ចេញនូវផែនការ អាទិភាព ចំនួន ៤យ៉ាងសម្រាប់ជំរុញដល់ការអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេដូកម្ពុជា ឲ្យមានប្រសិទ្ធភាពនិងការរីកចម្រើនឈានទៅរកភាពល្បីល្បាញលើឆាកអន្ដរជាតិ។  លោកបានមានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅ យើងត្រូវរៀបចំផែនការទី១ សហព័ន្ធត្រូវរៀបចំពង្រឹងស្ថាប័នដឹកនាំឲ្យបានរឹងមាំ  ទី២ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ទីលានហ្វឹកហាត់ ឲ្យបានល្អប្រសើរ ទី៣ ចងក្រងនីតិវិធី រៀបចំឲ្យបាននូវក្រុមជម្រើសជាតិ ឲ្យបានឆាប់រហ័ស និងមានគុណភាព និងទី៤ ពង្រឹងផ្នែករដ្ឋបាលកីឡា បណ្ដុះបណ្ដាលគ្រូបង្វឹក កីឡាករថ្នាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់ជាតិនិងអន្ដរជាតិ។ លោកបានសង្កត់ធ្ងន់ថា ត្រូវជំរុញដល់បណ្តុះបណ្តាលហ្វឹកហាត់កីឡាករកីឡាការិនីជម្រើសជាតិ សម្រាប់ត្រូវទៅប្រកួតជម្រុះ ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួត កីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវបន្តជំរុញ ដល់ការជ្រើសរើសយុវជនថ្នាល សម្រាប់ការហ្វឹកហាត់ត្រៀម កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត៕ដោយ បូរិន                                                                         
ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ០៩:២១ | ០ មតិ | ១៤៤ ដង

រាជធានីភ្នំពេញ៖ ការប្រកួតមិត្តភាពរវាងអបអរទិវាពលកម្មអន្តរជាតិថ្ងៃ១ឧសភា មានប្រកួតប៉ះគ្នា ដែលចេញលទ្ធផលក្រុមបាល់ទាត់ វិសាខា បានឈ្នះ ពិស្តុកា ក្នុងលទ្ធផល ៤ - ២ ខណៈព្រៃវែង លត់៥គ្រាប់លើម្ចាស់ផ្ទះKMH។ ការប្រកួតកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅទីលានKMHស្ទឹងមានជ័យអបអរទិវាពលកម្មអន្តរជាតិថ្ងៃ១ឧសភាលើកទី១៣១ដោយ  ក្រុមបាល់ទាត់ វិសាខា បានឈ្នះ ពិស្តុកា ក្នុងលទ្ធផល ៤ - ២ហើយ ក្រុម ព្រៃវែង៥ - ១ KMH ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព KMH Legend Labor Day  “ទាំងអស់គ្នាដើម្បីកីឡាបាល់ទាត់កម្ពុជា ទាំងអស់គ្នាដើម្បីទិវាពលកម្មអន្តរជាតិ” បានប្រារព្ធឡើងដោយមានសមាជិកជាង២០០នាក់ មកពីក្រុមបាល់ទាត់ ដូចជា ពិស្តុកា វិសាខា ព្រៃវែង ក្រុមKMH ក្រុមហ៊ុនISI និងក្រុម PISNOKA  ក្នុងទិសដៅរួមគ្នាលើកកម្ពស់និងអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ក៏ដូចជាស្នូលវិជ្ជមានមួយចំណែកសម្រាប់សង្គមកម្ពុជា តាមរយៈការផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍន៍ទេពកោសល្យ និង បង្ហាញសមត្ថភាពរបស់ខ្លួន ព្រមទាំងប្រមូលថវិកាសប្បុរសធម៌ដើម្បីជួយដល់សង្គម៕ដោយ បូរិន   
ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ០៩:១៧ | ០ មតិ | ៩៦ ដង

រាជធានីភ្នំពេញ៖  លើកនេះជាឆ្នាំទី៦ ដែលគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បាននាំយកថវិកាដែលរកបានពីការចុះឈ្មោះចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ជូនដល់មន្ទីពេទ្យគន្ធាបុប្ផាខណៈដែល២ឆ្នាំចុងក្រោយនេះ គឺ ២០១៥ ទទួលបាន៥ពាន់ដុល្លារនិង ២០១៦ទទួលបាន៥ពាន់ដុល្លារសរុប១ម៉ឺនដុល្លារអាមេរិក។ កាលពីព្រឹកមិញនេះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោកវ៉ាត់ ចំរើន តំណាងដ៍ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន ប្រធាន NOCC បាននាំយកថវិកាចំនួន១ម៉ឺនដុល្លារនេះ ប្រគល់ជូនដល់ដៃមន្ទីពេទ្យគន្ធាបុប្ផារួចរាល់ហើយ។ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះគឺយើងទទួលបានជោគជ័យ៦ឆ្នាំមកហើយ ដោយថវិកាដែលភ្ញៀវជាតិ និង អន្តរជាតិ បានចូលរួមបង់សិទ្ធប្រកួតនោះសុទ្ធសឹងតែបានប្រគល់ជូនដល់មន្ទីពេទ្យគន្ធាបុប្ផាទាំងអស់។ សម្រាប់ឆ្នាំ ២០១៧នេះ NOCC ក៍ត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍នេះម្ដងទៀតដែល ពោលគឺនាខែមិថុនា ខាងមុខនេះ ដោយរំពឹងថា នឹងទទួលបានថវិការចុះឈ្មោះច្រើនជាងឆ្នាំ ២០១៥ និង ឆ្នាំ ២០១៦ ដើម្បីជូយដល់មន្ទីពេទ្យគន្ធាបុប្ផា។ លោកបានបន្ថែមថា NOCC គ្រោងបង្កើតឲ្យមានព្រឹត្តិការណ៍កីឡាបែបមនុស្សធម៌នេះឲ្យកាន់តែច្រើនថែមទៀតនៅឆ្នាំក្រោយៗ ដើម្បីចូលរួមចំណែកជួយដល់សង្គមនិងបរិស្ថានជាពិសេសជួយដល់កុមារក្រីក្រនៅជនបទតាមរយៈការផ្តល់ថវិកាមនុស្សធម៌ដល់អង្គការនានានិងមន្ទីរពេទ្យកុមារ៕ដោយ បូរិន  
ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ០៩:៣៥ | ០ មតិ | ១៤៥ ដង

រាជធានីភ្នំពេញ៖  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងក្នុងសន្និសីទសារព័តមានថា យើងត្រូវរៀបចំរចនាសម្ព័ន្ធ នឹងទីលានប្រកួត សម្រាប់ប្រភេទកីឡាទាំងអស់ ដោយក្នុងនោះកីឡាទាំងអស់គឺមានតែកីឡាហែលទឹក និងអត្តពលកម្មទេដែលមានអាទិភាពមុនគេ ហើយប្រភេទកីឡាក្នុងសាល ឬក្រៅសាល មានគ្រប់ស្តង់ដារកម្រិតអន្តរជាតិ។ ព្រឹត្តិការណ៍ស៊ីហ្គេមនេះលោក ថោង ខុនមានទិសដៅបន្ថែម៣ចំណុច ទៀតដើម្បីឆ្ពោះទៅកាន់ភាពជោកជ័យ នៅឆ្នាំ ២០២៣ គឺទី ១ ក្នុងនាមជាម្ចាស់ផ្ទះយើងត្រូវកំណត់ជ្រើសយកប្រភេទកីឡាឲ្យបានយ៉ាងតិច ២២ ប្រភេទ ក្នុងនោះកំណត់យកកីឡាវប្បធម៌ប្រពៃណី មានសក្តានុពលរបស់ម្ចាស់ផ្ទះ ប្រភេទកីឡាលេងក្នុងតំបន់ និងក្នុងទ្វីប ព្រមទាំងកីឡាក្នុងអូឡាំពិកផងដែរ។ ទី ២ សម្ភារសម្រាប់ហ្វឹកហាត់ និងបម្រើការប្រកួត ក្នុងនោះមានកីឡាជំនាញកម្រិតខ្ពស់។ ហើយទី ៣ យើងត្រូវបណ្តុះបណ្តាលធនធានមនុស្ស មានគ្រូបង្វឹក អត្តពលិក មន្ត្រីដឹកនាំកីឡា ចៅក្រមអាជ្ញាកណ្តាល ព្រមទាំងបង្កើតឲ្យ មានព្រឹត្តិការណ៍កីឡាជាតិ (National Games) ២ ឆ្នាំឲ្យបានម្តងគឺពីឆ្នាំ ២០១៦ ដល់ ២០២២ ។ សូមរំលឹកថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លៀបបានមានប្រសាស្តថាព្រឹត្តិការណ៍ឆ្ពោះទៅស៊ីហ្គេម លើក ៣២ នៅកម្ពុជានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការលើកពីកេរ្តិ៍ឈ្មោះ និងកម្លាំងថាមពល ដែលត្រូវបង្ហាញពិភពលោកឲ្យឃើញពីវប្បធម៌ទេសចរណ៍ សេដ្ឋកិច្ចនៅក្នុងសង្គមខ្មែរដ៏រុងរឿងថ្កើងថ្កានបន្ថែមទៀត ហើយលោក បានបន្ថែមនូវពាក្យស្លោកមួយសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ នេះថា៖ (គ្មានអ្វីប្រសើរជាងកីឡា គ្មានអ្វីថ្លៃថ្លាជាងកិត្តិយស គ្មានអ្វីខ្ពង់ខ្ពស់ជាងជាតិរុងរឿងថ្កុំថ្កើងនោះឡើយ)៕ដោយ បូរិន                        
ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ០៩:៣១ | ០ មតិ | ១០៦ ដង

រាជធានីភ្នំពេញ៖  សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាកំពុងត្រៀមរៀបចំបញ្ជូនកីឡាករ៤រូបនិងគ្រូជំនាញទៅហ្វឹកហាត់ក្រៅប្រទេសដើម្បីទទួលបច្ចេកទេសបន្ថែមនិងពង្រឹងសមត្ថភាពសម្រាប់ព្រឹត្តិការណ៍ SEA GAME 2017 ប្រទេសម៉ាឡេស៊ីខាងមុនខេះ។ លោកប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានមានប្រសាសន៍ថា យើងគ្រោងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅខេត្តក្រោយ រយៈពេល៣ខែ។ សហព័ន្ធប្រដាល់កម្ពុជា បានធ្វើការទាក់ទងជាមួយសហព័ន្ធកីឡាប្រដាល់សកលទ្វីបអាស៊ីហើយ តែដោយសារតែ គេជាប់រវល់រៀបចំការប្រកួតប្រដាល់សកលជើងឯកទ្វីបអាស៊ី ទើបគេមិនទាន់ឆ្លើយតប ដោយកម្ពុជាយើងបានស្មើសុំគេទាំងការហ្វឹក់ហាត់ស្នាក់នៅ ហូបចុក នឹងផ្ដល់គ្រូជំនាញផងដែរ ដោយយើងនឹង បញ្ជូនកីឡាករទៅ៤រូប និង គ្រូបង្វឹកមួយរូប។ អគ្គលេខារូបនេះបានបញ្ជាក់ថា ការស្មើសុំនេះកម្ពុជាបានដាក់សំណើរទៅ២ប្រទេសដើម្បីសុំការហ្វឹកហាត់គឺមានប្រទេសគុយបា និង កាសាកស្ថាន។ ខណៈដែលជាង៧០ភាគរយ ដែលអត្តពលិកកម្ពុជាយើងត្រូវបានទទួលការហ្វឹកហាត់នៅប្រទេសកាសាកស្ថាន។ មូលហេតុដែលសហព័ន្ធប្រដាល់កម្ពុជាបានដាក់សំណើរទៅប្រទេសកាសាកស្ថាននោះគឺដោយសារតែកន្លែងហ្វឹកហាត់ស្ដងដាអន្តរជាតិរបស់សហព័ន្ធប្រដាល់សកលពិភពលោក អៃបា នៅទីនោះហើយសហព័ន្ធប្រដាលសកលពិភពលោកក៍បានទម្លាក់ការស្នើនេះ មកឱ្យសហព័ន្ធកីឡាប្រដាសកលទ្វីបអាស៊ី ដែលមានទីស្នាក់ការនៅទីនោះផងដែរ។ លោកបន្តថា គោលបំណងដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសម្រេចបញ្ជូលអត្តពលិក៤រូប និង គ្រូបង្វឹកមួយរូបចេញទៅហ្វឹកហាត់នៅក្រៅប្រទេសនោះគឺជាការហ្វឹកហាត់ត្រៀមខ្លួនដណ្ដើមយកមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីដែលគ្រោងនឹងរៀបចំនាខែសីហា ឆ្នាំ ២០១៧ខាងមុខនេះ ក៍ដូចជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។ ជាមួយគ្នានោះអនុប្រធានគណៈកម្មកាជាតិអូឡាំពិកម្ពុជា ហ្គោល ឌិនតាំង ជាអ្នកទទួលរាប់រងថ្លៃធ្វើដំណើរសម្រាប់ក្រុមកីឡាករប្រដាល់សកលកម្ពុជាដែលចេញទៅហ្វឹកហាត់លើកនេះ ដោយសង្ឃឹមថា កីឡាករអាចនឹងទទួលមេដាយជូនកម្ពុជាវិញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រទេសម៉ាឡេសនាខែសីហាឆ្នាំ២០១៧ខាងមុខនេះ៕ដោយ បូរិន                                                
ថ្ងៃសុក្រ ទី២៨ មេសា ២០១៧, ១៦:៥៨ | ០ មតិ | ១៣៦ ដង

រាជធានីភ្នំពេញ៖  ក្នុងគោលដៅពង្រឹងនិងពង្រីកវិស័យកីឡាហាប់គីដូនៅកម្ពុជាឱ្យទទួលបានការីកចម្រើនថែមមួយកម្រិត ទៀត នោះសហព័ន្ធកីឡាមួយនេះកំពុងធ្វើការចាប់ដៃគូ សហការជាមួយនឹងសហព័ន្ធកីឡាហាប់គីដូកូរ៉េ រៀបចំខ្លួនកសាងធនធានគ្រូបង្វឹកនិងសិស្សកម្រិតខ្សែក្រវាត់ខ្មៅដើម្បីឆ្លើយតបទៅនឹងការហ្វឹកហាត់របស់សិស្សនៅតាមសាលារៀន ក្លិបស្ថាប័ន និងខេត្តមួយចំនួន។ លោកសយ រតនា ដែលបានប្រឡងជាប់ខ្សែក្រវាត់ខ្មៅ ៣ ដាន់ និងលោកជា វ៉ាន់សាន្ត ដែលទទួលបានខ្សែ ក្រវាត់ខ្មៅ ២ ដាន់ផ្នែកកីឡាហាប់គីដូនៅប្រទេស កូរ៉េ បានចាប់ផ្តើមបេសកកម្មមួយ ដើម្បីបង្វឹកសិស្សប្អូន ក្នុងក្លិបនានានៃសហព័ន្ធខ្មែរកីឡាហាប់គីដូ ដើម្បីពង្រឹងសមត្ថភាព និងធនធានគ្រូចេញទៅបង្វឹកតាមស្ថាប័នសាលារៀននិងខេត្តមួយចំនួន។ លោក សយ រតនា បាននិយាយថា៖ «យើងមកជួបជុំជាមួយកីឡាករ-កីឡាការិនីវ័យក្មេង និងសិស្សប្អូន សិស្សច្បង ដើម្បីរៀបបាននូវរចនាសម្ព័ន្ធល្អមួយ ដើម្បីចាប់ផ្តើមបេសកកម្មបង្វឹកនៅតាមក្លិប ពិសេស នៅក្លិបកីឡាហាប់គីដូនៃសាលាប្រ៊ីដ បឹងត្របែក និងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក»។ លោកបានបន្តថា «បេសកម្មនេះ យើងខ្ញុំមានទំនាក់ទំនងល្អជាមួយហាប់គីដូនៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំមានគម្រោងសហការជួយហាប់គីដូកម្ពុជា ហេតុនេះមុននឹងយើងមានកិច្ចព្រមព្រៀងច្បាស់លាស់ យើងត្រូវពង្រឹងសមត្ថភាពយើងទាំងសិស្ស ទាំងគ្រូឲ្យបានល្អសិន»។ អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា លោកគង់ ចាន់ធីណា បាននិយាយថា៖ «ការមកទស្សនកិច្ច និងពិនិត្យរបស់កូរ៉េមកដល់កម្ពុជា បន្ទាប់ពីក្រុមយុវជនជាពលករកម្ពុជារស់នៅកូរ៉េខាងលើនេះ ជាសញ្ញាដ៏ល្អដើម្បីអូសទាញហាប់គីដូកម្ពុជាឲ្យអន្ដរជាតិ ស្គាល់កាន់តែច្រើន ស្របពេលសហព័ន្ធកំពុងមានយុទ្ធសាស្ដ្រពង្រីកខ្លួនទៅកាន់ឆាកអន្ដរជាតិ»។   ជាមួយគ្នានេះផងដែរ លោកជា វ៉ាន់សាន្ត បានឲ្យដឹងថា៖ «ខ្ញុំ និងមិត្តភក្តិបានមើលឃើញពីភាពរីកចម្រើននៃកីឡាហាប់គីដូក្នុងប្រទេសកម្ពុជា និងមានការចាប់អារម្មណ៍ធ្វើការបង្វឹកពីថ្នាក់ថ្នាលយុវជន ដើម្បីឲ្យពួកគាត់ទទួលបានក្បាច់ ពិសេសមកពីកូរ៉េដែលមានសភាពខុសគ្នាបន្តិចបន្តួច»។ លោកសង្កត់ធ្ងន់ថា «  ខ្ញុំមកមាតុប្រទេសពេលនេះ ដើម្បីនាំយកនូវសកម្មភាពដ៏រីកចម្រើននាពេលនេះទៅរាយការណ៍ជូនសមាគមកីឡាហាប់គីដូកូរ៉េ ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ពួកគាត់មកកាន់កម្ពុជា ជាផ្លូវការនៅចុងខែកុម្ភៈ ខាងមុខដែលជាគម្រោងរបស់ភាគីកូរ៉េ ដើម្បីជួយជ្រោមជ្រែងកីឡាហាប់គីដូកម្ពុជា ឲ្យកាន់តែមានមុខមាត់លើឆាកអន្ដរជាតិ និងបង្កើតបានជាគ្រួសារកីឡាហាប់គីដូកម្ពុជា ដ៏ធំមួយនាថ្ងៃអនាគតផង»៕  ដោយ បូរិន                                                                                   
ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១៧:២១ | ០ មតិ | ១៤៥ ដង

រាជធានីភ្នំពេញ៖  នៅក្នុងកិច្ចព្រមព្រៀង កាលពីសប្ដាហ៍មុននៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនោះលោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group បានធ្វើការចុះហត្ថលេខាជាផ្លូវការមួយក្នុងការដឹកជញ្ជូន មន្ដ្រីគណៈកម្មការ រៀបចំការប្រកួត ស៊ីហ្គេម-បារ៉ាហ្គេមដោយឥតគិតថ្លៃ ឆ្ពោះទៅការរៀបចំ ព្រឹត្តិ ការណ៍ ប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី៩ ដែលនឹងធ្វើឡើង ទៅទីក្រុងកូឡាឡាំពួរនាខែសីហា ខាងមុខនេះ។ ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី នឹងចាប់ផ្ដើមពីថ្ងៃទី១៩-៣១ ខែសីហាខាងមុខ ដោយមានកីឡា ៣៨ប្រភេទស្មើនឹង ៤០៥វិញ្ញាសា ត្រូវបានគណៈកម្មការ កំណត់ដាក់ឲ្យប្រកួត ។ រីឯពិធីបិទការប្រកួត ត្រូវឡើងចំថ្ងៃ បុណ្យឯករាជ្យជាតិ លើកទី៦០ របស់ប្រទេសម៉ាឡេស៊ី តែម្ដង ។ ចំណែកការប្រកួត កីឡាអាស៊ានបារ៉ាហ្គេម លើកទី៩ គឺចាប់ផ្ដើមប្រកួត ពីថ្ងៃទី១៧-២៣ ខែកញ្ញា ដោយផ្ដោតលើ កីឡាផ្នែកកីឡាចំនួន ១៦ប្រភេទផងដែរ។ ប្រធានរៀបចំព្រឹត្តិការណ៍នេះ បាននិយាយថា «ខ្ញុំពិតជាមាន មោទនភាពណាស់ ចំពោះការប្ដេជ្ញាបន្ត ការឧបត្ថម្ភគាំទ្រ របស់ក្រុមហ៊ុន AirAsia និងឆន្ទៈក្នុងការជួយ ដល់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងថ្នាក់តំបន់។ នេះបង្ហាញឲ្យឃើញថា AirAsia បានសម្រេចចិត្ត និងប្ដេជ្ញាក្នុងការ ផ្ដល់ជូនសហគមន៍ តាមរយៈកីឡា ហើយខ្ញុំពិតជាអបអរសាទរ ខ្លាំងណាស់ ចំពោះសកម្មភាពនេះ» ។ លោក Tony Fernandes បានលើកឡើងថា ក្រុមហ៊ុនខ្លួនមានមោទនភាព ក្នុងការបម្រើការហោះហើរ សម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំនេះ ហើយលោកគាំទ្រ ការប្រកួតប្រជែង ដ៏ធំប្រចាំតំបន់នេះដែរ ។ លោកបន្ដថា នេះគឺជាសញ្ញាចាប់ផ្ដើម មួយដ៏ល្អ ក្នុងការផ្សារភ្ជាប់គ្នា កាន់តែមានអត្ថន័យធំធេង ជាមួយវិស័យកីឡា និងទស្សនៈរបស់ក្រុមហ៊ុន អាកាសចរណ៍ខ្លួន ដើម្បីប្រែក្លាយសុបិន ក្លាយជា ការពិតជូនដល់ អត្តពលិកម្នាក់ៗ ។                       
ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១៧:១៤ | ០ មតិ | ១២៥ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩