MENU
ព័ត៌មានអន្តរជាតិ
ដើមឆ្នាំ​២០១៦​ទីផ្សាមូលប័នចិនធ្លាក់ចុះយ៉ាងខ្លាំង គូបផ្សំជាមួយការសាកល្បងគ្រាប់បែក​បរិមា​ណូ​ជាលើកទី​៤របស់កូរ៉េខាងជើង បានបង្ករឧប្បស័គជាច្រើនដល់មេដឹកនាំចិនស៊ីជីង​ពីង។ ទីផ្សាមូលប័ននៅប្រទេសចិនដើមឆ្នាំ​២០១៦ ចាប់ផ្តើមឡើងដោយអាក្រក់បំផុតមិនធ្លាប់មាន​រយៈពេល២ទស្សវត្តន៍កន្លងមក។ តួលេខ​CSI  ៣០០ភាគរយ​នៅលើទីផ្សាមូលប័នចិន គឺថយចុះ​៧ភាគរយ  ធ្វើឲ្យទីផ្សាត្រូវបិទទ្វាកាលពីថ្ងៃទី​៧ខែមករា គឺក្រោយពេល​កូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរិមាណូមួយថ្ងៃ។ ការធ្លាក់ចុះទីផ្សាមូលប័នរបស់ចិនបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីក្រុមអ្នកវិនិយោគបរទេសនៅក្នុងប្រទេសចិន​ អំពីស្ថានភាពពិតនៃសេដ្ឋកិច្ចប្រទេស មហាអំណាចសេដ្ឋកិច្ចទីពីរនៅ​លើពិភពលោក។ប៉ុន្តែគេមិនទាន់រកឃើញហេតុផលថាសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះក្នុងរយៈ​ពេល​ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ចិនបានក្លាយជាក្តីបារម្ភធំបំផុតរបស់ក្រុមវិនិយោគគិតនាដើមឆ្នាំ​២០១៦ ខណៈដែលទីផ្សាមូល​ប័នធ្លាក់ចុះរហូតដល់ទៅ​១០ភាគរយកាលពីសប្តាហ៍កន្លងមក ។ទាំងនោះហើយអាច​ជម្រុញ​ស្ថានភាពសេដ្ឋកិច្ចប្រទេសចិនកាន់តែយ៉ាប់។សេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះពេញមួយឆ្នាំ​២០១៥ ហើយអ្នកឯកទេសសេដ្ឋកិច្ចមានទស្សនៈខុស​គ្នាស្តីពី ពេលវេលាដែលសេដ្ឋកិច្ចចិនអាចងើបឡើងវិញ។ប៉ុន្តែតួលេខលក់រថយន្តនិង​អាចលនទ្រព្យ បានបញ្ចាក់ថាសេដ្ឋកិច្ចរបស់ចិនកំពុងតែងើបឡើងវិញហើយក៏អាចជួយដល់​ទីផ្សាមូលប័នផងដែរ។តាមការព្យាករណ៍ចំនួនរថយន្តដែលក់នៅក្នុងឆ្នាំ​២០១៦នឹងកើនឡើងពី​៥ដល់៧ភាគរយ។ អ្នកឯកទេសសេដ្ឋកិច្ចលោក​Shen Lan មកពីក្រុមហ៊ុន​Standard Chartered នៅទីក្រុងប៉េកាំង​បានបញ្ចាក់ថា តិចមានការពាក់ព័ន្ធគ្នារវាងទីផ្សាមូលប័ននិងសេដ្ឋកិច្ចរបស់ចិន។ លោកបន្តទៀតថាសេដ្ឋកិច្ចរបស់ចិនបានកើនឡើងខ្លាំងនៅចុងឆ្នាំ​២០១៦៕  
ថ្ងៃពុធ ទី១៣ មករា ២០១៦, ០៩:៣៨ | ០ មតិ | ១៩២ ដង

បើទោះបីអាមេរិក​និងសម្ព័ន្ធមិត្ត ព្រមទាំងរុស្ស៊ីទមា្លក់គ្រាប់យ៉ាងខ្លាំងក្តី តែក្រុមអិស្លាមបង្កើតរដ្ឋ​IS ដូចជាមិនមានខ្លាចរអានោះឡើយ ហើយថែមទាំងអាចរក្សាបាននៅចំនួនទាហានច្រើន​ដដែល ដោយនៅតែមានក្រុមឧទ្ទាមជាច្រើនមកពីជុំវិញពិភពលោកចូលរួមជាមួយ​IS ។ ដូច្នេះ​តើក្រុម​IS ខ្លាចប្រទេសណាមួយ? អ្នកសារព័ត៌មានមួយរូបដែលរស់នៅជាមួយក្រុមអិស្លាមបង្កើតរដ្ឋ​ISមួយរយៈពេលយូ បានបញ្ចាក់ថា ក្រុម​IS ខ្លាចតែប្រទេសមួយគត់គឺអីស្រាអែល បើទោះបីអីស្រាអែលមិនបានចូល​រួមវាយប្រហារក្រុម​ IS ក៏ដោយ។ ចំណែក រុស្ស៊ី បារាំង អង់គ្លេស អាមេរិក និងប្រទេសជាច្រើនទៀតដែលចូលរួម​វាយប្រហារនោះ ក្រុម ISមិនខ្លាចសូប្បីតែបន្តិច កាន់តែវាយប្រហារក្រុម​​ IS​កាន់តែខ្លាំងជាងមុន។ លោក​Jurgen Todenhofer អាយុ​៧៥ឆ្នាំធ្លាប់ចូលរួមជាមួយក្រុម ប្រឆាំងនៅស៊ីរីរយៈពេលជាង​១០ថ្ងៃ កាលពីឆ្នាំ​២០១៤បានបញ្ចាក់ថា ក្រុម IS​បានបញ្ចាក់ថា ពួគគេអាចយកឈ្នះកម្លាំងទាហានអាមេរិកនិងអង់គ្លេស ដោយសារតែ​ ប្រទេសទាំងនោះគ្មានបទពិសោធវាយឆ្មក់ ឬក្តាប​បានពីយុទ្ធសាស្ត្ររបស់ក្រុម IS ។ ប៉ុន្តែជនជាតិអីស្រាអ៊ែលវិញ មានការរឹងមាំហើយមិនងាយវាយយកឈ្នះឡើយ ពេលធ្វើសង្គ្រាមវាយប្រហារទៅលើកម្លាំងវាយឆ្មក់និងកម្លាំងភេរវកម្ម របស់ក្រុម​ IS។ ក្រុម​ IS​មិនខ្លាចអាមេរិករុស្ស៊ីនោះឡើយគឺខ្លាចតែអីស្រាអ៊ែលប៉ុណ្ណោះ។ មេដឹកនាំក្រុម​ ISធ្លាប់បាននិយាយថា អីស្រាអ៊ឺលគឺជាគ្រោះថ្នាក់បំផុតសម្រាប់ក្រុមរបស់ខ្លួន។ ក្រុម​ ISរយៈពេលចុងក្រោយនេះបានភ្លក់នៅរស់ជាតិបរាជ័យ​ក្រោមការវាយប្រហារពីកម្លាំងទាហានអីរ៉ាក់ ក្រោយពេលទាហានអីរ៉ាក់ដណ្តើមបានទីក្រុង​ERamadi ពីដៃក្រុម​ ISមកគ្រប់​គ្រងវិញ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក​ Phipip Hammond បានប្រកាសថា​ ទាំងនោះជា​ការបរាជ័យយ៉ាងធ្ងន់ធ្ងូបំផុតរបស់ក្រុម​ ISចាប់តាំងពីមានការវាយប្រហារមក។ក្រុម​ ISបានបាត់បង់ទឹកដីដែលខ្លួនធ្លាប់គ្រប់គ្រងជាង​៣០ភាគរយនៅក្នុងប្រទេសអីរ៉ាក់ ដោយ​សារតែការវាយប្រហារពីកម្លាំងទាហានរដ្ឋាភិបាលអីរ៉ាក់មានការគាំទ្រពីអង់គ្លេស និងលោកខាងលិច។ប៉ុន្តែមេដឹកនាំកក្រុម ISលោក​ Abu kakr Al Baghdadiពេលថ្មីៗនេះបានផ្សាយឃ្លីមវីដី​អូមួយបញ្ចាក់ថា ការវាយប្រហារតាមដែនអាកាស់មិនបានធ្វើឲ្យក្រុមរបស់ខ្លួនចុះខ្សោយនោះឡើយ៕
ថ្ងៃអង្គារ ទី១២ មករា ២០១៦, ១១:២៤ | ០ មតិ | ៤១១ ដង

មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនគឺជាមនុស្សក្លាហានបំផុត ដោយហានធ្វើអ្វីគ្រាប់យ៉ាងមិនខ្លាចការគំម្រាមកំហែងពីអាមេរិក មិនខ្លាចការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិឡើយ។ មេដឹកនាំវ័យក្មេងរូបនេះបានធ្វើអ្វីតាមតែចិត ក្នុងការការពារ​ប្រទេសរបស់ខ្លួនគេចផុតពីការគំម្រាមកំហែអរបស់សត្រូវ។ សកម្មភាពរបស់មេដឹកនាំគីមជុងអ៊ុនពិតជាស័កសមជាមេដឹកនាំប្រទេស ដ៏ពិតប្រកដមួយមិនខ្លាចការគម្រាមកំហែងឬគំនៀបពីប្រទេសមហាអំណាច។ សកម្មភាពរបស់លោកបានធ្វើឲ្យបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ​លោកដូណាលត្រាំ ​បានស្ងើច​សរសើរលោកគីមជុងអ៊ុនថាជាបុគ្គលមានសម្ថភាព។ នេះជាលើកទីមួយហើយដេលបេក្ខភាព​ប្រធានាធិបតីអាមេរិកសរសើពីចិតក្លាហានរបស់មេដឹកនាំកូរ៉េខាងជើង។នៅក្នុងសន្និសីទការសែតកាលពីថ្ងៃទី​១០ខែមករា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណ​បក្សសាធារណរដ្ឋ​លោកដូណាលត្រាំង​បានបញ្ចាក់ថា លោកគោរពដល់ការសម្រេចចិតមិនមានការស្ទាក់ស្ទើរក្នុងនាមជាមេដឹកនាំមួយរូបសម្រាប់ទប់ទលនិងសត្រូវរបស់ខ្លួន។ គីមជុងអុន​ពិតជាមេដឹកនាំដ៏ពិតប្រាកុដ។ លោកដូណាលត្រាំបញ្ចាក់ទៀតថា កម្លាំងរបស់លោកគីមជុងអ៊ុនពេលដែលសម្រេចអ្វីមួយគឺ​ជារឿងដ៏លំបាក់ដោយសារតែលោកនៅក្មេង​ ដូចជាការសម្លាប់មេទ័ពជាន់ខ្ពស់ ក្នុងនោះមានទាំងឪពុកមារបស់លោកផងដែរ។ ពលរដ្ឋកូរ៉េខាងត្បូងមានទំនុកចិត្តលើមេដឹកនាំគីមជុងអ៊ុន មានមនុស្សវ័យក្មេងប៉ុន្មាននាក់ ដែលឡើងកាន់អំណាចដឹកនាំប្រទេសមួយ​ពេលមានអាយុទើបតែ​២៥ឆ្នាំ ហើយត្រូវប្រឈមមុខ​ជាមួយនិងមេទ័ពដែលមានអំណាចជាច្រើនរូប។ ប្រសិនបើលោកគីមជុងអ៊ុនគ្មានភាពរឹង​មាំនោះលោកប្រាកដិជាស្ថិតនៅក្រោមអំណាចរបស់មន្ត្រីជាន់ខ្ពស់នៅកូរ៉េខាងជើងជាមិនខាន ដែលមានបទពិសោធដឹកនាំនយោបាយជាច្រើនទស្សវត្តិ។ ពិតជាគម្រមានមេដឹកនាំវ័យក្មេង​ណាធ្វើបានដូចគីមជុងអ៊ុន។ សកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើង គឺចង់បង្ហាញឲ្យសត្រូវបានដឹងច្បាស់ថាខ្លួនពិតជាមាន​គ្រាប់បែកបរមាណូសម្រាប់ការពារខ្លួន។ លោកដូណាលត្រាំបញ្ចាក់ថា អាមេរិកមិនអាចលេងសើចជាមួយកូរ៉េខាងជើងបានឡើយ ប្រទេសនេះពិតជាមានមីស៊ីលឆ្លងទ្វីបនិងគ្រាប់បែកបរមាណូ។កាលពីខែសីហាឆ្នាំ​២០១៥ លោក​Trump ធ្លាប់បានហៅលោកគីមជុងអ៊ុនថាជា​វរៈជន ក្រោយពេលដែលលោកគីមជុងអ៊ុន ហៅកូរ៉េខាងត្បូងបន្តរក្សាទីតាំងយោធានៅកូរ៉េខាងត្បូងបន្តទៀត៕  
ថ្ងៃអង្គារ ទី១២ មករា ២០១៦, ១១:១៤ | ០ មតិ | ២៩៦ ដង

ជាការឆ្លើយតបនិងសំណើររបស់កូរ៉េខាងត្បូងនិងជាការ តបតទៅនិងសកម្មភាពសាកល្បង​គ្រាប់បែកបរិមាណូរបស់កូរ៉េខាងជើង អាមេរិកបានបញ្ចូនយន្តហោះទម្លាក់គ្រាប់B 52 ដោយមានកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរិមាណូ ល្មមកម្ទេសកូរ៉េខាងជើងឲ្យទៅជាផេះ ទៅកាន់ទីតាំងទ័ពអាកាស់កូរ៉េខាងត្បូង។ ភ្លាមៗនោះមេដឹកនាំគីមជុងអ៊ុនបានប្រកាស់ថា​ការសាល្បងបរមាណូរបសខ្លួនគឺដើម្បីពង្រឹង​សម្ថភាពការពារតែប៉ុណ្ណោះជាសកម្មភាពត្រឹមត្រូវ គ្មានអ្នកណាម្នាក់អាចគម្រាមកំហែងបាន​ឡើយ។សារព័ត៌មាន​យ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​B 52 Stratofortres ​បានចាកចេញពីទីតាំងទ័ពអាកាស​Andersen របស់អាមេរិកនៅលើកោះ​Guam ឆ្ពោះទៅកាន់ទីក្រុង​Osan កូរ៉េខាងត្បូង។ យន្តហោះទម្លាក់គ្រាប់ខាងលើ ត្រូវបានយន្តហោះចម្បាំង៤គ្រឿងអមដំណើរការពារ គឺយន្តហោះចម្បាំង​F-15K និង F-16 របស់កូរ៉េខាងត្បូង។នៅវេលាថ្ងៃត្រងថ្ងៃទី​១០ខែមករាយន្តហោះខាងលើបានចូលទៅដល់​ទីតាំងទ័ពអាកាសកូរ៉េខាងត្បូង។យន្តហោះទម្លាក់គ្រាប់ខាងលើត្រូវបានអាមេរិកប្រើប្រាស់តាំងពីឆ្នាំ​១៩៥៥  អាចទៅ​ទម្លាក់គ្រាប់នៅទីតាំងឆ្ងាយមិនចាំបាច់ចាក់សាំងបន្ថែម។ យន្តហោះនោះអាចផ្ទុកអាវុធបាន​២៧តោន ។ ការដែលអាមេរិកសម្រេចបញ្ចូនយន្តហោះទម្លាក់គ្រាប់ខាងលើគឺដើម្បីបញ្ចាក់ពីការរួបរួមរបស់​អាមេរិកនិងកូរ៉េខាងត្បូង ទប់ស្កាត់ការគម្រាមកំហែងពីកូរ៉េខាងជើង ក្រោយពេលដែលកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូប្រកបដោយជោគជ័យ៕  
ថ្ងៃច័ន្ទ ទី១១ មករា ២០១៦, ០៨:៥១ | ០ មតិ | ២៤១ ដង

កាលពីថ្ងៃទី​៦ខែមករា ប្រធានរដ្ឋសភាមីយាម៉ាលោក ​Shwe Mann បានប្រកាសឲ្យដឹងថា ​សមាជិកគណបក្សសង្គមប្រជាធិបតេយ្យ​របស់លោកស្រី​អងសានស៊ូជីនិងចាប់ផ្តើម ទទួលតំណែងនៅក្នុងសភា ចាប់ពីថ្ងៃទី​១ខែកុម្ភៈ ជាការបើកទំព័រថ្មីសម្រាប់ការដឹកនាំប្រទេស​​ដោយ​រដ្ឋាភិបាលប្រជាធិបតេយ្យ ក្រោយពេលប្រេទេសនេះស្ថិតនៅក្រោមការដឹងនាំ​របស់យោធាអស់ជាច្រើនទស្សវតិកន្លងមក។ ការងាដំបូងបំផុត​របស់ដំណាងរាស្ត្រមីយ៉ាម៉ានោះ គឺបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដោយមានបេក្ខភាព៣រូប​សម្រាប់ដំណែងប្រធានាធិបតីក្នុងនោះមាន បេក្ខភាពជ្រើសរើស​ដោយព្រឹទ្ធភា បេក្ខភាពជ្រើរើសដោយរដ្ឋសភា និងបេក្ខភាពជ្រើសរើសដោយយោធា។ចំណែកលោកស្រីអង់សានសូជី មិនអាចឈរជាបេក្ខភាពប្រធានាធបិតីនោះឡើយ ដោយសារតែលោកស្រី រៀបការ និងមានកូនពីរនាក់ជាជនជាតិបរទេស គឺខុសទៅនិងរដ្ឋធម្មនុញ្ញ។ តាមគម្រោងការបោះឆ្នោតប្រធានាធិបតីក៏និងកើតឡើងនៅខែកុម្ភៈនេះដែរ។ រដ្ឋាភិបាលថ្មីមីយានម៉ា នឹងបង្កើតឡើងជារូបរាងបាន​ក្រោយពេលដែលប្រធានាធិបតីបច្ចុប្បន្ន​ លោកធៀនសេន លាលេងពីដំណែងនៅថ្ងៃទី​៣១ខែមីនា៕
ថ្ងៃព្រហស្បតិ៍ ទី០៧ មករា ២០១៦, ១៦:០៦ | ០ មតិ | ២៤១ ដង

នៅពេលដែលកំពុងតែមានវិវាទជាមួយប្រទេសអារ៉ាប៊ីសាអូឌិត ហើយវិវាទទាំងនោះកំពុងជំរុញឲ្យអីរ៉ង និងសម្ព័ន្ធមិត្តអាមេរិក គឺអារ៉ាបីសាអូឌិត អាចឈានដល់ការផ្ទុះសង្គ្រាមនិងគ្នា ពេលដែលភាពតានតឹងមិនអាចគ្រប់គ្រងបាន។ ក្នុងពេលដែលស្ថានភាពរសើបបំផុត អឺរ៉ុបក៏បានបង្ហាញឃ្លាំងកាំជ្រួចមីស៊ីលឆ្លងទ្វីបទំនើបៗបំផុតដែលមិនធ្លាប់បង្ហាញពីមុនមក ធ្វើឲ្យអាមេរិកនិង អារ៉ាបីសាអូឌិត បើកភ្នែកធំៗ ដោយមិននឹកស្មានថាអីរ៉ង មានអាវុធទំនើបបែបនេះ។ នៅក្នុងឃ្លាំងអាវុធក្រោមដីដែលអីរ៉ងទើបតែបង្ហាញនោះមានទាំងមីស៊ីលនាំផ្លូវEmad  ដែលអាមេរិកបានចោទប្រកាន់ថាជាមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ។ ការផលិតមីស៊ីលទាំងនោះគឺបំពាន់ទៅនិងសេចក្តីសម្រេចរបស់ក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១០។ បណ្តាញព័ត៌មានTasnim របស់អីរ៉ងបានផ្សាយថា ឃ្លាំងអាវុធខាងលើស្ថិតនៅរូងភ្នុំ ក្រោមការការពារយ៉ាងតឹងតែងបំផុតពីកម្លាំងបដិវត្តិប្រជាជនអីរ៉ង។ កាលពីខែតុលាឆ្នាំ២០១៥អីរ៉ងបានបង្ហាញឃ្លាំងមីស៊ីលទីមួយរបស់ខ្លួនឲ្យពិភពលោកបានដឹងក៏ដូចជាក្រុមស៊ើបអង្គេតរបស់អង្គការត្រួតពិនិត្យថាមពលបរមាណូIAEA  បន្ទាប់ពីអីរ៉ងបានព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីកម្មវិធីបរមាណូជាមួយប្រទេស៥បូក១ ដែលមាន អាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាល្លឺម៉ង ។ ចំណែកឃ្លាំងអាវុធទី២នេះដែលមានមីស៊ីលទំនើបបំផុត អីរ៉ងមិនបានបង្ហាញឡើយពីមុនមក ទើបតែនៅពេលនេះបង្ហាញជាសាធារណក្រោយពេលមានជម្លោះជាមួយប្រទេសសាឌីអារ៉ាប៊ី។ សកម្មភាពនាពេលនេះរបស់អីរ៉ងត្រូវបានគេចាត់ទុកថា ជាការប្រឈមមុខជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដ៏ដូចជាប្រទេសអារ៉ាបីសាអូឌិត។ នៅក្នុងកិច្ចព្រមព្រៀងបរមាណូ អីរ៉ងព្រមបោះបង់ចោលកម្មវិធីបរមាណូ ប៉ុន្តែមិនបោះបង់កម្មវិធីកាំជ្រួចមីស៊ីលនោះឡើយ។ ប្រធានាធិបតីអីរ៉ងលោក Hasan Rouhani បានចេញបញ្ចាកឲ្យក្រសួងការពារជាតិ ពង្រីកកម្មវិធីកាំជ្រួចមីស៊ីលទៀតផងដើម្បីការពារផលប្រយោជន៍ជាតិគេចផុតពីការគម្រាមកំហែងពីសត្រូវ។ កាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៦ អគ្គមេបញ្ចាការកងទ័ពអីរ៉ងលោកHosein Salami បញ្ចាក់ថា ឃ្លាំងអាវុធមីស៊ីលរបស់អីរ៉ងមានច្រើន ហើយមីស៊ីលបានដាក់ពេញអស់ទៅហើយរកកន្លែងសសម្រាប់ដាក់មីស៊ីលថ្មីទៀតមិនបាន។
ថ្ងៃព្រហស្បតិ៍ ទី០៧ មករា ២០១៦, ១៥:២២ | ០ មតិ | ២៦៤ ដង

អាកាសធាតុត្រជាក់ធ្លាក់ព្រិលទ្រងទ្រាយធំមិនធ្លាប់មាននៅក្នុងប្រទេសប៉ូឡូញ បណ្តាលឲ្យមានអ្នកស្លាប់ជាង៤០នាក់។ប៉ូលិសប៉ូឡូញបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសគឺមនុស្សចាស់ អ្នកគ្មានផ្ទះសម្បែងនិង​អ្នកស្រវឹងស្រា ត្រូវតែមានការប្រុងប្រយ័ត្ន​ដោយអាកាសធាតុត្រជាក់ធ្លាក់ព្រិលខុសប្រក្រតី សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍បានផ្សាយថា មកទលពេលនេះមានអ្នកស្លាប់ជាង​៤០នាក់​ហើយដោយសាអាកាសធាតុត្រជាក់។ ដោយឡែកនៅថ្ងៃទី​៣និងទី​៣ខែមករាមានអ្នកស្លាប់​ដល់ទៅ​២១នាក់។ លោកស្រីBozena Wysocka អ្នកនាំពាក្យមជ្ឈមណ្ឌុលសន្តិសុខ​បញ្ចាក់ថា​«មានមនុស្ស​១២​នាក់ស្លាប់ក្នុងរយពេល​២៤ម៉ោងកន្លងមក ហើយនៅមុននេះមានមនុស្ស​៩នាក់​ផ្សេង​ទៀត​ស្លាប់។នៅក្នុងតំបន់មួយចំនួនមានសីតណ្ហភាពធ្លាក់ដល់ក្រោមសូន្យ​អង្សាសេ ខ្លាទៀត​ សីតណ្ហភាពមានរហូត​-20 អង្សាសេរទៀតផង។ សារព័ត៌មាន​ប៊ីប៊ីស៊ី​បានផ្សាយថា នេះជារដូវកាលត្រជាក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិ​សាស្ត្រប្រទេសប៉ូឡូញ។ កាលពីថ្ងៃទី​១៩និង​២០ខែធ្នូ​២០០៩ ក៏មានអាកាសធាតុត្រជាក់​ធ្លាក់​ព្រិល សម្លាប់មនុស្ស​៤២នាក់ផងដែរ។ ប៉ូឡូញមានពលរដ្ឋ​៣៨លាននាក ហើយអាកាសធាតុត្រជាក់ឆ្នាំនេះកើតឡើងយឺតជាឆ្នាំមុនៗ ប៉ុន្តែមានអាកាសធាតុត្រជាក់ជាងគេបង្អស់៕ ម៉េនឡេង
ថ្ងៃអង្គារ ទី០៥ មករា ២០១៦, ១៨:៥៤ | ០ មតិ | ២២៥ ដង

នៅតំបន់មជ្ឈឹមបូព៌ា ប្រទេស​អីរ៉ងនិងអារ៉ាបីសាអូឌិតមានជម្លោះនិងគ្នាតាំងពី​មួយពាន់ឆ្នាំមុខ​មកម្លោះរវាងអ្នកកាន់​សាសនាអិស្លាម​និកាយ​សាន់នីនិងនិកាយស៊ីអិត ហើយពេលនេះ​ដំបៅ​ចាស់ក៏បានរើឡើងវិញបង្ករការព្រួយបារម្ភកាន់តែខ្លាំងឡើងពីពលរដ្ឋនៅក្នុងតំបន់​និងនៅ​លើភពផែនដីទាំងមូល។ អីរ៉ងនិងអារ៉ាបកំពុងឈានដល់វិបត្តិទ្រងទ្រាយធំបំផុតមិនធ្លាប់មាន ដោយបានកាត់ផ្កាច់ទំនាក់​ទំនងការទូតទៀតផង ក្រោយពេលដែលអារ៉ាបីសាឌីប្រហារជីវិត​អ្នកដឹកនាំសាស​នាអិស្លាម​និកាយ​​ស៊ីអិតដ៏ល្បីល្បាញ​ Sheikh Nimr Al Nimr។ ទំនាក់រវាងប្រទេសទាំងពីត្រូវបានកាត់ផ្កាច់  ពាក្យពេជ​ឌឺដងដាក់គ្នាបានធ្វើឲ្យស្ថានភាព​កាន់តែតានតឹងទ្វេដង ពិសេសក្រោយពេលដែនពលរដ្ឋអីរ៉ងធ្វើបាតុកម្មវាយប្រហារស្ថានទូត​អារ៉ាបីសាអូឌិត។ ប៉ុន្តែវិវាទរវាងអីរ៉ងនិងអារ៉ាម មិនមែនទើប​តែចាប់ផ្តើមនោះ​ឡើយវាបាន​កើតឡើង​តាំងពីយូណាសមកហើយតាមប្រវត្តិសាស្ត្រ​។ ប៉ុន្តែវិវាទនាពេលនេះពិបាកក្នុងការផ្សះផ្សាខ្លាំងណាសហើយ អាចជាដើមហេតុ​ក្នុងការផ្ទុះ​សង្គ្រាម​​ជាទ្រងទ្រាយធំ​ក្លាយជាសង្គ្រាមសាសនានិងសង្គ្រាមលោកលើកទី​៣ផងដែរ។ កន្លងមកដោយសារតែអីរ៉ងមានកម្មវិធបរមាណូ​ទើបអារ៉ាបមិនហានប៉ះពាល់ប៉ុន្តែពេលនេះ ក្រោយអីរ៉ងចុះកិច្ចព្រមព្រៀងបរមាណូ អារ៉ាប់ក៏ចាប់ផ្តើមរករឿងដើម្បីវាយប្រហារ ។ ទាំងនោះហើយ ទើបមានមនុស្សជាច្រើនដាក់សំណួរសួរថា អារ៉ាប៊ីសាអូឌិតជា​កូនអុក​របស់អាមេរិកដើម្បីវាយប្រហារ​អីរ៉ងក្រោយបញ្ជប់កម្មវិធបរមាណូដែរឬទេ? គួរបញ្ចាក់ផងដែរថា​អារ៉ាបមីសាអូឌិតជាប្រទេសជិតស្និតអាមេរិកបំផុតនិងជាប្រទេសទិញ​សព្វាវុធពីអាមេរិកច្រើនជាងគេបំផុតអាចគ្រប់គ្រាន់សម្រាប់ធ្វើសង្គ្រាមជាទ្រងទ្រាយធំ។ តាមបទពិសោធតាំងពីដើមមក រាល់ពេលដែលប្រទេសណាមួយត្រូវអាមេរិកដាក់ទណ្ឌកម្ម ឲ្យបោះបង់កម្មវិធីបរមាណូនោះ ប្រាកដជារងការវាយប្រហារពីអា​មេរិកឬសម្ព័ន្ធមិត្ត​អាមេរិកជាមិនខាន ហើយពេលនេះអីរ៉ងកំពុងតែដើរតាមកន្លងរបស់អីរ៉ាក់ លីបី...។ បច្ចុប្បន្ន រ៉ាប៊ីសាអូឌីត​ជា​ប្រទេស​អ៊ីស្លាម​ដែល​សម្បូរ​ដោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​ និកាយ​ស៊ុយនីត​រស់នៅ ចំណែក​អ៊ីរ៉ង់​ក៏​ជា​ប្រទេស​អ៊ីស្លាម​ដែរ តែ​សម្បូរ​ដោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​រស់នៅ។ ប្រទេស​អ៊ីស្លាម​ទាំង​ពីរ​ដែល​មាន​និកាយ​ខុស​គ្នា គឺ​ជា​តួអង្គ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​នៅ​ក្នុង​តំបន់។ នៅ​ពេល​ដែល​មាន​ជម្លោះ​អ្វី​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា គេ​តែង​តែ​ឃើញ​វត្តមាន​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ចេញ​មុខ​ជួយ​ឈឺ​ឆ្អាល​ជានិច្ច ពិសេស​នៅ​ក្នុង​ជម្លោះ​ណា​ដែល​មាន​លក្ខណៈ​សាសនា ពោល​រវាង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត និង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត។   ជាក់ស្តែង​ជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​យេម៉ែន អារ៉ាប៊ីសាអូឌីត​បាន​ដឹកនាំ​អន្តរាគមន៍​វាយប្រហារ​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម ​ហ៊ូទី្ស​និកាយ​ស្ហ៊ីអ៊ីត។ អ៊ីរ៉ង់​បាន​ចោទ​អារ៉ាប៊ីសាអូឌីត​ថា កំពុង​ប្រពឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍។ នៅ​ស៊ីរី អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​គំាទ្រ​ក្រុមប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​លោក​ ប្រធានាធិបតី​ស៊ីរី​អាសាដ។ រីឯ​អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡាលីបង់​បាន​ចេញ​មុខ​គំាទ្រ​លោក​អាសាដ​ដែល​បាន​ចោទ​ ក្រុមប្រឆំាង​ថា ជា​ពួកភេរវជន​និកាយ​ស៊ុយនីត។ ជម្លោះ​ក្នុង​ប្រទេស​បារ៉ែន ក្រុមគ្រួសារ​រាជានិយម​និកាយស៊ុយនីត​ទទួល​បាន​ការ​គំាទ្រ និង​ជួយ​ឧបត្ថម្ភ​ពី​អារ៉ាប៊ីសាអូឌីត និង​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​បាន​បញ្ឆេះ​ពួក​ឈីអ៊ីត​ឲ្យ​ក្រោក​ឈរ​បង្ក​ចលាចល​ ក្នុង​សង្គម​បារ៉ែន។
ថ្ងៃអង្គារ ទី០៥ មករា ២០១៦, ១៨:៥៣ | ០ មតិ | ៣១៦ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩