MENU
ព័ត៌មានអន្តរជាតិ
ពលរដ្ឋជាង៥០ពាន់នាក់នៅទីក្រុង​ Hannover ​ប្រទេសអាល្លឺម៉ង ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថភាពកាលពីថ្ងៃទី​៧ខែឧសភា ក្រោយពេលរកឃើញគ្រាប់បែក​៥គ្រាប់​សល់កាលពីសម័យសង្គ្រាមលោកលើកទីពីរ។ មន្ត្រីទីក្រុង Hannover ​បានឲ្យដឹងថាគ្រាប់បែកពីរគ្រាប់ត្រូវបានរកឃើញ នៅ​ការដ្ឋានសាងសង់មួយកន្លែង ចំណែក​៣គ្រាប់ទៀតត្រូវបានរកឃើញ​នៅក្បែរនោះដែរ ស្ថិតនៅក្នុងទីក្រុង ហានណូវើ។ សារព័ត៌មាន​ AFP ​បានផ្សាយថា មន្ត្រីទទួលខុសត្រូវ នឹងដោះគ្រាប់បែកទាំង៥គ្រាប់នោះចេញ ប៉ុន្តែក្រោយមកក៏ឃើញមានជាច្រើនគ្រាប់ទៀត​។ នៅពេលរសៀវក្នុងថ្ងៃជាមួយគ្នា ក្រុមអ្នកឯកទេសដោះបាន​២គ្រាប់​ ដែលជាគ្រាប់បេករបស់អង់គ្លេស​ដោយជោគជ័យ ចំណែកគ្រាប់បែកទី​៣គឺត្រូវការឧប្បករណ៍ទំនើបជាងនេះដើម្បីសុវត្ថភាព​។ ចំណែកនៅក្នុងទីតាំងផ្សេងទៀត គេរកឃើញសំបកគ្រាប់មិនមែនគ្រាប់បែកឡើយ។ រថភ្លើង​នៅក្នុងទីក្រុង  Hannover ត្រូវបានផ្អាក់និង មណ្ឌុលចាសជរា ៧កន្លែងនៅក្នុងក្រុមត្រូវបានមន្ត្រីនៅទីនោះជម្លៀសទៅកាន់តំបន់មានសុវត្ថភាព។​មន្ត្រីក្នុងតំបន់ក៏បានបង្កើតកម្មវិធី​កម្សាន្តនានាដល់ពលរដ្ឋដែលបានជម្លៀសចេញពីតំបន់ដែលខ្លួនរស់នៅហើថែមទាំងចែកអាហារដោយអត់គិតថ្លៃផងដែរ។ មន្ត្រីទទួលខុសត្រូវក្នុងទីក្រុង​ខាងលើសង្ឃឹមថា​នឹងដោះគ្រាប់បែកខាងលើឲ្យបានឆាប់បំផុតដើម្បីឲ្យពលរដ្ឋអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញ។ រយៈពេលជាង​៧០ឆ្នាំកន្លងមក​ក្រោយសង្គ្រាមលោកលើកទីពីរបានបញ្ចប់គ្រាប់បែកជាច្រើនមិនទាន់ផ្ទុះត្រូវបានគេរកឃើញជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង​។ ការជម្លៀសពលរដ្ឋនៅទីក្រុង Hannover ​កាលពីថ្ងៃទី​៧ខែឧសភា គឺជាការជម្លៀសទ្រងទ្រាយធំទីពីរ ក្នុងប្រទេសនេះ។ កាលពីឆ្នាំ​២០១៦ ក្នុងទីក្រុង  Augsburg  ភាគខាងកើតអាល្លឺម៉ង  ដោយក្នុងពេលនោះ មានពលរដ្ឋ ជាង​៥៤ពាន់នាក់ត្រូវបានជម្លៀសចេញ៕    
ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ១៣:១៩ | ០ មតិ | ៨៧ ដង

ជ័យជំនៈរបស់លោក​ Emmanuel Macron  បានធ្វើមេដឹកនាំអឺរ៉ុបសប្បាយយរីករាយយ៉ាងខ្លាំង ដោយលោក  Macron ​ជាអ្នកគាំទ្រអឺរ៉ុប។ ជាមួយគ្នានោះដែរបេក្ខភាពប្រឆាំងគឺលោកស្រី​ Marine Le Pen ​បានជូនពរគូរប្រជេងរបស់ខ្លយនដែលទទួលបានជ័យជំនៈផងដែរ ក្នុងការបោះឆ្នោតជុំទីពីរ ​កាលពីថ្ងៃអាទិត្យ ទី ៧ខែឧសភា។ ប្រធានាធិបតីបារាំងលោក ហ្វ្រាំងស័រហូឡែន បានបញ្ចាក់ពីជ័យជំនៈរបស់លោក​ Emmanuel Macron   ទាំងនោះបានបញ្ចាក់យ៉ាងច្បាស់ថា ពលរដ្ឋបារាំងពឹងផ្អែកទៅលើតម្លៃនៃសមគ្គីភាព។ ក្នុងពេលជាមួយគ្នានោះ​នាយករដ្ឋមន្ត្រី​បារាំង លោក​ Bernard Cazeneuve ​បានប្រកាសថា ពលរដ្ឋបារាំង​បានសម្រេច រក្សាបារាំងស្ថិតនៅចំកណ្តាលបេះដូងអឺរ៉ុប​បន្តទៀត។ មេដឹកនាំអឺរ៉ុបក៏បានជូនពរ អបអរសាទរ ដល់លោក​ Emmanuel Macron  ដែលទទួលបានជ័យជំនៈក្នុងការបោះឆ្នោតជុំទីពីរ ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី​ Theresa May ​ក៏បានជូនពរលោក​ Emmanuel Macron  ផងដែរ ដោយលោកស្រីបញ្ចាក់ថា​ទីក្រុងប៉ារីស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ទីក្រុងឡុងដុង។ លោកស្រី​ Theresa May ​បង្ហាញក្តីសង្ឃឹមថានិងសហការជាមួយ​ប្រធានាធិបតីបារាំងដោះស្រាយ បញ្ហា ដែលភាគីទាំងពីរបានយកចិត្តទុកដាក់។ ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង លោក​ Sigmar Gabriel ​បានអបអរនៅជ័យជំនៈរបស់លោក​ Emmanuel Macron   ដោយលោកបញ្ចាក់ថា​ ជ័យជំនៈនោះបានរក្សាបារាំងស្ថិតនៅជាបេះដូងរបស់អឺរ៉ុបដដែល។ មេដឹកនាំកំពូលរបស់អឺរ៉ុបពីររូបគឺប្រធានគណកម្មធិការ អឺរ៉ុប លោក​ Jean Claude Juncker ​និងប្រធានក្រុមព្រឹក្សាអឺរ៉ុបលោក​ Donald Tusk  ក៏បានអបអរសាទ ដល់ជ័យជំនៈរបស់លោក​ Macron។ ទៅតាមលទ្ធផលជាបណ្តោះអាសន្ន ដែលប្រកាសដោយក្រសួង មហាផ្ទៃក្នុងការបោះឆ្នោតជុំទីពីរ លោក​ Macronទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ដោយមានរហូតដល់ទៅ​៦៥,៩ភាគរយ។ចំណែកលោកស្រី​ Le Pen វិញទទួលបានតែ ៣៤,១ភាគរយប៉ុណ្ណោះ។ ជាមួយនិងលទ្ធផលទាំងនោះ គឺមិនខុសអ្វីទៅនឹងការស្ទងមតិនាពលកន្លងមកនោះឡើយ ដោយលោកម៉ាក្រូនក៏នាំមុខលោកស្រី  Le Pen ​តាំងពីដើមមកទាំងការបោះឆ្នោតជុំទីមួយ។ បើទោះបីមានរឿងអាស្រូវមួយចំនួនលេចចេញនៅពេលជិតបោះឆ្នោតជុំទីពីរ តែពលរដ្ឋបារាំងនៅតែមានទំនុកចិត្តទៅលើ លោក​ Macron  ដដែល​។ មួយវិញទៀតពលរដ្ឋបារាំងមិនចង់ឲ្យមាន​​ការចាកចេញពីអឺរ៉ុប ដូចជាអង់គ្លេសនោះឡើយ ដោយសារតែបារាំងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអឺរ៉ុបគឺជាបេះដូងរបស់អឺរ៉ុប មិនអាចខ្វះបាន៕    
ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ១៣:០១ | ០ មតិ | ៨៨ ដង

កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០១៧ អ្នកទោសហ្វីលីពីន​ប្រមាណ២០០នាក់ ស្ថិតនៅក្នុងមន្ទីឃុំឃាំង លើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី​បាន នាំគ្នាហែកគុករតចេញ នៅពេលដែលទទួលបានការអនុញ្ញាត្តិឲ្យចេញពីបន្ទាប់ឃុំខ្លួនទៅបួងសួង ថ្ងៃសុក ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការខាងលើកើតឡើង នៅពេលដែលឆ្មាំគុក​បានប្រមូលផ្តុំ ក្រុមអ្នកទោសចូលទៅជិតព្រះវិហា ដែលបានសាងសង់នៅខាងក្នុងមន្ទីឃុំឃាំ ស្ថិតនៅទីក្រុង​ Pekanbaru ខេត្ត​ Riau ​ប្រទេសឥណ្ឌូនេស៊ី ។​នៅពេលដែលត្រៀម បួងសួងក្រុមអ្នកទោស​ក៏បានរុញទ្វាមន្ទីឃុំឃាំងហើយរតចេញក្រៅតែម្តង។ អ្នកនា ពាក្យស្នងការប៉ូលិស  Riau ​បានឲ្យដឹងថា កម្លាំងសន្តិសុខ​ ចាប់បានមកវិញ​៧៧នាក់ក្នុងចំណោមអ្នកទោសជាង ២០០នាក់ដែលរត់គេចខ្លួន។  មន្ទីឃុំឃាំង ដែលជនល្មើសរត់គេចនោះ អាចផ្ទុកបានអ្នកទោសតែ​៧០០នាក់ប៉ុណ្ណោះ ប៉ុន្តែ អ្នកទោស អ្នកដាក់ឃុំនៅទីនោះមានរហូតដល់ទៅ​១៨០០នាក់ ។ មុនពេលហេតុការខាងលើកើតឡើង អ្នកទោស បានត្អូនត្អែថា ដាក់អ្នកទោសច្រើនហួសហេតុ ហើយអ្នកទោសជាច្រើនត្រូវបានឆ្មាំគុកធ្វើបាបទៀតផង។    
ថ្ងៃអាទិត្យ ទី០៧ ឧសភា ២០១៧, ០៨:០១ | ០ មតិ | ១៩៩ ដង

ក្រសួងការពារជាតិ​អាមេរិកបានសម្រេច ជួលបន្ទាប់ឃុនដូរ​នៅលើអាគា ត្រាំ ធ្វើជា ការិយាល័យ យោធា របស់សេតវិមាន ដើម្បីត្រៀមលក្ខណ​បម្រើដល់ប្រធានាធិបតីត្រាំ ពេលដែលលោក​ទៅផ្ទះ គឺអាច ប្រើប្រាស់វ៉ាលីបរមាណូ បានគ្រប់ពេល។ ការិយាល័យយោធារបស់សេតវិមានគឺជាទីកន្លែងរក្សា​វាលីបរមាណូរបស់ប្រធានាធិបតី។ ខាងក្នុងវ៉ាលីគឺជា​លេខសម្ងាត់បញ្ចាការវាយប្រហារដោយគ្រាប់បែកបរមាណូ។ សារព័ត៌មានរ៉យទ័របានផ្សាយថា​ ក្រសួងការពារជាតិអាមេររិកបានរៀបចំឯកសាររួចរាល់ក្នុងការជួយបន្ទប់អាគា ត្រាំនៅទីក្រុងញ៉ូវយ៉ក​ធ្វើជាការិយាល័យយោធា របស់ប្រធានាធិបតី ។គោលដៅនៃការជួលទីនោះគឺដើម្បីបម្រើប្រធានាធិបតី​ក្នុងពេលមានអាសន្ន។ អ្នកដែលសម្រេចជួលអាគានៅទីនោះគឺជារដ្ឋលេខាធិការក្រសួងការពារជាតិ លោក​ James MacStravic។ ការសម្រេចខាងលើ ក្រោយពេលព្រឹក្សាជាមួយមន្ត្រីជាន់ខ្ពស់ យោធានិងរដ្ឋាភិបាល។ ប៉ុន្តែមិនលោកមិនបានប្រកាសពីតម្លៃនៃការជួលនោះឡើយ  ប៉ុន្តែ លោក​James MacStravic បញ្ចាក់ថាប្រធានាធិបតីត្រាំ មិនបានជាប់ពាក់ព័ន្ធនិងហេតុការខាងលើឡើយ។ វ៉ាលីបរមាណូ គឺជាតំណាងនៃមហាអំណាចយោធា បរមាណូរបស់អាមេរិក ហើយវ៉ាលីនេះតែងតែ ដើរតាមប្រធានាធិបតីជានិច្ច នៅគ្រប់ទិសទី នឹងទីកន្លែង ។ ការសម្រេចជួលអាគាត្រាំនោះ ដោយសារតែលោកត្រាំតែងតែចុះឡើយទៅកាន់អាគានោះ ដើម្បីជួបប្រព័ន្ធកូន ដោយសារតែប្រព័ន្ធកូន មិនទៅរស់នៅក្នុងសេតវិមានដូចជា ប្រធានាធិបតីមុនៗ៕    
ថ្ងៃអាទិត្យ ទី០៧ ឧសភា ២០១៧, ០៧:៥៨ | ០ មតិ | ៨៥ ដង

អាមេរិកទើបតែបានបាញ់សាកល្បងនៅមីស៊ីលឆ្លងទ្វីបដែលអាចបំពាក់ក្បាលគ្រាប់បរិមាណូដោយបាញ់ចេញពីទីតាំងស្ថិតនៅ​កាលីហ្វ័រនីញ៉ា។​នេះ​ជាការសាកល្បងលើកទីពីរហើយក្នុងរយៈពេល​១សប្តាហ៍។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងជើង ប្រឈមមុខតានតឹងដាក់គ្នា ។​ក្រុមអ្នកវិភាគលើកឡើងថា​ ការសាក្បងខាងលើ កាំជ្រួចមីស៊ីល  Minuteman III អាចបាញ់បានចម្ងាយដល់ទៅ១៣ពាន់គីឡូម៉ែត្រ  ហើយទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើងស្ថិតនៅក្នុងគោលដៅនៃការបាញ់ប្រហាររបស់មីស៊ីលខាងលើ។កាំជ្រួចមីស៊ីលខាងលើ​បានបាញ់ចេញពីទីតាំងទ័ពអាកាស​ Vandenberg នៅភាគខាងលិចទីក្រុង  Los Angeles  ដោយមីស៊ីលនោះបាញ់ចំគោលដៅនៅចម្ងាយ​៨៨០០គីឡូម៉ែត្រ នៅសមុទ្រប៉ាស៊ីហ្វិក។ ការសាកល្បងខាងលើ​គឺមានការរៀបចំរយៈពេលយូ ហើយនេះជាការសាកល្បងលើកទីពីរហើយនៅប្រភេទមីស៊ីល  MinutemanIII ក្នុងរយៈពេល​១សប្តាហ៍    ។ការសាកល្បងខាងលើក្នុងគោលដៅ​ត្រួតពិនិត្យការត្រៀមលក្ខណធ្វើសង្គ្រាម​ នៃ​ក្រុមកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រប់បរិមាណូ ។ បច្ចុប្បន្នអាមេរិកមានមីស៊ីលប្រភេទនេះដល់ទៅ​៤៥០ដើម។ លោក​ Chris Moss មន្ត្រីទាហានអាកាសអាមេរិកបានបញ្ចាក់ថា ការសាកល្បងខាងលើ បានបង្ហាញយ៉ាងច្បាស់ពីការត្រៀមលក្ខណរបស់អាមេរិកសម្រាប់ទប់ទលនិងសង្គ្រាមបរិមាណូ។ ការបាញ់មីស៊ីលពីរគ្រឿងខាងលើរបស់អាមេរិកចំពេលដែលមានភាពតានតឹងកើតឡើងរវាងអាមេរិកនិងកូរ៉េខាងជើង ដែលកំពុងតែអូសទាញប្រទេសទាំងពីរចូលក្នុងរណ្តៅនៃសង្គ្រាមបរិមាណូ។ កន្លងមកកូរ៉េខាងជើងបានប្រមានថា​នឹង លុបអាមេរិកចេញពីផែនដីនេះ ប្រសិនបើអាមេរិកវាយប្រហារនោះ។ ប៉ុន្តែការសាកល្បងរបស់អាមេរិកត្រូវបានក្រុមអ្នកឯកទេសបញ្ចាក់ថា  មិនសម្តៅតែកូរ៉េខាងជើង​នោះឡើយ គឺសម្តៅទៅលើប្រទេសចិននិងរុស្ស៊ីផងដែរ។ ការសាកល្បងលើកទី១ធ្វើឡើងនៅថ្ងៃទី២៤ខែមេសា  ។ ការសាកល្បង​មីស៊ីលឆ្លងទ្វីបរបស់អាមេរិកនាពេលនេះគឺដើម្បី បង្ហាញពីអត្ថិពលបរមាណូ គំរាមទៅលើប្រទេសដែលជាសត្រូវ ដូចជាកូរេខាងជើង ក្នុងនោះមានចិននិងរុស្ស៊ីផងដែរ។ អ្នកឯកទេសយោធារបស់រុស្ស៊ីលោក​ Konstantin ​sivkov ​បញ្ចាក់ថា ទីក្រុងមូស្កូ បានដឹងយ៉ាងច្បាស់ថា ការសាកល្បងរបស់អាមេរិកគឺមិនជាប់ពាក់ព័ន្ធនិងភាពតានតឹងនៅឧប្បទ្វីបកូរ៉េឡើយ។  លោក​ Konstantin ​sivkov​បន្តទៀតថា ការសាកល្បងមីស៊ីលខាងលើ មិនមានជាសារផ្ញើរទៅកាន់​ទីក្រុងព្យុងយ៉ាងតែមួយនោះឡើយគឺផ្ញើរួមទៅឲ្យទាំងចិននិងរុស្ស៊ីផងដែរ៕    
ថ្ងៃសៅរ៍ ទី០៦ ឧសភា ២០១៧, ១១:០០ | ០ មតិ | ១១៦ ដង

មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបានបានទៅត្រួតពិនិត្យ កម្លាំងទាហាននៅលើកោះពីរគឺកោះ​ JangJae និង​ Mu ​ដែលនៅជិតកោះ​ Yeongpyeong របស់កូរ៉េខាងត្បូង ។ នៅក្នុងដំណើរត្រួតពិនិត្យនោះលោកគីមបានឲ្យកម្លាំងទាហានត្រៀមវាយប្រហារកូរ៉េខាងត្បូអផងដែរ។ កូរ៉េខាងជើងធ្លាប់បានបាញ់ប្រហារទៅលើកោះ​ Yeongpyeong​ របស់កូរ៉េខាងត្បូងកាលពីខែវិច្ឆិការ ឆ្នាំ​២០១០ សម្លាប់មនុស្ស​៤នាក់ ក្នុងនោះមានពលរដ្ឋស្លូតត្រងពីរនាក់​។ ការបាញ់ប្រហារនោះក៏ជាលើកទីមួយផងដែរ ចាប់តាំអពីកូបញ្ចប់សង្គ្រាម នៅក្នុងឆ្នាំ​១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់បាញ់។ មេដឹកនាំគីមជុងអ៊ុនបានសម្លឹងមើលកោះរបស់កូរ៉េខាងត្បូងពីចម្ងាយ ហើយអំពាវនាវ ឲ្យទាហានត្រៀមលក្ខណវាយប្រហារ ប្រឆាំងសត្រូវ។ ប្រភ័ពព័ទ៌មានពីកូរ៉េខាងត្បូងបានផ្សាយថា  លោកគីមជុងអ៊ុនទៅត្រូតពិនត្យទាហាន ដោយ កបាលតូចមួយ។ ការទៅកាន់កោះខាងលើ​កើតឡើងក្នុងពេលដែល​ ស្ថានភាពនៅក្នុងតំបន់កំពុងតែតានតឹងខ្លាំអឡើងដោយសារតែ​ ការបញ្ចូន កម្លាំង​អាវុធជាច្រើនរបស់អាមេរិកមកកាន់ឧប្បទ្វីបកូរ៉េ​ ទប់ទលនិងការគំរាមកំហែងពីកូរ៉េខាងជើង​។ សកម្មភាពរបស់កូរ៉េខាងជើង​កើតឡើងចំពេលដែល លោកគីមជុងអ៊ុន បញ្ចាក់ថា​ចិន បាន​«ក្បថ»កូរ៉េខាងជើង​ដោយងាក់ទៅរកអាមេរិកវិញ។កាលពីថ្ងៃទី៤ខែឧសភា ទីក្រុងព្យុងយ៉ាង បានធ្វើរិះគន់កាសែតរដ្ឋរបស់ចិន សម្រាប់ពាក្យសម្តី ប្រឆាំងព្យុងយ៉ាងនាពេលថ្មីៗនេះ ដោយបញ្ជាក់ថា កូរ៉េខាងជើង ដែលមានហៅតាមផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងមិនអង្វរករសុំបន្តមិត្តភាពជាមួយចិននោះទេ ប្រសិនបើនោះមានន័យថា ជាការបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែដ៏មានតម្លៃរបស់ខ្លួន។  ដោយការលើកឡើងបញ្ជាក់ច្បាស់ៗ នូវឈ្មោះកាសែត The People's Daily និងកាសែត Global Times ក្នុងប្រទេសចិន ព្យុងយ៉ាងបាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលបោះពុម្ពផ្សាយលើទីភ្នាក់ងារសារព័តកណ្ដាល់រដ្ឋរបស់កូរ៉េខាងជើងថា ពាក្យសម្តីអត្ថាធិប្បាយខ្វះការពិចារណារបស់ពួកគេ បានធ្វើឲ្យអ័ព្វឱនដល់ចំណងមិត្តភាព រវាងប្រទេសជាសម្ពន្ធនឹងគ្នាទាំងពីរ។  យោងតាមព័ត៌មានចុះផ្សាយដោយ Ibtimes នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំព្យុងយ៉ាង បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយនោះថា ប្រទេសណាក៏ដោយ ត្រូវតែយល់ឲ្យច្បាស់ថា ដំណើររបស់កូរ៉េខាងជើងចូលទៅសម្រេចឲ្យបាននូវវត្តមានអាវុធនុយក្លេអ៊ែ ឬក៏ការអភិវឌ្ឍរបស់ប្រទេស គឺទាំងមិនអាចផ្លាស់ប្តូរ ឬធ្វើឲ្យរង្គួសរង្គើបានឡើយ ហើយកូរ៉េខាងជើង នឹងមិនអង្វរករសុំដាក់ទាន តំហែទាំមិត្តភាពជាមួយចិនដោយប្រថុយលះបង់កម្មវិធីនុយក្លេអ៊ែ មានតម្លៃស្មើនឹងជីវិតខ្លួន មិនថាមិត្តភាពនោះមានតម្លៃប៉ុណ្ណាណាស់ក៏ដោយ៕    
ថ្ងៃសុក្រ ទី០៥ ឧសភា ២០១៧, ១១:២៣ | ០ មតិ | ១០៩ ដង

ទីក្រុងជីការហ្គោគឺជាទី​ក្រុងធំទី​៣របស់អាមេរិក កំពុងប្រឈមនៅ អសន្តិសុខ យ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំ​២០១៧មកទល់ពេលនេះគឺមានមនុស្សដល់ទៅ​១៧២នាក់ស្លាប់  ក្នុងការបាញ់ប្រាហារ ៩៥៤ករណី។ ករណីខាងលើមិនគិតពីការបាញ់ប្រហារនៅ មហាវិថី ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ ស្ថានប័នផ្សេង។ សារព័ត៌មាន​ Chicago Tribune ​បានផ្សាយថា មានមនុស្សជាង​១០០០នាក់ ក្លាយទៅជាជនរង្គ្រោះ​នៅក្នុងអំពើបាញ់ប្រហារនៅក្នុងទីក្រុងជីកាហ្គោ ក្នុងរយៈពេល​៤ខែដើមឆ្នាំ​២០១៧។ ការបាញ់ប្រហារនៅទីក្រុងជីកាហ្គោបានបំបែកឯកទកម្ម ដោយកាលពីឆ្នាំ​២០១៦មានករណីបាញ់ប្រហារ ៧៥០លើក គឺជាចំនួនខ្ពស់បំផុត មិនធ្លាប់មាន រយៈពេល​២ទស្សវត្តកន្លងមក តែនៅឆ្នាំ​២០១៧គឺកើនឡើងខ្ពស់គួរឲ្យបារម្ភ។ ភាគច្រើនការបាញ់ប្រហារកើតឡើងនៅក្នុងតំបន់ ក្រីក្រក្នុងក្រុង ក្នុងនោះមានទាំងការបាញ់ប្រហារ រវាងក្រុមបងធំ ដើម្បីដណ្តើម ទីតាំង គ្រប់គ្រង។ នៅពេលនេះដែរមន្ត្រីទីក្រុង​ជីកាហ្គោ​បានជ្រើសរើសបុគ្គលិកសន្តិសុខបន្ថែម ១០០០នាក់ទៀត ដើម្បីការពារការបាញ់ប្រហារ នៅក្នុងក្រុងនេះ។ សកម្មភាពខាងលើ ធ្វើឲ្យពលរដ្ឋដែលធ្លាប់គាំទ្រអតីតប្រធានាធបិតីអូបាម៉ា មានការខឹងសម្បាយ៉ាងខ្លាំង ដែលមិនអាចចេញច្បាប់ហាមឃាតប្រើប្រាស់អាវុធបាន ។ នេះក៏ជាលទ្ធផលដែល លោកត្រាំគាំត្រឲ្យពលរដ្ឋអាមេរិកប្រើប្រាស់កាំភ្លើង ដើម្បីការពារខ្លួន។ នេះគ្រាន់តែជាសកម្មភាព​បាញ់ប្រហារនៅក្នុងរដ្ឋមួយប៉ុណ្ណោះ នៅមានរដ្ឋជាច្រើនទៀតរបស់អាមេរិក ក៏រងការបាញប្រហារសម្លាប់មនុស្សយ៉ាងច្រើនដូចគ្នា។ ជាក់ស្តែង​ការបាញ់ប្រហារនៅរដ្ឋតិចសាស កាលពីថ្ងៃទី​៣ខែឧសភា បណ្តាលឲ្យមនុស្ស​២នាក់ស្លាប់ ក្នុងសាលារៀន North Lake ទីក្រុង Irving ស្ថិតក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ ហេតុការណ៍ដែលបាន កើតឡើងនៅវេលាព្រឹក ថ្ងៃពុធ ខ្មាន់កាំភ្លើងម្នាក់ និងមនុស្សម្នាក់ផ្សេងទៀត ដែលត្រូវបានបាញ់សម្លាប់ នេះបើយោងតាមការអះអាង របស់មន្ត្រីប៉ូលីសក្នុងតំបន់ ។ សាលា North Lake ដែលត្រូវបានប្រកាស ភាពអាសន្ន ហើយភ្លាមៗក្រុមប៉ូលីស បានសម្រុកចូលមកដល់ កន្លែងកើតហេតុ ប៉ុន្តែបានត្រឹមតែឃើញ សាកសពទាំង ២នាក់ប៉ុណ្ណោះ ហើយការបើកស៊ើបអង្កេត រកមូលហេតុប្រាកដនៃ ការបាញ់ប្រហារនេះ កំពុងចាប់ផ្តើមធ្វើឡើងផងដែរ ៕    
ថ្ងៃសុក្រ ទី០៥ ឧសភា ២០១៧, ១១:១៩ | ០ មតិ | ៨២ ដង

កូរ៉េខាងជើងកាលពីថ្ងៃទី៣ខែឧសភា  កូរ៉េខាងជើង បានចោទប្រកាន់ចិន បង្ករឲ្យមានភាពស្មុគស្មាញដោយចិនមានសកម្មភាព«ក្បថ »កូរ៉េខាងជើងដោយចិនសម្រេចចូលទៅកៀកអាមេរិក។ សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅ អត្ថបទវិភាគមួយដោយក្នុងនោះបានបញ្ចាក់ថា «ចិនមិនត្រូវប្រធុយសាកល្បងទៅលើការអត់ធ្មត់របស់យើង»។ នៅក្នុងអត្ថបទនោះបញ្ចាក់ទៀតថា ចិនតែងតែធ្វើប៉ះពាល់ដល់ផលប្រយោជន៍ យុទ្ធសាស្ត្ររបស់កូរ៉េខាងជើងនៅពេលដែលចិនបានខិតចូលគៀកអាមេរិក។ទាំងនោះជាសកម្មភាពបង្ហាញពីការ«ក្បថកូរ៉េខាងជើងរបស់ចិន»។ សកម្មភាពខាងលើ របស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែល  ទំនាក់ទំនងរវាងចិន និងអាមេរិក កាត់តែជិតស្និត ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំបានបង្ហាញក្តីសង្ឃឹមថា ចិននិង ដោះស្រយកម្មវិធីបរមាណូ របស់កូរ៉េខាងជើងបានឆាប់បំផុត។ ចំណែកកូរ៉េខាងជើង វិញក៏បានប្រកាសផងដែរថា ទីក្រុងព្យុងយ៉ាងគ្មានបំណង ផ្អាក់កម្មវិធីបរិមាណូនោះឡើយ។ ចំពោះកូរ៉េខាងជើង បរិមាណូគឺជាតំណាងនៃតម្លៃនិងកម្លាំងរបស់ប្រទេស និងជាការយកចិត្តទុកដាក់ធំបំផុតរបស់មេដឹកនាំគ្រប់ជំនន់។ សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា ប្រសិនបើកូរ៉េខាងជើងបោះបង់កម្មវិធីបរិមាណូនោះ មិនត្រឹមតែទទួលរងទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយគឺថែមទាំងរងការវាយប្រហារដោយយោធាទៀតផង។ កាលពីថ្ងៃទី៣ខែឧសភា ទីក្រុងបេកំាងបានបញ្ចាក់ថា ទីក្រុងព្យុងយ៉ាងកំពុងតែធ្វើដំណើរលើវិថីដ៏គ្រោះថ្នាក់ហើយត្រូវតែពិចារណាហើយត្រឡប់ថយក្រោយឲ្យទាន់ពេលវេលា ។ កម្មវិធីកាំជ្រួចមីស៊ីលនិងបរិមាណូនោះនឹងធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងសភាពគ្រោះថ្នាក់តែប៉ុណ្ណោះ។ ស្ថានភាពនៅឧប្បទ្វីបកូរ៉េកាន់តែតានតឹងខ្លាំងឡើងៗក្នុងពេលដែលអាមេរិកបានបញ្ចូន នាវាផ្ទុកយន្តហោះ នាវាមុជទឹក ហើយចុងក្រោយនេះគឺបញ្ចូនយន្តហោះទមា្លក់គ្រាប់បរមាណូ ហោះឆ្លងកាត់កូរ៉េខាងជើងទៀតផង។ ហេតុការខាងលើបង្ករក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង ។ នៅពេលនេះដែរ ចិនបានធ្វើការជម្រុញជាថ្មីម្តងទៀតឲ្យភាគីទាំងអស់អនុវត្តភាពអត់ធន់និង “ឈប់កំញើញដាក់គ្នា ទៅវិញទៅមកទៀត” ទុកជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានហោះហើរ យន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ ដើម្បីបង្ហាញពីកម្លាំង រារាំងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែ របស់ព្យុងយ៉ាង។ យោងតាមប្រភពព័ត៌មាន Ibtimes កាលពីថ្ងៃចន្ទកន្លងទៅ យន្តហោះទម្លាក់គ្រាប់ លឿនជាងសម្លេងអាមេរិក B-1B Lancer ពីរគ្រឿង បានហោះលើឧបទ្វីបកូរ៉េ ដើម្បីចូលរួម សមយុទ្ធយោធា ជាមួយទ័ពអាកាសសេអូល តែកូរ៉េខាងជើង មានប្រតិកម្មជាខ្លាំង ចំពោះសមយុទ្ធនោះ ដោយចោទថា សហរដ្ឋអាមេរិក កំពុងជម្រុញឧបទ្វីបកូរ៉េ ឲ្យចូលទៅរក សង្គ្រាមនុយក្លេអ៊ែ តាមរយៈការបង្កហេតុ យោធាដ៏ព្រហើនរបស់ខ្លួន។ មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយនៅថ្ងៃពុធថា ក្រោយពីសមយុទ្ធ យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ និងការឆ្លើយតប់ របស់ព្យុងយ៉ាង ចំពោះសមយុទ្ធនោះ ស្ថានភាពលើឧបទ្វីបកូរ៉េ កាន់តែមានភាពស្មុក្រស្មាញ និងរសើបខ្លាំងឡើង ដូច្នេះ ភាគីពាក់ព័ន្ធទាំងអស់ គួរតែរក្សាភាពស្ងប់ស្ងៀង អនុវត្តភាពអត់ធន់ បញ្ឈប់សកម្មភាព កំញើញដាក់គ្នាទៅវិញទៅមក និងប្រឹងប្រែងធ្វើការបង្កើត បរិយាកាសមួយ សម្រាប់ទំនាក់ទំនង និងកិច្ចចរចារគ្នា ជាមួយគ្រប់ភាគី ឲ្យប្រព្រឹត្តដោយលឿនបំផុត តាមតែអាចទៅរួច៕  
ថ្ងៃសុក្រ ទី០៥ ឧសភា ២០១៧, ១១:១៣ | ០ មតិ | ១០០ ដង

នៅថ្ងៃទី​២ខែឧសភា ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ហើយក៏ជាលើកទី​៣ដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នាចាប់តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។ តាមប្រភពព័ត៌មានពីសេតវិមានបានឲ្យដឹងថា ​មេដឹកនាំទាំងពីរបានពិភាក្សាគ្នាស្តីអំពីសកម្មភាពបញ្ចប់ ក្រុមភេរវកម្ម​នៅមជ្ឈឹមបូព៌ា  និងកាត់បន្ថយភាពតានតឹងនៅឧប្បទ្វីបកូរ៉េ។ នៅក្នុងសេចក្តីប្រកាសសេតវិមានបានបញ្ចាក់ថា «ប្រធានាធិបតីត្រាំ​និង លោកពូទីន បានឯកភាពគ្នាថា ពលរដ្ឋស៊ីរីឈឺចាប់យូពេកហើយ​​​ ដល់ពេលដែលធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់»។ ការជួបពិភាក្សាគ្នាតាមទូរស័ព្ទគឺជាលើកទីមួយ​ចាប់តាំងពីអាមេរិក បាញ់មីស៊ីលទៅលើទីតាំងយោធា​នៅក្នុងប្រទេសស៊ីរី​ ដើម្បីតបតនឹងការប្រើអាវុធគីមី កាលរបស់រដ្ឋាភិបាលស៊ីរីកាលពីខែមេសា។ នៅពេលនោះ អគ្គលេខាធិការអង្គការណាតូ លោក​ Jens Stoltenberg ​បញ្ចាក់ថា ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីអាក្រក់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ ការសន្ទនាតាមទូរស័ព្ទជាលើកទី​៣របស់មេដឹកនាំទំាងពី​រ។ នៅថ្ងៃទី​៣ខែមេសា លោកត្រាំក៏បានទូរស័ព្ទទៅកាន់លោកពូទីន ចូលរួមរំលែកទុក ដល់ការវាយប្រហារនៅស្ថានីរថភ្លើងក្នុងទីក្រុង​ St Petersburg សម្លាប់មនុស្ស ១១នាក់។ ការជួបពិភាក្សាតាមទូរស័ព្ទលើកទីមួយ​នៅថ្ងៃទី ២៨ខែមករា​ ពេលលោកត្រាំទើបតែចូលកាន់តំណែងប្រធានាធិបតីអាមេរិកបានតែ ៨ថ្ងៃប៉ុណ្ណោះ រាល់ការសន្ទនារបស់មេដឹកនាំទាំងពីរគឺផ្តោតសំខាន់ទៅលើ ការកម្ចាត់ក្រុមភេរវកម្ម នៅក្នុងតំបនមជ្ឈឹមបូព៌ា ពិសេសគឺក្រុមភេរវកម្ម​ IS តែម្តង។ ជំនួបពិភាក្សារបស់មេដឹកនាំប្រទេសទាំងពីរ កន្លងទៅមិនបានប៉ុន្មានម៉ោង ក្រុមភេរវកម្ម​ IS ​បានបើកការវាយប្រហារទៅលើ ជុំរុំជនភៀសខ្លយននៅក្នុងប្រទេសស៊ីរី សា្លប់៤៥នាក់។រទស្សន៍BBCចេញផ្សាយនៅថ្ងៃពុធទី៣ខែឧសភា ឆ្នាំ ២០១៧ នេះបានឲ្យដឹងថាជនស៊ិវិល ច្រើនជាង៤០នាក់ និងក្រុមឧទ្ទាមឃឺដមួយចំនួនទៀត ត្រូវបានក្រុមជ្រុលនិយមរដ្ឋឥស្លាម បើកការវាយប្រហារនិងសម្លាប់នៅ ភាគខាងជើងឈៀងខាងកើតនៃព្រំដែនប្រទេសស៊ីរីជាមួយនឹងអ៊ីរ៉ាក់។ គេជឿជាក់ថាការវាយប្រហាររបស់ក្រុមISគឺសំដៅទៅលើជុំរំភៀសខ្លួនបណ្តោះអាសន្នរបស់ ប្រជាជនស៊ីរីនិងអ៊ីរ៉ាក់ស្ថិតនៅ ក្នុង តំបន់Rajm al-Salibiក្បែរទៅនឹងទីក្រុងShaddadiនៃខេត្តHassakeh។ គួរបញ្ជាក់ថាក៏មានការប៉ះទង្គិចគ្នាផងដែររវាងក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរីជាមួយនឹងក្រុមISផងនៅត្រង់ ចំណុច ប៉ុស្តិ ត្រួត ពិនិត្យមុនពេលISវាយចូលទៅដល់ជុំរំភៀសខ្លួននោះ៕    
ថ្ងៃពុធ ទី០៣ ឧសភា ២០១៧, ១៧:០៤ | ០ មតិ | ៩៤ ដង

កូរ៉េខាងជើងបានបំផ្ទុះបំផ្លាញមីស៊ីលដោយខ្លួនឯង នៅក្នុងការសាកល្បងចុងក្រោយនេះ ដោយឃើញថាមីស៊ីលនោះ​ហោះសម្តៅទៅទឹកដីរុស្ស៊ី។ ការបាញ់សាកល្បងនោះធ្វើឡើងនៅថ្ងៃតី​២៩ខេមេសា ដែលប្រព័ន្ធផ្សព្វផ្សាយពិភពលោក​ចាត់ទុកថាជាការសាកល្បងបរាជ័យ ​តែការពិតមិនដូច្នោះឡើយ។ សារព័ត៌មាន​ Seoul Economy Daily ​បានផ្សាយនៅថ្ងៃទី​២ខែឧសភា​ថា​កាំជ្រួចមីស៊ីលដែលបានសាកល្បងនាពេលនោះជាប្រភេទ​ KN-17 ហោះហើរបាន ៤៨គីឡូម៉ែត្រ​ ក៏ត្រូវបានបំផ្ទុះបំផ្លាញ ដោយក្រុមអ្នកឯកទេសកូរ៉េខាងជើងខ្លាចហោះចូលទឹកដីរុស្ស៊ី។ នៅពេលនោះដែរកម្លាំងការពារដែនអាកាសរបស់រុស្ស៊ីនៅក្នុងតំបន់ភាគខាងកើត​បានដាក់ក្នុងសភាពអាសន្ន​ ក្នុងពេលដែលកូរ៉េខាងជើងសាកល្បងមីស៊ីល​។​ទាំងនោះជាសកម្មភាព កម្រកើតឡើងចំពោះរុស្ស៊ី​​ ដែលមិនស្ថិតនៅក្នុង គោលដៅនៃមីស៊ីលកូរ៉េខាងជើង។ សារព័ត៌មានខាងលើបានបញ្ចាក់ថា «ប្រើសិនបើមីស៊ីលកូរ៉េខាងជើង ហោះទៅកាន់​ដែនសមុទ្រជប៉ុននោះ​ នឹងមិនបរាជ័យឡើយ ដោយសារតែហោះខុសគោលដៅទើប កូរ៉េខាងជើងសម្រេចកម្ទេចចោលតែម្តង»។ នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតនាយកទីភ្នាក់ងារអាតូមិក របស់អង្គការសហប្រជាជាតិ ទើបបាននិយាយឲ្យដឹងថា សញ្ញាជាច្រើនដែលបង្ហាញថា កូរ៉េខាងជើង មិនព្រមបញ្ឈប់កម្មវិធី នុយក្លេអ៊ែរបស់ខ្លួន គឺជាក្តីកង្វល់ដ៏ធំបំផុតមួយ ចំពោះសហគមន៍អន្តរជាតិ។  សេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើងនៅចំថ្ងៃតែមួយ ដែលអ្នកវិភាគសហរដ្ឋអាមេរិក និយាយថា រូបភាពដ៏ថ្មីបំផុតរបស់ផ្កាយរណប បានបង្ហាញឲ្យឃើញនូវការបន្តសកម្មភាព ឥតឈប់មួយ នៅទីតាំងសម្រាប់ធ្វើតេស្តនុយក្លេអ៊ែ Punggye-ri របស់ព្យុងយ៉ាង ។  អគ្គនាយកទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ លោក Yukiya Amano បានប្រាប់ថា នេះគឺជារឿងមួយ ដ៏គួរឲ្យបារម្ភបំផុត ហើយដោយមិន អាចចូលដោយផ្ទាល់ ទៅកាន់ទីតាំងនិងតំបន់ពាក់ព័ន្ធទីភ្នាក់ងារមិនអាចបញ្ជាក់ ពីស្ថានភាពប្រតិបត្តិការទីតាំងនុយក្លេអ៊ែព្យុងយ៉ាងបានទេ ប៉ុន្តែរាល់ការបង្ហាញឲ្យឃើញទាំងអស់ បានបញ្ជាក់ថា កូរ៉េខាងជើង កំពុងមានភាពរីកចម្រើនខ្លាំង ផ្នែកកម្មវិធីនុយក្លេអ៊ែខ្លួន ។ នៅពេលនេះដែរកូរ៉េខាងជើងបានប្រមានដល់ប្រទេសជិតខាងក្នុងនោះមាន​កូរ៉េខាងត្បូងនិងជប៉ុន​​ ប្រសិនបើមានសង្គ្រាមកើតឡើងនោះ ប្រទេសជប៉ុននឹងរងការវាយប្រហារមុនគេបង្អស់។កន្លងមកទីព្យុងយ៉ាងនឹងធ្វើឲ្យជប៉ុន ស្ថិតនៅក្រោមដុំពពកវិទ្យុសកម្ម មុនវាយប្រហារ ទៅប្រទេសណាទាំងអស់ ប្រសិនបើសង្គ្រាមនុយក្លេអ៊ែ ពិតជាផ្ទុះឡើងមែន ដើម្បីទុកជាការរំឭកជប៉ុន អំពីវិនាសកម្ម ដ៏មហិមាបង្កឡើង ដោយការទម្លាក់ គ្រាប់បែកអាតូមិក លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគិ នាឆ្នាំ១៩៤៥ ។  កាសែតកូរ៉េខាងជើង ឈ្មោះ Rodong Sinmun បានសរសេរថា ក្នុងករណីមានសង្គ្រាម នុយក្លេអ៊ែផ្ទុះឡើង នៅលើឧបទ្វីបកូរ៉េ ប្រទេសជប៉ុន ដែលផ្តល់នូវទីជម្រកដល់មូលដ្ឋាន ដឹកជញ្ជូន មូលដ្ឋានផ្ទុកយន្តហោះ និងមូលដ្ឋានប្រត្តិបត្តិការ យោធារបស់កងកម្លាំង សហរដ្ឋអាមេរិក នឹងបាននៅក្រោម ពពកវិទ្យុសកម្ម មុនប្រទេសណាៗដទៃទាំងអស់។  ដោយការចោទប្រកាន់ ថ្នាក់ដឹកនាំជប៉ុន ពីបទធ្វើឲ្យរីករាលដា នូវពាក្យចរចាមអារាម ស្តីពីវិបត្តិនៅឧបទ្វីបកូរ៉េ កាសែតនោះ បានបន្ថែមទៀតថា ប្រសិនបើជប៉ុន ពិតជាមានក្តីព្រួយបារម្ភ អំពីផលប្រយោជន៍របស់ខ្លួនមែន ជប៉ុនចំាបាច់ត្រូវតែខិតខំ ប្រឹងប្រែងស្វែងរកដំណោះស្រាយ ប្រកបដោយសន្តិភាព សម្រាប់បញ្ហា លើឧបទ្វីបកូរ៉េ៕    
ថ្ងៃពុធ ទី០៣ ឧសភា ២០១៧, ១៦:៥៩ | ០ មតិ | ១១៨ ដង

ចិន​បានជ្រើសរើសអ្នកបកប្រែភាសាកូរ៉េជាបន្ទាន់និងច្រើននាក់ ដើម្បីការពារនៅពេលមានសង្គ្រាមកើតឡើងនៅពេលនោះប្រាកដជាមានជន​ជាតិកូរ៉េជាច្រើនភៀស​ខ្លួនទៅកាន់ប្រទេសចិន​ អាចបង្ករផលលំបាកប្រសិនបើខ្វះអ្នកបកប្រែនោះ។ សារព័ត៌មានដេលីម៉ែលបានផ្សាយថា ទីក្រុង ដានដុង ប្រទេសចិននៅជាប់​ព្រំដែន​កូរ៉េខាងជើង ទទួលបានសំណើរពីរដ្ឋាភិបាលឲ្យជ្រើសរើសបុគ្គលិកបកប្រែភាសាកូរ៉េ​ដើម្បីធ្វើការងាផ្សេងៗ នៅក្នុងក្រុង។ ក្រុមអ្នកបកប្រែនឹងត្រូវធ្វើការនៅក្នុងការិយាល័យ​សន្តិសុខ​ជាប់ព្រំដែនកូរ៉េខាងជើងនិង មន្ទីពាណិជ្ជកម្ម គយនិង​អន្តោវេសជាដើម ។ ក្រុមអ្នកឯកទេសបញ្ចាក់ថា ហេតុការខាងលើរបស់ចិន​បានបញ្ចាក់យ៉ាងច្បាស់ថា ចិន​បានត្រៀមលក្ខណ សម្រាប់ទប់ទលនិងសង្គ្រាមកើតឡើងរវាងអាមេរិកនិងកូរ៉េខាងជើង នៅពេលដ៏ខ្លីខាងមុខ។ ទីក្រុង ដានដុង មានពលរដ្ឋប្រមាន​២លាននាក់មានសារសំខាន់យ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង​ មិនត្រឹមតែប៉ុណ្ណោះទីក្រុងនេះមានទំនាក់ទំនង​សេដ្ឋកិច្ចពណិជ្ជកម្ម ...យ៉ាងសំខាន់ជាមួយកូរ៉េខាងជើង។ ភាពតានតឹងនៅឧប្បទ្វីបកូរ៉េរយៈពេលចុងក្រោយនេះ​បានបង្ករឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពី​សហគមន៍អន្តរជាតិពិសេសគឺប្រទេសនៅក្នុងតំបន់​ខ្លាចសង្គ្រាមកើតឡើងប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខនិងសេដ្ឋកិច្ចប្រទេស​អាស៊ី និងពិភពលោកទាំងមូល។ ដោយសង្គ្រាមកូរ៉េខាងជើងអាចបង្ករឲ្យមានអ្នកស្លាប់ច្រើន​នឹងរាល់ដាលទៅជាសង្គ្រាមធំ គឺសង្គ្រាមបរមាណូ។ នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ​ គណបក្សប្រឆាំងនិងក្រុមពលរដ្ឋជប៉ុនកំពុងធ្វើការប្រឆាំងជំទាស់ ចំពោះគោលនយោបាយតូក្យូបន្ទាប់ពីនាវាចម្បាំង ទ័ពជើងទឹក ដ៏បំផុតក្នុងប្រទេសខ្លួន Izumo បានចាកចេញពីមូលដ្ឋាន ទ័ពជើងទឹក Yokosuka ដើម្បីការពារនាវា គ្រឿងផ្គត់ផ្គង់សហរដ្ឋអាមេរិក។  ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្នុងសញ្ញាមួយដែលបង្ហាញថា មិនមែនទាំងអស់គ្នាក្នុងប្រទេសជប៉ុនមានទស្សនៈ ដូចនឹងនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ ដែលថា កងទ័ពចាំបាច់ត្រូវតែ បង្កើនសមត្ថភាពនោះបក្សប្រឆាំងជប៉ុនបាននិយាយថា ជម្រើសយោធាមិនគួរត្រូវបានពិចារណាលើកយកមកប្រើ ជុវិញដំណោះស្រាយកាទូតទេ។ លោក Kazuo Shii ជាអ្នកនយោបាយជប៉ុនហើយក៏ជាប្រធាន បក្សកុម្មុយនិស្តជប៉ុន បាននិយាយថា ការអភិវឌ្ឍន៏នុយក្លេអ៊ែ និងមីស៊ីលកូរ៉េខាងជើង គឺជារឿងមិនអាចអត់ទ្រាំបានទេ ប៉ុន្តែវាក៏មិនគួរប្រើជម្រើសយោធាជុំវិញដំណោះស្រាយកាទូតដែរ ហើយក្រុមស៊ីវិល បាននិយាយថា កម្លាំងនៃភាពរឹងមាំ របស់យោធាអាមេរិក មានលើសពីគ្រប់គ្រាន់ ហេតុអ្វីចំាបាច់ ជប៉ុនត្រូវបញ្ជូននាវាចម្បាំង Izumo ទៅការពារ៕    
ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ១៥:១០ | ០ មតិ | ៨៧ ដង

ថ្ងៃទី​១ខែឧសភា​ មានបាតុកម្ម​ក្លាយទៅជាអំពើរហឹង្សា កើតឡើងនៅទីក្រុងប៉ារីស ប្រទេសបារំាង ក្នុងទិវាពលកម្មអន្តរជាតិ ។ អំពើហឹង្សាខាងលើកើតឡើង​នៅពេលដែលមិនដល់មួយសប្តាហ៍ទៀត មានការ​បោះឆ្នោត ជ្រើសរើសប្រធានាធិបតីជាលើកទីពីរ ។ ពេលដំបូងក្រុមកម្មករបាននាំគ្នាដង្ហែក្បួនបាតុកម្មដោយសន្តិវិធី​ ប៉ុន្តែក្រោយមក​ ក្រុមបាតុករ​ក៏បានគប់ដប់សាំង​ ដំថ្ម និងវត្ថុជាច្រើនទៀតទៅលើកម្លាំងសន្តិសុខ បង្ខំឲ្យសន្តិសុខត្រូវ ប្រើដំបងនិងគ្រាប់បែកផ្សែង ដើម្បីទប់ទលវិញ។ ក្រុមសន្តិសុខបានឲ្យដឹងថា ក្រុមបាតុកម្ម មកពីក្រុមជ្រុលនិយមដែលធ្លាប់ធ្វើបាតុកម្ម ជាច្រើនលើកប្រឆាំងរដ្ឋាភិបាលបារាំងនាពេលកន្លងមក។ ក្រុមសហជីបកម្មករ មួយចំនួនក៏បានធ្វើបាតុកម្មដាច់ដោយឡែកពីគ្នា ប៉ុន្តែ ប៉ូលិសបង្ខំឲ្យផ្អាក់សកម្មភាព ដើម្បីត្រួតពិនិត្យ ទៅលើសម្ភារៈរបស់បាតុករ ថាតើមានយក ដបសាំងទៅជាមួយដែរឬទេ​ ។ ចំណែកនៅក្នុងប្រទេសតួគីវិញ ក្នុងទីក្រុង អិស្តានបូល​ ប៉ូលិសបានចាប់ខ្លួនមនុស្ស ១៦៥នាក់  នៅក្នុងសកម្មភាព នៃទិវាពលកម្មអន្តរជាតិ។ ភាគច្រើនអ្នកដែលចាប់ខ្លយន គឺមានបំណងដង្ហែរក្បួនបាតុកម្ម នៅទីលាន​ Taksim ដែលជាទីកន្លែងដែលរដ្ឋាភិបាលបានហាមប្រាំ។  តួគី​បានហាមធ្វើបាតុកម្ម នៅទីនោះ លើកលេងតែ​ក្រុម​សហជិបធំៗ រៀបចំទិវាពលកម្មអន្តរជាតិនៅទីនោះដោយសន្តិភាព ក្រោមការ រៀបចំរបស់រដ្ឋាភិបាល។ ក្រៅពីនេះប៉ូលិសតួគីបានចាប់ខ្លយនមនុស្ស ១៨នាក់ ផ្សេងទៀត ដែលសង្ស័យឡើងគម្រោង បាតុកម្មខុសច្បាប់  និងបង្ករឲ្យមានអំពើហឹង្សាកើតឡើងនៅថ្ងៃទី​១ខែឧសភា។ នៅក្នុងប្រទេសប៉ូឡូញវិញ សហជីបកម្មករ បានរៀបចំដង្ហែរក្បួន​ ប្រឆាំងនិងរដ្ឋាភិបាល បច្ចុប្បន្ន ដែលទុកឲ្យពលរដ្ឋជាច្រើនគ្មានការងារធ្វើ។ ក្នុងពេលជាមួយគ្នានោះ  នៅក្នុងប្រទេសអេស្បាញវិញ ក្រុម សហជីបកម្មករ បានអំពាវនាវឲ្យ កម្មករទាំងអស់ធ្វើបាតុកម្ម​នៅលើទីក្រុង ទាំង​៧០នៅទូទាំងប្រទេស  ទាមទាឲ្យរដ្ឋាភិបាល​បង្កើនប្រាក់ខែ  និងកែទម្រង ច្បាប់ការងារ ដោយកន្លងមក​បានរំសាយ ពលករជាច្រើន ដោយមិនទទួលបានផលប្រយោជនពីសំណង ដោយការរំសាយនោះឡើយ។ ក្នុងថ្ងៃជាមួយគ្នានោះដែរ ក្រសួងការបរទេសអាមេរិកបាន ប្រមានដល់ពលរដ្ឋរបស់ខ្លួន​ កាត់បន្ថយការធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប​ ខ្លាចរងការវាយប្រហារភេរវកម្ម ដោយ ក្រុមភេរករអាចបន្លំខ្លួននៅក្នុងក្រុមបាតុករ បំផ្ទុះគ្រាប់បែកសម្លាប់មនុស្សច្រើន ។ ក្រសួងការបរទេសអាមេរិក​បានបញ្ចាក់ថា ក្រុមភែរវកម្ម  IS ​និងអាលកៃដា  អាចបើកការវាយប្រហារភេរវកម្មនៅតំបន់អឺរ៉ុប ក្នុងពេលដែលស្ថាភាព អំពើរហឹង្សាកើតឡើង ដោយការធ្វើបាតុកម្ម​៕    
ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ១៣:២៣ | ០ មតិ | ១១២ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩