MENU
សិល្បៈនិងកំសាន្ត
រាជធានីភ្នំពេញ៖  ពិធីការិនីគង់ សុជាតិដែលបានពពោះនិងឆ្លងទន្លេបានកូនស្រីសំណប់ចិត្តជាមួយស្វាមីជាវិបុលកាន់តែបង្កើនល្បឿនមើលថែរទាំយ៉ាងយកចិត្តទុកដាក់និងប្រយ័ត្នកនុងការប្រើរបស់របរពិសេសការប្រើទឹកដោះគោជំនួយដោយអ្នកនាងសម្រេចជ្រើសរើសទឹកដោះគោ«នូទ្រីម៉ាម»អ្នកម្តាយដ៍អស្ចារ្យ៕ ក្នុងឱកាសចុលរួមក្នុងកម្មវិធី«នូទ្រីម៉ាម»អ្នកម្តាយដ៍អស្ចារ្យដែលបានរៀបចំធ្វើនៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញរៀបចំឡើងដោយក្រុមហ៊ុននូទ្រីលេតម៉ាស្ទ័រអិលអឹម ខូអិលធីឌីដោយតារាលេចធ្លោអ្នកនាងគង់ សុជាតិបានថ្លែងក្នុងឱកាសនោះថាជាទូទៅកូនរបស់អ្នកនាងមានសុខភាពល្អមិនមែនចេះតែបានមកដោយភាពងាយស្រួលនោះទេគឺសុទ្ឋតែបានមកពីការមើលថែរទាំទាំងអស់។វិធីសាស្ត្រមើលថែរទាំកូនមិនខុសអ្វីពីបងប្អូនស្ត្រីទូទៅដែរដោយយើងគួរយកចិត្តទុកដាក់ពេលទៅណាមកណាគួរតែពាក់មួកឲ្យកូនហើយបើមិនចាំបាច់មិនត្រូវយកកូនចេញទៅក្រៅនោះទេព្រោះក្មេងងាយឆ្លងនូវជំងឺផ្សេងៗ។អ្វីដែលសំខាន់មួយទៀតយើងបានផ្តោតលើផលិតផលនូទ្រីលេតដោយអ្នកនាងជាម្តាយឲ្យកូនញាំជាប្រចាំតាំងពីកូនកើតពីថ្ងៃដំបូងម្ល៉េះ។ដោយសារតែសុខភាពមិនសូវអំណោយផលដូច្នេះហើយក៍ឲ្យកូនបៅទឹកដោះគោរហូតមកទល់ពេលនេះ។ពិសេសមួយទៀតពេលព្រឹកមុជទឹកគឺម៉ាស៊ិនត្រជាក់ឬកង្ហារត្រូវបិទឲ្យហប់មុជឲ្យលឿនជូតខ្លួនឲ្យលឿនហើយយកម៉្សៅលាបក្លៀកឬកន្លុកកន្លៀតឬលាបឡេដើម្បីកុំឲ្យរលាករីឯបញ្ហាសំអាតដបទឹកដោះគូក៍សំខាន់ដែរ។ជាទូទៅវេជ្ជបណ្ឌិតលោកតែងតែណែនាំប្រាប់ថាឲ្យសំអាតដបឲ្យស្អាតខ្លាចកូនតូចមានបញ្ហាពោះវៀនឬក៍បញ្ហាផ្សេងៗទៀតដែរ។សម្រាប់ជាទស្សនៈរបស់អ្នកនាងស្ត្រីយើងឥឡូវមានសមត្ថភាពចេញធ្វើការដូចបុរសដែរមិនពឹងលើតែម្ខាងឡើយព្រោះសម័យនេះហើយមិនដូចបុរាណឡើយ។ស្ត្រីរវល់ជាងមុនហើយអ្នកដែលអាចធ្វើការនៅផ្ទះអាចបំបៅដោយទឹកដោះបានប៉ុន្តែដូចនាងនិងបងប្អូនខ្លះទៀតរវល់ខ្លាំងត្រូវតែទាមទារញាំទឹកដោះគោព្រោះមានសារធាតុសំខាន់ៗនៅក្នុងហ្នឹងសព្វបែបយ៉ាងទាំងអស់ដែលជួយឲ្យបុត្រធីតារីកលូតលាស់បានល្អគ្រប់គ្រាន់តែម្តង។អ្នកនាងសប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះដែលបានជួបជុំបងប្អូនជាពិសេសអ្នកដែលត្រៀមមានបុត្រនិងកំពុងតែមានផ្ទៃពោះដែលជាឱកាសសារៈសំខាន់ទាំងបុរសនិងស្ត្រីតែម្តងក្នុងការយល់ដឹងដែលអ្នកនាងចែករំលេកបទពិសោធន៍ខ្លះៗក្នុងការទទួលទានផលិតផលទឹកដោះគោនូទ្រីម៉ាម។        លោកទឹម សុវណ្ណារ៉ានាយកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនអិល អឹមខូអិលធីឌីបានមានប្រសាសន៍ឲ្យដឹងថាការប្រាព្ឋឡើងនៅពេលនេះដើម្បីអបអរសារទរក្នុងកម្មវិធីទិវាគុណម្តាយពិភពលោកហើយយើងបានអញ្ជើញវាគ្មិនចំនួន៣រូបក្នុងនោះមានអ្នកជំនាញមកពីប្រទេសសឹង្ហបុរី អ្នកស្រីសុខា សុធានី និងអ្នកតំណាងផលិតផលអ្នកនាងគង់ សុជាតិ។គោលបំណងសំខាន់គឺយើងចង់បង្ហាញចេញនូវផលិតផលទឹកដោះគោនូទ្រីម៉ាមសម្រាប់ជួយដល់ស្ត្រីមានផ្ទៃពោះនិងជួយស្ត្រីកំពុងបំបៅកូនដោយទឹកដោះក្នុងការប្រើប្រាស់និងជ្រើសរើសផលិតផលដែលល្អនិងចង់បង្ហាញចែករំលែកនូវការថែរក្សាបុត្រផងដែរក្នុងការទទួលទានរបបអាហារសម្រាប់អ្នកម្តាយដែលមានផ្ទៃពោះ។                                               
ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ០៧:៤៨ | ០ មតិ | ៩២ ដង

រាជធានីភ្នំពេញ៖  ពិធីការិនីគង់ សុជាតិដែលបានពពោះនិងឆ្លងទន្លេបានកូនស្រីសំណប់ចិត្តជាមួយស្វាមីជាវិបុលកាន់តែបង្កើនល្បឿនមើលថែរទាំយ៉ាងយកចិត្តទុកដាក់និងប្រយ័ត្នកនុងការប្រើរបស់របរពិសេសការប្រើទឹកដោះគោជំនួយដោយអ្នកនាងសម្រេចជ្រើសរើសទឹកដោះគោ«នូទ្រីម៉ាម»អ្នកម្តាយដ៍អស្ចារ្យ៕ ក្នុងឱកាសចុលរួមក្នុងកម្មវិធី«នូទ្រីម៉ាម»អ្នកម្តាយដ៍អស្ចារ្យដែលបានរៀបចំធ្វើនៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញរៀបចំឡើងដោយក្រុមហ៊ុននូទ្រីលេតម៉ាស្ទ័រអិលអឹម ខូអិលធីឌីដោយតារាលេចធ្លោអ្នកនាងគង់ សុជាតិបានថ្លែងក្នុងឱកាសនោះថាជាទូទៅកូនរបស់អ្នកនាងមានសុខភាពល្អមិនមែនចេះតែបានមកដោយភាពងាយស្រួលនោះទេគឺសុទ្ឋតែបានមកពីការមើលថែរទាំទាំងអស់។វិធីសាស្ត្រមើលថែរទាំកូនមិនខុសអ្វីពីបងប្អូនស្ត្រីទូទៅដែរដោយយើងគួរយកចិត្តទុកដាក់ពេលទៅណាមកណាគួរតែពាក់មួកឲ្យកូនហើយបើមិនចាំបាច់មិនត្រូវយកកូនចេញទៅក្រៅនោះទេព្រោះក្មេងងាយឆ្លងនូវជំងឺផ្សេងៗ។អ្វីដែលសំខាន់មួយទៀតយើងបានផ្តោតលើផលិតផលនូទ្រីលេតដោយអ្នកនាងជាម្តាយឲ្យកូនញាំជាប្រចាំតាំងពីកូនកើតពីថ្ងៃដំបូងម្ល៉េះ។ដោយសារតែសុខភាពមិនសូវអំណោយផលដូច្នេះហើយក៍ឲ្យកូនបៅទឹកដោះគោរហូតមកទល់ពេលនេះ។ពិសេសមួយទៀតពេលព្រឹកមុជទឹកគឺម៉ាស៊ិនត្រជាក់ឬកង្ហារត្រូវបិទឲ្យហប់មុជឲ្យលឿនជូតខ្លួនឲ្យលឿនហើយយកម៉្សៅលាបក្លៀកឬកន្លុកកន្លៀតឬលាបឡេដើម្បីកុំឲ្យរលាករីឯបញ្ហាសំអាតដបទឹកដោះគូក៍សំខាន់ដែរ។ជាទូទៅវេជ្ជបណ្ឌិតលោកតែងតែណែនាំប្រាប់ថាឲ្យសំអាតដបឲ្យស្អាតខ្លាចកូនតូចមានបញ្ហាពោះវៀនឬក៍បញ្ហាផ្សេងៗទៀតដែរ។សម្រាប់ជាទស្សនៈរបស់អ្នកនាងស្ត្រីយើងឥឡូវមានសមត្ថភាពចេញធ្វើការដូចបុរសដែរមិនពឹងលើតែម្ខាងឡើយព្រោះសម័យនេះហើយមិនដូចបុរាណឡើយ។ស្ត្រីរវល់ជាងមុនហើយអ្នកដែលអាចធ្វើការនៅផ្ទះអាចបំបៅដោយទឹកដោះបានប៉ុន្តែដូចនាងនិងបងប្អូនខ្លះទៀតរវល់ខ្លាំងត្រូវតែទាមទារញាំទឹកដោះគោព្រោះមានសារធាតុសំខាន់ៗនៅក្នុងហ្នឹងសព្វបែបយ៉ាងទាំងអស់ដែលជួយឲ្យបុត្រធីតារីកលូតលាស់បានល្អគ្រប់គ្រាន់តែម្តង។អ្នកនាងសប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះដែលបានជួបជុំបងប្អូនជាពិសេសអ្នកដែលត្រៀមមានបុត្រនិងកំពុងតែមានផ្ទៃពោះដែលជាឱកាសសារៈសំខាន់ទាំងបុរសនិងស្ត្រីតែម្តងក្នុងការយល់ដឹងដែលអ្នកនាងចែករំលេកបទពិសោធន៍ខ្លះៗក្នុងការទទួលទានផលិតផលទឹកដោះគោនូទ្រីម៉ាម។        លោកទឹម សុវណ្ណារ៉ានាយកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនអិល អឹមខូអិលធីឌីបានមានប្រសាសន៍ឲ្យដឹងថាការប្រាព្ឋឡើងនៅពេលនេះដើម្បីអបអរសារទរក្នុងកម្មវិធីទិវាគុណម្តាយពិភពលោកហើយយើងបានអញ្ជើញវាគ្មិនចំនួន៣រូបក្នុងនោះមានអ្នកជំនាញមកពីប្រទេសសឹង្ហបុរី អ្នកស្រីសុខា សុធានី និងអ្នកតំណាងផលិតផលអ្នកនាងគង់ សុជាតិ។គោលបំណងសំខាន់គឺយើងចង់បង្ហាញចេញនូវផលិតផលទឹកដោះគោនូទ្រីម៉ាមសម្រាប់ជួយដល់ស្ត្រីមានផ្ទៃពោះនិងជួយស្ត្រីកំពុងបំបៅកូនដោយទឹកដោះក្នុងការប្រើប្រាស់និងជ្រើសរើសផលិតផលដែលល្អនិងចង់បង្ហាញចែករំលែកនូវការថែរក្សាបុត្រផងដែរក្នុងការទទួលទានរបបអាហារសម្រាប់អ្នកម្តាយដែលមានផ្ទៃពោះ។                                               
ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ០៧:៤៦ | ០ មតិ | ១០៤ ដង

រាជធានីភ្នំពេញ៖  តារាសម្តែងមានឈ្មោះល្បីល្បាញពេញសិល្បៈអ្នកនាងសារ៉ាយ សក្ខណា ដ្បិតតែពេលនេះមានការផ្លាស់ប្តូរចេញទៅសាងជីវិតថ្មីនៅលើទឹកដីមហាអំណាចអាមេរិកមែននោះតែបើគិតៗទៅការងារមុខរបររកស៊ីនៅទឹកដីកំណើតវិញសម្រុកធ្វើនិងបង្កើតពីមួយទៅមួយយ៉ាងរំភើយទាំងសាមីខ្លួនមិនបានមានវត្តមាននៅក្នុងប្រទេស។    គេចាំថាក្រោយរៀបការអ្នកនាងសារ៉ាយ សក្ខណាបានបង្ហាញមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកនាងជាបន្តបន្ទាប់ក្នុងនោះអ្នកនាងមានគ្លីនីកហ្សីណូនៅម្តុំទួលគោកផ្នែកសម្ជស្ស មាហហាងសក្ខណាហ្វាមីលីស៊ុបដែលមានលក់អាហារពេលល្ងាចនិងគ្រឿងភេសជ្ជៈមួយចំនួននៅក្រោយហាងសាច់អាងល្បីៗក្បែរផ្សារទួលគោក។ឥឡូវនេះថែមទាំងទទួលបាននូវការពង្រីកមុខជំនួញថ្មីបន្ថែមទៀតគឺបើកហាងលក់គុយទាវបាយកាហ្វេពេលព្រឹកនៅទីតាំងហាងសក្ខណាហ្វាមីលីស៊ុបតែម្តងរាល់ពេលព្រឹកឡើងដោយមានភ្ញៀវគាំទ្រជាច្រើនចូលរួមពិសារនិងភ្លក្សរសជាតិអាហារថ្មីៗស្នាដៃថ្មីបន្ថែមពីរសជាតិពេលយប់។  នាឱកាសបើកលក់គុទាវពេលព្រឹកកាលពីពេលថ្មីៗនេះក្រៅពីមានភ្ញៀវគាំទ្រក៍មានវត្តមានតារាសម្តែងនិងពិធីការិនីកញ្ញាបេប៊ីចូលរួមនិងអ្នកម្តាយផងដែរ។  អ្នកស្រីសម្ជស្សម្តាយតារាសម្តែងសារ៉ាយ សក្ខណាបានឲ្យដឹងថាអ្នកស្រីនិងកូនបានសម្រេចចិត្តបើកហាងពេលព្រឹកនៅទីតាំងដដែលនេះជាបន្តទៀតដែលជាហាងគុយទាវបាយសាច់ជ្រូក សាច់មាន់និងភេសជ្ជៈផងដែរដើម្បីកុំឲ្យហាងទំនេរចោលព្រឹកឡើងទើបបន្ថែមមុខរបរព្រោះមុនលក់ដូរតែពេលយប់។នេះអាចថាជាការសាកល្បងជំហ៊ានថ្មីមួយទៀតដោយអ្នកស្រីឲ្យកូនចៅខិតខំធ្វើអាហារបែបណាឲ្យឆ្ងាញ់បើគុយទាវធ្វើឲ្យបានណាឲ្យអ្នកពិសារហើយជក់ចិត្តរីឯបាយវិញក៍ដូចគ្នាព្រោះយើងចេះតែព្យាយាមទៅបើដាក់ចិត្តថារកស៊ីទៅហើយនោះ។អ្នកស្រីបន្តថាបើទោះជាសក្ខណាទៅនៅអាមេរិកមែនតែពេលទំនេរនាងឆ្លៀតមកស្រុកខ្មែរមើលការងារបើចាំបាច់នាងក៍ស្រឡាញ់មុខរបរផ្ទាល់ខ្លួនដែលមានសព្វថ្ងៃនេះដែរព្រោះជាការតស៊ូទាំងអស់តាំងពីការងារសិល្បៈនិងមុខរបរផ្ទាល់ខ្លួន។យ៉ាងណាអ្នកស្រីនៅតែនឹករលឹកកូនដែលនៅឆ្ងាយដែរតែនេះជាអនាគតកូនទោះជានៅឆ្ងាយក៍ត្រូវទ្រាំហើយរវាងអ្នកស្រីជាម្តាយក៍នៅតែសួរសុខទុក្ខគ្នាតាមប្រព័ន្ឋទូរស័ព្ទជាប្រចាំ។បន្ថែមពីនេះសូមមិត្តសិល្បករនិងមហាជនអតិថិជនដែលធ្លាប់គាំទ្រហាងសក្ខណាមិនថាគុយទាវបាយនេះអាចមកសាកល្បងភ្លក្សរសជាតិផងដែរដើម្បីបានកែតម្រូវ។
ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ០៨:៥៩ | ០ មតិ | ១៤៨ ដង

រាជធានីភ្នំពេញ៖   និស្សិតជនជាតិខ្មែរដំបូងដែលរលើជំនាញផលិតភាពយន្តនៅប្រទេសចិន ស៊ីបស៊ី ណាប៉ាន់ បានធ្វើដំណើរមកដល់កម្ពុជាប្រយោជន៍ដើម្បីធ្វើការផលិតភាពយន្តមួយស្តីពី”រសជាតិអាហ្មុក”។ ក្រុមផលិតដែលមាននិស្សិតជនជាតិខ្មែរ ជប៉ុន និងចិន ចំនួន៦នាក់នេះនឹងយកស្នាដៃផលិតរបស់ពួកគេទៅបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្ត និងគ្រោងដាក់ចូលរួមការប្រកួតប្រជែងជាមួយស្នាដៃនិស្សិតជាច្រើនទៀតនៅរាជធានីប៉េកាំង។ ភាពយន្តនេះត្រូវបាននិស្សិតខាងលើថតចប់ជាផ្លូវការដោយឆ្លងកាត់នៅភាពលំបាកមួយចំនួនដែលលោកនិងមិត្តរួមការងារត្រូវតស៊ូរហូតអាចឆ្លងកាត់ឧបសគ្គនានាបានផងដែរ។ ស៊ីបស៊ី ណាប៉ាន់ ត្រូវបានគេស្គាល់ថាជាបងប្រុសបង្កើតរបស់កញ្ញា បុស្បា ប៉ាន់ លោកដែលនឹងបញ្ចប់ការសិក្សាលើជំនាញផលិតខ្សែភាពយន្ត។ យុវជនរូបនេះធ្លាប់បានបង្ហាញសមត្ថភាពសិល្បៈរាំល្ខោនខោល រួមទាំងក្បាច់រាំបែបសហសម័យក្នុងកម្មវិធីប្រគុំតន្ត្រីលើទឹកដីអង្គរកាលពីឆ្នាំ២០១១។ ការបាត់មុខជាច្រើនឆ្នាំកន្លងមកព្រោះតែយុវជនរូបនេះបានបន្តការសិក្សាលើជំនាញផ្នែកផលិតខ្សែភាពយន្តនៅសាកលវិទ្យាល័យ National Academy of China Theatre Arts នារដ្ឋធានីប៉េកាំងប្រទេសចិន។ ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះបានបញ្ជាក់ថា ការមកកាន់កម្ពុជាដែលជាទឹកដីកំណើតលើកនេះព្រោះតែលោកធ្វើការដឹកនាំក្រុមផលិតភាពយន្តដែលជានិស្សិតសិក្សានៅរាជធានីប៉េកាំងចំនួន៦នាក់ដែលមានលោកជាជនជាតិខ្មែរនិស្សិតម្នាក់ជាជនជាតិជប៉ុន និង៤នាក់ផ្សេងទៀតជាជនជាតិចិនក្រៅពីនេះក៏នឹងមានក្រុមផលិតប្រមាណ២០នាក់ផ្សេងទៀតក៏នឹងមកជួយកិច្ចការផលិតភាពយន្ត។ សិស្សក្បាច់គុណកុងហ្វូ ខ្សែក្រវ៉ាត់៤ដាន់សាលា Gongfu Martial Art in Chinaរូបនេះបញ្ជាក់ដែរថា ភាពយន្តស្តីពីរសជាតិអាហ្មុកនេះនឹងចាប់ផ្តើមផលិតក្រោយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់ហើយគម្រោងនេះក៏ត្រូវបានជួយជ្រោមជ្រែងពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារបុផ្ផាណាផងដែរ។ និស្សិតវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថា ការជ្រើសរើសប្រទេសកម្ពុជាដើម្បីធ្វើខ្សែភាពយន្តទៅប្រកួតប្រជែងព្រោះតែលោកចង់បង្ហាញភាពប្លែកនិងទិដ្ឋភាពដ៏ទាក់ទាញរបស់ប្រទេសកម្ពុជាហើយការដែលលោកនិងក្រុមការងារជ្រើសរើសយកប្រធានបទ”រសជាតិអាហ្មុក”ក៏ព្រោះតែចង់បង្ហាញពីស្នាដៃ និងរសជាតិម្ហូបអាហាររបស់ខ្មែរពិសេសកេរ្តិ៍ដំណែលសិល្បៈវប្បធម៌ខ្មែរទៅដល់ប្រជាជននានានៅលើពិភពលោក។ ទីតាំងនេះការផលិតគឺលើទឹកដីនៃខេត្តសៀមរាបផ្ទាល់ដែលគម្រោងនៃការថតប្រមាណជាង១០ថ្ងៃមុនពេលធ្វើការកាត់តត្រួតពិនិត្យសំឡេងនៅពេលបន្ទាប់។ លោកថា ភាពយន្តនេះអាចនឹងស្ថិតក្រោមការចំណាយប្រមាណជាង២ម៉ឺនដុល្លារអាមេរិក។ លោកបញ្ជាក់ថា កន្លងមកលោកធ្លាប់បានដឹកនាំការផលិតនិងសម្តែងខ្សែភាពយន្តខ្នាតខ្លីប្រមាណជាង២០រឿងរួចមកហើយដែរ។ លោកថាការថតខ្សែភាពយន្តលើកនេះក៏អាចនឹងវាស់ស្ទង់សមត្ថភាពដឹកនាំការសម្តែងរបស់លោកផងដែរថាតើវាអាចឈានដល់កម្រិតណា មុនពេលលោកចាប់ផ្តើមប្រឡូកផ្ទាល់ក្នុងអាជីពនេះនៅពេលបញ្ចប់ការសិក្សា។ អតីតសិស្សសាលាទួនហ្វារូបនេះបញ្ជាក់ដែរថា លោកនៅមិនទាន់ប្រាកដនៅឡើយទេថា ក្រោយបញ្ចប់ការសិក្សាថ្នាក់ដឹកនាំការផលិតខ្សែភាពយន្តភ្លាមលោកនឹងវិលមកកម្ពុជាដើម្បីបើកសាលា ឬក្រុមការងារផលិតកុនខ្លួនឯងឬយ៉ាងណាដែលលោកចង់សិក្សាលើទីផ្សារជាមុនសិន។ កញ្ញា Nagura  Ayumi ដែលជានិស្សិតជនជាតិជប៉ុនបានបញ្ជាក់ថា នាងពិតជាសប្បាយរីករាយ និងប្លែកអារម្មណ៍ក្រោយពីធ្វើដំណើរមកដល់កម្ពុជា ហើយអ្វីដែលពិសេសនាងនឹងក្រុមការងារនឹងផលិតភាពយន្តមួយស្តីពីរសជាតិអាហាររបស់ខ្មែរ។ នាងបញ្ជាក់ដែរថា អ្វីដែលនាងចាប់អារម្មណ៍ផងដែរនោះគឺភាពរួសរាយរាក់ទាក់និងទិដ្ឋភាពដ៏ស្រស់ត្រកាលនិងទាក់ទាញជាច្រើននៅកម្ពុជា។ នាងរំពឹងដែរថាគម្រោងផលិតភាពយន្តខ្លីរបស់នាងនិងក្រុមការងារនឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។ គួរបញ្ជាក់ដែរថាភាព យន្ត”រសជាតិអាហ្មុក”នេះត្រូវបានការជួយណែនាំផលិតភាពយន្តដោយ លោក សាស្ត្រាចារ្យ Yang Chao ជាអ្នកឈ្នះពានរង្វាន់ខ្លាឃ្មុំមាសឆ្នាំ២០១៦ ក្នុងទីក្រុងប៊ែកឡាំង, លោកសាស្ត្រាចារ្យChen Dawei(CN), លោក រិទ្ធី ប៉ាន់ ផលិតករជនជាតិខ្មែរដែលធ្លាប់បានប្រកាសជោគជ័យនៃការវាយតម្លៃបែបអន្តរជាតិ ជាអ្នកនិពន្ធនិងដឹកនាំរឿងបែបឯកសារប្រវត្តិសាស្ត្រកម្ពុជា៕                                  
ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ០៨:៤៧ | ០ មតិ | ២៧៥ ដង

រាជធានីភ្នំពេញ៖  បាត់មុខពីសិល្បៈមួយរយៈកាលខៀវសុខារ៉ាវីលេចឮថាកំពុងបើកមុខជំនួញផ្ទាល់ខ្លួនរហូតផ្អាកការសម្តែងដើម្បីជំនួញ។ តារាសម្តែងល្បីឈ្មោះសម្រស់ផូរផង់ធ្លាប់មានការពេញនិយមអ្នកនាងខៀវ សុខារ៉ាវីបានបាត់មុខមួយរយៈសារជាថ្មីម្តងទៀតក្រោយចូលសិល្បៈបានមួយប្រាវកាលពីប៉ុន្មានខែមុននេះ។ជាការរាថយសិល្បៈម្តងទៀតនេះតារាសម្តែងតូចស្រស់ខៀវ សុខារ៉ាវីបានបើកមុខជំនួញយ៉ាងច្រើនដែលអាចធ្វើឲ្យតារាស្រីល្បីឈ្មោះរូបនេះដកថយសិល្បៈកាន់តែយូរមិនដឹងថាវិលវិញដល់ពេលណា។ការបញ្ជាក់ពីមូលហេតុនេះនៅពេលដែលតារាភាពយន្តសាច់សសម្រស់បានរូបនេះឆ្លៀតពេលមកចូលរួមពីពិធីមង្គលការលីច័ន្ទសីហាដោយនាងទទួលស្គាល់ការរាថយសិល្បៈជាថ្មីមតងទៀតហើយអះអាងថាសិល្បៈនាងពិតជាស្រឡាញ់ពេញចិត្តមិនអាចផ្តាច់ចេញពីអារម្មណ៍បាននោះឡើយ។ខៀវ សុខារ៉ាវីដែលស្អាតជាងមុនមុខពេញបញ្ជាក់ថាមានសេចក្តីសុខបានរៀបរាប់ឲ្យដឹងថាការចូលសិល្បៈរបស់នាងកាលពីពេលកន្លងមកគឺការងារទទួលបានធម្មតាៗមិនសូវជារវល់ឡើយពោលទំនេរច្រើនទើបនាងសម្រេចចិត្តយកពេលវេលាមករកស៊ីឲ្យបានហ្មត់ចត់បង្កើនជីវភាពរស់នៅឲ្យល្អជាងមុនជាបន្តទៀត។ ទោះបីជាយ៉ាងណាចិត្តនៅតែស្រឡាញ់សិល្បៈមិនអាចចោលបានទេតែបើការងារខាងក្រៅមានសភាពមមាញឹកនាងអត់ច្បាស់ថាចូលសិល្បៈពេលណានោះឡើយ។តារាស្រីដែលមានកូនមួយហើយមិនបង្ហើបមុខមាត់ស្វាមីឲ្យបានដឹងរូបនេះប្រាប់ទៀតថាក្រោយពេលបញ្ចូលអារម្មណ៍ជាមួយមុខរបររកស៊ីនាងបានបង្កើតមុខជំនួញថ្មីជិតពីរឆ្នាំហើយគឺរបរទិញលក់អចនទ្រព្យក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានការលក់ដូរផ្ទះដីធ្លីមួយចំនួនទទួលបានភាពប្រសើរគួរសមហើយមមាញឹកត្រូវយកចិត្តទុកដាក់មើលមុខរបរថ្មីមួយនេះឲ្យល្អ។ នាងបន្តថាជំនាញទិញនិងលក់ដីធ្លីនេះនាងចេះដឹងបានដោយសារធ្លាប់រៀនជំនាញនេះយូរមកហើយទើបមានការយល់ឃើញនិងមើលមុខរបរទាំងនេះបានក្រោមការគ្រប់គ្រងក្រុមការងារផងដែរ។បន្ថែមពីនេះនាងក៍ឆ្លៀតបង្កើតកន្លែងវេរលុយមួយកន្លែងទៀតថ្មីៗនេះដែលនៅពុំទាន់ដំណើរការរលូតនោះទេកំពុងតែព្យាយាមពង្រឹងមុខរបរឲ្យរឹងមាំបន្ត។ប្រការនាងទទួលបានការងារថ្មីៗទាំងអស់នេះក្រោយពីបិទហាងម៉ាតៅម្តុំមាត់ទន្លេមកនាងយល់ថាការងារក្រៅសិល្បៈនេះទៀមទារឲ្យមានការមើលហ្មត់ចត់មិនអាចបណ្តោយបានទើបរឿងសិល្បៈទុកមួយឡែកសិនដោយអត់ដឹងថាសម្តែងបានវិញពេលណាដែរ។ យ៉ាងណានាងសប្បាយចិត្តដែលសិល្បៈមានអ្នកជំនាន់ក្រោយរីកចម្រើនគ្រប់គ្នាទាំងការផលិតភាពយន្តខារ៉ាអូខេនិងតួសម្តែងដោយរំពឹងថាមិត្តសិល្បករទាំងអស់នឹងរួមគ្នាជួយលើកស្ទួយវិស័យសិល្បៈឲ្យកាន់តែរីកចម្រើនផុសផុលតទៅមុខទៀតផងដែរ។                                                                  
ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ០៨:៣៤ | ០ មតិ | ៧៨ ដង

រាជធានីភ្នំពេញ៖  នាពិធីជប់លៀងរៀបអាពាហ៍ពិពាហ៍អ្នកនាងលី ច័ន្ទសីហា តារាសម្តែងល្បីឈ្មោះតាំងពីក្មេងអ្នកនាងលី ច័ន្ទសីហាកាលពីរាត្រីថ្ងៃទី៥ ឧសភា ឆ្នាំ២០១៧នាភោជនីយដ្ឋានម៉ូឌែន២ចាក់អង្រែរាជធានីភ្នំពេញមានតារាមករាប់រយអ្នកគួរឲ្យកត់សម្គាល់ពិសេសតារាបាត់មុខៗមួយចំនួនផងដែរ។  ក្នុងឱកាសជួបជុំគ្នាដើម្បីផ្តល់ស្នាមញញឹមដល់កូនក្រមុំកូនកំលោះនិងមាតារាបិតាទាំងសងខាងនេះបានធ្វើឲ្យបរិយាកាសរីករាយបន្តទៀតនិងកាន់តែធ្វើឲ្យម្ចាស់ដើមការរីកចិត្តនៅពេលមានអ្នកអាណិតស្រឡាញ់មកកកកុញសមតាមការរំពឹងទុក។ នេះបញ្ជាក់ថា លី ច័ន្ទសីហា ជាតារាមានអ្នកសិល្បៈជាច្រើនលើសលុបនិងមហាជនផងដែរចូលចិត្តនិងរាប់អានព្រមទាំងទទួលស្គាល់ពីទេពកោសល្យប្រាកដមែនក្នុងវិថីសិល្បៈ។តារាដែលបានចូលរួមជាច្រើនចាំមិនអស់បូកទាំងអ្នកបាត់មុខដោយមានឈ្មោះល្បីៗរួមអ្នកនាងឱក បូរី ផ្កាយ វល្ខណ៍ អ្នកនាងសន សុម៉ាឡែន  ម្ចាស់ផលិតកម្មរៃមាសតោមាសអ្នកស្រីខៀវ ចិន្តា លោកស័ក្ក ខៀវ សុខារ៉ាវីព្រមទាំងមានវត្តមានលោកជំទាវល្បីឈ្មោះមួយចំនួនផងដែរ។ តារាដែលនៅមានវត្តមានក្នុងសិល្បៈនាពេលនេះដូចជា អ្នកដឹកនាំរឿងលោកហ្វៃ សំអាង លោកគាំ ចន្ឋី អ្នកនាង យុគ ចិន្តា អ្នកនាងចន ច័ន្ទលក្ខិណា លោកទុំ សារុតហៅនាយឃ្លោក លោកកុយ ស៊ីឌឿន សូដានីតា យ៉ែម សំអូនសឿ សុធារ៉ានិងស្វាមី  ទូច ស្រីលក្ខណ៍ តូតា នីមុនីនាថ ញឹម ចាន់ថន ពេជ្រ សោភា លោកអ៊ឹម ជីវ៉ា ឌួង ហ្សូរីដា ពៅ លីដា គង់ វង្សយ៉ាទី ឈួន សុវណ្ណឆៃ ប៉េង ប៉ោង សំប៉ូលីដា ទឹម រដ្ឋា ឌី សូនីតា អោក សុម៉ាវត្តី ស៊ឹម ថៃណា ជិន ស៊ីណារ៉ាក់ សាយ សៀរ៉ា រតនៈ វិសិដ្ឋ  គង់ ច័ន្ទស្រីមុំ លី ម៉ារីណា ឧកញ៉ាតូនី ឧកញ៉ាគង់ កញ្ញា ថន លក្ខិណា ឡោម លក្ខិណា  កញ្ញាធី ណាតា  តារាកំប្លែងយេយេរ លោកម៉ាដូណា ភិន សុដាលីស លោកអ៊ិន សុភិន អេឡិច ហ្សូរ៉ា ចន អេឡិចដាហ្វី នាយព្រែក ថនផន ស្រីខួច អ្នកនាង តូច ស្រីពេជ្រ ពេជ្រ អាវីហ្សា វ៉ាន់ នីឡាព្រមទាំងតារាជាច្រើនទៀត។ លោកលី សុជុនជាឪពុកបង្កើតរបស់លី ច័ន្ទសីហាបានថ្លែងរៀបរាប់ឲ្យដឹងថាសីហាគឺជាកែវភ្នែកសំខាន់បំផុតរបស់លោកបានស្រឡាញ់ថ្នាក់ថ្នមមើលថែរអស់ជាច្រើនឆ្នាំទោះជាមានរឿងអ្វីក៍ដោយក៍លោកនៅក្បែរកូន។ប៉ុន្តែលោកសូមប្រកាសថាកែវភ្នែកមួយគូនេះសូមប្រគល់ជូនទៅស្វាមីលី ច័ន្ទសីហាមើលថែរជំនួសបន្តដូចលោកមើលថែរកូនស្រីសំណប់ចិត្តនេះផងដែរ។លោកសប្បាយចិត្តដែលស្វាមីលី ច័ន្ទសីហាគាត់ស្រឡាញ់អត្តចរិកស្រគត់ស្រគំលី ច័ន្ទសីហា ហើយចូលចិត្តសិល្បៈរហូតនៅតែឲ្យសីហាបន្តសិល្បៈលើសពីនេះស្វាមីសីហាក៍ស្រឡាញ់រាប់អានអ្នកសិល្បៈដូចគ្នាព្រោះសីហាមានឈ្មោះក៍ដោយសារសិល្បៈ។ដូចនេះលោកមិនមានអ្វីនោះទេមានតែអរគុណដល់ភ្ញៀវកិត្តយសទាំងអស់បានចូលរួមនិងចំណាយពេលវេលាជួយជាកម្លាំងចិត្តផ្តល់តម្លៃនៃពិធីមង្គលការនេះ។ជាពិសេសលោកក៍សូមជូនពរលី ច័ន្ទសីហានិងស្វាមីចេះស្រឡាញ់គ្នាថែរក្សាគ្នារហូតតទៅដល់ចាស់រៀងខ្លួននិងចេះខន្តីអភ៏យទោសឲ្យគ្នាទៅវិញទៅមកផងដែរ។ចំណែកកូនក្រមុំតួឯកពិសេសនៃកម្មវិធីលី ច័ន្ទសីហាបានឲ្យដឹងថានាងសូមអរគុណដល់ស្វាមីរបស់នាងដែលពេញចិត្តនិងស្រឡាញ់នាងរហូតនាំឪពុកម្តាយស្តីដណ្តឹងហើយបានឆ្លងដល់ពិធីមង្គលការនេះជាមហាកិត្តិយសរបស់នាងព្រមទាំងលោកឪពុកម្តាយក្មេងនិងប៉ាម៉ាក់បង្កើតផងដែរដែលជួយគិតគូរៀបចំឡើង។ អរគុណចំពោះភ្ញៀវទាំងអស់ផងដែរនាងនិងមើលថែរស្នេហាមួយនេះឲ្យបានរិតតែប្រសើរឡើងជាបន្តទៀតទោះជាមានរឿងអ្វីនាងសន្យាថាខន្តីនិងពិចារណាឲ្យបានខ្ពស់រហូតដើម្បីបានស្រឡាញ់គ្នាដល់ចាស់រៀងខ្លួន។                                           
ថ្ងៃសៅរ៍ ទី០៦ ឧសភា ២០១៧, ០៨:០៩ | ០ មតិ | ៨៨៣ ដង

រាជធានីភ្នំពេញ៖  ខ្សែរឿងបែបកំប្លែងថ្មីមួយទៀត របស់ផលិតកម្មកេសារា បានដាក់ពិធីសម្ពោធដាក់បញ្ចាំងរឿងមានចំណងជើងថា «រូហ្សា៥ Rosa5»  បែបកំប្លែងសើចចុកពោះជាអំណោយដល់មហាជន។ ការរៀបចំនេះកាលពីល្ងាចថ្ងៃទី៤ ឧសភា ឆ្នាំ២០១៧នារោងភាពយន្តមេជើស៊ីណើផ្លិចបាយសែលកាតក្នុងផ្សារអ៊ីអនរាជធានីភ្នំពេញដោយមានតារាជាច្រើនចូលរួម។ អ្នកស្រី សរ កេសរ៉ា ចាងហ្វាងផលិតកម្ម និងជាអតីតអ្នកសម្តែងតាំងពីជំនាន់ចាស់ និយាយថា រឿង «រូហ្សា៥» រៀបចំពិធីដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នារោងភាពយន្តទំនើបស្ថិតក្នុងផ្សារអ៊ីអនម៉ល ដោយមានតារាល្បីៗជាច្រើនសម្តែងក្នុងផ្ទៃរឿង ព្រមជាមួយតារាកំប្លែងពេញនិយម ដូចជា ប៉ុបពី យេយេ ផេងខេក ជាដើម។ ស្នាដៃរឿងនេះ បានសម្រិតសម្រាំងយ៉ាងលម្អិតដើម្បីផ្តល់សំណើចដល់បងប្អូនមហាជនទាំងអស់ ដែលផលិតករបានពាំនាំមកដល់ក្នុងពេលឆាប់ៗនេះ រំពឹងថា ទស្សនិកជននឹងជួយគាំទ្រស្នាដៃរបស់កូនខ្មែរ ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ។ អ្នកស្រីបន្តថា ក្រោយដាក់សម្ពោធជាផ្លូវការ លោកស្រីរំពឹងមានបងប្អូននិងមិត្តយុវវ័យចូលរួមទស្សនាទាំងអស់គ្នា ដើម្បីជួយពិនិត្យទាំងចំនុចល្អ និងមិនល្អដើម្បីកែប្រែភាពចន្លោះប្រហោង និងរិះរកចំនុចល្អបន្តទៀតក្នុងវិស័យភាពយន្តខ្មែរ។ អ្នកស្រីប្ដេជ្ញាបញ្ចេញស្នាដៃរឿងថ្មីៗបន្តទៀត ដែលលោកស្រីថា កំពុងតែរៀបចំផលិតយកមកវាយឡុកនៅលើទីផ្សារភាពយន្តសព្វថ្ងៃនេះ ក្នុងន័យឆ្លើយតបនឹងការលើកតម្លៃកុនខ្មែរ៕
ថ្ងៃសុក្រ ទី០៥ ឧសភា ២០១៧, ០៩:៤១ | ០ មតិ | ៣៧៤ ដង

រាជធានីភ្នំពេញ៖  មានតារាជាច្រើនសុទ្ឋតែបានសម្តែងការរីករាយដោយឃើញតារាសម្តែងលី ចន្ទ័សីហាបានសម្រេចគោលដៅក្លាយជានារីមានគ្រួសារក្រោមចំណងប្រាំប្រការដោយបានចូលរោងការក្នុងភាពស្រស់ស្អាតគួរឲស្រឡាញ់។មុនចូលរោងការតារារូបនេះមានការតស៊ូជាមួយសិល្បៈខ្លាំងបំផុតទំរាំមានឈ្មោះល្បីល្បាញតាំងពីកុមារភាពមកដែលអ្នកណាៗក៍ថានាងសម្តែងបានល្អ។ សូមអបអរសាទេដល់សីហានិងគ្រួសារសូមមានក្តីសុខតរហូតទៅ។ពិធីជប់លៀងពេលយប់នៅហាងម៉ូឌែន២ចាក់អង្រែដោយតារាជាច្រើនត្រៀមរួចរាល់ទៅជូនពរនឹងបង្អួតសម្រស់គ្នាផ្អើលជាមិនខាន។
ថ្ងៃសុក្រ ទី០៥ ឧសភា ២០១៧, ០៩:៣៥ | ០ មតិ | ៥៤៩ ដង

គេនៅចាំថាអ្នកនាងសារ៉ាយ សក្ខណាបានបើកមុខជំនាញគ្លីនិកសម្ជស្សមួយឈ្មោះហ្សុីណូដែលមានបច្ចេកទេសជំនាញពីអាមេរិកហើយរមែងផ្សាយពីគុណតម្លៃហាងនេះដល់អតិថិជន។ក្រោយពីប្រកាសចាកចេញទៅនៅអាមេរិកតំណែងគ្លីនិកហ្សុីណូនេះត្រូវធ្លាក់មលលើស្រីស្អាតទឹម រដ្ឋាដែលដើរតួសំខាន់ក្នុងការបង្ហាញទោះនាងមិនមែនជាថៅកែក៍ដោយ។ បើទោះជាមួយដងខ្លួនកញ្ញាទឹមរដ្ឋាមើលទៅស្អាតផ្លឹងប្រុសៗជាច្រើនតាមចងស្នេហ៍ចង់ធ្វើជាគូអនាគតក៍ស្រីស្អាតរូបនេះហាក់ខ្វល់ចិត្តក្រោយពេលដែលខ្វះខាតចំនុចខ្លះដែលនាងយល់ថាមិនសូវពេញចិត្តពិសេសផ្នែកសក់កាន់តែជ្រុះនិងចិញ្ចឹមក៍កាន់តែជ្រុះដូចគ្នាក្រោយពេលនិយមលេងស្ទីលយកភាពចាប់ចិត្តជាសំខាន់នោះ។ស្រីស្អាតមុខកាត់បារាំងរាងខ្ពស់ស្រឡះទឹម រដ្ឋាត្រូវបានអ្នកតំណាងប្រចាំហាងកែសម្ជស្សហ្ស៊ីណូធ្វើជាអ្នកផ្សព្វផ្សាយនូវវិធីផ្សេងៗដែលមាននៅក្នុងហាងហ្ស៊ីណូហើយដោយហាងនេះជារបស់តារាសម្តែងឆ្នើមសារ៉ាយ សក្ខណាត្រូវបានតារាស្រីរូបនេះប្រគល់តំណែងឲ្យរដ្ឋាធ្វើការងារផ្នែកនេះព្រោះតែជាប់ភារៈទៅនៅអាមេរិក។ទឹម រដ្ឋាដែលមិនមានកុងត្រាជាមួយហាងហ្ស៊ីណូរបស់សក្ខណាតែអាចធ្វើការបញ្ជាក់ពីសេវាកម្មផ្សេងៗ នៅទីនេះបានដោយនាងប្រាប់ថានាងចូលមកធ្វើការនៅហ្ស៊ីណូនេះក៍មិនមែនតែហេតុផលបក្សពួកជាមួយសារ៉ាយ សក្ខណានោះដែរតែមកពីហ្ស៊ីណូគាត់មានអ្នកឯកទេសជំនាញពិតប្រាកដដែលផលិតផលរបស់គាត់គឺមានការនាំចូលពីអាមេរិកពិតៗទាក់ទងនិងការប្រើសេវាកម្មសម្រស់ដែលមានបទពិសោធន៍យូរឆ្នាំមកហើយ។ទឹម រដ្ឋាបានថ្លែងទៀតថានាងសប្បាយចិត្តដែលនាងទទួលយកសេវាកម្មនៅហ្ស៊ីណូជួយការកុនឲ្យនាងស្អាតបន្ថែមទៀតដែលស្តង់ដារមកពីអាមេរិកពិតៗ។នាងមានជំនឿលើហ្ស៊ីណូគ្លីនិកមិនបាច់ហោះហើរលើទៅប្រទេសគេនោះទេអាចមកទីនេះបានហើយអ្វីដែលនាងអាចប្រាប់ចង់បញ្ជាក់ដែរនោះ។អ្វីដែលនាងរមែងឮមិត្តសិល្បកររអ៊ូស្ទើគ្រប់គ្នាគឺបញ្ហាជ្រុះសក់និងអស់រោមចិញ្ចើមព្រោះតែការលាបពណ៍សក់និងគូចិញ្ចើម។ជាក់ស្តែងនាងក៍ជ្រុះសក់សក់ឆេះអស់រោមចិញ្ចើមក៍ច្រើនដោយសារតែការលេងស្តាយប្លែកធ្វើឲសក់ខូចចង់អស់។តែហាងហ្សុីណូគេមានបច្ចេកទេសដាំសក់ឲមានឡើងវិញនិងបណ្តុះរោមចិញ្ចើមដែលគ្រាន់តែឮគឺក្តីបារម្ភអាចរំសាយច្រើនដោយដឹងថាហ្សុីណូនាំមកព្រោះនាងជឿជាក់សុទ្ឋតែមានអ្នកឯកទេសជំនាញៗតែម្តង។ដូចនេះសិល្បករទាំងអស់និងបងប្អូនទូទៅមិនបាច់បារម្ភទៀតទេហ្សុីណូអាចជួយបានរឿងបណ្តុះសក់និងរោមចិញ្ចើមហើយនាងក៍មានគម្រោងបែបនេះដែរនឹងឲអ្នកឯកទេសជួយគិតរឿងជ្រុះសក់និងឆេះសក់នេះឲល្អឡើងវិញ។
ថ្ងៃព្រហស្បតិ៍ ទី០៤ ឧសភា ២០១៧, ១១:២០ | ០ មតិ | ១៩៨ ដង

តារាសម្តែងគង់ ច័ន្ទស្រីមុំដែលអ្នកដឹងថាបានមុខរបររកស៊ីទាក់ទងនិងមុខជំនាញលក់ក្រេមម្ស៉ៅទឹកអប់ពេញនិយមនិងមានអ្ននគាំទ្រជាបន្តបន្ទាប់រហូតដល់ថ្នាក់ត្រៀមរំលេចបើកផែនការពង្រីកមុខរបរថ្មីៗមួយពីរទៀតក្នុងចុងឆ្នាំនេះផងដែរ។អ្វីដែលបានបង្កការភ្ញាក់ផ្អើលគិតថាខូចមុខមាត់ស្របច្បាប់កាលពីពេលថ្មីៗនេះមានព័ត៌មានចេញផ្សាយថាផលិតផលសម្រស់ជាច្រើនត្រូវបានគេចាប់ទុកព្រោះក្លែងក្លាយដោយទាំងការភ័នច្រឡំមានរូបភាពរបស់ផលិតផលMOMOជារបស់ស្រីមុំឃើញក្នុងនោះ។លើសពីនេះមានសារព័ត៌មានរបស់បរទេសបានលើកយកបញ្ហានេះមកផ្សាយព្រមទាំងបណ្តាញសារព័ត៌មានអនឡាញក្នុងស្រុកមកបានចេញចំណងជើងពាក់ព័ន្ឋនឹងហាងគង់ ច័ន្ទស្រីមុំផ្ទុះការលក់ផលិតផលក្លែងក្លាយទាំងសាមីខ្លួនមិនដឹងឡើយព្រោះមានអាជ្ញាបណ្ណត្រឹមត្រូវបញ្ជាក់ពីភាពស្របច្បាប់។ ក្រោយចេញព័ត៌មានផ្សាយទាំងបរទេសនិងវេបសាយក្នុងស្រុកមួយមកគង់ ច័ន្ទស្រីមុំនិងស្វាមីលោកគឹម សីហាបានប្រញាប់មករលាស់ខ្លួនទាមទារភាពស្អាតស្អំនិងចេញមុខមកធ្វើសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី៣ ឧសភា ឆ្នាំ២០១៧នៅហាងmomoផ្ទាល់របស់នាងស្ថិតនៅតាមបណ្តោយផ្លូវត្រសក់ផ្អែមតែ១សាខាគត់ហើយថែមទាំងប្តីប្រពន្ឋតារា១គូនេះមានទាំងលិខិតផ្លូវការផ្សេងៗមកឲ្យអ្នកកាសែតបានដឹងជាភស្តុតាងកុំឲ្យអ្នកទិញជាអតិថិជនរបស់ពួកគេព្រួយបារម្ភឬមិនទាន់ដឹងរឿងច្បាស់តាមគេឯងនោះ។រៀបរាប់ទាំងលម្អិតលោកគឹម សីហាបានឲ្យដឹងគ្រានោះថានៅថ្ងៃនេះយើងទាំងពីរនាក់បានធ្វើសន្និសារព័ត៌មានដើម្បីឲ្យមហាជនបានដឹងពិសេសអតិថិជនរបស់ម៉ូម៉ូបាយស្រីមុំឲ្យបានដឹងទាក់ទិននិងព័ត៌មានដែលសរសេរលើកឡើងថាផលិតដែលក្លែងក្លែងចំនួន៣៨តោនក្នុងប្រទេសកម្ពុជារបស់យើង។ក្នុងនោះជាក់ស្តែងមានវេបសាយមួយឈ្មោះយូណាយធីតញ៉ូអ៊ីនធើណាសស្សូណល់គាត់បានលើកឡើងពីផលិតផលដែលរត់គេចពន្ឋនាំចូលមកដោយគ្មានច្បាប់ត្រឹមត្រូវប៉ុន្តែកក្នុងនោះគាត់អត់បាននិយាយថាផលិតផលMOMOក្លែងក្លាយនោះទេប៉ុន្តែអ្នកមួយចំនួនយល់ខុសថារបស់យើងក្លែងក្លាយ។ធាតុពិតរបស់ម៉ូម៉ូអត់មានក្លែងក្លាយនោះទេគ្រា់តែសារព័ត៌មានបរទេសនោះយករូបផលិតផលដែលជារបស់យើងមានរូបគង់ ច័ន្ទស្រីមុំមកផ្សាយធ្វើឲ្យផលិតផលម៉ូម៉ូល្បីក្នុងស្រុកយើងខូចឈ្មោះអ្នកបានឃើញនិងដឹងព័ត៌មាននេះភ្ញាក់ផ្អើលខ្លាចគាត់ថាយើងរកស៊ីមិនស្មោះត្រង់និងជាមនុស្សមិនល្អ។នៅពេលបងប្អូនមើលវិដេអូនោះក៍គិតថាផលិតផលយើងក្លែងក្លាយទាំងមិនបានយល់ពីខ្លឹមសារអត្ថន័យឡើយ។ក្នុងនោះមានផេកមួយមានឈ្មោះមួយនៅក្នុងស្រុកយើងដាក់ថាបែកធ្លាយផលិតផលម៉ូម៉ូល្បីក្នុងស្រុកក្លែងក្លាយដោយដាក់រូបផលិតផលយើងមានស្រីមុំផងនោះនៅលើព័ត៌មានតែម្តងអត់បានសួរនាំយើងទេព្រោះស្រីមុំជាតារាបើមានចម្ងល់អីអាចខលមកសួរព្រោះទូរស័ព្ទមិនបិទនោះទេយើងជាអ្នករកស៊ី។ អ្នកនាងគង់ ច័ន្ទស្រីមុំបានបន្តថាសារព័ត៌មានរៀលញ៉ូនៅក្នុងស្រុកយើងបានសរសេរចំៗតែម្តងថាផលិតផលម៉ូម៉ូនៅកម្ពុជាភាគច្រើនជារបស់ក្លែងក្លាយដោយផ្តោតទៅលើគង់ ច័ន្ទស្រីមុំតែម្តងពោលចំៗលើពួកយើងដោយរៀលញ៉ូអត់មានប្រភពត្រឹមត្រូវ។ផលិតផលម៉ូម៉ូអត់មានផលិតក្នុងរោងចក្រស្រុកខ្មែរនោះទេនាំចូលមកពីប្រទេសជប៉ុននិវិចខ្ចប់នៅប្រទេសថៃ។យើងមានឯកសារជាច្រើនដែលបញ្ជាក់ថាផលិតផលរបស់យើងបានរត់អាជ្ញាបណ្ណត្រឹមត្រូវ។យើងមានលិខិតផ្សេងៗចេញពីក្រសួងពាក់ព័ន្ឋរបស់ខ្មែរយើងត្រឹមត្រវអត់លួចបន្លំគេឬកូពីរបស់គេទេយើងស្អាតស្អំដើរក្នុងទីផ្សារក្នុងស្រុកទូលំទូលាយជាឈ្មោះរបស់យើងពិតប្រាកដ។អ្វីដែលជាការកតស់សម្គាល់អ្នកទាំងពីរថែមទាំងប្រឹក្សារកមេធាវីរួចហើយដើម្បីដោះស្រាយតាមសន្តិវិធីនិងជំនាញទៅលើសារព៏ត៌មានបរទេសនោះថាធ្វើបែបណាព្រមទាំងសារព័ត៌មានផេកក្នុងស្រុកខ្មែរខាងលើនេះដែរឲ្យផ្សាយនូវភាពកែតម្រូវព្រោះនាងមិនចង់ប្តឹងប្តល់នោះទេគ្រាន់តែផ្សាយកែតម្រូវព្រោះជាខ្មែរដូចគ្នា។យ៉ាងមិញការលេចឮព័ត៌មាននេះកាន់តែធ្វើឲ្យម៉ូម៉ូល្បីព្រោះបងប្អូនកាន់តែច្បាស់ព័ត៌មានផ្សេងនិងដឹងច្បាស់ការបង្ហាញអាជ្ញាបណ្ណក្រសួងសុខាភិបាលក្រសួងផ្សេងៗដែលពាក់ព័ន្ឋត្រឹមត្រូវទាំងអស់។
ថ្ងៃព្រហស្បតិ៍ ទី០៤ ឧសភា ២០១៧, ១១:១៧ | ០ មតិ | ១៤៣ ដង

រាជធានីភ្នំពេញ៖  ពិតជាម្តាយដែលស្រឡាញ់គិតគូពីអនាគតកូនមែនក្រោយរៀបការរួចរាល់អ្នកនាងគ្រតដែលទើបបានកូនប្រសាថ្មីថ្មោងបានរៀបចំគម្រោងរួចជាស្រេចថានឹងឲ្យផ្ទះឡានទៅកូនទាំងពីរជ្រកនៅក្នុងន័យទប់ទល់ជីវភាពកុំឲ្យពិបាកក្រោយការទៅកវែងកឆ្នាំង។ ការលើកឡើងនេះក្នុងពេលដែលតារាកំប្លែងនាងគ្រតបានផ្សុំផ្គុំកូនប្រុសជាមួយកូនក្រមុំមានតួនាទីជានិស្សិតភាសាបរទេសហើយឈានដល់ការសំពះផ្ទឹមរៀបការព្រមទាំងមានការសាទរពីសំណាក់ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនផងដែរកាលពីល្ងាចថ្ងៃទី២ ឧសភា ឆ្នាំ២០១៧កន្លងទៅ។មានតារាជាច្រើនបានសម្រុកចូលទៅពិសារភោជនីអាហារនៅសាលចេនឡារាជធានីភ្នពេញនិងភ្ញៀវក្រៅសិល្បៈមួយចំនួនទៀតផងដែរធ្វើឲ្យអ្នកនាងគ្រតរីកមុខសប្បាយរំភើបជាមួយការផ្តល់កិត្តិយសរបស់អ្នករាប់អានគ្រាមានរវល់បែបនេះ។ អ្នកនាងគ្រតបានរៀបរាប់ឲ្យដឹងថាពេលនេះការកូនប្រុសច្បងហើយក្រោយពេលឃើញថាមានបងប្អូនទាំងសិល្បៈនិងក្រៅសិល្បៈមកចូលរួមញាំការកូនប្រុសរបស់អ្នកនាងច្រើនគឺសប្បាយចិត្តដែលបានស្រឡាញ់រាប់អានវត្តមានរបស់ក្រុមគ្រួសាររបស់អ្នកនាងពេលមានពិធីការនេះ។នាងខំប្រឹងតស៊ូក្នុងការរកស៊ីចិញ្ចឹមកូនទាំងពីរដោយលំបាកបែបណាក៍មិនត្អូញដែរហើយរិតតែសប្បាយចិត្តដែលឃើញកូនគេស្តាប់បង្គាប់យើងបានរៀនសូត្ររហូតកូនប្រុសបានធ្វើការដ្ឋដែលនាងពេញចិត្តណាស់អ្នកណាបានការងាររដ្ឋធ្វើតែពេលនេះកូននាងបានដែររិតតែរំភើប។ ចំពោះការដែលលើកឡើងថានាងមានគម្រោងទិញផ្ទះទិញឡានឲ្យកូននិងកូនប្រសានោះអាចថាពិតក៍បានព្រោះក្នុងចិត្តបានដាក់ទិសដៅឲ្យហើយថាត្រូវប្រឹងធ្វើការឲ្យកូនាំងពីរស្រណុកខ្លះមានផ្ទះមានឡានគ្នាទើបតែការចឹងអត់មានអីទេទាល់តែយើងជាអាណាព្យាបាលជួយខ្លះហើយគ្នាខំរកខ្លះទៅទើបគាត់អាចរស់បានស្រួល។តែទោះជាយ៉ាងណាមិនមែនពេលនេះទេអាចជាគម្រោងគឺនៅយូរខែទៀតហើយផ្ទះដែលទិញនោះជាផ្ទះល្វែងធម្មតាៗនិងឡានក៍មិនមែនជាស៊េរីខ្ពស់នោះទេយើងធ្វើតាមតែសមត្ថភាពប៉ុណ្ណោះ។                              
ថ្ងៃពុធ ទី០៣ ឧសភា ២០១៧, ០៨:៣៤ | ០ មតិ | ២០៤ ដង

រាជធានីភ្នំពេញ៖  ជាការយល់ឃើញថាមនុស្សសំខាន់ណាស់រឿងលុយបើគេធ្វើអ្វីដោយភាពតស៊ូគឺចង់បាននូវលាភជ័យមកវិញ។ជាក់ស្តែងនាយកុយក៍យកប្រការមួយនេះមកអនុវ្តន៍ជាមួយក្រុមការងារដោយគិតក្នុងចិត្តរួចជាប្រចាំថាសម្តែងចប់បើកលុយមិនស្ពាយក្តោបទៅផ្ទះតែឯងនោះទេ។ តារាកំប្លែងជើងចាស់នាយកុយភ្នែកតូចនៅតែមានពន្លឺចែងចាំងក្នុងពិភពសិល្បៈទោះជាមានរលកក្រោយជាច្រើនបន្តផុសសាយពេញពិភពកំប្លែងយ៉ាងណាក៍ដោយ។ភាពលូតលាស់នេះផ្តល់បានតារាកំប្លែងនាយកុយបានក្តាប់នូវឱកាសជាច្រើនទោះលំបាកលោកនៅតែមិនដកថយដែរ។ បើទោះជាវ័យកាន់តែហក់ឡើងនូវតួលេខច្រើនយ៉ាងណាក៍តារាកំប្លែងលំដាប់ជួរមុខរីកឈ្មោះជាច្រើនរដូវកាលនាយកុយនៅតែត្រូវបានមហាជនទូទៅទាំងក្នុងនិងក្រៅប្រទេសពេញពេញនិយមរូបលោកដដែលនិងចាត់ទុកថាជាតារាកំប្លែងតំណាងកម្ពុជាក្នុងជំនាន់នេះ។ទោះបីជាលោកទទួលបានផ្លែផ្កាជាច្រើនក្តីក៍លោកមិនដែលមានចិត្តដកថយកលាឈប់ដាច់ចេញពីសិល្បៈនោះឡើយ។លោកមានការព្យាយាមការងារមួយនេះគ្រប់រូបភាពទំរាំគ្រងឈ្មោះល្បីតពីរដូវកាលមួយទៅរដូវកាលមួយ។ លោក ជួង ជី ហៅនាយកុយបានឲដឹងថាពិតណាស់លោកមានអាយុច្រើនទៅហើយដោយឆ្នាំនេះអាយុ៦១ឆ្នាំគត់បើនិយាយពីជំងឺវិញក៍មានដែរមិនអត់នោះទេសំខាន់យើងស្តាប់តាមការណែនាំរបស់ពេទ្យជាសំខាន់ទើបលោកមានសុខភាពល្អអាចសម្តែងបានដូចពីមុន។ លោកថា ការកំប្លែងត្រូវមានពាក្យពេចន៍ស្តាប់កុំឈ្លើយឬចំអេះចំអាស់ជ្រុលនិយាយគិតមុនគិតក្រោយនិងចេះរកវិធីសម្តែងប្លែកៗឲ្យគេប្លែកភ្នែករហូត។ប្រការសំខាន់ក្នុងនាមអ្នកកំប្លែងល្បីឈ្មោះបានយូរឬមិនមានអ្នកកំប្លែងជាតួកុនចម្រៀងក៍ដោយចំនុចសំខាន់ការគោរពពេលវេលាគោរពវិន័យសុជីវធម៌ដឹងចាស់ទុំរៀមច្បងមិនក្រអើតក្រទមជាផ្នែករុញឲយើងល្បីគេចូលចិត្ត។ ករណីពេលវេលាសំខាន់ណាស់បើទទួលការងារគេហើយម៉ោងប៉ុណ្ណាត្រូវទៅចាំគេមុនបន្តិចបន្តួចក៍មិនជាការខាតដែរស៊ូទៅចាំអង្គុយយកលុយមុនកុំចាំលុយរត់រក។ចំនុចមួយទៀតការចរចារតម្លៃជាមួយតួឬកូនក្រុមលោកមុនសម្តែងគឺសួរកូនក្រុមថាតម្លៃប៉ុណ្ណឹងយកបានអត់បើបានប្រាប់មុនកុំយកហើយរអ៊ូតាមកក្រោយ។ចំពោះអ្នកចែកចំណែកឬមេចំណែកបើបានលុយកម្មវិធីច្រើនដែរក៍មិនត្រូវឲ្យកូនក្រុមតិចដែរសិល្បៈសំខាន់ណាស់ការចែកលាភហើយត្រូវចែកភ្លាមៗក្នុងឡានក្រោយសម្តែងចប់អត់ទុកយូរបានទេអ្នកណាក៍ចង់បានលុយភ្លាមៗដែរ។ទាំងអស់នេះជាការដែលោកមានទំលាប់ធ្វើជាមួយក្រុមការងារមិនដែលកេងចំណេញនោះទេព្រោះថាការផ្តល់លាភឲគ្នាទៅវិញទៅមកគឺជាការជួយទូកយើងឲ្យដើរទៅមុខណាមួយនេះជាក្រុមរបស់យើងទូលលឿនល្អទាល់តែក្រុមជិះទូកទាំងអស់គ្នាប្រឹងទើបដល់គោលដៅ។                           
ថ្ងៃពុធ ទី០៣ ឧសភា ២០១៧, ០៨:១៤ | ០ មតិ | ១៨៨ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩