MENU
សិល្បៈនិងកំសាន្ត
រាជធានីភ្នំពេញ៖​  តារាសម្តែងនិងពិធីការិនីលឹម មួយហ្គិចហៅPiPiហ្គិចស្រាប់តែសុខៗបែរជារងសម្ពាធរឿងរ៉ាវមួយដែលប៉ះនិងពាក្យដណ្តើមប្តីគេធ្វើឲ្យសាមីខ្លួនស្រឡាំងកាំងមិនអាចនៅស្ងៀមបានគ្រាដែលក្នុងបណ្តាញសង្គមហ្វេសបុករបស់នាងមានគេដៀលកប់ៗក្នុងពាក្យសំដី។ ការរងសម្ពាធនូវពាក្យដណ្តើមប្តីគេនេះជាការភ័នច្រឡំដ៍ធំមួយសម្រាប់ពិធីការិនីវ័យក្មេងកំពុងតែឡើងកូដក្នុងវិថីសិល្បៈរហូតត្រូវបាននាងប្រញាប់រត់ចេញមកស្រែករកភាពត្រឹមត្រូវដែលមហាជនមួយចំនួនកំពុងតែមានការភ័នច្រឡំបើមិនបានដឹងរឿងពិត។ កញ្ញាលឹម មួយហ្គិចពិធីការិនីស្រស់ស្អាតនិងជាតារាសម្តែងឆ្លងកាត់ស្នាដៃជាច្រើនរឿងបានឲ្យដឹងថាខ្ញុំពិតជាស្រឡាំងកាំងខ្លាំងមែនទែនដែលនៅក្នុងហ្វេសបុកម្ចាស់អាក់ខោនឈ្មោះRith Skyបានប្រើពាក្យមិនសមរម្យឈ្លើយមែនទែនខូមិនលើហ្វេសបុករបស់នាងដោយសរសេរពាក្យថា«យកប្តីគេហើយធ្វើឲ្យគេបែកបាក់គ្រួសារទៀតមីសំផឹង»។មួយហ្គិចបន្តថាគាត់បានឃើញនាងឈរថតរូបជាមួយតារាស្រីម្នាក់ដែលមានរឿងជាមួយភាគីខាងនោះដោយនាងអត់ដឹងថាគេមិនបញ្ហាអ្វីនោះទេ។ប៉ុន្តែម្ចាស់ហ្វេសបុកនោះលែងជាហ្វ្រែនជាមួយគ្នាដល់ឃើញនាងឈរជិតបែរជាមកផុសជេរឲ្យដាក់លើហ្វេសបុកនាងឲ្យផ្តាំតារាស្រីរូបនោះកុំឲ្យធ្វើចឹងទៀត។ នាងទទូចឲ្យម្ចាស់ខាងលើឈប់ប្រើពាក្យចឹងទៀតហើយប្រើពាក្យឲ្យបានគួរសមនៅក្នុងអាក់ខោនខ្ញុំផងដោយមិនដឹងថាមានបញ្ហាអ្វីទេសំខាន់នេះជាអាក់ខោនផ្ទាល់ខ្លួនរបស់ខ្ញុំៗគ្មានបានធ្វើអំពើបែបនេះជាមួយអ្នកណាទេហើយក៍យល់ពីស្នេហាត្រីកោណនេះដែរអត់ប៉ះពាល់តែម្តង។ នាងទទួលស្គាល់ថានាងធ្លាប់ស្គាល់តារាស្រីរូបនោះមែនតែយូរៗជួបគ្នាម្តងក្នុងកម្មវិធីក៍ឈរថតរូបជាមួយគ្នាហើយក៍ចប់បែកផ្លូវរៀងៗខ្លួនបែរជាមកសរសេរពាក្យជេរស្តីកប់ៗមកនាងបែបនេះមិនត្រូវទេ។ ដូច្នេះនាងស្នើឲ្យបងៗខាងលើដែលផុសជេរក្នុងហ្វេសបុកនាំនោះសូមបញ្ឈប់ហើយគួរតែឈប់ប្រើពាក្យអាក្រក់ស្តាប់ទាំងនោះទៅព្រោះនាងខ្លាចការយល់ខុសដោយទុកឱកាសឲ្យម្តងទៀតក៍ដូចជាការជូនដំណឹងជាសាធារណៈ។បើប្រិយមិត្តចង់ដឹងបែបណាចូលមកមើលពាក្យជេរទាំងនោះក្នុងអាក់ខោននាងដឹងហើយគឺមិនបានលុបទេ។អ្វីដែលជាការអរគុណដល់សារព័ត៌មានដែលបានឃើញពាក្យផុសមិនល្អនោះក៍ចាប់អារម្មណ៍សម្ភាសន៍ដើម្បីជាការឆ្លើយតបភ្លាមៗផងដែរ។ 
ថ្ងៃសៅរ៍ ទី១៣ ឧសភា ២០១៧, ០៨:៤២ | ០ មតិ | ៨៣៦ ដង

រាជធានីភ្នំពេញ៖  ពិធីការិនីបេប៊ីដែលរមែងត្រូវបានផលិតករសម្លឹងឃើញពីការសម្តែងអាចទទួលយកបាននៅតែមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ទទួលការថតភាពយន្តឡើងវិញ។រហូតមកទល់ពេលនេះស្រីស្អាតសាច់សបេប៊ីបានច្រានចោលឱកាសថតភាពយន្តកនុងតំណែងតួឯកដល់ទៅ១០រឿងដែលតួលេខនេះអាចឆក់ឲ្យតារាលេចធ្លោនេះកាន់តែល្បីទ្វេរឡើងទៀត។ កញ្ញាបេប៊ីបានបញ្ជាក់ហេតុផលនេះគ្រាដែលចូលរួមកម្មវិធីខួបកំណើតកូនស្រីពៅថៅកែសាច់អាំងហេងហេងនៅក្បែរផ្សារស្ទឹងមានជ័យថ្មីកាលពីល្ងាចថ្ងៃទី១១ ឧសភា ឆ្នាំ២០១៧កន្លងទៅបានឲ្យដឹងថាមិនខុសនោះទេនាងមានការខកខានមិនបានទទួលថតភាពយន្តក្នុងឆ្នាំនេះប្រមាណជាគិតត្រួសៗដល់ទៅ១០រឿងឯណោះពិតជាមានអារម្មណ៍សោកស្តាយបំផុត។ប្រការដែលនាងមិនបានសម្តែងកុនក្នុងទីផ្សារភាពយន្តដែលកំពុងតែកក្រើកដែលចិត្តនាងគឺពិតជានៅចង់ងាកមកសម្តែងមិនអាចចោលបាននោះឡើយ។នាងដុះចេញមកពីការសម្តែងភាពយន្តមុនគេដែលចំនុចនេះហើយដែលនាងនៅតែផ្ចង់ចិត្តចង់មករកការសម្តែងដូចដើមដែរ។តារាកាន់តែស្អាតរូបនេះបន្តថាការសម្តែងមានខាងផលិតករជាច្រើនសួរនាំតែមកពីការទទួលបានងារជាពិធីការិនីនិងការច្រៀងសម្បូរពេកហើយទៅតាមខេត្តញឹកញាប់បូកផ្សំទាំងការសម្តែងខនសឺតនៅលើកញ្ចក់ទូរទស្សន៍នានាសម្បូរផងនោះទើបធ្វើឲ្យនាងរលាស់ខ្លួនមកសម្តែងមិនកើត។ នាងសូបជម្រាបដល់បងប្អូនទស្សនិកជននិងមហាជនព្រមទាំងផលិតករទាំងអស់ថាការសម្តែងរបស់នាងអាចវិលមកវិញក្នុងឱកាសចុងឆ្នាំនេះឬដើមឆ្នាំ២០១៨ខាងមុខនេះគ្រាដែលនាងស្បើយពីការងារព្រមទាំងអាចសមល្មមគិតពីការសម្តែងឡើងវិញបានឬក្រោយពេលនាងលែងរវល់ជាមួយកិច្ចការច្រៀងតាមខេត្តនានា។
ថ្ងៃសៅរ៍ ទី១៣ ឧសភា ២០១៧, ០៨:៣១ | ០ មតិ | ៤៣៥ ដង

រាជធានីភ្នំពេញ៖  ដោយកំម្លាំងជំនាញ កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ  បានឃាត់ខ្លួនកូននាយ ហុង ដា បានហើយនៅមុននេះបន្តិច នៅក្រោយវត្តចាស់ សង្កាត់ជ្រោយចង្វារ ។ មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ជាទូទៅឲ្យដឹងថា នៅពេលនេះជនដៃដល់ត្រូវបាននាំខ្លួនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំបន្ដទៀត។ យ៉ាងណាក៏ដោយ មូលហេតុនៃការសម្លាប់ម្ដាយ ចុងរបស់ខ្លួន មិនទាន់ត្រូវបានមន្ដ្រីអាវុធហត្ថ បញ្ជាក់នៅឡើយទេ ដោយបាន និងកំពុងសួរនាំជាមុនសិន។ កូនប្រុស២នាក់ គឺកូនទី១-ឈ្មោះថារី សុខខេន គិតមកដល់២០១៧នេះ អាយុប្រហែល១៦ឆ្នាំ និងទី២-ឈ្មោះថារី សុខខេម អាយុ៩ឆ្នាំ ។ ការលែងលះគ្នានេះ នាងឃ្មឹបនិយាយថា ពួកគេមិនបានលែងលះដល់តុលាការទេ គឺសំរេចចិត្ដត្រឹមតែភូមិ-ឃុំ-សង្កាត់ប៉ុណ្ណោះ ។ នាងឃ្មឹបនិយាយថា ក្រោយពីលែងលះជាមួយប្ដី ៦ទៅ៧ខែមក នាងមិនទាន់ជាប់ពាក់ព័ន្ធស្នេហាជាមួយបុរសណាម្នាក់ទេ តែចំណែកនាយហុងដា អតីតប្ដីរបស់នាងវិញ មានស្រីថ្មីទៀតហើយតាំងពីមិនទាន់លែងលះគ្នាម្ល៉េះ ។ ការលែងលះនេះ គឺមកពីរស់មិនចុះសំរុងនឹងគ្នាដោយសារការប្រចណ្ឌ ។ ក្រោយពីលែងលះគ្នារួចហើយ លោកអឿន សុខា ហៅនាយ ហុងដា បានជួបនឹងប្រពន្ធទី២របស់លោកមានឈ្មោះថា ស៊ឹម ចន្ធី ហៅអាកា ភេទស្រី អាយុ១៩ឆ្នាំ ប្រពន្ធក្រោយទើបបង្កើតបានកូនស្រីម្នាក់ អាយុ៦ខែ ។ នាងក៏ត្រូវឃាតករឹត.កសម្លាប់នឹងខ្សែឆ្នាំងអ៊ុត ក្នុងបន្ទប់គ្មានលេខ អគារខុនដូរ ជាន់ទី៥ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីម៉ោង១១និង៤១នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ៕ ហុង ដាបើទោះជាដឹងថាកូនប្រុសប្រពន្ឋមុនជាឃាតកបែបណាលោកស្រឡាញ់ទាំងពីរហើយបានអំពាវនាវនិងសំណូមពរដល់សមត្ថកិច្ចចាត់ចែងតាមផ្លូវច្បាប់របស់យើងលោកសុំត្រឹមតែយុត្តិធម៍ប៉ុណ្ណោះ។យ៉ាងណាហុងដាថាខ្លួនក្មេងលុយធ្វើបុណ្យសពប្រពន្ឋទេល្បីតែឈ្មោះតែលោកជិះម៉ូតូកញ្ចាស់ប៉ុណ្ណោះដោយកន្លងមកលោកមិនដែលថ្ងូរទេខំរកតាមលទ្ឋភាពរាល់ថ្ងៃ។                                                         
ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ១៦:៣២ | ០ មតិ | ២០០ ដង

រាជធានីភ្នំពេញ៖  មិនធម្មតានោះទេដែលតារាចម្រៀងខេមរៈ សិរីមន្តស្រាប់តែបន្តគោលដៅបើកផលិតកម្មចម្រៀងផ្ទាល់ខ្លួនក្រោយគេលេចឮក្នុងសង្គមសិល្បៈ។យ៉ាងណាសម្រាប់អ្នកគាំទ្រតារាកំពូលរូបនេះសម្តែងការគាំទ្រដោយនៅចាំមើលថាតើការងារថ្មីរបស់តារាត្រូវចិត្តមហាជននេះល្អដល់កម្រិតណាក្នុងជំហានល្អនេះ។ តារាចម្រៀងលោក ខេមរៈ សិរីមន្ត មិនអាចសុំការបញ្ជាក់បានទេ ដោយទូរសព្ទរបស់លោក មិនអាចទាក់ទងបាន។ យ៉ាងណាលោក ខេមរៈ ភារុណ ត្រូវជាបងប្រុស និងជាអ្នកនិពន្ធល្បីឈ្មោះម្នាក់លើកឡើងថា ការបើកផលិតកម្មថ្មីនេះមិនទាន់ដឹងច្បាស់យ៉ាងណាទេ ដោយរង់ចាំផុតកុងត្រាជាមួយសាន់ដេ សិន។ អ្នកនិពន្ធរូបនេះបញ្ជាក់ថា "រឿងប្អូនប្រុសខ្ញុំគាត់បើកផលិតកម្មផ្ទាល់ខ្លួនហ្នឹងនៅវែងឆ្ងាយទៀត ខ្ញុំមិនអាចបញ្ជាក់ពេលនេះបានទេ។ អ្វីៗយើងរង់ចាំមើលការផុតកុងត្រាជាមួយ សាន់ដេ សិន"។ លោក ខេមរៈ ភារុណ បន្តថា នេះជារឿងដ៏ធំនិងស្មុគ្រស្មាញបំផុតសម្រាប់ការបើកផលិតកម្ម។ ដូច្នេះហើយលោកក៏ដូចជាប្អូនប្រុស មិនមែនចេះតែអាចធ្វើឡើងភ្លាមៗបាននោះទេ។ បន្ថែមពីនេះលោកបានអះអាងថា ដំណឹងលេចលឺថាលោក និងប្អូនប្រុសត្រៀមបើកផលិតកម្មថ្មីដោយមានទំនាស់ជាមួយម្ចាស់ផលិតកម្ម សាន់ដេ គឺមិនពិតឡើយ។ អ្នកនិពន្ធរូបនេះថា ត្រកូលខេមរៈ ជាមួយផលិតកម្មសាន់ដេ នៅតែល្អូកល្អិនជាមួយគ្នាដដែលបើទោះជាកុងត្រាជិតបំផុតកំណត់ហើយក្ដី។ បើទោះជាបែបនេះក្ដីយោងទៅតាមប្រភពអាចទុកចិត្តបានមួយបញ្ជាក់ថាត្រកូលខេមរៈ ជាពិសេសលោក ខេមរៈ សិរីមន្ត ផ្ទាល់តែម្ដង ត្រៀមនឹងបើកផលិតកម្ម ថ្មីក្នុងពេលឆាប់ៗ ក្រោយចប់កុងត្រាជាមួយ សាន់ដេ។ ការត្រៀមបើកផលិតកម្ម ផ្ទាល់ខ្លួននេះក៏ព្រោះតែមួយរយៈចុងក្រោយទីផ្សារចម្រៀងរបស់លោក ហាក់ស្ងប់ស្ងាត់ ដោយសាន់ដេ មិនសូវជាផ្ដល់ចម្រៀងឱ្យ រួមនឹងជំហរច្បាស់លាស់ដូចពេលមុនៗ។ ប៉ុន្តែដំណឹងទាំងនេះត្រូវបានច្រានចោលដោយលោក ខេមរៈ សិរីមន្ត។ លោក ខេមរៈសិរីមន្ត រួមនឹងបងប្រុស និងប្អូនស្រី បានជ្រកក្រោមទ្រនំ សាន់ដេ ដោយគិតមកទល់នឹងពេលនេះមានរយៈពេល៩ ទៅ១០ឆ្នាំហើយ។ ក្នុងរយៈពេលដ៏យូរនេះលោកបានសាងកេរ្តិ៍ឈ្មោះល្បីខ្លាំងក្នុងពិភពសិល្បៈ។ អ្នកគាំទ្រកំពុងតែរង់ចាំមើលថា តើតារាចម្រៀងរូបនេះមិនបន្តកុងត្រាថ្មីជាមួយ សាន់ដេ ហើយឈានទៅបើកផលិតកម្មផ្ទាល់ខ្លួនមែននោះ អាចនឹងល្បីឈ្មោះដូចនៅសាន់ដេ ឬធ្លាក់ចុះជាងមុន៕                                     
ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ០៧:៥៦ | ០ មតិ | ៨៣៨ ដង

រាជធានីភ្នំពេញ៖  មិនត្រឹមតែល្បីឈ្មោះក្នុងមុខរបរជំនួញនោះទេថៅកែហាងគ្រឿងក្លែមល្បីឈ្មោះហេងហេងត្រូវបានក្រុមតារាសិល្បៈជាច្រើនដែលមានឈ្មោះល្បីរាប់អានដូចកូនចៅហើយរមែងធ្វើកម្មវិធីជួបជុំជប់លៀងនិងខួបកំណើតជាប្រចាំរហូតត្រូវបានតួសម្តែងនិយមទៅញាំអាហារកម្សាន្តផងដែរ។ តារាសម្តែង តារាចម្រៀង និងពិធីករប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងពិធីខួបកំណើតកូនស្រីថៅកែម្ចាស់ហាងសាច់អាំងហេងហេង។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃតី១១ខែឧសភាឆ្នាំ២០១៧នេះនៅហាងសាច់អាំងហេងហេង សាខាស្ទឹងមានជ័យ។ សិល្បករដែលបង្ហាញវត្តមានក្នុងរាត្រីនោះមានដូចជាកញ្ញា ទឹម រដ្ឋា កញ្ញា បេប៊ី កញ្ញា ទឹម វត្តី លោក ភឹម តារាវិបុល លោក ប៉ែន តុលា លោក ងួន សុបិន្ត លោក សាយ សៀរ៉ា និងតារាប្រុសស្រីជាច្រើនរូបទៀត។ កុមារី ហួត សុគន្ធនីតាវ័យ១៥ឆ្នាំ ដែលជាម្ចាស់ខួបបានលើកឡើងថា នេះគឺជាលើកទី១ដែលនាងបានរៀបចំពិធីខួបកំណើត ហើយមានវត្តមានសិល្បករសិល្បការិនីជាច្រើនរូបចូលរួម។ នាងថា សិល្បករដែលចូលរួមក្នុងឱកាសនេះគឺសុទ្ធសឹងតែជាអ្នកស្រលាញ់រាប់អានក្រុមគ្រួសារនាង ពិសេសគោរពស្រលាញ់អ្នកម៉ាក់របស់នាងផងដែរ បើទោះបីជាក្រុមគ្រួសារនាងមិនមានអ្នកប្រឡូកសិល្បៈក្តី។ នាងថាវាគឺជាកិត្តិយសម្រាប់នាងនិងក្រុមគ្រួសារ ហើយនាងរំពឹងថា ក្នុងឱកាសពីធីខួបកំណើត និងពិធីចែកអំណោយសប្បុរសធម៌ដែលក្រុមគ្រួសារនាងរៀបចំធ្វើលើកក្រោយទៀតនឹងមានវត្តមានពួកគាត់ចូលរួមបន្តផងដែរ។ កញ្ញា បេប៊ី ដែលចូលរួមក្នុងពិធីខួបកំណើតនេះបានលើកឡើងថាក្រុមគ្រួសារកុមារី ហ៊ួត សុគន្ធនីតា គឺស្រលាញ់រាប់អាននិងផ្តល់កិត្តិយសម្រាប់សិល្បករជាច្រើន។ នាងបន្តថាកន្លងមម្ចាស់ហាងសាច់អាំងហេងហេងនេះក៏ធ្លាប់បានចូលរួមការងារសង្គមជាច្រើនដែលមានវត្តមានសិល្បករសិល្បការិនីចូលរួមផងដែរ។ នាងជឿជាក់ថាតាមរយៈភាពរួសរាយរាក់ទាក់រាប់អានសិល្បករ ក៏ដូចជាអតិថិជននេះនឹងធ្វើឲ្យអាជីវកម្មលក់សាច់អាំងហេងហេងជាច្រើនសាខានឹងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន៕                                                                                                                                                                                                                                                                                                                                                                                      
ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ០៧:៤៩ | ០ មតិ | ១៥៦ ដង

រាជធានីភ្នំពេញ៖   ស្របពេលដែលភរិយាទី២របស់តារាកំប្លែងល្បីឈ្មោះនាយហុងដាបានស្លាប់ដោយការធ្វើឃាតនិងអះអាងថា ឃាតកជាកូនប្រុសច្បងរបស់ហុងដា(កូនប្រពន្ឋដើម) បានធ្វើឲ្យហុងដាសោកស្តាយហើយនឹកដល់សំដីគ្រូទាយម្នាក់ដែលខ្លួនធ្លាប់ទៅសុំឲ្យមើលស្តីពីឱកាសទៅអាមេរិកសម្តែងកាលពីពេលថ្មីៗនេះ។ ហុងដាធ្លាប់រំលឹកថាកាលពីពេលថ្មីៗប៉ុន្មានជាង១ខែមុនលោកត្រូវទៅសម្ភាសន៍សម្តែងនៅអាមេរិកហើយមានអ្នកស្គាល់លោកថាឲ្យទៅមើលគ្រូសន្លឹកបៀម្នាក់ដែលល្បីឆុតហើយលោកក៍សាកល្បងទៅមើល។ពេលនោះគ្រូទាញថាបើលោកបានចាកចេញទៅសម្តែងនៅអាមេរិកក្នុងឆ្នាំ២០១៧នេះអ្នកផ្ទះលោកម្នាក់នឹងមានគ្រោះធំរហូតបាត់បង់ជីវិតនេះជើងលើកសន្លឹកបៀចេញចឹង។កាន់តែចម្លែកលោកចាប់សន្លឹកបៀមកបួនដងចេញតែអាត់ប៊ិចឡើងព្រឺខ្លួន។ពេលនោះលោកមិនដែលប្រាប់អ្នកផ្ទះទេដោយសារតែបួងសួងវត្ថុស័ក្កសិទ្ឋិទាំងឡាយសុំឲ្យគ្រួសារបានសុខស្របពេលដែលការទៅអាមេរិកសម្តែងសម្ភាសន៍នោះធ្លាក់ផងទើបលោកថមថយការភ័យខ្លះ។ ចំណែកម្ចាស់ស្ព័នសឺរនៅអាមេរិកគេនៅតែរត់ការធានាលោកទៅសម្តែងរហូតមកទល់ពេលនេះចង់បានទៅសម្តែងណាស់គាត់ថាប្រឹងឲ្យបានព្រោះបងប្អូននៅទីនោះចង់ឃើញចង់ស្គាល់។ដល់ពេលជួបចឹងគឺស្លត់ចិត្តមែនទែនរហូតលឿនពេកទប់អារម្មណ៍ទប់ចិត្តមិនបានបើរិន សាវ៉េតវិញគេបានមើលថែរប្រពន្ឋអស់ពីពោះអស់ពីបេះដូងចំណែកខ្ញុំអត់បានមើលថែរប្រពន្ឋរបស់លោកនោះទេគឺយកទៅភ្លាមៗទាំងលោកគ្មានដែលគិតដល់ថាជួបគ្រោះចឹងនោះទេ។ ប្រវត្តិស្នេហាខ្លះៗ របស់លោកអឿន សុខា ហៅនាយ ហុងដា ក្នុងវ័យ៤៥ឆ្នាំ លោកបានបង្ហាញមុខជាមួយក្រុមនាយកុយ នៅស្ថានីយទូរទស្សន៍ CTN និងបាយ័ន ។ តារាកំប្លែងរូបនេះ អតីតជាអ្នកសិល្បៈល្ខោនបាសាក់ តវង្សត្រកូលតាំងពីជីតាមក ។ នាយបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៧៩ ដែលកាលនោះជីតារបស់នាយជាតួយក្សឪពុកនិងម្តាយជាតួឯក ក្នុងក្រុមល្ខោនបាសាក់បាក់ ស្រេងព្រួញមាស ។ នៅឆ្នាំ២០០០ នាយហុងដា បានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងសម័យ និងសម្តែង។ នៅពេលនាយបានចូលរួមសម្តែងកំប្លែងជាមួយក្រុមនាយកុយក្នុងអំឡុងឆ្នាំ២០០៧-២០០៨ នាយក៏មានភាពលេចធ្លោទទួលការគាំទ្រពីប្រិយមិត្តទស្សនិកជនរហូតទទួលកេរ្តិ៍ឈ្មោះល្បី ។ នាយហុងដា ជួបប្រទះរឿងរ៉ាវស្នេហាបែកបាក់ជាមួយប្រពន្ធគឺនាងរ៉េន សុធារី ហៅនាងឃ្មឹប កាលពីឆ្នាំ២០១០ ក្រោយឈ្លោះគ្នាក្នុងនាមជាភរិយាស្វាមី ហើយបានបែកគ្នាទាំងចម្រូងចម្រាសដោយបន្សល់ទុកនូវកូនប្រុសពីរនាក់ ។ តារាកំប្លែងនាង រ៉េន សុធារី ហៅ ឃ្មឹប ឫខ្សុច មានវ័យប្រមាណជា៣៥ឆ្នាំ ។ ឃ្មឹប បានចូលប្រឡូកក្នុងពិភពសិល្បៈតាំងពីឆ្នាំ១៩៩៩មក តាមរយៈឪពុករបស់នាងគឺនាយ ជី វ៉ាន់ស៊ុយ ដែលបានទទួលមរណភាពហើយ ។ នាង ឃ្មឹប បានរៀបការជាមួយនឹងនាយ ហុងដា ជារាមច្បងរួមក្រុម ហើយបង្កើតបានកូនទាំង២ ក្រោយរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់រយៈពេល១២ឆ្នាំ ។ ពួកគេមានកូនប្រុស២នាក់ គឺកូនទី១-ឈ្មោះថារី សុខខេន គិតមកដល់២០១៧នេះ អាយុប្រហែល១៦ឆ្នាំ និងទី២-ឈ្មោះថារី សុខខេម អាយុ៩ឆ្នាំ ។ ការលែងលះគ្នានេះ នាងឃ្មឹបនិយាយថា ពួកគេមិនបានលែងលះដល់តុលាការទេ គឺសំរេចចិត្ដត្រឹមតែភូមិ-ឃុំ-សង្កាត់ប៉ុណ្ណោះ ។ នាងឃ្មឹបនិយាយថា ក្រោយពីលែងលះជាមួយប្ដី ៦ទៅ៧ខែមក នាងមិនទាន់ជាប់ពាក់ព័ន្ធស្នេហាជាមួយបុរសណាម្នាក់ទេ តែចំណែកនាយហុងដា អតីតប្ដីរបស់នាងវិញ មានស្រីថ្មីទៀតហើយតាំងពីមិនទាន់លែងលះគ្នាម្ល៉េះ ។ ការលែងលះនេះ គឺមកពីរស់មិនចុះសំរុងនឹងគ្នាដោយសារការប្រចណ្ឌ ។ ក្រោយពីលែងលះគ្នារួចហើយ លោកអឿន សុខា ហៅនាយ ហុងដា បានជួបនឹងប្រពន្ធទី២របស់លោកមានឈ្មោះថា ស៊ឹម ចន្ធី ហៅអាកា ភេទស្រី អាយុ១៩ឆ្នាំ ប្រពន្ធក្រោយទើបបង្កើតបានកូនស្រីម្នាក់ អាយុ៦ខែ ។ នាងក៏ត្រូវឃាតករឹត.កសម្លាប់នឹងខ្សែឆ្នាំងអ៊ុត ក្នុងបន្ទប់គ្មានលេខ អគារខុនដូរ ជាន់ទី៥ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីម៉ោង១១និង៤១នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ៕ ហុង ដាបើទោះជាដឹងថាកូនប្រុសប្រពន្ឋមុនជាឃាតកបែបណាលោកស្រឡាញ់ទាំងពីរហើយបានអំពាវនាវនិងសំណូមពរដល់សមត្ថកិច្ចចាត់ចែងតាមផ្លូវច្បាប់របស់យើងលោកសុំត្រឹមតែយុត្តិធម៍ប៉ុណ្ណោះ។យ៉ាងណាហុងដាថាខ្លួនក្មេងលុយធ្វើបុណ្យសពប្រពន្ឋទេល្បីតែឈ្មោះតែលោកជិះម៉ូតូកញ្ចាស់ប៉ុណ្ណោះដោយកន្លងមកលោកមិនដែលថ្ងូរទេខំរកតាមលទ្ឋភាពរាល់ថ្ងៃ។                                                
ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ០៧:៣៤ | ០ មតិ | ២,១៨១ ដង

រាជធានីភ្នំពេញ៖   ស្របពេលដែលអាជីពចម្រៀងលោកជុំ លីណូ ចាប់ផ្ដើមស្ទុះឡើងវិញជាថ្មីនោះថ្មីៗនេះស្រាប់តែផ្ទុះដំណឹងថា ប្អូនស្រីរបស់លោកឈ្មោះកុមារី ទូច សុម៉ានិតា ដែលបច្ចុប្បន្នវ័យ១២ឆ្នាំ ត្រូវឪពុកចុងឈ្មោះភុំ មុនីរ័ត្ន អតីតព្រះសង្ឃនឹងជាអតីតប្រធានអង្គការក្ដីសង្ឃឹមបានប្រើហិង្សាជាំសាច់ស្ទើរពេញខ្លួន។ប៉ុន្តែរឿងក្ដីនោះបានអូសបន្លាយពេលជាងមួយឆ្នាំមកហើយដែលកុមារីនៅតែមិនទាន់ទទួលបានយុត្តិធម៌។ លោកជុំ លីណូ បានថ្លែងឲ្យដឹងថា រឿងឪពុកចុងវ៉ៃធ្វើបាបប្អូនស្រីរបស់លោកបានកើតឡើងជាង១ឆ្នាំមកហើយ ហើយលោកមិននឹកស្មានថា បញ្ហានេះបានកើតនៅក្នុងក្រុមគ្រួសារសាច់ញាតិរបស់លោកទេ។ដូច្នេះលោកមាន តែសំណូមពរឲ្យប្រព័ន្ធតុលាការពន្លឺនការជំនំជម្រះក្ដីដើម្បីឲ្យប្អូនស្រីរបស់លោកទទួលបានពន្លឺយុត្តិធម៌។ ពាក់ព័ន្ធនឹងរឿងនេះលោកវេជ្ជបណ្ឌិតមាស ឡេង ដែលជាពូបង្កើតរបស់ជុំ លីណូ និងជាឪពុកបង្កើតកុមារី រងគ្រោះបានថ្លែង ឲ្យដឹងថា លោកពិតជាមានការឈឺចាប់ខ្លាំងណាស់គឺក្រៅពីដណ្ដើមប្រពន្ធដែល លោកធ្លាប់អោបនឹងដើមទ្រូងទៅ ហើយនោះអតីតព្រះសង្ឃព្រះមហាភុំ មុនីរ័ត្ន ថែមទាំងវ៉ៃធ្វើទារុណកម្មកូន ស្រីដែលលោកស្រលាញ់ស្មើនឹងកែវភ្នែក ទៀតគឺលោកពិបាកនឹងទទួលយកបំផុតហើយបុរសក្នុងលោកក៏ប្រហែលជាឈឺចាប់ដូចលោកដែរប្រសិនបើជួបបញ្ហាបែបនេះនៅក្នុងគ្រួសារ។ លោកវេជ្ជបណ្ឌិតបានថ្លែងឲ្យដឹងថា លោកបានរៀបការជាមួយអ្នកនាងពេជ្រ ចិន្តា ដែលបច្ចុប្បន្នវ័យ៣៧ឆ្នាំ កាលពីអំឡុងឆ្នាំ២០០០ ដែលមានសុភមង្គលល្អុកល្អិននិងគ្នារហូតទទួលបានចំណងដៃកូន៣នាក់ ប្រុស១ស្រី២។លុះនៅឆ្នាំ២០១៤ ជីវិតគ្រួសាររបស់លោកក៏ចាប់ផ្ដើមមានបញ្ហារកាំរកូសជាបន្តបន្ទាប់ ខណៈដែលអតីតភរិយារបស់លោកចង់នាំកូនប្រុសស្រីទៅរស់នៅប្រទេសអូស្ត្រាលី ហើយដោយសារតែចង់បំពេញបំណងភរិយាលោកក៏ស្របតាមចិត្តអតីតភរិយា បើទោះបីចិត្តរបស់លោកមិនចង់ក្ដី។ប៉ុន្តែអ្វីដែលជាការពិតនោះការចង់ចេញទៅរស់នៅអូស្ត្រាលីគ្រាន់តែជាលេសរបស់អតីតភរិយារបស់លោកតែប៉ុណ្ណោះ។ពោលគឺអតីតភរិយារបស់លោកបានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយព្រះសង្ឃព្រះមហាភុំ មុនីរ័ត្ន ដែលបានទាក់ទងគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយបន្ទាប់មកលោកក៏សម្រេចចិត្តលែងលះតាមប្រព័ន្ធតុលាការនៅអំឡុងឆ្នាំ២០១៤ ដែលត្រូវបែងចែកឲ្យកូនស្រី២នាក់ទៅឲ្យខាងអតីតភរិយាគ្រប់គ្រងហើយលោកទទួលបានសិទ្ធិគ្រប់គ្រងចិញ្ចឹមកូនប្រុសច្បង។ លោកថា ក្រោយពេលលែងលះមិនបានប៉ុន្មានផងអតីតភរិយារបស់លោកក៏បានរៀបការប្ដីថ្មីជាមួយអតីតព្រះ សង្ឃព្រះមហាភុំ មុនីរ័ត្ន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។ មុននេះបន្តិចមានការទម្លាយយ៉ាងគគ្រឹកគគ្រេងនៅលើបណ្ដាញព័ត៌មានជុំវិញរឿងរ៉ាវក្មេងស្រីម្នាក់ត្រូវឪពុកចុងជាអតីតព្រះសង្ឃប្រើអំពើហិង្សា ហើយត្រូវបានឪពុកដើមប្ដឹងយកសិទ្ធិមកគ្រប់គ្រងវិញ ហើយក៏ត្រូវស្ត្រីជាម្ដាយ និងឪពុកចុងនោះប្ដឹងពីបទជំរិត និងបង្ខាំងក្មេង។ មានការទម្លាយថាក្មេងស្រីនោះជាប្អូនស្រីតារាចម្រៀងលោក ជុំ លីណូ ដោយលោកបញ្ជាក់ថាក្រោយការប្ដឹងផ្ដល់ឪពុកដើមដែលត្រូវជាពូបង្កើតរបស់លោក ទទួលបានយុត្តិធម៌រឿងអាចយកកូនមកគ្រប់គ្រងវិញ តែបណ្ដឹងទាមទារឲ្យឪពុកចុងទទួលខុសត្រូវលើករណីហិង្សាបណ្ដាលឲ្យមានស្នាកស្នាមលើក្មួយស្រីរបស់លោក នៅមិនទាន់ដោះស្រាយនោះទេ ទើបលោកទទូចឲ្យឈប់បន្តការពន្យារពេល ដោយសារតែរឿងក្ដីនោះអូសបន្លាយយូរមកហើយ។ យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតបញ្ជាក់ថា បើទោះបីបច្ចុប្បន្ននេះលោកដឹងថា អតីតព្រះសង្ឃនឹងជាអតីត ប្រធានអង្គការក្ដីសង្ឃឹមហើយបច្ចុប្បន្នមានឋានៈជាឯកឧត្តមនឹងជាទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ក្ដីក៏លោកនៅតែទទួចចង់ឲ្យតុលាការផ្ដល់យុត្តិធម៌ឲ្យកូនស្រីរបស់លោកឲ្យបានឆាប់រហ័ស ខណៈដែលត្រៀមជំនំជម្រះក្ដីបន្តនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះពោលគឺលោកមិនចង់ឲ្យមាន ការអូសបន្លាយពេលទៀតទេដោយចង់ឲ្យកូនស្រីរបស់លោកទទួលបានយុត្តិធម៌និងចង់ឲ្យជនបង្កហេតុធ្វើទារុណកម្មលើកូនស្រីរបស់លោកដែលមិនទាន់គ្រប់អាយុទទួលខុសត្រូវចំពោះមុខច្បាប់ឲ្យខានតែបាន។                  
ថ្ងៃព្រហស្បតិ៍ ទី១១ ឧសភា ២០១៧, ០៧:៣៨ | ០ មតិ | ១០៩ ដង

រាជាធានីភ្នំពេញ៖  លោកជួន អមរិទ្ធ ដែលជាតារាមួយដួងធ្លាប់ទទួលបានការងារសិល្បៈជាច្រើនមកហើយដោយក្តាប់ទាំងការសម្តែងនិងការច្រៀងហើយមុននេះលោកចេញមុខមាត់ច្រើន។ដោយសារតែមុខរបរក្រៅសិល្បៈរាងល្អលោកអម្រិតនឹងមិនទុកពេលចោលទេដោយប្រកាសស្តារឡើងវិញ។ ក្រោយបន្ថយការងារសិល្បៈមួយរយៈពេលខ្លី តារាប្រុស ជួន អមរិទ្ធ បានសំរុកការងារសិល្បៈ៣ព្រមៗគ្នា ទាំងការចេញ បទចម្រៀងថ្មីOriginal Song ការសម្តែងភាពយន្តថ្មី និងការងារជាពិធីករក្នុងស្ថានីយទូរទស្សន៍មួយផងដែរ។ ម្ចាស់ពានផ្នែក សុឆន្ទៈ ក្នុងកម្មវិធីប្រឡងយុវតារា ឆ្នាំ២០០៩ លោក ជួន អមរិទ្ធ បានបង្កើតស្នាដៃសិល្បៈជាច្រើនទាំងការច្រៀង និងសម្តែង។ ភាពយន្តដែលធ្វើឲ្យទស្សនិកជនបានស្គាល់លោកច្រើនមានដូចជារឿង”កូនឥតខាន់ស្លា””មាស់គំនុំម្ចាស់ស្នេហ៍” និងរឿង អច្ឆរិយៈស្នេហ៍”ជាដើម។ ថ្មីៗនេះលោកស្រាប់តែចាប់បានតំណែងការងារជាច្រើនបន្តបន្ទាប់គ្នាក្រោយពីលោកសម្រេចចិត្តទទួលយកការងារសិល្បៈជាប់លាប់ជាងមុន។ លោកថា កន្លងទៅលោកមមាញឹកជាមួយនឹងការងារខាងក្រៅទើបមិនសូចជាទទួលការងារសិល្បៈច្រើនជាប់លាប់។ ប៉ុន្តែថ្មីៗនេះលោកបានសម្រេចចិត្តក្តាប់ឱកាសការងារជាច្រើនព្រោះតែមិនចង់ឲ្យវារបូតចេញពីដៃ។ ការងារជាតារាសម្តែង លោកទទួលបានតំណែងតួឯកក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍CTN គឺរឿង”បណ្តោងខ្សែកពេជ្រ” ដោយសម្តែងរួមជាមួយតារាស្រីកញ្ញា ប៉ែន ស្រីពេជ្រ។ ក្រៅពីការសម្តែងលោកក៏ទើបនឹងទទួលបានតំណែងជាពិធីករក្នុងកម្មវិធីដំណើរផ្សងព្រេងបែបទេសចរណ៍របស់ស្ថានីយទូរទស្សន៍My TV គឺកម្មវិធី”ទិដ្ឋភាពថ្មីលើទឹកដីសុវណ្ណភូមិ”។ អ្វីដែលគេចាប់អារម្មណ៍ជាមួយស្នាដៃសិល្បៈថ្មីផងដែរនោះគឺការបញ្ចេញបទចម្រៀងថ្មីOriginal Song ដែលោកបាននិពន្ធទំនុកច្រៀងដោយខ្លួនឯងគឺបទ”លះបង់” ។ តារាប្រុសវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ដែរថា ការសំរុកបញ្ចេញស្នាដៃជាច្រើនផ្នែកព្រមគ្នានេះគឺដើម្បីបំពេញការសំណូមពររបស់អ្នកគាំទ្រ ហើយវាមិនមែនជាឧបសគ្គសម្រាប់លោកទេព្រោះកន្លងមកលោកធ្លាប់ចូលរួមប្រឡង និងធ្វើការហ្វឹកហាត់ការងារសិល្បៈគ្រប់ផ្នែករួចរាល់មកហើយដែរ។ លោកថា ស្នាដៃថ្មីៗទាំងបទចម្រៀងការសម្តែង និងជាពិធីករនេះនឹងអាចបម្រើអារម្មណ៍ទស្សនិកជនបានច្រើន។ ទោះជាយ៉ាងណាលោកក៏ពិតជាមានការព្រួយបារម្ភខ្លះដែរជុំវិញការបំបុកស្នាដៃជាច្រើនព្រមគ្នាទើបពេលខ្លះលោកមិនចង់ទទួលយកការសម្តែងជាច្រើនរឿងព្រមៗគ្នានោះ។                
ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ០៨:១៦ | ០ មតិ | ១៥២ ដង

រាជធានីភ្នំពេញ៖  ក្រោយលេចឮថាស្រឡាញ់គ្នាក្រៅឆាកពេលនេះសាមីខ្លួនទាំងពីប្រាប់យ៉ាងសឿងថាមិនអាចផ្តាច់គ្នាបាននោះទេព្រោះយល់ចិត្តគ្នាខ្លាំងទោះជាស្គាល់គ្នារយៈពេលខ្លីក៍ដោយ។  រូបភាពស្និតស្នាលនៅលើបណ្តាញសង្គមហ្វេសបុករវាងពិធីការិនីល្បីឈ្មោះវ័យក្មេងសខុស សោម៉ាវត្តីថតកៀកកិតឱបកាយជាមួយកីឡាករលី វ៉ាហេតបានក្លាយជារឿងគួរឲ្យចាប់អារម្មណ៍ឡើងស្របពេលពួកគេបណ្តើគ្នាមកសម្ពោធរឿង«ខូចចិត្តអាជីព»របស់ផលលិតតកម្មរ៉ុកមើលទៅល្អូកល្អិនមិនណយដែរ។  កាលពីល្ងាចថ្ងៃទី៩ ឧសភា ឆ្នាំ២០១៧ ផលិតកម្មរ៉ុកបានរៀបចំពិធីសម្ពោធរឿងថ្មីមួយទៀតរបស់ខ្លួនមានចំនងជើងថា«ខូចចិត្តអាជីព»នារោងភាពយន្តលេជេនស្ថិតនៅក្នុងបរិវេនផ្សារទំនើបស្ទឹងមានជ័យថ្មីរាជធានីភ្នំពេញដោយមានតារាក្នុងផ្ទៃរឿងតារាកិត្តយសផលិតករអ្នកនិពន្ឋនិងអ្នកដឹកនាំរឿងព្រមទាំងមហាជនជាច្រើនរូបផងដែរ។ អ្វីដែលជាការកត់សម្គាល់នោះគឺអ្នកនាងសុខ សោម៉ាវត្តីដែលលេចឮព័ត៌មានមកថាបានបង្កើតភាពស្និតស្នាលផ្អែមល្ហែមគួរឲ្យភ្ញាក់ផ្អើលជាមួយតារាបាល់ទាត់ជម្រើសជាតិរាងសង្ហារមិនចាញ់តួកុនឡើយគឺលោកលីវ៉ាហេតដែលបានងាកមកសម្តែងកុនជាមួយគ្នាកនុងនាមជាតួឯក។  បញ្ជាក់ប្រាប់មហាជននាពេលនោះអ្នកនាងសុខ សោម៉ាវត្តីបានឲ្យដឹងថាសម្រាប់នាងគឺមានការរាប់អានស្រឡាញ់គ្នាជាមួយមិត្តភក្តិប្រុសៗច្រើននាក់ក្នុងនាមជាមិត្តធម្មតាៗប៉ុណ្ណោះលើកលែងតែលោកលី វ៉ាហេតទេដែលអ្នកនាងផ្តល់ឱកាសមកស្និតស្នាលខ្លាំងដូចគូស្នេហ៍ដែលអ្នកណាៗគេក៍ភ្ញាក់ផ្អើលបើនាងស្និតបែបនេះមានទាំងបង្ហោះរូបផ្អែមល្ហែមនៅលើបណ្តាញសង្គមទៀតនោះរឿងអីគេមិនឆ្ងល់ស្របពេលនាងមេម៉ាយវ័យក្មេងទៀត។ ពិធីការិនីក្រមិចក្រមើមរូបនេះបន្តថាយើងមិនបានគិតរឿងនេះទេហើយនាងស្រឡាញ់រាប់អានវ៉ាហេតក៍ព្រោះតែពួកយើងបានសម្តែងកុនជាមួយគ្នាមួយខែគត់ដោយវ៉ាហេតជាអ្នកបាល់ទាត់អត់ចេះសម្តែងនោះទេចឹងកកុំឲ្យគាត់ខ្លាចភ័យសម្តែងមិនកើតមានតែពន្យល់របៀបសម្តែងណែនាំបង្ហាត់គាត់ឲ្យដឹងតាក់ទិចកុំឲ្យគាត់បារម្ភបើខុសច្រើនដងនាំឲ្យខាតពេលថតច្រើនដង។ ក្រៅពីនោះលោកវ៉ា ហេតក៍បានបង្ហាត់បង្រៀនឲ្យនាងចេះលេងរបៀបទាត់បាត់បានខ្លះដែរព្រោះសាច់រឿង«ខូចចិត្តអាជីព»នាងសម្តែងជាតួមនុស្សស្រីតែងខ្លួនជាបុរសលេងបាល់ត្រូវតែចេះទាលបាល់ទើបមានការបង្ហាត់នាងជាចាំបាច់ពីលោកវ៉ាហេតុតែម្តង។ យ៉ាងណាមិញនាងមិនទាន់កំណត់ថាទំនាក់ទំនងរបស់នាងជាមួយវ៉ាហេតទៅជាបែបណាដែរគ្រាន់តែពេលនេះយើងស្និតគ្នាក៍មិនអាចនិយាយថាស្រឡាញ់គ្នាហើយស្តីដណ្តឹងគ្នាឬការពេលណានោះទេ។  ចំណែកកីឡាករបាល់ទាត់ជម្រើសជាតិលោក លី វ៉ាហេតបានឲ្យដឹងថាលោកអត់ដឹងថានិយាយបែបណាល្អនោះទេក្រោយស្និតស្នាលគ្នាយើងទាំងពីរស្រាប់តែចេញព័ត៌មានស្នេហាតែការណ៍ពិតយើងគ្រាន់តែចង់ឲ្យមានភាពទាក់ទាញក្រោយពេលថតកុននិងរឿង«ខូចចិត្តអាជីព»កាន់តែចាប់អារម្មណ៍ប៉ុណ្ណោះព្រោះលោកនិងអ្នកនាងតីជាតួឯកក្នុងរឿងនេះហើយសាច់រឿងមានសភាពផ្អែមល្ហែមបែបណាដូចនៅខាងក្រៅអត់មានតែទស្សនិកជននិងមហាជនមកទស្សនាទាំងអស់គ្នានឹងបញ្ចាំងនៅរោងកុនលេជេន៣សាខាចាប់ពីថ្ងៃទី១២ ឧសភា ខាងមុខនេះហើយ។លោកមិនអាចបញ្ជាក់បានថាឬប្រកាសថាខ្ញុំស្រឡាញ់សុខ សោម៉ាវត្តីដូចការយល់ឃើញរបស់ការលើកឡើងទេមានតែតាមពេលវេលាជាអ្នកបកស្រាយប៉ុណ្ណោះហើយភាពស្និតគ្នានេះមិនបញ្ឈប់ឡើយ។  លោក លឹម សុសត្យាហៅលី ម៉េងជាផលិតករក្នុងផលិតកម្មរ៉ុកបានឲ្យដឹងថារឿង«ខូចចិត្តអាជីព»នេះជាស្នាដៃទី២មកសម្ពោធនៅរោងកុនលេជេនស្ទឹងមានជ័យបន្ទាប់ពីរឿង«ពូជខ្ញុំចឹង»។រឿងខូចចិត្តអាជីពនេះមានការថតរយៈពេលយូរខែដែរព្រោះដើម្បីចម្រាញ់យកគុណភាពល្អទាំងក្រុមការងារនិងតួអង្គពិសេសសុខ សោម៉ាវត្តីគឺខំទាំងអស់គ្នាយ៉ាងលំបាក។រឿង«ខូចចិត្តអាជីព»យើងបានថតដោយសម្រាំងដល់ទៅ4Kស្របពេលរឿងមុនៗមានកម្រិត2Kកន្លះប៉ុណ្ណោះ។ ដូចនេះទស្សនិកជនកុំភ្លេចមកទស្សនារឿងថ្មីមួយនេះនារោងភាពយន្តលេជេនបីសាខាមានស្ទឹងមានជ័យ ធីខេ និងស៊ីធីម៉លចាប់ពីថ្ងៃទី១២នេះហើយដើម្បីចង់ដឹងថាសុខ សោម៉ាវត្តីនិងលោកវ៉ាហេតុជាកីឡាករបាល់ទាត់ដែលល្បីស្រឡាញ់គ្នាក្រៅឆាកគេទាំងពីរសម្តែងសមគ្នាដែរឬអត់។ ទោះជាយ៉ាងណាលោកសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនCo-plaster ហាងនំ B"lance ក្រុមហ៊ុនថតរូបAkasa ផ្ទះកីឡា Home Sport ក្រុមហ៊ុនសំឡីអនាម័យ៧៧៧៧៧ដែលបានជួយគាំទ្រកម្មវិធីយើងផងដែរ។
ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ០៨:០៦ | ០ មតិ | ១៥៧ ដង

រាជធានីភ្នំពេញ៖  តារាចម្រៀង៤រូបដែលមានឈ្មោះល្បីលើបណ្តាញសង្គមហ្វេសបុកដោយបានរួមសហការគ្នាផលិតចម្រៀងស្នាដៃថ្មីបែបកូនខ្មែរបានប្រកាសនូវកម្មវិធីសម្ពោធអាល់ប៊ុមចម្រៀងថ្មីដោយមានមិត្តយុវវ័យច្រើនលើសលុបគួរឲ្យចាប់អារម្មណ៍។  ពិធីនេះបានរៀបចំធ្វើឡើងក្នុងបរិវេនទីលានវាយកូលហ្គោលក្នុងបរិវេនមណ្ឌលកម្សាន្តកោះពេជ្រកាលពីល្ងាចថ្ងៃទី៦ ឧសភា ឆ្នាំ២០១៧កន្លងទៅ។  Sufferជាក្រុមតន្ត្រីផប់រ៉ុកខ្មែរ(POP ROCK)  ដែលចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០១២មានសមាជិកក្រុមមានចំនួន៤រូបក្នុងនោះរួមមានសុខ សារ៉ាដែន(Vocal@Guitar) លោកសុខ សារ៉ាដាំ(Bass) លោកសុខ សារ៉ាដា(Drum) និងលោកនួន ណារ៉ុម(Key Board).។ពួកគេបានចេញនូវបទចម្រៀងបង្កើតថ្មីមានចំណងជើងថា«ឈឺចាប់»។ Suffer ចាប់ផ្តើមយកក្តីស្រឡាញ់របស់មហាជនក៍ដូចជាអ្នកគាំទ្រជាពិសេសអ្នកដែលបានផ្តល់កម្លាំងចិត្តដល់តន្ត្រីករដ៍ទៃទៀតផងដែរតាមរយៈបទភ្លេងដើមដែលជាស្នាដៃតែងនិពន្ឋដោយផ្ទាល់របស់ពួកគេព្រមជាមួយការប៉ិនប្រសប់សម្តែងយ៉ាងស្វាហាប់របស់ខ្លួននៅលើឆាក។ លោកសុខ សារ៉ាដែនមានជំនាញផ្នែកហ្គីតាបានឲ្យដឹងថាអ្វីដែលយើងធ្វើគឺចង់បានអ្វីដែលជាស្តង់ដារការបើកសម្ពោធអាល់ប៊ុមថ្មីនេះមានចំណងជើងថា«ឈឺចាប់»ដោយសារតែការបង្កើតក្រុមមួយមិនមែនជាការងាយស្រួលនោះទេយើងមានឧបសគ្គជាច្រើនយើងនៅតែអាចធ្វើបានដោយការសហការគ្នាដោយជោគជ័យធំនេះបាន។ ចំពោះបទ«ឈឺចាប់»ដោយសារតែបងប្អូនប្រជាពលរដ្ឋស្គាល់ច្បាស់ជាងគេងហើយបទនេះបានសម្តែងនៅតាមកន្លែងផ្សេងៗហាងផ្សេងៗច្រើនទើបបងប្អូនស្គាល់ទើបយកបទនេះដាក់ជាចំណងជើងធំ។ លោកបន្តថាលោកចេះស្តាប់តន្ត្រីរ៉ុក១២ឆ្នាំមកហើយយើងមកដល់ពេលនេះហើយយុវវ័យកុំប្រើពាក្យថាOriginal Songតទៅទៀតអត់ចង់ប្រើទេដោយស្តាប់ទៅដូចយើងកំពុងចាប់ផ្តើមរហូត។យើងគួតែប្រើពាក្យផ្សេងរបស់ខ្មែរឈប់ប្រើពាក្យអូរីជីណលស្សងទៅ។                                                                                                                                                                                                                                                                                       
ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ០៧:៥៨ | ០ មតិ | ១១៨ ដង

រាជាធានីភ្នំពេញ៖   ដោយសារតែរកពេលស្ងប់ចិត្តមិនបានក្នុងការរកលុយទុកដាក់ពេលនេះតារាសម្តែងនិយមតែងកាយភេទទីបីលោកគន់ រៀមរតនៈហាក់បន្ទុកបណ្តាក់ជាខ្លាំងជួបរឿងទុក្ខសោកបន្តគ្នារឿងបងប្អូនចាស់ជរាយាយតាខូចចែកឋានរកតែពុទ្ឋោខណៈខ្លួនរីងរៃខ្លាំងក្នុងការរកលុយ។ នៅពេលនេះលោកអ៊ុំ ប្រុសរបស់តារាសម្តែងរូបនេះដែរបួសជាសង្ឃហើយឈឺធ្ងន់ដោយមានវ័យជាង៩០ឆ្នាំបានលាចាកលោកគ្រាដែលប៉ុន្មានថ្ងៃមុនលោកបានទៅដល់បាត់ដំបងមើលលោកអ៊ុំក្នុងសភាពកាន់តែពិបាក។នៅទីបំផុតសាច់ញាតិរបស់លោកគន់ រៀមរតនៈត្រូវអស់អាយុសង្ខាហើយចែកឋានទៅកាន់លោកខាងមុខ។ យ៉ាងណាលោកគន់ រៀមរតនៈហាក់ស្មុគស្មាញចិត្តគ្រាដែលប៉ុន្មានខែមុនលោកយាយបង្កើតបានទទួលមរណៈភាពហើយក្នុងនាមជាចៅបានជួយដោះស្រាយយ៉ាងច្រើនគ្រាបងប្អូនអត់ៗពេលនៅព្រៃវែងហើយបានសប្បុរជនជួយរំលែកថវិការរៃគ្នាជួយខ្លះបានសម្រាលផលលំបាក។នៅពេលនេះស្រាប់តែជួបរឿងមួយគ្រាទៀតស្របពេលដែលការខំសន្សំលុយសម្រាប់មានការរវល់មានកម្រិយលោកកាន់តែយ៉ាប់រឿងរកប្រាក់ជួយធ្វើបុណ្យលោកអ៊ុំទោះជាមិនមែនសាច់ញាតិតែមិនមើលនឹងភ្នែកកើតស្របពេលបងប្អូនក្រតែម្តង។ តារាដែលមិនចង់កើតរឿងចំពេលខ្លួនអត់សូវមានប្រាក់ដែរនោញគន់ រៀមរតនៈហៅចែរូហ្សាលោកពិតជាមិនចង់ថ្ងូររឿងអត់លុយកាក់ធ្វើបុណ្យទេតែលោកពិតជាពិបាកភ្នែកមើលសភាពពិតគ្រាអ៊ុំប្រាក់ចែកឋានទៅអត់លុយទៀតកូនចៅក្រ។លោកមិនដឹងជាធ្វើបែបណាទេបើរឿងដដែលៗកើតឡើងស្រូលមិនស្រួលមានមតិយល់ថាលោកដើរតែលេងស្ទីលកម្សត់តែធាតុពិតមិនដូច្នេះទេ។ប្រសិនបើពេលវេលាយូរខែលោកអាចសល់លុយកាក់ខ្លះទុកមានការដោះស្រាយតែការងារសម្តែងដូចដឹងហើយមិនបានច្រើនហើយមិនសូវមានរាល់ថ្ងៃទេហើយខំធ្វើការខាងក្រៅមកទប់ការចាយវាយដល់ពេលចឹងវាលឿនពេកលោកចង់ខ្យល់គវិលមុខតែនៅតែរកវិធីជួយធ្វើបុណ្តឲអ៊ុំដោយរំពឹងថាព្រះមិនដាក់ទោសលោកជួបតែទុក្ខរហូតចង់ទេហត់នឿយណាស់សុំពរព្រះធ្វើកុំឲមានបញ្ហាចឹងទៀត។ យ៉ាងណាលោកសូមអរគុណណាស់បងប្រុស Khim Heak បងប្រុសបានជួយជាមឈូសសំរាបតំកល់នឹងបូជាសពរបស់លោក អុំ ប្អូន នឹងថវិកាមួយចំនួនសំរាបចាត់ចែងក្នុងពិធីបុណ្យប្អូន ក៍ដូចជាក្រុមគ្រួសារនៃសពសូមគោរពរជូនពរសូមបងប្រុស ទទួលបានមគ្គផល កុសលផលបុណ្យគឺសេចក្តីសុខសេចក្តីចំរើន ត្រជាក់ ត្រជុំ ចំរ៉ុងចរើន ទាំងក្រុមគ្រួសារនឹងទទួលបានជោគជ័យឈ្នះអស់រាល់ភារកិច្ចការងារមាសត្រូវ ទាំងឡាយមកពីគ្រប់ទិសទី។                                       
ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ១២:១៥ | ០ មតិ | ១៩៨ ដង

រាជធានីភ្នំពេញ៖  ពិធីការិនីគង់ សុជាតិដែលបានពពោះនិងឆ្លងទន្លេបានកូនស្រីសំណប់ចិត្តជាមួយស្វាមីជាវិបុលកាន់តែបង្កើនល្បឿនមើលថែរទាំយ៉ាងយកចិត្តទុកដាក់និងប្រយ័ត្នកនុងការប្រើរបស់របរពិសេសការប្រើទឹកដោះគោជំនួយដោយអ្នកនាងសម្រេចជ្រើសរើសទឹកដោះគោ«នូទ្រីម៉ាម»អ្នកម្តាយដ៍អស្ចារ្យ៕ ក្នុងឱកាសចុលរួមក្នុងកម្មវិធី«នូទ្រីម៉ាម»អ្នកម្តាយដ៍អស្ចារ្យដែលបានរៀបចំធ្វើនៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញរៀបចំឡើងដោយក្រុមហ៊ុននូទ្រីលេតម៉ាស្ទ័រអិលអឹម ខូអិលធីឌីដោយតារាលេចធ្លោអ្នកនាងគង់ សុជាតិបានថ្លែងក្នុងឱកាសនោះថាជាទូទៅកូនរបស់អ្នកនាងមានសុខភាពល្អមិនមែនចេះតែបានមកដោយភាពងាយស្រួលនោះទេគឺសុទ្ឋតែបានមកពីការមើលថែរទាំទាំងអស់។វិធីសាស្ត្រមើលថែរទាំកូនមិនខុសអ្វីពីបងប្អូនស្ត្រីទូទៅដែរដោយយើងគួរយកចិត្តទុកដាក់ពេលទៅណាមកណាគួរតែពាក់មួកឲ្យកូនហើយបើមិនចាំបាច់មិនត្រូវយកកូនចេញទៅក្រៅនោះទេព្រោះក្មេងងាយឆ្លងនូវជំងឺផ្សេងៗ។អ្វីដែលសំខាន់មួយទៀតយើងបានផ្តោតលើផលិតផលនូទ្រីលេតដោយអ្នកនាងជាម្តាយឲ្យកូនញាំជាប្រចាំតាំងពីកូនកើតពីថ្ងៃដំបូងម្ល៉េះ។ដោយសារតែសុខភាពមិនសូវអំណោយផលដូច្នេះហើយក៍ឲ្យកូនបៅទឹកដោះគោរហូតមកទល់ពេលនេះ។ពិសេសមួយទៀតពេលព្រឹកមុជទឹកគឺម៉ាស៊ិនត្រជាក់ឬកង្ហារត្រូវបិទឲ្យហប់មុជឲ្យលឿនជូតខ្លួនឲ្យលឿនហើយយកម៉្សៅលាបក្លៀកឬកន្លុកកន្លៀតឬលាបឡេដើម្បីកុំឲ្យរលាករីឯបញ្ហាសំអាតដបទឹកដោះគូក៍សំខាន់ដែរ។ជាទូទៅវេជ្ជបណ្ឌិតលោកតែងតែណែនាំប្រាប់ថាឲ្យសំអាតដបឲ្យស្អាតខ្លាចកូនតូចមានបញ្ហាពោះវៀនឬក៍បញ្ហាផ្សេងៗទៀតដែរ។សម្រាប់ជាទស្សនៈរបស់អ្នកនាងស្ត្រីយើងឥឡូវមានសមត្ថភាពចេញធ្វើការដូចបុរសដែរមិនពឹងលើតែម្ខាងឡើយព្រោះសម័យនេះហើយមិនដូចបុរាណឡើយ។ស្ត្រីរវល់ជាងមុនហើយអ្នកដែលអាចធ្វើការនៅផ្ទះអាចបំបៅដោយទឹកដោះបានប៉ុន្តែដូចនាងនិងបងប្អូនខ្លះទៀតរវល់ខ្លាំងត្រូវតែទាមទារញាំទឹកដោះគោព្រោះមានសារធាតុសំខាន់ៗនៅក្នុងហ្នឹងសព្វបែបយ៉ាងទាំងអស់ដែលជួយឲ្យបុត្រធីតារីកលូតលាស់បានល្អគ្រប់គ្រាន់តែម្តង។អ្នកនាងសប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះដែលបានជួបជុំបងប្អូនជាពិសេសអ្នកដែលត្រៀមមានបុត្រនិងកំពុងតែមានផ្ទៃពោះដែលជាឱកាសសារៈសំខាន់ទាំងបុរសនិងស្ត្រីតែម្តងក្នុងការយល់ដឹងដែលអ្នកនាងចែករំលេកបទពិសោធន៍ខ្លះៗក្នុងការទទួលទានផលិតផលទឹកដោះគោនូទ្រីម៉ាម។        លោកទឹម សុវណ្ណារ៉ានាយកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនអិល អឹមខូអិលធីឌីបានមានប្រសាសន៍ឲ្យដឹងថាការប្រាព្ឋឡើងនៅពេលនេះដើម្បីអបអរសារទរក្នុងកម្មវិធីទិវាគុណម្តាយពិភពលោកហើយយើងបានអញ្ជើញវាគ្មិនចំនួន៣រូបក្នុងនោះមានអ្នកជំនាញមកពីប្រទេសសឹង្ហបុរី អ្នកស្រីសុខា សុធានី និងអ្នកតំណាងផលិតផលអ្នកនាងគង់ សុជាតិ។គោលបំណងសំខាន់គឺយើងចង់បង្ហាញចេញនូវផលិតផលទឹកដោះគោនូទ្រីម៉ាមសម្រាប់ជួយដល់ស្ត្រីមានផ្ទៃពោះនិងជួយស្ត្រីកំពុងបំបៅកូនដោយទឹកដោះក្នុងការប្រើប្រាស់និងជ្រើសរើសផលិតផលដែលល្អនិងចង់បង្ហាញចែករំលែកនូវការថែរក្សាបុត្រផងដែរក្នុងការទទួលទានរបបអាហារសម្រាប់អ្នកម្តាយដែលមានផ្ទៃពោះ។                                               
ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ០៧:៥០ | ០ មតិ | ១១២ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩