MENU
សិល្បៈនិងកំសាន្ត
រាជធានីភ្នំពេញ៖  នេះជាបទពិសោធន៍មួយសម្រាប់ភេទទី៣ទាំងឡាយទាន់មានការងារនិងសមត្ថភាពអាចបំពេញកិច្ចការសន្សំលុយកាក់ទុកឲ្យហើយទាន់នៅក្មេងដូចប៉ុបពីដែលពេលនេះនាងអាចរកបាននូវរបស់ទ្រព្យផ្ទាល់ខ្លួនគួរឲសរសើរ។ កម្របានទម្លាយរឿងទិញផ្ទះនិងដីជាសាធារណៈកញ្ញាប៉ុបពីបែរជាបង្ហាញនៅផ្ទះនិងដីរបស់នាងដែលបញ្ជាក់ថានេះជាលទ្ឋផលការងារដែលនាងបានតស៊ូក្នុងវិថីសិល្បៈ។ ប៉ុប ពីបាននិយាយថានាងតាំងពីចូលសិល្បៈមកខិតខំតស៊ូក្នុងវិថីសិល្បៈយ៉ាងលំបាកដែលនាងត្រូវជួបរូបភាពជាច្រើននៅជុំវិញខ្លួន។ផ្ទះដែលនាងទិញនេះយូរមកហើយទិញនៅម្តុំចោមចៅដែលដាក់ជួលឲគេរួចដែរហើយ។ឯដីវិញនាងទើបតែទិញនៅកំពតក្បែរភ្នំនិងសមុទ្រដែរជាដីស្រែទុកចាក់ដីទុកសង់ផ្ទះស្នាក់នៅសម្រាកកាយនៅខេត្តយកខ្យល់អាកាសដែលនាងមានបំណងចង់បានយូរមកហើយ។ នាងមិនចង់ឲគេថាអួតអាងទេដោយចង់ឲភេទទី៣ទាំងអស់ចេះតស៊ូហើយយកពេលវេលាសន្សំលុយទុកគ្រាន់សល់របស់របរពេលចាស់ទៅ។ សម្តែងភេទទីបី កញ្ញាប៉ុបពីនៅតែរក្សាបានភាពស្រស់ស្អាត និងល្បីឈ្មោះក្នុងសង្គមសិល្បៈ។ តារាភេទទីបីរូបនេះបានឆ្លងកាត់រសជាតិស្នេហ៍ជាមួយបុរសមួយចំនួនហើយបទពិសោធន៍ធ្វើឱ្យនាងយល់ថាវាអត់ប្រយោជន៍។ ប៉ុបពីណែនាំភេទទី៣ទាំងឡាយគួរកុំធ្វេសប្រហែសឱ្យចាញ់ល្បិចប្រុស ។ ឆ្លងកាត់ជីវិតស្នេហាមិនប្រាកដប្រជាកន្លងមក កញ្ញាប៉ុបពីដែលមានចិត្តស្រឡាញ់ស្មោះលើបុរសមួយចំនួននោះបានត្រឹមតែខកចិត្ត ។ បុរសទាំងនោះទីបំផុតតោះតើយលែងត្រូវការនាង។ រឿងនេះហើយដែលប៉ុបពី តាំងចិត្តបញ្ចប់ចិត្តស្រឡាញ់ប្រុសស្មោះត្រង់ខ្លាំងពេកដូចមុន ។ នាងចាត់ទុកបុរសទាំងនោះយករូបរាងកាយទម្រាំគ្រាន់តែជាស្ពានតោងភេទទី៣បោកស៊ីចាយសប្បាយប៉ុណ្ណោះ ។ កញ្ញាប៉ុបពីកាលពីពេលថ្មីៗកន្លងមកនិយាយថា «ខ្ញុំមានចិត្ត មានបេះដូងស្រឡាញ់បុរសម្នាក់ជាស្វាមីមួយជីវិតដែរ ប៉ុន្តែរឿងនេះប្រហែលជាមិនអាចកើតមានក្នុងជាតិនេះទេ ព្រោះថាបុរសដែលស្រឡាញ់យើងទាំងដឹងថា យើងខុសធម្មជាតិគឺចិត្តមិនស្មោះទេ គួរថយការចូលកៀក ។ ទោះបីពេលនេះគេហាក់លើកតម្កើងភេទទី៣មែនតែយើងក៏គិតពិចារណាឱ្យច្រើនស្រឡាញ់ខ្លួនឯងឱ្យច្រើនកុំបណ្តោយចិត្តលើស្នេហាពេក ។                                                                  
ថ្ងៃសៅរ៍ ទី២០ ឧសភា ២០១៧, ១៤:៤៦ | ០ មតិ | ១,០៦០ ដង

រាជធានីភ្នំពេញ៖​  ក្នុងពេលមានរឿងរ៉ាវមិនល្អក្នុងជីវិតបន្តគ្នាតារាសម្តែងតែងកាយសិចស៊ីពេជ្រ អាវីហ្សាបានរំលេចពិធីខួបកំណើតចូលរួមដោយតារាល្បីៗមកជូនពរជ័យនាង។ម្ចាស់ខួបរំពឹងថានឹងនាំលាភសំណាងមកវិញក្រោយរៀបចំតាមបណ្តាំគ្រូចិនសែរួចមក។ តារាសម្តែងពេជ្រ អាវីហ្សា បានរៀបចំពិធីខួបកំណើតរបស់ខ្លួនដោយមិនបានព្រាងទុកមុនកាលពីរាត្រីថ្ងៃទី១៨ខែឧសភានេះនៅ ភោជនីយដ្ឋានមួយខាងក្រោយផ្សារសុវណ្ណា ប៉ុន្តែចំនួនភ្ញៀវដែលចូលរួមមានចំនួនច្រើនលើសការរំពឹងទុក។ ពេជ្រ អាវីហ្សា លើកឡើងថាដើមឡើយនាងគ្មានគម្រោងរៀបចំពិធីខួបកំណើតអ្វីនោះទ ព្រោះមិនចង់រំខានអ្នកសិល្បៈប៉ុន្តែដោយសារយោបល់ម្តាយធម៌របស់នាងឲ្យរៀបចំទើបនាងសម្រេចធ្វើមុនថ្ងៃខួប៣ទៅ៤ថ្ងៃមុនប៉ុណ្ណោះ។ នាងថាខួបកំណើតគម្រប់វ័យ២៧ឆ្នាំរបស់នាងបានអញ្ជើតែអ្នកជិតដិតប្រមាណ៥០នាក់ប៉ុណ្ណោះដែលភាគច្រើនជាអ្នកសិល្បៈហើយភ្ញៀវស្ទើរតែទាំងអស់គឺអញ្ជើញតាមទូរស័ព្ទនិងហ្វេសប៊ុក ប៉ុន្តែចំនួនភ្ញៀវលើសការកំណត់រហូតឲ្យនាងសម្រេចចិត្តថែមតុថ្មីទៀត។ នាងថាលើសចំនួនកំណត់ព្រោះតែភាគច្រើនភ្ញៀវដែលបានចូលរួមមកជាក្រុមនិងជាគូទើបនាងនឹកស្មានមិនត្រូវនៃចំនួនភ្ញៀវពិតប្រាកដ។នាងថាដើមឡើយការចំណាយនៃការរៀបចំគឺប្រមាណ២ពាន់ដុល្លារអាមេរិក ប៉ុន្តែអាចនឹងលើសនេះបន្តិចព្រោះតែភ្ញៀវច្រើនកុះករធ្វើឲ្យនាងរំភើបចិត្តនិងការស្រលាញ់រាប់អានពីពួកគេ។ នាងថាមុនថ្ងៃខួបកំណើតពីរថ្ងៃមុននេះនាងបានរៀបចំឲ្យមានកម្មវិធីមនុស្សធម៌គឺការចុះទៅចែកអំណោយដល់កុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា ភ្នំពេញថ្មី។ ពេជ្រ អាវីហ្សា លើកឡើងថាសម្រាប់ការងារសិល្បៈមួយរយៈពេលនេះនាងមិនជាមមាញឹកច្រើនទេព្រោះតែផលិតករយល់ថានាងទើបនឹងជួបរឿងចម្រូងចម្រាសជាមួយអតីតសង្សា ។ អ្វីដែលនាងបួងសួងសុំសម្រាប់ពិធីខួបកំណើតនេះគឺនាងចង់បានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារប៉ុណ្ណោះមិនប្រាថ្នារឿងរ៉ាវស្នេហានោះទេ។ នាងរំពឹងដែរថាថ្មីនឺងនាំមកនូវរឿងរ៉ាវដែលល្អៗក្នុងជីវិត៕
ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ០៩:០៧ | ០ មតិ | ២៤៧ ដង

រាជធានីភ្នំពេញ៖  មានដំណឹងលេចឮថាពេលនេះតារាលំដាប់ជួរមុខប្រចាំផលិតកម្មរស្មីហង្សមាសនិងហង្សមាសលោកព្រាប សុវត្តិនិងកញ្ញាឱក សុគន្ឋកញ្ញាបានសហការរួមគ្រាថតខ្សែភាពុន្តឲ្យទូរទស្សន៍ហង្សមាស។ដែលនេះជាដំណឹងលេចឮមួយគួរឲ្យចាប់ចិត្តដោយមហាជនពិតជាយល់ថាតួទាំងពីរនេះនឹងកាន់តែកន្ត្រាក់ការទាក់ទាញបន្តទៀត។ តារាចម្រៀងលំដាប់ជួបមុខរបស់ផលិតកម្មហង្សមាស គឺលោក  ព្រាម សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេទម្លាយថា ទើបនឹងទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស។ គ្រាដែលបទ”រាំអញ្ជែកៗ” របស់តារារចម្រៀងព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញបានទទួលការគាំទ្រច្រើនស្រាប់តែលេចចេញដំណឹងថាអ្នកទាំងពីរបានចាប់ដៃគ្នាថតភាពយន្តភាគថ្មីរួមគ្នាផងដែរ។ ការទម្លាយនេះដែរក្រោយពេលដែលស្ថានីយទូរទស្សន៍ហង្សមាសបានសំងំថតភាពយន្តភាគថ្មីរបស់ខ្លួនអស់ជាងមួយខែមកហើយ។ ទោះជាយ៉ាងណាចំណងជើងភាពយន្តយន្តភាគថ្មីនេះមិនត្រូវបានគេបញ្ជាក់ទេប៉ុន្តែ ប្រាកដណាស់ថា ភាពយន្តនេះដឹកនាំសម្តែងដោយផលិតករជើងចាស់ លោក ហ្វៃ សំអាង ដែលទើប នឹងលាឈប់ពីការងារនៅទូរទស្សន៍ អប្សរា នោះ។ នៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាចម្រៀង លោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា បាន នៅឡើយទេ ខណៈដែលលោក ហ្វៃ សំអាងបានស្នើមិនធ្វើការបញ្ជាក់ពីដំណឹងនេះ។ ប៉ុន្តែប្រភពពីសិល្បករដែលបានចូលរួមសម្តែងក្នុងរឿង នេះលើកឡើងថាផលិតកម្មហង្សមាសបានដាក់កំពូលតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួនមកសម្តែងរឿងភាគថ្មីរបស់ខ្លួនដើម្បីទាក់ទាញការចាប់អារម្មណ៍ ហើយគេចម្លែកដែលភាពយន្តនេះត្រូវបានរិតត្បិតនិងលាក់លៀមមិនឲ្យមានការបញ្ចេញព័ត៌មានណាមួយនោះ។ ប្រភពបញ្ជាក់ថា សូម្បីតែការថតរូបបង្ហោះក៏ត្រូវបានហាមឃាត់ដែរសម្រាប់តារាសម្តែង ក្នុងរឿងនេះព្រោះតែជាលក្ខខណ្ឌរបស់ផលិតកម្មដែលលើកឡើងថា រក្សាការសម្ងាត់និងចង់ឲ្យរឿងនេះចាប់ផ្តើមផ្ទុះការគាំទ្រនៅពេលចេញផ្សព្វផ្សាយវីដេអូខ្លីវិញ។ ប្រភពលើកឡើងដែរថា ភាពយន្តភាគថ្មីនេះជារឿងបែបមនោសញ្ចេតនា និងមានឈុតឆាកជាច្រើនថតនៅភ្នំពេញនិងខេត្ត មួយចំនួន។ មានការលើកឡើងដែរថាភាពយន្តនេះថតបានប្រមាណជិត៥០ភាគរយហើយ ហើយក៏គ្រោងនឹងបញ្ចប់ការថតក្នុងពេលឆាប់ៗនេះ ដែលតាមការប៉ាន់ស្មាន ភាពយន្តដែលសម្តែងរួមដោយតារាចម្រៀង ពីររូបនេះនឹងចាក់បញ្ចាំងក្នុងអំឡុងចុងឆ្នាំ២០១៧នេះ។ គួរបញ្ជាក់ដែរថា តារាចម្រៀងព្រាប សុវត្តិធ្លាប់បានសម្តែង ភាពយន្តមួយចំនួនរួមមកហើយដូចជារឿង “នេសាទក្រពើ” រឿង”ធ្លាប់ស្រលាញ់ខ្ញុំទេ?” ជាដើមគ្រាដែលតារាចម្រៀងឱក សុគន្ធ មិនធ្លាប់បានចូលរួមសម្តែង ភាពយន្តសោះចាប់តាំងពីនាងប្រឡូក ក្នុងអាជីពសិល្បៈប៉ុន្តែការសម្តែងមិនមែនជាឧបសគ្គសម្រាប់នាងឡើយព្រោះតែនាងឆ្លងកាត់ការសម្តែង ក្នុងបទចម្រៀង ជាច្រើនរួចមកហើយ៕   គួររលឹកផងដែរថាមួយរយៈចុងក្រោយនេះតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានាបាននាំគ្នាដុតដៃជើងគ្រប់គ្នាដើម្បីផលិតខ្សែភាពយន្តភាគខ្មែរផ្សាយជូនមហាជនក្រោយក្រសួងព័ត៌មានចេញម៉ោងមាសចាប់ពីម៉ោង៧យប់ដល់៩យប់។លើសពីនេះទស្សនិកជនជាច្រើនពិតជាដឹងថារឿងដំបូងរបស់ហង្សមាសនៅកញ្ចក់ទូរទស្សន៍ពិតជាទាក់ទាញក្រោមការដឹកនាំពីអ្នកបំពេញតួនាទីសុទ្ឋតែជាបុគ្គលធនធានមនុស្សសម្បូរបទពិសោធន៍ច្បាស់ៗតែម្តង។                             
ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ០៧:៤៦ | ០ មតិ | ៣១១ ដង

រាជធានីភ្នំពេញ៖  ខ្សែភាពយន្តថ្មីមួយទៀតរបស់ផលិតកម្មមហាហង្សបានធ្វើពិធីសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៧នារោងកុនម៉ាជើស៊ីណើផ្លិចបាយសាលកាលស្ថិតក្នុងផ្សារទំនើបអ៊ីអនម៉លរាជធានីភ្នំពេញ។ ជាការកត់សម្គាល់ខ្សែរឿងនេះចូលរួមសម្តែងដោយលោកប៉ែន ចំរ៉ុងនិងកញ្ញាជីជីព្រមទាំងតារាជាច្រើនដួងទៀតផងដែរដើម្បីបង្កបរិយាកាសផ្ទៃរឿងបានទាក់ទាញអ្នកទស្សនា។អ្វីដែលប្លែកគេបានដឹងរួចហើយថាលោកប៉ែន ចំរ៉ុងបានផ្តាច់ការទាក់ទងគ្នាជាមួយផលិតកម្មមហាហង្សដែលមានលោកអ៊ិន សុភិនជាម្ចាស់ផលិតកម្មយូរមកហើយក្រោយផ្ទុះរឿងរ៉ាវផ្ទៃក្នុងរវាងគ្រួសារមួយនេះ។ ទោះបីជាយ៉ាងណាក្នុងពិធីសម្ពោធរឿងថ្មីក្រោមការសម្តែងរបស់ប៉ែន ចំរ៉ុងនោះគេមិនបានឃើញវត្តមានរបស់ ប៉ែន ចំរ៉ុងមកសម្ពោធឡើយសូម្បីជីជីក៍មិនបានមកដែរ។ការអាក់ខានមកនេះប្រហែលជាមិនចង់មើលមុខគ្នាឡើយរវាងផលិតកម្មមួយនេះស្របពេលដែលលោក អ៊ិន សុភិនមិនបានហាមឃាត់នោះទេមានតែអរបើសិនជារឿងនេះចំរ៉ុងសម្តែងទៅអ្នកមើលគាំទ្រ។ អ្នកចូលរួមនៅទីនោះអាចកាត់យល់ថានេះមកពីពួកគេមិនអាចវិលមកផ្សះផ្សាគ្នាបានស្របពេលដែលរឿងរ៉ាវបានស្ងប់ហើយម្នាក់ៗមិនចង់រំលឹកដើរតាមផ្លូវរៀងខ្លួនតែម្តង។ ទោះបីជាយ៉ាងណាតាមការឲ្យដឹងពីពូព្រហ្មដែលបានរៀបចំកម្មវិធីនេះបានបញ្ជាក់ថាលោកសប្បាយចិត្តដែលបានពាំនាំខ្សែរឿងមានគុណភាពរបស់ខ្មែរយើងគឺរឿង»អាមោកលក់ម៉ាំ»ជារៀងបែបកំប្លែងមកបញ្ចាំងជាផ្លូវការនៅតាមរោងកុនខ្មែរយើងដើម្បីបានអ្នកទស្សនារីករាយកម្សាន្ត។ ផ្ទៃរឿងមានសភាបសើចសប្បាយបងប្អូនមិត្តយុវវ័យអាចមកទស្សនារសជាតិថ្មីរបស់មហាហង្សដែលបានខិតខំកសាងរឿងខ្មែរពីមួយទៅមួយបញ្ចាំងនៅរោងកុននិងរឿងភាគតាមកញ្ចក់ទូរទស្សន៍ដែលបញ្ជាក់ថាមហាហង្សកំពុងមានទីផ្សារភាពយន្តល្អៗនៅកម្ពុជាយើង។ សម្រាប់តារាក្នុងសាច់រឿងរួមមាប៉ែន ចំរ៉ុង ជីជី ដួង ម៉ានិច  សុវណ្ណ គិរី ហម ឈរ៉ា ជា សំណាង លឹម រដ្ឋា លោកដែន សក្កដាព្រមទាំងតារាកិត្តយសជាច្រើនដួងទៀតផងដែរដោយខ្សែរឿងនេះចំណាយដើមទុនជិត៥ម៉ឺនដុល្លារអាមេរិក។                                                                       
ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ១២:៣៦ | ០ មតិ | ១៣៣ ដង

រាជធានីភ្នំពេញ៖  តារាសម្តែងនិងបង្ហាញម៉ូដលោកធីរាជ្យ ទឹត្យាបានបាត់មុខពីសិល្បៈមួយរយៈដោយជាប់ការងាររកស៊ីផ្ទាល់ខ្លួនទោះជាចិត្តមិនចង់ផ្តាច់សិល្បៈបែបណា។យ៉ាងណាមិញលោកទទួលបានការងារសម្តែងឡើងវិញក្រោយពេលសម្រេចចិត្តមកម្តងទៀតដោយផលិតករភាពយន្តផ្តល់ទីផ្សារការងារជូនផងដែរ។ គ្រាន់តែស្បើយដៃពីការងារជំនួញលោកធីរាជ្យ ទឹត្យាងាកភ្លែតវិលមករកទីផ្សារសិល្បៈទីដែលលោកធ្លាប់តស៊ូបំពេញការងារដើរប្រឡងកម្មវិធីមួយទៅមួយរហូតក្លាយជាតួសម្តែងសម្រាប់ផលិតកម្មមួយចំនួនផងដែរ។លោកទឹត្យាតារាខ្ពស់ស្រឡះរាងសង្ហារបានឲដឹងថាលោកចូលសិល្បៈតាំងពីចុងឆ្នាំ២០០៨មកម្ល៉េះដោយពេលនោះថតជាតួខារ៉ាអូខេជូនផលិតកម្មKHប្រូម៉ូសិនដោយបានថតចម្រៀងកាយវិការជាច្រើន។លុះចូលដល់ឆ្នាំ២០១០លោកបានទៅប្រឡងក្នុងកម្មវិធី«យុវសិល្បករពេជ្រកំពុងច្នៃ»របស់ទូរទស្សន៍អាសុីអាគ្នេយ៍ហើយបន្តដល់ឆ្នាំ២០១១ចូលប្រឡងហ្វ្រេសស៊ីនៅប៉ុស្តីលេខ៣ដល់វគ្គផ្តាច់ព្រត្រដូចគ្នា។ ក្រោយមកក៍ចូលថតរឿងឲ្យទទកនិងម៉ាយធីវីជាតួរងរួចបន្តថតខារ៉ាអូខេឲផលិតកម្មអឹមស្ទឹងសែនផងដែរ។បន្ទាប់មកលោកផ្អាកសិល្បៈមួយរយៈប្រមាណជិត៤ឆ្នាំទើបត្រឡប់មកវិញថតរឿងឲខាងសុីធីអិនក្នុងតំណែងតួឯកក្នុងរឿង«ផ្កាបួនទង»និងរឿង«ខូចចិត្តអាជីព»ជាដើម។សម្រាប់ការវិលត្រឡប់មកវិញលើកនេះគឺលោកបានកំណត់ថានឹងមិនបន្តបាត់មុខដូចមុននោះទេដើម្បីបានកសាងស្នាដៃសារជាមួយសិល្បៈឡើងវិញដោយរំពឹងថាទស្សនិកជនជួយគាំទ្ររូបលោកនិងជួយជាកម្លាំងចិត្ត។លើសពីនេះលោកក៍រំពឹងលើបណ្តាផលិតកម្មនានានិងជួយផ្តល់ទីផ្សារសិល្បៈឲលោកផងដែរ។               
ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ០៧:២២ | ០ មតិ | ១៧៦ ដង

រាជធានីភ្នំពេញ៖  ដោយអារម្មណ៍មិនល្អនាងឃ្មឹបបានប្រើភាសាមិនសមរម្យពេលមកភ្នំពេញជួបកូន។ក្នុងពេលនាយហុងដាប្រតិកម្មឃ្មឹបបានសុំការអធ្យាស្រ័យចំពោះកំហុសពាក្យសំដីដែលប្រើមិនបានគិតដិតដល់នាំឲហុងដាមិនសប្បាយចិត្ត។ តារាកំប្លែងអភ័ព្ទនាងឃ្មឹបបានសារភាពថានាងចង់សម្តែងជាមួយហុងដាហើយចង់រាប់អានគ្នាជាមិត្តភាពបើមិនកុំងើយដាក់គ្នា។ជាពិសេសរឿងដែលនិយាយបង្ខូចឈ្មោះថាអតីតស្វាមីជាមនុស្សមិនល្អនាងសុំទោសផងដែរដោយមិនមែនជាការណ៍ពិតឡើយ។ តារាកំប្លែងនាងឃ្មឹបបានសារភាពសុំទោសដល់នាងហុងដានិងជាអតីតស្វាមីរបស់នាងដោយសុំទោសជាមួយការលើកដៃសំពះគ្រាដែលនាងប្រើពាក្យខ្លាំងចោទហុងដាថាញៀនល្បែងនិងស្រីថាជាពាក្យនិយាយមិនបានពិចារណាឡើយ។ ការប្រកាសសុំទោសជាសាធារណៈបែបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៧នាភោជនីយដ្ឋានបាយ័នបឹងស្នោដើម្បីទទួលយកអំណោយមួយចំនួនពីសម្បុរសជនរួមមានក្រុមអ្នកនាងចន ច័ន្ទលក្ខិណា ម្ចាស់ហាងបាយ័នបឹងស្នោ និងកញ្ញាហង្ស ម៉ារិនីផងដែរ។ អ្នកនាងរ៉េន សុធារីហៅឃ្មឹបបានរៀបរាប់ឲ្យដឹងថាសម្រាប់អ្នកនាងពេលនេះមិនចង់បកស្រាយអ្វីតទៅទៀតទេជាមួយការសួរនាំពីបណ្តាសារព័ត៌មានជប់ដេញដោលរឿងនាងជាមួយលោកហុងដាតទៅទៀតដែលនាំឲ្យមានសភាពឆ្គាំឆ្គងទាំងអស់គ្នាហើយវែងឆ្ងាញស្របពេលដែលម្ខាងៗមានវិបត្តិទាំងអស់គ្នា។នាងថារឿងដែលនាងបានរៀបរាប់ទាំងប៉ុន្មានកាលពីពេលថ្មីៗនេះចំពោះលោកហុងដាជាការមិនបានគិតដិតដល់ឡើយដែលនេះជាកំហុសនាងធ្វើឲ្យប៉ះពាល់អារម្មណ៍បងហុងដាណាស់នេះមកពីនាងគិតច្រើនដែលនិយាយមិនសមរម្យសមគួរទៅគាត់។ យ៉ាងណាមិញនាងបានបន្តថាសុំដល់លោកហុងដារាប់អានគ្នាជាមិត្តភាពជាបងប្អូនទៅវិញទៅមកបើអាចសុំដល់ក្រុមលោកពូកុយបាននាងទៅសម្តែងវិញជាមួយក្រុមរបស់លោកពូដែលមានហុងដាសម្តែងផងដែរ។នាងគ្មានគិតអ្វីក្រៅពីមិត្តភាពការចងគ្នាដោយសន្តិវិធីនោះទេនេះចិត្តនាងពេលនេះដោយគ្មានគិតអ្វីក្រៅពីមូលហេតុនេះឡើយ។ នាងសុំតែម្យ៉ាងទេគឺសុំចូលសិល្បៈក្នុងក្រុមកំប្លែងពូកុយក៍បានក្រុមណាក៍បានពោលចាប់ពីពេលនេះទៅនាងតាំងចិត្តតាំងជំហរវិលចូលសិល្បៈឡើងវិញមិនទៅនៅខេត្តទៀតទេ។ការសម្រេចចិត្តបែបនេះព្រោះយល់ថាមានតែសិល្បៈនោះទេដែលអាចវែកផ្លូវឲ្យនាងបានរកប្រាក់បានដោយបំណងចង់បានប្រាក់ចេញពីការងារចិញ្ចឹមកូនពិសេសកូនប្រុសជាប់ទោស។នាងអាណិតកូនប្រុសចង់នៅភ្នំពេញក្បែរគាត់ជាកម្លាំងចិត្តដល់គាត់ខ្លាចគាត់គិតខ្លីពេលមានរឿងចឹងណាមួយនៅក្មេងទៀត។ដូចនេះសុំកុំរំលឹករឿងណាមួយជាមួយលោកហុងដាទៀតនេះនាងសុំចិត្តតែម្តងហើយពេលនេះជគឺសុំតែម្យ៉ាងខំតស៊ូនិងតាំងចិត្តថានាងនឹងងើបឈរឡើងដើម្បីសិល្បៈរបស់នាងដោយការសន្យាថានឹងធ្វើឲ្យល្អសមការជួយលើកទឹកចិត្តពីសម្បុរជនដោយមិនលេងល្បែងឬប្រព្រឹត្តអំពើណាមួយមិនគប្បីដល់សង្គមឡើយ។ អ្នកនាងចន ច័ន្ទលក្ខិណាបានយកអំណោយឲ្យឃ្មឹបបានផ្តល់កម្លាំងចិត្តឲឃ្មឹបតស៊ូឡើងវិញជាមួយការតស៊ូនឹងសិល្បៈព្រោះជាតារាមានទេពកោសល្យចេះច្រៀងភ្លេងការកំប្លែងអាចកាត់សក់ការបាន។ដូចនេះត្រូវខំតាំងចិត្តដើម្បីកូននិងជាតារាល្អម្នាក់នៅក្នងសង្គមសិល្បៈផងដែរ។ ថៅកែស្រីបាយ័នសំរងធម្មជាតិបានជូនអំណោយដែរនោះបានជួយលើកទឹកចិត្តឃ្មឹបក្នុងនាមមនុស្សដូចគ្នាហើយខំតស៊ូពេលចូលសិល្បៈវិញ។ក្រោយភ្លៀងមេឃស្រឡះដើម្បីកូនត្រូវតែជម្នះឲបាន។                                                            
ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ១៧:០៩ | ០ មតិ | ២៨៨ ដង

រាជធានីភ្នំពេញ៖   តារាចម្រៀង ហេង​ សុវណ្ណារិទ្ឋ​ បានប្រកាសសារជាថ្មីម្តងទៀតថាខ្លួនលែងជាតារាចម្រៀងប្រចាំផលិតកម្មមួយទៀតហើយដោយមិនចង់លើកហេតុផលអ្វីឡើយ។តារារូបនេះបានខិតខំបញ្ចេញបទតែងថ្មីរបស់ខ្លួនមកដាក់លើទីផ្សារវិញម្តងដោយរំពឹងថានឹងចាប់ចិត្តពីអ្នកស្តាប់។  ហេង សុវណ្ណារិទ្ឋបានលើកឡើងថាការផ្តាច់ចេញពីផលិតកម្មងាកមកបង្កើតស្នាដៃខ្លួនឯងវិញជាការយល់ថាជារឿងថ្មីល្អព្រោះថានេះជាអារម្មណ៍មួយដែលលោកចង់បង្កើតឡើង។លោកថាពេលនេះលោកបានតាក់តែងស្នាដៃរបស់ខ្លួនផលិតជាបទចម្រៀងច្រៀងផ្ទាល់ខ្លួនជាមួយក្រុមការងារវិញម្តងក្រោយឈប់ច្រៀងឲ្យផលិតកម្មជាផ្លូវការមក។ លោករំពឹងថាស្នាដៃថ្មីនេះនឹងជួយលើកមុខមាត់ឲ្យផលិតផលថ្មីនៃទីផ្សារចម្រៀងមានភាពទាក់ទាញពីសំណាក់ទស្សនិកជនស្របពេលដែលខាងទូរទស្សន៍គេចង់ឲ្យលោកមានចម្រៀងផ្ទាល់ខ្លួនច្រើនពេលមកសម្តែងចុងអាទិត្យពិសេសនៅខាងម៉ាយធីវីនិងស៊ីធីអិន។ម្ល៉ោះហើយទើបលោកគិតថាជាជម្រើសល្អដែលលោកត្រូវតែធ្វើព្រោះលោកនឹងបានសម្រិតសម្រាំងបទល្អៗមកផលិតដើម្បីបានប្រជែងទីផ្សារ។ តារាដែលខំតែងបទថ្មីរូបនេះនិយាយទៀតថាលោកបានផលិតបទផ្ទាល់ខ្លួនមានចំណងជើងថា«សុំទោសបងធ្វើជាមនុស្សស្មោះមិនបាន»ហើយលោកសូមប្រកាសថានឹងមិនយកបទរបស់គេឬបទបរទេសមកកូពីថតច្រៀងឡើងវិញឡើងបើអាចលោកសុខចិត្តច្រៀងបទពីដើមមួយៗមកថតឡើងវិញល្អជាងដើម្បីបានជួយលើកកម្ពស់បទចាស់ៗជំនាន់ដើម។ ស្របពេលដែលសិល្បៈរបស់លោកមានការហក់ឡើងមានបណ្តាស្ថានីយ៍ទូរទស្សន៍នានាហៅសម្តែងទើបលោកប្រឹងរំលេចរូបភាពថ្មីៗទាំងបទផ្ទាល់ខ្លួននិងការហ្វឹកហាត់ក្បាច់រាំជាមួយក្រុមរាំឲ្យបានល្អផងដែរ។ដូចនេះសូមបងប្អូនទាំងអស់ជួយគាំទ្រស្នាដៃថ្មីដើម្បីជាទឹកចិត្តកម្លាំងចិត្តហើយរិះគន់កែលម្អដើម្បីបានរកចំនុចប្រសើរតទៅទៀត។
ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ១០:៤១ | ០ មតិ | ១៧៤ ដង

រាជធានីភ្នំពេញ៖  បន្ទាប់ពីបានដឹងថាកូនប្រុសរបស់ខ្លួនមានទោសធ្ងន់ក្រោយពីកាត់ក្តីនិងចោទប្រកាន់ជាឃាតកអ្នកនាងឃ្មឹបបានតាំងជំហរមុតមាំក្រោកឈដើម្បីមកចូលសិល្បៈ។ការគិតដល់ចំនុចនេះដោយសារតែអាចរកប្រាក់បានខ្លះស្របពេលនាងមានវិជ្ជាមួយនេះស្រាប់ដើម្បីបានលុយទុកទិញអង្ករឲកូនជាប់ទោសផងដែរ។ អ្នកនាងឃ្មឹបបានសន្យាសារជាថ្មីឡើងវិញម្តងទៀតថានាងនឹងតស៊ូពីបាតដៃទទេរឡើងវិញដើម្បីក្រសោបការងារសិល្បៈដូចជាចូលកំប្លែងនិងសម្តែងនានា។ការយល់សេចក្តីបែបនេះមកពីនាងឃើញកូននៅតុលាការមានការតក់ស្លត់និងមានអារម្មណ៍អាណិតកូនបើទៅឆ្ងាយទៀតមិនកើតមានតែយ៉ាប់ធ្លាក់ដុនដាបប៉ុណ្ណោះ។ អតីតតារាកំប្លែងធ្លាប់សាងស្នាដៃកំប្លែងយូរឆ្នាំកន្លងមកនាងឃ្មឹបបានឲ្យដឹងថានាងលែងទៅខេត្តបន្ទាយមានជ័យវិញហើយម្តងនេះនាងនឹងប្រើជីវិតម្តងទៀតតស៊ូជាមួយសិល្បៈលែងទៅជីកក្តាមខ្យងធ្វើស្រូបរាវខ្យហខ្ចៅទៀតហើយ។នាងមិនអាចដកថយឱបទុក្ខតទៅទៀតដូចពេលកន្លងមកឡើយនាងនិងព្យាយាមកវែកកឆ្នាំងឡើងវិញក្នុងសិល្បៈដើម្បីបានប្រាក់កម្រៃខ្លះជួយកូនទាំងមិនជាប់ឃុំនិងជាប់ទោស។ តារាដែលធ្លាប់ចែងចាំងបែរជាស្រអាប់ជីវិតរូបនេះបន្តថានាងសូមអរគុណដល់បងប្អូនទាំងអស់ដែលបានជួយលើកទឹកចិត្តអាណិតអាសូរនាងមានអំណោយជាច្រើនឧបត្ថម្ភដល់ដៃនាងក្រោយដឹងថានាងធ្លាក់ខ្លួនខ្វះខាតជីវភាពនេះជាមហាកម្លាំងចិត្តមួយដែលនាងកាន់តែរំភើបឃើញខ្មែរជួយខ្មែរ។លើសពីនេះអរគុណដល់បណ្តាសារព័ត៌មាននានាបានផ្សព្វផ្សាយជួយពាំនាំដំណឹងដើម្បីឲ្យគេដឹងហើយជួយនាងផងដែរ។មកភ្នំពេញលើកនេះនាងស្នាក់នៅផ្ទះបងស្រីបង្កើតនៅទួលសង្កែជាផ្ទះជួលដើម្បីចេញទៅសម្តែងរ៉ាប់រងជីវិតឡើងវិញក្នុងសិល្បៈ។រាល់អំណោយដែលបងប្អូនជួយនាងពេលនេះនិងថវិកានាងយកមួយផ្នែកផ្ញើទៅជួយលោកពូអ្នកមីងនៅខេត្តបន្ទាយមានជ័យព្រោះពួកគាត់អត់ហើយជាអ្នកជួយឲ្យកន្លែងស្នាក់នៅពេលនាងលំបាកគ្រាដែលពួកគាត់ទាំង២ចាស់ៗអស់ហើយ។នាងគ្មានអ្វីទេពេលនេះបានជួបកូនគ្នាជួបទោសធំមួយជីវិតមានតែពាក្យឲ្យកូនតស៊ូខំថែរក្សាខ្លួនហើយនាងតាំងជំហរមើលថែរកូនផ្សេងទៀតឲ្យល្អដែលនាងមិនត្រូវដកថយតទៅទៀតបានទោះជាលំបាកក៍ស៊ូទ្រាំ។ តាមរយៈការប្រកាសចូលសិល្បៈនេះក៍សូមអំពាវនាវដល់បណ្តាស្ថានីយ៍ទូរទស្សន៍ទាំងអស់អាចផ្តល់ឱកាសឲនាងឃ្មឹបបានសម្តែងឡើងវិញគួរតែទទួលយកដើម្បីបានបុណ្យកុសលទាំងអស់គ្នាគ្រាដែលនាងកំពុងលង់ទឹក។                            
ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ០៧:៤៨ | ០ មតិ | ១៣១ ដង

រាជាធានីភ្នំពេញ៖  ក្នុងពេលដែលកូនប្រុសនាយហុងដាក្លាយជាឃាតកសម្លាប់ប្រពន្ឋទី២នាយហុងដាអ្នកនាងឃ្មិបដែលទើបតែដឹងរឿងនិងធ្លាក់ខ្លួនស៊ីឈ្មួលគេកើបស្រូវបេះបន្លែនៅបន្ទាយមានជ័យហាក់សម្តែងការអាក់អន់ចិត្តចំពោះនាយហុងដាទៅវិញដែលជម្រះយកកូនទៅចិញ្ចឹមបែរជាមើលថែរមិនល្អរហូតផ្ទុះរឿងរ៉ាវក្លាយជាជនញៀនថ្នាំនិងជនអគតិប្រើកាយវិការសម្លាប់គេ។ អ្នកនាងរ៉េន សុធារីបានខំប្រមែប្រមូលកម្លាំងដើរខ្ចីលុយគេពីខេត្តបន្ទាយមានជ័យមកភ្នំពេញបាន៥០០បាតដើម្បីធ្វើជាសាហុយចាយវាយក្នុងក្រុងភ្នំពេញទៅមើលកូនប្រុសដែលក្លាយជាឃាតកបំផ្លាញជីវិតប្រពន្ឋទី២នាយហុងដាអតីតស្វាមីខ្លួនក្លាយជាផ្ទាំងរឿងធំបំផុតក្នុងសង្គមសិល្បៈនិងមហាជនក្នុងនិងក្រៅស្រុក។ អ្នកនាងឃ្មិបដែលពេលនេះកលាយជាស្ត្រីមេម៉ាយសារជាថ្មីក្រោយលែងប្តីទី២និងអះអាងថាមានកូនស្រីម្នាក់អាយុ២ឆ្នាំបានសារភាពនូវអាថ៌កំបាំងជាច្រើនក្រោយបាត់មុខពីសិល្បៈដើម្បីគេចចេញពីបណ្តាញសារព័ត៌មានមួយចំនួនវាយបកនូវរឿងអាស្រូវផ្សេងៗមកលើនាង។ នាងឃ្លិបដែលមានមុខជាំប្រែជាមនុស្សមើលមិនស្គាល់ខ្មៅស្បែកបានបង្ហាញការភ្ញាក់ផ្អើលក្រោយដឹងថាកូនប្រុសនាងក្លាយជារឿងធំសង្គមមិនឲ្យតម្លៃនាងថាកូនប្រុសនាងត្រូវបាននាយហុងដាអះអាងថាយកទៅចិញ្ចឹមមិនឲ្យនាងយកទៅចិញ្ចឹមឡើយតាំងពីលែងគ្នា។កូនប្រុសដែលក្លាយជាឃាតកនោះកាលពីតូចគឺរៀនពូកែនិងស្តាប់បង្គាប់ឪពុកម្តាយតែដល់បែកពីនាងរាប់ខែឆ្នាំបែរជាធ្លាក់ខ្លួនទៅជារឿងបែបនេះនាងពិតជាភ្ញាក់ផ្អើលមិននឹកស្មានឡើយ។ការត្រឡប់មកភ្នំពេញនេះគឺបំណងចង់មកមើលកូនប្រុសរបស់នាងដែលមានរឿងគ្រាដែលទើបតែដឹង។នាងនៅស្រុកបន្ទាយមានជ័យក៍ព្រោះតែមិនចង់នៅភ្នំពេញស្របពេលដែលនាងត្រូវគេចោទថាយកប្តីគេយកប្តីឯកឧត្តមឬប្តីនៅអាមេរិកទៅនៅទីនោះដែលធាតុពិតនាងទៅបន្ទាយមានជ័យនៅជាមួយលោកឪពុកជីវ៉ាន់ស៊ុយហើយបួនឆ្នាំក្រោយបានជ្រើសយកប្តីមួយទៀតកុំឲ្យគេថាយើងជាស្ត្រីនៅម្នាក់ឯងគេមើលងាយដោយមិនមែនផិតក្បត់ស្វាមីរត់ចោលនោះទេ។ នាងសារភាពទៀតថានាងលែងលះគ្នាផឹងរហូតខំដាច់ចិត្តឲ្យកូនទៅនៅជាមួយហុងដាដោយសារតែលោកហុងដាគាត់ញៀនល្បែងនិងស្រីព្រោះនាងបាននិយាយរួចហើយថាឲ្យខំរកលុយទិញដីធ្វើផ្ទះឬទិញផ្ទះទុកដើម្បីជ្រកកុំឲ្យជួលគេហើយស្រីមានៗទៅតែស៊ីហើយឲ្យលុយទៅតែបំណងនេះមិនបានសម្រេចនោះទេទើបនាងឈប់និយាយនិងលែងលះគ្នាតែម្តង។អតីតតារាកំប្លែងក្រុយនាយកុយរូបនេះលើកឡើងទៀតថាខ្លួនបានមកភ្នំពេញច្រៀងផងទៅមើលលោកឪពុកឈឺផងនៅពេទ្យកេតុមាលារហូតទាល់តែគាត់លាចាកនាងបានទៅនៅបន្ទាយមានជ័យវិញសុខចិត្តទៅធ្វើស្រែបេះបន្លែលក់រាវខ្យងខ្ចៅដើម្បីបិទរឿងរ៉ាវមិនឲ្យគេដឹងឡើយ។យ៉ាងណាមិញនាងមានបំណងចង់មកជួបកូននៅក្នុងពន្ឋាគារចង់ផ្តាំពាក្យពេចន៍ល្អៗខ្លះដល់កូនដើម្បីធ្វើជាមនុស្សតាំងចិត្តជាកុសលកុំគិតច្រើនដឹងខុសត្រូវកែ។ តារាកំប្លែងអភ័ព្ទនេះបានលើកដៃអំពាវនាវដល់មហាជនសម្តេចឯកឧត្តមមួយចំនួនមេត្តាជួយដល់រូបនាងនិងលោកពូរបស់នាងនិងម្តាយមីងនាងនៅបន្ទាយមានជ័យដែលក្រនៅខ្ទមគ្មានភ្លើងអគ្គិសនីប្រើនោះទេមានតែពិលតូចមួយប៉ុណ្ណោះ។យ៉ាងណាគេនៅមិនទាន់ដឹងថានាងហុងដាមានប្រតិកម្មបែបណានោះទេជុំវិញរឿងដែលនាងឃ្មិបបានបរិយាយរឿងពាក់ព័ន្ឋនិងស្នេហាអតីតកាលនិងរំលឹករឿងអតីតកាលនាពេលនេះគ្រាដែលលោកកំពុងតែខូចចិត្តប្រពន្ឋក្រោយចាកចេញគ្មានវិលវិញនិងកំពុងធ្វើបុណ្យ៧ថ្ងៃ។                         
ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ០៩:៥២ | ០ មតិ | ២២០ ដង

រាជធានីភ្នំពេញ៖  ដើម្បីកិច្ចការដែលយល់ថាមានសភាពសំខាន់និងហ្មត់ចត់ទុកជាស្នាដៃតារាចម្រៀងយូរឆ្នាំនៅតែមានឈ្មោះអ្នកនាងសួន ចន្ថាសុខចិត្តចោលកិច្ចការមួយចំនួននៅអាមេរិកទុកមួយអន្លើគ្រាដែលកម្មវិធី«ចង់ក្លាយជាតារា»ដែលអ្នកស្រីសួន ចន្ថាជាគណៈមេប្រយោគកុំទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន។ បើទោះបីជាអ្នកស្រីសួន ចន្ថាកំពុងតែមានវត្តមានដាក់ពិន្ទុលើទឹកដមសំឡេងដល់បេក្ខជនប្រឡងចម្រៀងនៅកម្មវិធី«ចង់ក្លាយជាតារា»របស់ទូរទស្សន៍អប្សរាក៍អ្នកនាងកំពុងតែបោះបង់ឱកាសចេញទៅបំពេញការងារនៅអាមេរិកក្នុងនាមជាអ្នកសិល្បៈតាមសំណូមពរបងប្អូនខ្មែរនៅទីនោះ។យ៉ាងណាមិញអ្នកស្រីសួន ចន្ថាហាក់យកចិត្តទុកដាក់ក្នុងការដាក់ពិន្ទុប្រឡងចម្រៀងក្នុងទូរទស្សន៍អប្សរាដោយការប្រយ័ត្នខ្ពស់ដើម្បីចម្រាញ់យកអ្នកមានសំឡេងល្អនិងសមត្ថភាពគ្រាដែលតួនាទីគណៈកម្មាការមេប្រយោគកំពុងតែមានការគាំទ្រ។     អ្នកស្រី សួន ចន្ថាបានគូសបញ្ជាក់ឲ្យដឹងថាអ្នកស្រីសូមអរគុណដល់បណ្តាទស្សនិកជនទាំងក្នុងនិងក្រៅស្រុកដែលបានជួយគាំទ្រការងាររបស់អ្នកស្រីក្នុងការបំពេញតួនាទីក្នុងនាមជាគណៈកម្មាការដាក់ពិន្ទុប្រឡងចម្រៀងកន្លងមកនៅក្នុងស្ថានីយ៍ទូរទស្សន៍អប្សរាតាំងពីកម្មវិធីប្រឡងចមរៀង«ផ្កាយរៈក្នុងសួន»រហូតមកទល់ពេលនេះហើយនេះក៍ជាការផ្តល់កិត្តិយសដល់អ្នកស្រីពីសំណាក់ទូរទស្សន៍អប្សរាផងដែរ។អ្នកស្រីគ្មានអ្វីក្រៅតែការព្យាយាមជាបន្តទៀតដាក់ការវិនិច្ឆ័យឲ្យបានល្អក្នុងនាមជាមេប្រយោគប្រឡងចម្រៀងគ្រាដែលកម្មវិធីថ្មី«ចង់ក្លាយជាតារា»របស់ទូរទស្សន៍អប្សរាទើបបង្កើតថ្មីនេះសុទ្ឋតែមានបេក្ខជនល្អៗនិងប្អូនៗក្មួយៗចូលចិត្តនិងមកដាក់ពាក្យគួរឲ្យភ្ញាក់ផ្អើលផងដែរ។ ដោយទឹកចិត្តស្រឡាញ់ការងារជាគណៈមេប្រយោគនេះហើយអ្នកស្រីមិនបានទៅអាមេរិកតាមសំណូមពរបងប្អូនយើងរស់នៅនាយសមុទ្រនោះទេព្រោះថាមិនចង់ចោលការងារនៅអប្សរាបានពិសេសការប្រឡងនេះអ្នកស្រីត្រូវតែនៅមើលការងារនេះឲ្យល្អជាមួយគណៈមេប្រយោគដ៍ទៃទៀតផងដែរ។ចំពោះគម្រោងទៅអាមេរិកក៍គ្មានអ្វីក្រៅពីការងារដែលបងប្អូនខ្មែរនៅទីនោះពឹងឲ្យជួយធ្វើជាមេប្រយោគប្រឡងចម្រៀងក្នុងការប្រឡងចម្រៀងនៅទីនោះដែលគេបានរៀបចំឡើង។ដំណឹងនេះអ្នកស្រីត្រេកអរនៅពេលដែលអ្នកក្រៅប្រទេសផ្តល់តម្លៃបែបនេះនិងសោកស្តាយដែលមិនអាចបំពេញការងារជូនភ្លាមៗស្របពេលដែលការងារនៅអប្សរាទើបតែមកដល់គឺមិនអាចទៅបានគ្រាដែលគេឲ្យតម្លៃថាអ្នកស្រីដាក់ពិន្ទុប្រឡងចម្រៀងសមល្អនិងលេចធ្លោល្អ។ទៅបីជាយ៉ាងណាអ្នកស្រីនៅតែទទួលយកសំណើរនេះជាបន្តទៀតដើម្បីបានធ្វើជាមេប្រយោគនៅអាមេរិកក្នុងការដាក់ពិន្ទុក្រោយការងារនៅក្នុងស្រុកស្បើយព្រោះពេលនេះមមាញឹកទាំងការច្រៀងក្នុងកម្មវិធីមង្គលការជប់លៀងការឡើងសម្តែងតាមស្ថានីយ៍ទូរទស្សន៍ការច្រៀងតាមខេត្តផងដែរ។ អ្នកស្រីបន្ថែមទៀតថាសម្រាប់កម្មវិធីប្រឡើងចម្រៀ«ចង់ក្លាយជាតារា»ក្រៅពីអ្នកស្រីជាគណៈមេប្រយោគគឺមានគណៈកម្មាការផ្សេងៗទៀតសុទ្ឋតែជាអ្នកជំនាញដូចជាឌីជណាណា លោកឌីជេប៊ុមប៊ុយ លោកសុភេនអ្នករៀបចំកម្មវិធី ព្រមទាំងកញ្ញានៅ សូនីតានិងលោករ៉ាស៊ីជាពិធីករដំណើរការកម្មវិធី។ចំណែកការប្រឡងចម្រៀងវិញគឺពិសេសជាងមុនៗវិញ្ញាសាគឺរិតតែពិបាកសម្រាប់ចម្រាញ់យកបេក្ខជនល្អឆ្លាតពូកែនិងមានទឹកដមសំឡេងពិរោះសមជាការឲ្យពិន្ទុនិងមហាជនឲ្យតម្លៃ។
ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១៣:១៤ | ០ មតិ | ៥១៥ ដង

រាជធានីភ្នំពេញ៖  តារាសម្តែងអ្នកនាងពេជ្រ ខេនឌីបានប្រែមុខមាត់ថ្មីបន្តបន្ទាប់ក្រោយបានស្វាមីមានទ្រព្យស្តុករហូតបង្កើតមុខជំនួញបន្តគ្នាពីមួយទៅមួយ។ថ្មីៗនេះនាងបានបោះទុនរាប់សិបម៉ឺនដុល្លារបើភោជនីយដ្ឋានធំមួយមានឈ្មោះថា«ភោជនីយដ្ឋានគុនល្បុកត្តោក្លិប»នៅទីរួមខេត្តសៀមរាបកាលពីចុងសប្តាហ៍មុនក្រោមរួបភាពគគ្រឹកគ្រែងពីសំណាក់ថ្នាក់ដឹកនាំខេត្តនិងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ ទីតាំងភោជនីយដ្ឋាន«គុនល្បុកត្តោក្លិប»ស្ថិតនៅភូមិបឹងកន្សែង ឃុំថ្វាយដង្គំ ខេត្តសៀមរាបបើមកតាមផ្លូវព្រះអង្គចេកព្រះអង្គចមទៅព្រលានយន្តហោះបត់ចូលច្រកជាប់អេស៊ីលីដា។អ្នកនាងពេជ្រ ខេនឌីបានថ្លែងឲ្យដឹងក្នុងថ្ងៃបើសម្ពោធហាងថ្មីទីតាំងធំទូលាយនេះថាដោយសារតែចិត្តស្រឡាញ់ក្បាច់គុនល្បុកត្តោខ្មែរនាងបានសម្រេចចិត្តបើកជាភោជនីយដ្ឋានមួយនេះមានឈ្មោះថា«គុនល្បុកត្តោក្លិប»ដែលមានសម្តែងក្បាច់គុនល្បកត្តោផងដែរ។នាងថានេះជាភោជនីយដ្ឋានដ៍ថ្មីសន្លាងមួយនៅខេត្តសៀមរាបព្រោះនៅតំបន់នេះអត់មានហាងណារំលេចសកម្មភាពបង្ហាញក្បាច់គុនល្បុក្កតោឲ្យភ្ញៀវទស្សនាអមជាមួយមួយតន្ត្រីឡើយ។ហាងនាងគោលដៅចង់លើកស្ទួយវិស័យគុនល្បុក្កតោនិងចង់ឲ្យបងប្អូនកីឡាករទាំងអស់មានការងារធ្វើតាមរយៈការបំពេញកិច្ចការងារនៅហាងនាងដោយមិនរំពឹងលើកម្មវិធីប្រកួតនានាឡើយ។ ក្នុងទីតាំងនាងមានសម្តែងក្បាច់គុនល្បុកត្តោរៀងរាល់ថ្ងៃសុក្រនិងសៅរ៍វេលាម៉ោង៧យប់ហើយនាងនិងក្រុមការងារគ្រោងរៀបចំការប្រកួយយកពានរង្វាន់និងរកអ្នកខ្លាំងដើម្បីទៅចូលរួមប្រកួយលក្ខណៈស៊ីហ្គេមឆ្នាំ២០២០ខាងមុខដែលកម្ពុជាជាម្ចាស់ផ្ទះ។ជាមួយនិងដើមទុនក្បែរ៣០ម៉ឺនដុល្លារពេជ្រ ខេនឌីបានលើកឡើងទៀតថានាងរំពឹងថាភ្ញៀវបរទេសនិងភ្ញៀវជាតិអាចមកជួយគាំទ្រភោជនីយដ្ឋានរបស់នាងដែលក្រៅពីការប្រគំតន្ត្រីស្តាប់ចម្រៀងគ្រប់ចង្វាក់និងអាហារឆ្ងាញ់ៗបែបខ្មែរក៍មានការមសម្តែងគុនល្បុកត្តោខ្មែរយើងផងដែរ។លើសពីនេះសម្រាប់ប្អូនៗដែលក្រីក្រអាចមកចុះឈ្មោះចូលរៀនល្បុកត្តោខ្មែរនៅហាងនាងបានដោយគ្រាន់តែបញ្ជាក់លិខិតជាអ្នកក្រីក្រពីមេភូមិនិងសង្កាត់គឺយើងទទួលហើយសម្រាប់អ្នកមានលទ្ឋភាពខ្លះយើងបង្ហាត់យក១ខែ១០ដុល្លារ។ ទាក់ទិននិងជីវិតសិល្បៈនាងមិនដែលគិតថាបោះបង់ចោលនោះទេព្រោះនាងបានកសា  ងស្នាដៃការងារសិល្បៈនេះយូរឆ្នាំមកហើយតាំងពីថតខារ៉ាអូខេឲ្យផលិតកម្មរៃមាសតោមា សយូរហើយ។ដូចនេះនាងមិនអាចបោះចោលដោយស្រួលនោះទេទោះជានាងមមាញឹកជាមួយអាជីពជំនួញពេញដៃក៍ដោយនៅតែឆ្លៀតចូលមកអុកឡុកសិល្បៈដូចពីមុន។ការរ ក្សាតំណែងជាតួសម្តែងនាងចង់ក្តាប់ការងារតែផ្នែកមួយចំនួនប៉ុណ្ណោះមិនពេញដៃឡើយដូ ចជាគ្រាន់តែថតជាខារ៉ាអូខេខ្លីៗស្ពតអប់រំបើជារឿងលក្ខណៈដុំនិងភាគគឺមិនទាន់អាចថតបានដែរព្រោះចំណាយច្រើនលើពេលវេលាគ្រាន់តែការងារខារ៉ាអូខេនាងឆ្លៀតចូលរួមបាន។                                                 
ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១២:៥៧ | ០ មតិ | ១៥៣ ដង

-​ ប្តីអើយលោកប្តីសែនល្អ  លោកប្តីបរវរ  លោកប្តីសង្ហា។ - ស្លៀកពាក់តានុយធ្វើការ  តាំងខ្លួនអស្ចារ្យ   គ្មាននណាផ្ទឹម។ - ចេញទៅទាំងព្រឹកព្រលឹម   ព្រលប់សឹមរឹម   រេរាបង្អង់។ - ចេញពីផ្ទះមិនរេរង៉   ដូចមិនសូវចង់   ត្រលប់ចូលលផ្ទះ។ - ការងាររវល់ខ្លាំងណាស់   បើមិនរូរះ    ខ្លាចធ្វើមិនហើយ។ - ឱ! អូនព្រលឹងបងអើយ  ប្តីមិនចោលឡើយ   កូននិងប្រពន្ធ។ - អូនជាស្រីត្រូវចេះអត់ធន់   សំដីទន់ភ្លន់   ពេលប្តីត្រលប់។  -ទោះមកវិញនៅកណ្តាលយប់  ត្រូវរៀបសព្វគ្រប់  ចាំទទួលប្តី។ - ខឹងក្តៅពីណាកុំទាន់ស្តី   ​ចាំពីរបីថ្ងៃ   សឹមលៃលកម្តង។ - អូនចាំទុកធ្វើតាមនួនល្អង  ​ មិនអោយរំលង   រក្សាគ្រួសារ។ - ទោះការងារនឿយហត់យ៉ាងណា  រក្សាឥរិយា  ក្នុងនាមជាស្រី។ - អូនរៀបអោយគាប់ប្រពៃ   ចេះលកចេះលៃ  រៀបចំដាក់ទុក។ - ទោះខឹងមិនដែលមូរមុខ   ដើម្បីក្តីសុខ ​ នៅក្នុងគ្រួសារ។ - ទោះមានមិនមានក្តីណា   អោយតែគ្រួសារ  ​ មានសុភមង្គល។ - តែបែរជាប្រុសនិមល   បងមិនដែលយល់   ​ពីតំលៃអូន។ - ឆ្មិចឆ្មក់ដើរលេងភ្លេចកូន   ភ្លេចគ្រាលំបាកលូន ​ ជាមួយកល្យាណ។ - តាំងឯងធ្វើរឹកក្លាហាន​  មិនបានប៉ុន្មាន  លួចលាក់មានស្រី។ - ពាក្យគ្រោធពាក្យគ្រាតស្រដី  លែងពិរោះស្តី  សំដីឡប់ឡែ។ - ថាប្រពន្ធដូចពពែ  ចងទុកក្រោមគ្រែ   អោយនៅយាមផ្ទះ។ - ការងារស្អីក៏មិនចេះ   ការងារជូតជ្រះ  សំអាតតិចតួច។ - គ្រាន់តែមើលថែកូនតូច   រែកទឹកប្តីងូត  កាប់អុសដាំស្លរ។ - ការងារឯងស្អីក៏មិនល្អ  សូម្បីដាំស្លរ  ​ អញស៊ីមិនកើត។ - មើលមុខដូចអត់កំនើត  មិនស្អាតល្អឆើត   មុខអ័ព្វរាសី។ - ប្រពន្ធគេលើកមុខស្វាមី   ឯងវិញចង្រៃ ​  នាំរាសីដាក់។ - ក្នងផ្ទះមានម៉ាស៊ីនត្រជាក់  តែក្តៅខ្លាំងណាស់  អញមិនចង់ចូល។ - មើលមុខដូចជារែកទូល  ភ្នំមួយទាំងមូល  តែសាច់ការគ្មាន។ - ពាក្យល្អល្អូកល្អឺនលែងមាន  ដល់ពេលស្រេកឃ្លាន  ទៅរកខាងក្រៅ។ - ឱ!! ប្តីអើយប្តីឆោមឆ្លៅ  មើលសចេញខ្មៅ  ផ្ទះនៅលែងកើត។ - លង់នឹងភ្លើងពណ៏ល្អឆើត   ភ្លេចគិតកំនើត   ថាខ្លួននរណា។ - ពេលខ្លាំងតាំងខ្លួនសង្ហារ    ដល់ធ្លាក់កាយា ​ ស្រែកថាខុសអី។ - ឱលោកអើយ!! អើយលោកប្តី   ដល់ពេលមានភ័យ  ហាស្តីលែងចេញ។ - ធ្វើមុខដូចពពែវិញ    តែអូនកុំដេញ   បងចេញពីផ្ទះ។ - កូនយើងនៅតូចៗណាស់   អូនកុំចង់ឈ្នះ   អាណិតតែកូន។ - លោកនេះបើរស់គ្មានអូន ​  ជីវិតស្ទើសូន្យ  សង្ខាហើយស្រី។ - ឆ្នេះបុរសលើផែនដី   ​ សូមចិត្តប្រណី  ​  ជាបុរសល្អ។ - ជាគំរូដ៏បរវ    ទឹកចិត្តស្មោះស   ​ ​ចំពោះភរិយា។ - ខុសត្រូវពិភាក្សាគ្នា ​​​  ឈ្នះពាក្យនិន្ទា   បរិហាពីក្រៅ។ - កុំធ្វើខ្លួនជាមនុស្សខ្លៅ  ​ ចេះដឹងខុសត្រូវ   ​​​​ ត្រូវផៅនិន្ទា។ - ដាក់ក្នុងចិត្តអោយបានគ្រប់គ្នា  ​ គ្រប់រូបជន្នា  ​នឹងបានថ្កុំថ្កើន។ - មានយសមានឈ្មោះល្បីល្បើង  ក្នុងខ្លួននៃយើង   ត្រូវមានវិន័យ។ - អនុវត្តអោយបានរាល់ថ្ងៃ    ​ដើម្បីសេរី    ​សុភមង្គល។ - សូមជូនពរអោយកើតដល់ ​ កុំបីសេសសល់   គ្រប់ក្រុមគ្រួសារ។ - ទៅដល់បងប្អូនខេមរា   លោកជំទាវឩកញា  នាមុឺនមន្រ្តី។ - សូមទទួលបានពរជ័យ   សូមកើតកុំបី   ឃ្លាតចន្លោះឡើយ៕   និពន្ធដោយ   អ្នកស្រី យន់ រ៉ាន្នី
ថ្ងៃសៅរ៍ ទី១៣ ឧសភា ២០១៧, ១៤:៣៨ | ០ មតិ | ១៣០ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩