MENU
សិល្បៈនិងកំសាន្ត
រាជធានីភ្នំពេញ៖  គ្រាន់តែដឹងថាលោកតាហ្វុយស្សូដែលរងជំងឺមហាឃនជាច្រើនបានសម្តែងការអាណិតគាត់ខ្លះជួយឧបត្ថម្ភដើម្បីបានដោះស្រាយ។យ៉ាងណាពេលនេះទំនងលោកតាយ៉ាប់យឺនផ្នែកលុយកាក់ព្យាបាលហើយទើបបានជាសុខៗប្រកាសលក់ផ្ទះយ៉ាងតក់ក្រហល់បែបនេះ។ ក្នុងគណនីហ្វេសប៊ុកឈ្មោះ Sou Savang ដែលជាឈ្មោះពិតរបស់តារាកំប្លែងជើងចាស់នេះបានបង្ហោះសារនៅលើបណ្ដាញសង្គមយក្សនេះអំពីព័ត៌មានលម្អិតក្នុងការលក់ផ្ទះ។ ហើយមានគណនីជាច្រើនបានចូលឆ្លងឆ្លើយ Comment នៅលើសារមួយនោះ ទាក់ពីមូលហេតុនៃការប្រកាសលក់ផ្ទះលោក ដោយលោកបានឆ្លើយតបថាគឺដោយសារត្រូវការព្យាបាលជំងឺបន្ត។ តារាកំប្លែងជើងចាស់ ដែលឆ្លៀតចិញ្ចឹមក្មេងកំព្រាក្រីក្រជាច្រើននាក់ ហើយមួយរយៈនេះបានឈឺជាទម្ងន់សម្រាកព្យាបាលនៅផ្ទះអស់ជាច្រើនថ្ងៃ ។ យ៉ាងណាអាការៈធ្វើទុក្ខកាន់តែខ្លាំងតារាកំប្លែង លោកតា ពុយហ្សូ បាននិងកំពុងសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារជំងឺថ្លើមធ្ងន់ធ្ងរ ។ នេះបើតាមភរិយាលោកតាបានប្រាប់ ។ លោកតាមិនត្រឹមឈឺជំងឺថ្លើមទេ សូម្បីតែផ្នែកក្បាលជង្គង់ ក៏មានសភាពខ្សោយទៅៗដើរលេងចង់បានប្រើថ្នាំជំនួយរហូតមក ។ លោកតាបានឈឺរយៈពេលយូរខែមកហើយ និងអាណិតក្មេងៗ ដែលត្រូវរស់នៅមណ្ឌលផងចាយវាយផង បើមួយថ្ងៃហោចណាស់ចំណាយម្ភៃម៉ឺនរៀល លើម្ហូបអាហារ និងថ្លៃរៀន។ បើពេលនេះ ឈឺធ្ងន់នៅសម្រាកក្នុងពេទ្យទៅហើយ តើក្មេងៗទៅជាយ៉ាងណា។                       
ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ១០:២៤ | ០ មតិ | ១២២ ដង

រាជធានីភ្នំពេញ៖  តារាចម្រៀងយូរឆ្នាំនៅតែជាប់ឈ្មោះជាមួយតារាចម្រៀងរបស់មហាជនដដែល។ដោយសារតែយល់ថាខ្លួននៅមានការគាំទ្រខ្លាំងពីសំណាក់បងប្អូនលោកសាន ផានិតបានរៀបចំយុទ្ឋវិធីថ្មីដោយយកបទដែលធ្លាប់ល្បីរបស់ខ្លួនមកប្រែសម្រួលឡើងវិញទាញទីផ្សារម្តងទៀតជាមួយជំនឿខ្ពស់នៃការចាប់អារម្មណ៍។ ចម្រៀងលោក សាន ផានិត ត្រៀមនឹងបទចម្រៀងល្បីក្នុងទសវត្ស ៩០គឺបទ "ទូរសព្ទប្រាប់ផង" មកច្រៀងឡើងវិញជាថ្មីម្ដងទៀត។ ការយកបទនេះមកច្រៀងជាថ្មីបន្ទាប់ពីបទ "ជាប់រវល់" ដែលជាបទចាស់ និងច្រៀងឡើងវិញទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន ហើយការធ្វើដូចននេះខណៈទីផ្សារចម្រៀងរបស់លោកកំពុងទទួលបានការគាំទ្រច្រើនឡើងវិញ។ លោកបានបញ្ជាក់ថា "នេះជាការស្នើសុំរបស់អ្នកគាំទ្រខ្ញុំចំពោះបទចម្រៀងនេះ ហើយបទល្បីក្នុងទសវត្សទី៩០ហ្នឹង នឹងចេញជា MV ក្នុងពេលឆាប់"។ តារាចម្រៀងរូបនេះ បានបង្ហាញក្ដីសប្បាយរីករាយនៅពេលទីផ្សារចម្រៀងទទួលការចាប់អារម្មណ៍ឡើងវិញ ទាំងមិននឹកស្មានដល់។ ជាពិសេសបទដែលលោកយកមកច្រៀង និងធ្វើឡើងវិញដូចជាបទ "ជាប់រវល់” ជាដើម។ ទន្ទឹមនឹងការសបប្បាយរីករាយនឹងទីផ្សារចម្រៀងត្រឡប់មកវិញ តារាចម្រៀងធ្លាប់សាងឈ្មោះល្បីលោក សាន ផានិត កំពុងរៀបចំចម្រៀងថ្មីៗជាច្រើនទៀត ដែលលោកជឿជាក់ថា នឹងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ ក្នុងនោះមានដូចជា "ភ្លេងការ" និងបទ "ទូរសព្ទប្រាប់ផង" ដែលលោកយកមកច្រៀងឡើងវិញដូចគ្នា។ លោក សាន ផានិត បន្តថា ក្រៅតែពីបទចម្រៀងទាំង២បទនេះ ដែលត្រៀមចេញលក់លើទីផ្សារក្នុងពេលដ៏ខ្លីខាងមុខ លោកកំពុងតែត្រៀមរៀបចំស្ទិលថ្មីជាច្រើនទៀតក្នុងន័យវាយលុកទីផ្សារចម្រៀងនាពេលខាងមុខ។ តារាចម្រៀងលោក សាន ផានិត គឺជាអតីតតារាចម្រៀងល្បីឈ្មោះក្នុងអំឡុងទសវត្ស៩០ ដែលបទចម្រៀងជាច្រើនរបស់លោកទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រទាំងទីក្រុង និងជនបទ តួយ៉ាងដូចជាបទ ជាប់រវល់ និងបទ ទូរសព្ទប្រាប់ផង ដែលលោកយកមកច្រៀងឡើងវិញនាពេលបច្ចុប្បន្ន។ យ៉ាងណាក៏ការស្ងប់ស្ងាត់ទីផ្សារចម្រៀងជិត ២០ឆ្នាំកន្លងមក តារាចម្រៀងរូបនេះប្រកាសវិលត្រឡប់មកវិញ ដោយលោកនៅតែគិតថាទីផ្សារចម្រៀងនៅតែមានភាពដូចដើមវិញ៕
ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ០៩:០០ | ០ មតិ | ៧១ ដង

រាជធានីភ្នំពេញ៖  រហូតមកទល់ពេលនេះស្នេហាត្រីកោណរបស់ឈិន សុធារីសុវណ្ណ មករានិងភាគីទីបីបានពុះកញ្ជ្រោលឡើងផ្អើលអ្នកតាមដានមិនទាន់ចប់ទេ។ក្រោយពីស្ងប់ការវាយប្រហារពាក្យសំដីដឺដងគ្រាមួយប្រាវមកពេលនេះឈិន សុធារីបានចេគសារដិះដៀលគូស្នេហ៍ថ្មីរបស់សុវណ្ណ មករាមួយប្រាវទៀតហើយ។ ទោះយ៉ាងណាយើងងមិនធ្វើការអធ្ថាធិប្បាយលើសពីនេះឡើយនោះផ្ទៃក្នុងគ្រួសារតារាទាំង២។ខាងក្រោមជាពាក្យពេចន៍របស់សុធារីរៀបរាប់យ៉ាងច្រើន ឃើញគេមិនមាត់ៗគិតថាគេល្ងង់មែននាង?នាងធ្វើអីក៏យើងដឹងដែរ។ នាងហ៊ានបង្ហោះចេញមុខមាត់ចង់បញ្ចាក់ប្រាប់គេឯងថានាងជាស្រីកំណាន់ រឺប្រពន្ធចុង រឺមួយជាសាហាវរបស់ប្តីគេមែនទេ?ខ្លាចគេមិនដឹងថានាងជាស្រីយកប្តីគេមែនទេនាង?ស្រីដូចនាងល្អណាស់ល្អដល់ថ្នាក់ប្រុសសុំធ្វើជាសង្សាររឺដេកជាមួយនាងយល់ព្រមគ្រប់ពេល  ចំនុចណានាងថានាងជាស្រីល្អ?រឺគ្មានកំហុសចូលនៅក្នុងជីវិតគ្រួសាររបស់គេ?នាងល្អឯងជួយពន្យល់ខ្ញុំបន្តិច?!ហើយអោយប្រុសនាងតេមកគំរាមខ្ញុំទៀតថានាងជាប្រពន្ធមករា?កុំអោយខ្ញុំតេទៅរំខាននាងឯងទៀត?នាងប៉ះខ្ញុំប្រហែលជាចប់ហើយនាង.នាងខ្លាំដៃដាក់យើងព្រោះតែខាងប្រុសបើកដៃអោយនាង ហើយខាងប្រុសក៏មិនដឹងថានាងពិលពុលដាក់ខ្ញុំដល់ម្លឹងដែរអោយតែគេសួរនាងនិងឆ្លើយថាមិនដឹងអីទេហើយខាងប្រុសជឿនាងរហូត!តែខ្ញុំមិនខ្វល់បើនាងប៉ះពាល់យើង យើងក៏មិនទុកមុខអោយដែរ!ទាំងខ្ញុំកំពុងមានទុក្ខធំហើយជួបរឿងមិនគួរជួបនិងរឿងរ៉ាវអយុត្តិធម៍សំរាប់ជីវិតរបស់ខ្ញុំយើងមិនទាន់រករឿងនាងផង ឥលូវនាងបានចិត្តអាងប្រុសស្រលាញ់នាងខ្លាំង?នាងឯងមកចេញមុខមាត់ស្អីនៅពេលនេះ?ហើយនាងនិយាយអ្វីក៏គេជឿព្រោះតែពេលនេះខាងប្រុសកំពុងងប់ងល់ស្រលាញ់នាងឯងខ្លាំងនាងបានចិត្ត នាងហ៊ានមើលងាយយើងជាប្រពន្ធ! កុំអោយខ្ញុំដល់ក ណានាង មិនយូរទេយើងនិងបង្ហាញមុខមាត់ពិតរបស់នាងហើយ! ធ្វើអីក៏ធ្វើទៅនាងបានស្រួលហើយនាងតែសូមកុំអោយតែប៉ះពាល់ខ្ញុំទៅបានហើយ។ នាងរៀបការជាមួយនិងលោកសុវណ្ណមករាពេលណាបាននាងថាលោកមករាជាប្តីនាងពេញៗមាត់?.ពេលខ្ញុំសួរនាង នាងនិយាយថាមករាប្រាប់ថាស្រលាញ់នាងទុកដូចប្រពន្ឋ ខ្ញុំចាប់នាងបានដំបូង នាងហ៊ានស្បថអោយធរណីស្រូបនិងអោយងាប់មួយពូជនាង? បើនាងបានយកប្តីរបស់យើង.បានអីនាងខ្លាចស្បថព្រោះម៉ែឪគ្រួសារនាងកាត់កាលនាងចោលព្រោះតែនាងធ្វើចរិកធូរថ្លៃដល់ថ្នាក់គេទទួលយកលែងបានហើយដើរប្រាប់គេឯងថានាងរត់ចេញពីផ្ទះព្រោះចង់រកប្រាក់ដោយខ្លួនឯងតាមពិតគ្រួសារដេញចេញសោះព្រោះនាងខូចពេកប្រដៅមិនបានលែងស្តាប់ម៉ែឪបងប្អូនហើយ។ មិនមែនទេព្រោះតែចរិកនិងឈាមថោកសូម្បីមានសង្សារពីរបីប្រុសដេកជាមួយរាប់ភ្លេចក៏គេមិនយកនាងជាប្រពន្ធផងព្រោះចរិកនាងធូរថ្លៃពេក។តែបើលោកមករាទ្រាំនិងនាងបានចាត់ទុកថានាងមហាអស្ចារ្យ ជាងប្រុសមុនៗរបស់នាងហើយ.ទោះក្នុងករណីបែបណាក៏ដោយតើនាងជាស្រីល្អរឺកូនល្អក្នុងគ្រួសារនាងដែររឺទេ?ចូលដល់ប្តីខ្ញុំនិយាយសួរនាងចុះឡើងៗនាងសារភាពថាបានទាក់ទងគ្នានិងបានដេកជាមួយនិងគ្នាមែន ចឹងហេតុអីនាងហ៊ានស្បថបំពាន?នាងភ្លេចស្បថហ៊ានបំពានប៉ុណ្ណឹងទៅហើយ!ចុះមានរឿងអីដែលនាងមិនហ៊ានធ្វើទៅលើប្រពន្ធដើមគេ?និងមិនហ៊ាននិយាយពីក្រោយខ្នងប្រពន្ធដើមគេ!ខាងប្រុសរឹតតែមិនជឿព្រោះភាពពុតនិងមាយាកលល្បិចរបស់នាងធ្វើអោយគេអាណិតធ្វើស្លូតបូតមុខប្រុសៗតែក្រោយខ្នងពិលពុល.សំរាប់ខ្ញុំជាប្រពន្ធសំដីស្តីហាចោលហើយចោលមិនគុំគួន។ នាងថាបានដេកតែមួយដងទេ!នាងនិយានាងមិនខ្លាចយើង យើងក៏មិនអោយនាងខ្លាចខ្ញុំដែរតែខ្ញុំចង់អោយនាងដឹងថា អ្វីគឺជាអ្វី  ហើយយើងក៏មិនទុកមុខអោយនាងដែរ.! សូមជំរាបទុកជាមុន ចាំទុកនាងYa baby profile Facebook របស់នាងចោមច័ន្ទ. ហៅរាជនីតារាម៉ូដែល ហៅរាជនីផ្នែកពូកកែយករិកពារ យកប្តីគេ អោយភ្នែក ភ្នែកមាន់ព្រៃឃើញប្រុសមិនបានអោយតែទាក់បានគេស្រលាញ់ខ្លួនគឺសប្បាយចិត្តហើយ។ដំបូងថាទាក់ត្រឹមកូនចៅក្នុងផលិតកម្មទេ តែចៃដន្យ ស្ទូចបានត្រីធំ បានចិត្តប៉ាដោយ។                                      
ថ្ងៃព្រហស្បតិ៍ ទី២៥ ឧសភា ២០១៧, ០៨:០២ | ០ មតិ | ១៣០ ដង

រាជធានីភ្នំពេញ៖​  ស្របពេលដែលកិច្ចការសិល្បៈកំពុងតែសន្ទុះមានខ្លាំងឡើងកញ្ញាដួង ម៉ានិច្ចហាក់មានសភាពឡើងទីផ្សារនៅក្រៅស្រុកជាបន្តបន្ទាប់ដោយសារតែនាងត្រូវបានគេអញ្ជើញទៅសម្តែងនៅក្រៅប្រទេសពីរបីប្រទេសបន្តគ្នាគួរឲ្យចាប់អារម្មណ៍ផងដែរ។ ស្រីស្អាតដួង ម៉ានិច្ចដែលនិយមការតុបតែងកាយបែបឆើតឆាយដែលមមាញឹកនិងការសម្តែងតាមបណ្តាខ្សែភាពយន្តនានាទាំងដុំនិងភាគនាងកំពុងតែត្រូវចាកចេញសម្តែងនៅបណ្តាប្រទេសមួយចំនួនដែលនេះត្រូវបានតារាយេរៗម្នាក់នេះសប្បាយចិត្តក្នុងពេលជំហ៊ានសិល្បៈនាងកាន់តែត្រដែតឡើង។អ៊ីចឹងហើយទើបនាងខិតខំប្រមូលកម្លាំងឲ្យបានច្រើនក្រែងហត់នឿយទទួលការងារសិល្បៈមិនបាន។ ដួង ម៉ានិច្ចនិយាយថានៅអំឡុងខែ៦ខាងមុខនេះនាងនឹងចាកចេញទៅសម្តែងនៅក្រៅប្រទេសពីរទៅបីប្រទេសរួមមានសឹង្ហបុរី កូរ៉េនិងឥណ្ឌាដែលមានក្រុមហ៊ុនធំមួយអញ្ជើញនាងទៅប្រជុំទាក់ទិននិងផលិតផលរបស់គាត់។ម្ល៉ោះហើយគាត់ត្រូវការតួសាកសមម្នាក់ឲ្យចេញពីកម្ពុជាដែលជ្រើសរើសបានចេញទៅប្រជុំ។ នាងចាកចេញទៅបីប្រទេសខាងមុខនេះមានរយៈពេលមួយអាទិត្យប៉ុណ្ណោះនិងត្រូវវិលមកវិញ។បន្ទាប់នៅក្នុងខែ៧ខាងមុខទៀតនាងត្រូវចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីដល់ទៅ៥អាទិត្យដែលអាចថាជាឱកាសថ្មីមួយទៀតសម្រាប់ក្រៅស្រុក។លើសពីនេះក៍មានគេទាក់ទងក្រោយចប់បេសកម្មនៅអូស្ត្រាលីគឺទៅជប៉ុនតែអត់មានពេលសោះ។នាងបន្តថាការណ៍ពិតបែបណាអត់ដឹងសោះថាទីផ្សារសិល្បៈស្ទុះបែបនេះហើយគ្រាន់តែមានអារម្មណ៍ថាតាំងពីសម្តែងរឿង«កូនពស់កេងកង»ចាក់នៅទូរទស្សន៍ភីអិនអិនមកសន្ទុះប្លែករហូតតែម្តង។ជាក់ស្តែងតាំងពីនាងថតរឿង«ពស់កេងកង»នេះមកហាក់មានការប្រែប្រួលតាំងពីការចរចារតម្លៃថតជាមួយផលិតករគឺទទួលយកនាងថតលឿនតែម្តងខុសពីមុនខ្លះគ្រាន់តែតថ្លៃហើយមិនហៅមិនខលរកយើងទៀតនេះភាពប្លែកគ្នា។
ថ្ងៃព្រហស្បតិ៍ ទី២៥ ឧសភា ២០១៧, ០៧:៤៨ | ០ មតិ | ១៣៤ ដង

រាជធានីភ្នំពេញ៖  តារាសម្តែងដែលនិយមទទួលបានការសម្តែងជាលក្ខណៈតួអង្គកាចមុឺងមាត់លោកសឿន វីតាបានផ្តូរជំហរយ៉ាងច្បាស់ថាអាចនឹងងាកមកសម្តែងតួអង្គមុតមាំទឹកមុខមុឺងមាត់ឲច្រើនស្របពេលទីផ្សារបានលេចត្រដែតឡើងក្នុងវិថីសិល្បៈ។ យ៉ាងណាក្តីលោកសឿន វីតាក៍ធ្លាប់ទទួលបានការសម្តែងបែបលក្ខណៈស្លូតបូតអស់ជាច្រើនរឿងមកហើយដោយលោកពេញចិត្តក្នុងចរិកសុភាពត្រីវនឹងអារម្មណ៍នៅខាងក្រៅទៀតផង។ទោះបីជាយ៉ាងនេះក្តីទំនងភាពរម្យទុំនៃសាច់រឿងរបស់លោកអាចនឹងមិនអាចកើតមានច្រើនទៀតដែរព្រោះផលិតករបានសម្រេចឲលោកថតបែបតួអង្គកាចៗវាយតប់បាញ់បោះសមល្អជាងព្រោះត្រមុខកាចល្អបូកទាំងមានពុកមាត់លេងស្ទាយទៀតរិតតែល្អ។ បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងលោកសឿន វីតាបានថ្លែងថាពេលនេះត្រូវប៉ាន់តែតួកាចក្រោយពេលសម្តែងឲផលិតកម្មអិលឌីរឿង«កូនប្រសាឡឺកឺ»ដោយរឿងនេះមិនជាកាចខ្លាំងតែអ្នកដឹកនាំរឿងឃើញទំនងក៍ទាក់ទងថតតែតួកាចតែម្តង។លោកថារឿងទី២របស់អិលឌីរឿង«ក្រមុំបេះដូងដែកប៉ះអង្គរក្សជិតខ្លាំង»ដែលលេងជាតួកាចខ្លាំងតែម្តងដោយមានទាំងការចាប់ជំរិតក្នុងសាច់រឿងបាញបោះតែម្តង។ចំពោះរឿងមួយទៀតទើបក្រុងពលីមានចំណងជើងថា«មន្តស្នេហ៍កូនក្រមុំហៅកែត្បូង»ក៍លេងតួកាចចាប់ជំរិតដោយក្នុងនោះមានលោកទេព រិនដារ៉ូសម្តែងដែរ។ ទាំងអស់នេះជាការមើលឃើញពីចរិកលេងរបស់អ្នកដឹកនាំរឿងដែលសម្លឹងឃើញថាលោកមានសមត្ថភាពតោងជាតួកាចបានល្អដែលនេះជាមោទនភាពមួយ។ប៉ុន្តែធាតុពិតលោកជាមនុស្សស្លូតនៅខាងក្រៅមិនមែនកាចដូចសាច់រឿងនោះឡើយសូមមហាជនកុំយល់ច្រឡំ។យ៉ាងណាលោកអរគុណដល់បណ្តាផលិតករទាំងអស់ដែលផ្តល់ឱកាសឲលោកបានសម្តែងជាបន្តបន្ទាប់និងទស្សនិកជនផងដែរបានគាំទ្ររូបលោកកន្លងមកដែរ។
ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ១៥:៣២ | ០ មតិ | ១៧៨ ដង

រាជធានីភ្នំពេញ៖  ដើម្បីដុះខាត់សិល្បករមានជំនាញពិតស្របតាមទីផ្សារការងារបច្ចុប្បន្ននិងចង់ឲ្យអ្នកសិល្បៈទាំងអស់ច្បាស់លាស់ការងារអ្នកនាងយុគ ចិន្តាបានបើកក្រុមហ៊ុនថ្មីមួយដែលចម្រាញ់យកសិល្បករខ្លឹមៗក្នុងន័យចម្រាញ់តារាមានគុណភាពមកធ្វើការជាមួយ។ ពិធីការិនីល្បីល្បាញឈបានតំណែងកំពូលលើផ្នែកអធ្ថាធិប្បាយអ្នកនាងយុគ ចិន្តាបានក្លាយជាប្រធានក្រុមហ៊ុនTMSដែលផ្តោតលើវិស័យសិល្បៈគ្រប់ទម្រង់ក្នុងន័យស្វែងរកទីផ្សារសិល្បៈឲ្យសមាជិកដែលអ្នកនាងរំពឹងខ្ពស់ចំពោះជំនាញថ្មីមួយនេះនឹងជោគជ័យក្រោយមានគោលការណ៍ច្បាស់លាស់។អ្នកនាងបានបង្ហាញទស្សនៈយល់ឃើញមុតមាំឲ្យវិស័យសិល្បៈខ្មែរកាន់តែល្បីមិនត្រឹមក្នុងស្រុកនោះទេក្រៅប្រទេសក៍ដូចនេះដែរ។ ក្រុមហ៊ុនមួយនេះនឹងធ្វើការបណ្តុះបណ្តាលលើជំនាញសិល្បៈដើម្បីឲ្យសិល្បៈករខ្មែរកាន់តែមានសមត្ថភាពខ្លាំងបន្តទៀត។អ្នកនាងយុគ ចិន្តាដែលជាប្រធានក្រុមហ៊ុនដែលនៅកក្រោមការគ្រប់គ្រងរបស់(Ceo)របស់(CBS)ផងដែរ។ក្រោយពីផ្តួចផ្តើមគំនិតនេះរួចមកពិធីការិនីស្រស់ស្អាតមិនចាស់នៅតែក្មេងអ្នកនាងយុគ ចិន្តាបានរៀបចំពិធីសន្និសីទសារព័ត៌មានផ្លូវការមួយកាលពីរសៀលថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៧នាស្ថានីយ៍ទូរទស្សន៍ស៊ីធីអិនឬស្សីកែវរាជធានីភ្នំពេញ។ បញ្ជាក់ប្រាប់បណ្តាសារព័ត៌មាននានាបានចូលរួមនិងមហាជននាឱកាសនោះអ្នកនាងយុគ ចិន្តាបានគូសបញ្ជាក់ថាTMSនិងលើកមុខមាត់ផ្នែកវិស័យសិល្បៈនៅពេលដែលយុវវ័យរបស់យើងនៅពេលចូលជាសមាជិកយើងនេះធីអឹមអេសនិងផ្តល់ភាពកក់ក្តៅរបស់គាត់ព្រមទាំងផ្តល់ឱកាសឲ្យមានការងារធ្វើ។ជាក់ស្តែងពេលនេះយើងមានអ្នកសិល្បៈក្នុងសមាជិកជាផ្លូវការមានពីរក្រុមគឺក្រុមរាំនិងក្រុមតារាចម្រៀងសុទ្ឋសឹងតែជាអ្នកចម្រៀងដែលមានស្នាដៃអាចសរសេរនិងនិពន្ឋចម្រៀងដោយខ្លួនឯងស្របពេលសង្គមត្រូវការ។ដូចនេះធីអឹមអេសមានការងារជូនពួកគាត់ធ្វើគ្រប់ពេលដូចជាការប្រគំតន្ត្រីរបស់យើងមានស៊ីធីអិន ម៉ាយធីវី និងស៊ីអិនស៊ីរួមមានការប្រគំតន្ត្រីនានាដែលមាននៅតាមបណ្តាខេត្តនានា។លើសពីនេះយើងមានឱកាសឲ្យពួកគាត់ថតភាពយន្តផ្សេងៗទៀតឬការងារជាច្រើនទៀតជូនដែរនៅពេលគាត់ក្លាយជាសមាជិករបស់យើង។ អ្នកនាងបន្តទៀតថានេះហើយជាសញ្ញាល្អព្រោះពួកគាត់នឹងមានការងារជាច្រើនចេញពីធីអឹមអេសរបស់យើងដោយយើងនឹងពង្រីកខ្លួនឲ្យធំធាត់ដោយយើងជាក្រុមហ៊ុនមួយដើម្បីឲ្យមហាជនដឹងថាធីអឹមអេសជាសេវាកម្មដែលគ្របដណ្តប់ដោយវិស័យសិល្បៈដោយមានការរៀបចំកម្មវិធីសិល្បៈជាច្រើនឲ្យតែទាក់ទងនិងវិស័យសិល្បៈនិងដើម្បីបញ្ជាក់ទៅវិញថាតើសមាជិកធីអឹមអេសនិងមានទីផ្សារបែបណាខ្លះក្រោយចូលមកធ្វើការ។ អ្នកនាងថាអ្នកសិល្បៈដែលចូលមកជាសមាជិកធីអឹមអេសមិនចេះតែចូលបាននោះទេត្រវមានសមត្ថភាពពិតប្រាកដសម្តែងឲ្យសមសម្តែងរាំឲ្យដឹងរាំច្រៀងនិងនិពន្ឋស្នាដៃខ្លួនឯងគឺឲ្យច្បាស់លាស់ព្រោះយើងត្រូវការអ្នកចេះប្រាកដជាក់។នៅពេលនេះយើងរកបានសមាជិកធីអឹមអេសបាន៨រូបជាតារាចម្រៀងបែបអូរីជីណលស្សងរួមមានម៉ាច័ន្ទបញ្ញា លោកសេម លោកសៃ ប៉ូឡារីន អ៊ីងអ៊ីង សៀរ៉ា To MC Bullនិងក្រុមរាំTop Sand.។យុគ ចិន្តាប្រកាសទៀតថាតារាទាំងអស់ដែលមាននៅក្នុងនេះជាផ្លូវការអាចសម្តែងភាពយន្តឲ្យផលិតកម្មក្រៅបានដោយមិនបិទ្លូវទេតែត្រូវរាយការណ៍មកក្រុមហ៊ុនថាមានកម្រិតបែបណាធ្វើបានប៉ុណ្ណាមិនធ្វើបានប៉ុណ្ណាព្រោះសមាជិកយើងដែលមាននេះគាត់មានកិច្ចសន្យាបានមើលពីលក្ខខណ្ឌអស់ហើយ។លើសពីនេះរាល់ការទៅសម្តែងឬច្រៀងនៅក្រៅត្រូវមានការកាត់ភាគរយផងដែរជូនក្រុមហ៊ុន។ ក្រៅពីនេះក្រុមហ៊ុនធីអឹមអេសយើងក៍និងរកតារាសម្តែងឆ្នើមៗពិតប្រាកដមិនថាតួល្បីឬមិនល្បីទេឲ្យតែថាពូកែបន់បែនស្ទីលសម្តែងសមត្ថភាពពិតនោះនឹងក្លាយជាសមាជិកយើងដែរតែពេលនេះនៅមិនទាន់មាននៅឡើយទេបើមានក៍មិនទាន់ប្រកាសដែរព្រោះចង់ឲ្យពីរជំនាញរាំនិងច្រៀងពីរនេះដើរសិន។ លោកម៉ាច័ន្ទបញ្ញាតារាចម្រៀងសំឡេងពិរោះនិងអាចមានទេពកោសល្យនិពន្ឋចម្រៀងបានដោយមានបទល្បីៗមហាជនទទួលស្គាល់រួចហើយនោះបានបញ្ជាក់ដែរថាពីមុនចូលជាសមាជិកធីអឹមអេសគឺលោកមានទំនុកចិត្តជាសំខាន់គឺស្ថិតនៅក្រោមទូរទស្សន៍ស៊ីធីអិន ម៉ាយធីវី និងស៊ីអិនស៊ីដែលអាចឲ្យលោកដឹងថាមានកន្លែងច្បាស់លាស់ដឹងពិតប្រាកដងាយស្រួលបង្ហាញទេពកោសល្យរបស់លោកជូនទស្សនិកជនបានដោយមិនបាច់ប្រឹងរកដោយខ្លូនឯងឡើយ។អ្វីដែលលោកសង្ឃឹមក្រោយចូលរួមធីអឹមអេសនឹងផ្តល់ទីផ្សារកាន់តែច្រើនមិនថាតែខ្ញុំទេសិល្បករផ្សេងៗក៍ដូចនេះដែរ។ កញ្ញាអ៊ីងអ៊ីងបានលើកឡើងដែរថាតាំងពីដើមឡើយនាងធ្វើការតែម្នាក់ឯងតែដល់បានលោកបញ្ញាជួយណែនាំចូលជាសមាជិកអីអឹមអេសមកគឺមានការយល់ថាកន្លែងថ្មីនេះមានភាពច្បាស់លាស់សំខាន់គេមានស្ថានីយ៍ទូរទស្សន៍ដ៍ពេញនិយមសម្រាប់បង្ហាញឲ្យមហាជនដឹង។កន្លងមកនាងបានសម្តែងរឿងច្រើនដែរតែនាងសម្រេចចិត្តចូលមកនេះដោយសង្ឃឹមមុខមាំថារៀមច្បងទាំងអស់ពិតជាដុះខាត់បន្តទៀតឲ្យក្រុមសមាជិកទាំងអស់ចែងចាំងលើវិថីសិល្បៈជាបន្តបន្ទាប់។                        
ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ០៩:៣៨ | ០ មតិ | ១៨៥ ដង

រាជធានីភ្នំពេញ៖  ដោយសារបងប្អូនតារាសិល្បៈល្បីៗរបស់យើងមានការយោគយល់ខ្ពស់សម្រាប់ទឹកចិត្តជួយសង្គមការរៀបចំឡើងធ្វើឲមានការទាក់ទាញសប្បាយរីករាយទោះរំខានដោយភ្លៀងខ្លះក្តីមិនអាចបំបែកទឹកចិត្តអ្នកចូលរួមបានឡើយ។ មិនធម្មតាទេតារាប្រេនៗលំដាប់ប្រទេសជាច្រើនដួងនឹងមកជួបជុំគ្នាសម្តែងរាំច្រៀងនៅស្តាតអូឡាំពិករាជធានីភ្នំពេញ។កម្មវិធីនេះឆក់បានការទាក់ទាញពីមហាជនខ្លាំងស្របពេលដែលតារាល្បីៗជាច្រើនបាននាំគ្នាចូលរួមយ៉ាងលើសលុបទៅហើយ។ នៅថ្ងៃទី២២ ឧសភា នេះតារាចម្រៀងតារាកំប្លែងពិធីករពិធីការិនីនិងតារាសម្ដែងដែលសុទ្ធតែមានឈ្មោះបោះសំឡេងនៅក្នុងភពសិល្ប:យ៉ាងហោចជាង៨០តួ បានប្រកាសរួមគ្នាថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំលើកទី២របស់គ្រួសារតារាកម្ពុជា នៅស្ដាតអូឡាំពិក បន្ទាប់ពីព្រឹត្តិការណ៍នេះធ្លាប់បានជោគជ័យម្ដងហើយកាលពីខែ៨ឆ្នាំមុន នៅសាកលវិទ្យាល័យន័រតុន។ នេះជាការរួមកម្លាំងរបស់តារាសិល្ប:ទ្រង់ទ្រាយធំ ដើម្បីប្រមូលថវិកាពីគ្រប់សប្បុរសជនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ដូចនេះសូមបងប្អូនមហាជនទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីជួយដល់កុមារមានជំងឺសម្រាកនៅពេទ្យគន្ឋបុប្ឋាដើម្បីបានកុសលទាំងអស់គ្នាក្នុងនាមខ្មែរជួយខ្មែរ។                       
ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ១០:៣៤ | ០ មតិ | ១៧៥ ដង

រាជធានីភ្នំពេញ៖  ស្របពេលតារាកំប្លែងនាងកុយ ជាប្រធានក្រុមកំប្លែងមានការអនុញ្ញាតបញ្ចូលសមាជិកថ្មីនាងឃ្មឹបជាក្រុមឡើងវិញក្រុមមួយនេះកាន់តែមានសភាពលេចធ្លោឡើងវិញសារជាថ្មីហើយកាន់តែផុសឡើងភាពខ្លាំងរបស់ខ្លួនម្តងទៀត។  លោកជួង ជីហៅនាយកុយបានរៀបរាប់សារជាថ្មីថាលោកនៅតែប្រកាន់ជំហររក្សានាងឃ្មឹបចូលជាសមាជិកកំប្លែងរបស់លោកដដែលដោយមិនគិតរឿងអតីតកាលទៀតទេ។រវាងនាងនិងហុងដាក្រោយបានសម្តែងជាមួយគ្នាពីរកម្មវិធីរួមមាន«មន្តស្នេហ៍សំនៀង»របស់ស៊ីធីអិននិងកម្មវិធី«ប្រជុំតារាតន្ត្រី»របស់បាយ័នមកឃើញថាមានអ្នកគាំទ្រខ្លាំងតែម្តងដែលនេះជាផ្លូវថ្មីរបស់នាងឃ្មឹបត្រូវតេចាប់ឱកាសឲ្យបានមិនអាចមើលរំលងទៀតទេ។នាយកុយបន្តទៀតថាគ្រប់សកម្មភាពក្រុមរបស់លោកសម្តែងមិនថាប៉ុស្តីណាឬប៉ុស្តីណានោះទេឲ្យតែជាកម្មវិធីរបស់លោកកាន់ជាអ្នកដឹកនាំគឺលោកត្រូវយកឃ្មឹបចូលរួមទាំងអស់។ពីដំបូងនាយហុងដាគាត់ថាធ្វើចិត្តមិនបានមិនចង់សម្តែងដែរប៉ុន្តែលោកបានពន្យល់ថាសិល្បៈគឺជាសិល្បៈការសម្តែងមិនប៉ះពាល់ដល់រឿងរ៉ាវផ្ទាល់ខ្លួនទេ សម្តែងយ៉ាងណាឲ្យល្អកុំគិតច្រើនសម្តែងចប់ទៅផ្ទះរៀងខ្លួនសំខាន់ត្រូវយកចិត្តអ្នកទស្សនាកំពុងចង់មើលយើងសម្តែង។ម្យ៉ាងទៀតការដែលនាយហុងដាយល់ព្រមឲ្យឃ្មឹបសម្តែងវិញជាមួយលោកនោះគឺជាកាយវិការមួយល្អហាក់ជួយលើកមុខមាត់របស់ហុងដាទៅវិញនោះទេ។   ក្រោយស្តាប់ហេតុផលហុងដាក៍មានការឯកភាពឲ្យសម្តែងរហូតត្រូវបងប្អូនជាច្រើនសប្បាយចិត្តដែលហុងដាបើកចិត្តបេះដូងកសាងផលល្អជួយឃ្មឹបដើម្បីរួចផុតពីការលង់ទឹកធ្វើល្អបានល្អ។នាងឃ្មឹបគាត់មានទេពកោសល្យគ្រាន់តែឡើងឆាកភ្លាមនិយាយមកចង់សើចក្រមិចក្រមើមបើច្រៀងវិញបទបុរាណភ្លេងការអីគឺបានព្រោះបានលោកឪពុកនាយវ៉ាន់ស៊ុយជាអ្នកបណ្តុះនិងច្រៀងកំប្លែងបែបរដឺន។ ចំណែកលោកវិញនៅពេលសួរថាយកឃ្មឹបទៅកាត់សក់ការជាមួយឬអត់លោកមិនដែលប្រកាន់តួស្រីកំប្លែងណានោះទេឲ្យតែគេពេញចិត្តឬម្ចាស់ដើមការពេញចិត្តគឺទទួលទាំងអស់ចំពោះដៃគូកាត់សក់ការ។កន្លងមកលោកកាត់សក់ការជាមួយខាត់ សុឃីម គ្រត ឬអ្នកផ្សេងទៀតទាំងអស់ពឹងលើតម្រូវចិត្តអ្នកដើមការ។ ចំពោះឃ្មឹបលោកមិនដឹងថាយ៉ាងម៉េចដែរបើគេមិនត្រូវការក៍អត់បានសម្តែងដែរតែបើគេពេញចិត្តលោកពិតជាធ្វើតាមតួនាទីច្រៀងកាត់សក់ការជាមួយឃ្មឹបមិនរើសអើងឡើយ។យ៉ាងណាលោកសប្បាយចិត្តដែលកូនក្រុមកំប្លែងរបស់លោកទាំងអស់គេចេះបើកចិត្តទូលាយរហូតសហការគ្នារួមសម្តែងដើម្បីបម្រើប្រិយមិត្តដែលនេះលោកចង់ឲ្យអ្នកសិល្បៈទាំងអស់ចេះរួបរួមគ្នាដើម្បីឲ្យគេមើលមកសិល្បៈចេះត្រូវគ្នាស្រឡាញ់គ្នាមានការអីចេះជួយគ្នា។ចំពោះឃ្មឹបលោកនៅតែយកថវិកាជាចំណែករបស់លោកមកកាត់ទៅឲ្យឃ្មឹបដោយមិនបានយកប្រាក់ពីសមាជិកក្រុមណាមួយមកប៉ះពាល់នោះទេដើម្បីកុំឲ្យមានការថ្នក់ចិត្តនឹងគ្នា។                                 
ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ០៨:៥៤ | ០ មតិ | ១៤៧ ដង

រាជធានីភ្នំពេញ៖  តារាម៉ូដែលនិងសម្តែងដ៍មានប្រជាប្រិយភាពអ្នកនាហលី ម៉ារីណាដែលកន្លងមកបានប្រកាសថាលាឈប់សិល្បៈបានត្រឡប់មកវិញដើម្បីកសាងស្នាដៃសិល្បៈឡើងវិញតាមការចង់បានរបស់អ្នកគាំទ្រ។ក្រោយផលិតករដឹងថាម៉ារីណាអាចថតកុនវិញហើយនោះអ្នកនាងទើបតែទទួលសម្តែងរឿងភាគរបស់ផលិតកម្មមួយដោយរំពឹងថាប្រជាប្រិយភាពនឹងត្រដែតឡើងដូចមុន។ ការដែលតារាសាច់សខ្ចីដូចសំឡីលី ម៉ារីណាមានមុខមាត់ចូលសិល្បៈវិញនេះគឺត្រូវអ្នកនាងធ្វើការចរចារជាមួយស្វាមីអស់ជាច្រើនសារទំរាំស្វាមីមានការឯកភាពនិងយល់ព្រមបើកភ្លើងខៀវឡើងវិញដើម្បីច្បាមសិល្បៈទីដែលអ្នកនាងស្រឡាញ់និងមានប្រវត្តិតស៊ូយ៉ាងទំរាំជះពន្លឺឆ្វាចល្បីពេញប្រទេសបាន។ អ្នកនាងលី ម៉ារីណាបានប្រាប់ថាទំរាំតែត្រូវបានមានមុខចេញដម្តែងឡើងវិញនាងត្រូវបានសុំការអនុញ្ញាតិពីស្វាមីច្រើងដងមកហើយក្រោយពីមកស្រុកខ្មែរវិញ។អ្នកនាងថាការសម្តែងរបស់នាងមិនចេញមុខច្រើនទេហើយរឿងដែលសម្តែងក៍មើលទៅទាក់ទាញបង្កប់ខ្លឹមសារអប់រំសង្គមច្រើនគឺនាងហាក់ចង់សម្តែង។យ៉ាងណាអ្នកនាងអះអាងថាទទួលថតរឿងភាគឲផលិតកម្មមូយផ្សាយនៅលើកញ្ចក់ទូរទស្សន៍ធំមួយ។ ប៉ុន្តែចំណងជើងអ្វីផលិតកម្មណាទូរទស្សន៍ណានាងសុំលាក់សិនទុកឲបងប្អូនរង់ចាំតាមដានដើម្បីភ្ញាក់ផ្អើល។អ្នកនាងយល់ថាខានសម្តែងយូរនាងនឹងខំសម្តែងឲល្អដើម្បីបានសាងស្នាដៃប្រជាប្រិយភាពឡើងវិញ។អ្វីដែលនាងរំភើបគែអរគុណដល់ស្វាមីនាងដែលបានឯកភាពយល់ព្រមទទួលឲនាងបានចូលសិល្បៈឡើងវិញតាមចិត្តប្រពន្ឋដោយដឹងថានាងស្រឡាញ់សិល្បៈដោយមិនអាចចោលនិងបោះបង់បានឡើយ។ គួររំលឹកផងដែរថាចាប់តាំងពីអ្នកនាងលី ម៉ារីណាវិលមកកម្ពុជាវិញអ្នកនាងរមែងតែងតែបង្ហាញសកម្មភាពជួយកិច្ចការសង្គមជាច្រើនតាមរយៈការងារមនុស្សធម៌ជាមួយសមាគមនានាជាមួយក្រុមតារារួមអាជីព។ជាពិសេសការងារផ្នែកជួយពេទ្យគន្ឋបុប្ឋាអ្នកនាងពេញចិត្តចូលរួមដោយមិននឿយហត់ឡើយ។អ្នកនាងថាសិល្បៈករត្រូវចេះបង្ហាញទង្វើល្អក្នុងសង្គមតាមតែអាចធ្វើបានមិនចាំបាច់មានប្រាក់កម្រៃទើបធ្វើបានការងារស្ម័គ្រចិត្តជូយសង្គមគឺផ្តល់តម្លៃនិងកិត្តិយសណាស់សម្រាប់តារាសម្តែងនីមួយៗ។                                               
ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ០៨:៣២ | ០ មតិ | ១៧៨ ដង

រាជធានីភ្នំពេញ៖  តារាចម្រៀងដែលតែងតែរំលេចរូបភាពមនុស្សធម៌តាមរយៈការជួយដល់សង្គមផ្សេងៗជាសាលារៀនឬជួយដល់សិល្បករចាស់ជរានិងមានបញ្ហានៅតែតាំងចិត្តជួយដល់កិច្ចការនេះដោយមិនទាន់បោះបង់ទៅណានោះទេ។ជាថ្មីម្តងទៀតលោកបានស្នើឲ្យមហាជនទាំងអស់ជួយរៃអង្គាស់ប្រាក់តាមលទ្ឋភាពជួយស្ត្រីមានជំងឺម្នាក់ដែលវះកាត់សុដន់ខ្វះលទ្ឋភាពបង់ពេទ្យ។ ដោយមើលឃើញពីទុក្ខលំបាកលោក សន វិជ្ជបុត្រតារាចម្រៀងអឹមបាននិងកំពុងស្វះស្វែងរកជំនួយជួយដល់ស្ត្រីជួបទុក្ខដោយជំងឺវាយលុកបើទោះជាលោកត្រូវប្រឹងដោយលំបាកក្នុងការស្រែកប្រកូកប្រកាសអំពាវនាវបែបណាក៍ដោយ។លោកសន វិជ្ជបុត្របានតាំងចិត្តហើយថាលោកនិងខំធ្វើអំពើល្អតាមរយៈការជួយជាជំនួយផ្សេងៗកៀគងពីសម្បុរសជនជួយដល់អ្នកទីទាល់ក្រឬអ្នកជំងឺសិល្បករចាស់ជរាឬសិល្បៈជួបគ្រោះថ្នាក់អ្វីមួយ។ក្រៅពីជំនួយមានខ្លួនឯងបន្តិចបន្តួចលោកស្គាល់មិត្តភក្តិក្នុងនិងក្រៅប្រទេសដើម្បីប្រមូលថវិកាជាសណ្តានចិត្តជាប្រចាំ។ លោកសន វិជ្ជបុត្របានប្រកាសរកជំនួយលើបណ្តាញសង្គមរបស់លោកថាសូមជួយបងស្រីបូ ស៊ីណាផងដោយបងស្រីបានទៅព្យាបាលនៅខ្មែរសុរិន្ទតែពេទ្យថៃនៅទីនោះគេបញ្ជូនត្រឡប់មកវិញព្រោះគ្មានលុយវះកាត់សុដន់ថ្លៃព្យាបាលអស់៣៥០០ដុល្លារដោយបងស្រីប្រមូលអស់លុយពីទូផ្ទះហើយដោយមានតែប្រាក់ក្នុងដៃ១៥០០ដុល្លារតែប៉ុណ្ណោះ។បងស្រីយកប្លង់ដីស្រែទៅបញ្ចាំផងគួរឲ្យសង្វេក។ ដូចនេះសូមបងប្អូនជួយតាមសទ្ឋាជ្រះថ្លាផងទោះតិចក្តីច្រើនក្តីព្រោះពេទ្យប្រាប់ថាបើមិនប្រញាប់វះកាត់រយៈពេល១៤ថ្ងៃអាចនឹងហួសពេលព្យាបាលដែលនេះជាដំណឹងមិនល្អហើយលោកពិតជាមិនចង់ឃើញមនុស្សនៅរស់សុខៗបែរជាដុនដាបចាកចេញទាំងបានប្រកាសឲ្យគេជួយ។លោករំពឹងថាបងប្អូននិងអ្នកមានធូរធារចិត្តធម៌ទាំងអស់មិនមើលរំលងនោះឡើយជួយគាត់យកបុណ្យកុសលទាំងអស់គ្នាព្រោះពេទ្យបានដាក់ថ្ងៃបរិច្ឆេទមិនល្អមកឲ្យគាត់រួចហើយសូមអាណិតគាត់ផង។                                                                                                                                                                                                                                                                   
ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ០៨:២៧ | ០ មតិ | ១៦៦ ដង

រាជធានីភ្នំពេញ៖  តារាចម្រៀងល្បីល្បាញពេញប្រទេសលោកឆាយ វីរៈយុទ្ឋបានសម្រេចចិត្តចូលរោងការជាផ្លូវការពេញមុខកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២ឥ១៧នាស្រុកជើងព្រៃខេត្តកំពង់ចាមក្បែរវិទ្យាល័យស្គន់ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនកុះករផងដែរ។គ្រានោះគេឃើញមានវត្តមានលោកហ៊ុន ម៉ាណែតចូលរួមផងដែរដែលញាំងឲ្យពិធីនេះកាន់តែអធឹកអធ័មទ្វេឡើងពិសេសឆាយ វីរៈយុទ្ឋរីកមុខមាត់មិនស្ទើរឡើយ។ កូនក្រមុំជាម្ចាស់ចិត្តលោកឆាយ វីរៈយុទ្ឋមានឈ្មោះសែ ចាន់ឌីជាអ្នករកស៊ីនិងមានសមត្ថភាពតែងនិយពន្ឋបទចម្រៀងយ៉ាងចំណានដោយបទចម្រៀងទាំងនោះអ្នកនាងបានតែងឲ្យស្វាមីឆាយ វីរៈយុទ្ឋច្រៀងបានប្រមាណ១០បទមកហើយដោយនេះជាសំណាងរបស់ឆាយ វីរៈយុទ្ឋតែរកប្រពន្ឋបានទាំងតែងចម្រៀងឲ្យច្រៀងមិនខ្វល់រកអ្នកណាឡើយ។យ៉ាងណាមិញមុននឹងចូលរោងការសំពះផ្ទឹមលោកឆាយ វីរៈយុទ្ឋបានចំណាយពេលជាង៧ឆ្នាំដើម្បីស្វែងយល់ចិត្តថ្លើមគ្នាយ៉ាងសកម្មគ្រប់សកម្មភាពទាំងអស់ដែលលោកឆាយ វីរៈយុទ្ឋបានតស៊ូដើម្បីបានម្ចាស់បេះដូងនេះក្នុងប្រអប់ដួងចិត្ត។ បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងក្នុងឈុតសំលៀកបំពាក់បុរាណខ្មែរចេញមកទទួលភ្ញៀវយ៉ាងស្រស់តាមក្បួនខ្មែរលោកឆាយ វីរៈយុទ្ឋបានឲ្យដឹងថាលោកបានតស៊ូចិញ្ចឹមចិត្តតាមស្រឡាញ់និងធ្វើអ្វីគ្រប់យ៉ាងជាមួយភរិយារបស់លោកយ៉ាងច្រើនរូបភាពក្នុងសញ្ញាផ្សេងៗដែលជាចំនុចវិជ្ជមានឲ្យគាត់បានឃើញនិងទទួលស្គាល់។លោកថាភរិយារបស់លោកស្លូតបូតតែមិនដែលចុះចាញ់និងឧបសគ្គម៉ឺងម៉ាត់រួសរាយរាក់ទាក់ដែលនេះជាចំនុចទាក់ទាញឲ្យលោកមានចិត្តស្រឡាញ់និងតាមយកចិត្តរហូតមក។ លោកគ្មានអ្វីក្រៅពីពាក្យអរគុណដែលភរិយារបស់លោកយល់ព្រមទទួលលោកជាស្វាមីរួមរស់ជាមួយគ្រាដល់ចាស់កោងខ្នងនិងសន្យាថាមើលថែរគ្នារហូតតទៅទាំងលំបាកទាំងងាយស្រួលបែបណាលោកនៅមើលថែររហូតតទៅជាកម្លាំងចិត្តគ្នាទៅវិញទៅមក។លោកឆាយ វីរៈយុទ្ឋបានបន្តទៀតថាលោករៀបការរួចហើយលោកសូមប្រកាសថាសិល្បៈរបស់លោកមិនបោះបង់ចោលនោះទេពោលលោកនៅតែបំពេញតួនាទីជាតារាចម្រៀងតរហូតទៅដោយពេញចិត្តការងារនេះរហូតដល់ចាស់ព្រោះសិល្បៈលោកតស៊ូទំរាំមានថ្ងៃនេះហើយបងប្អូនគាំទ្រគឺលោកមិនចោលនោះទេ។ លោកសង្ឃឹមថាពុកម៉ែបងប្អូននៅតែស្រឡាញ់គាំទ្ររូបលោកជាបន្តទៀតដោយមិនគិតថាលោកមានប្រពន្ឋនោះឡើយសំខាន់ការមើលឃើញលើទេពកោសល្យរបស់លោកជាសំខាន់ដោយលោកសុំទទួចដល់អ្នកគាំទ្រទាំងអស់ឲ្យតែតារារៀបការឈប់គាំទ្រនេះជាការយល់ឃើញរបស់លោកប៉ុណ្ណោះ។ អ្នកនាងសែ ចាន់ឌីដែលជាភរិយារបស់ឆាយ វីរៈយុទ្ឋបានឲ្យដឹងថាអ្នកនាងពេញចិត្តស្វាមីលោកឆាយ វីរៈយុទ្ឋនេះមកពីគិតថាលោកជាមនុស្សមិនសូវនិយាយស្តីច្រើនប៉ុន្តែដើម្បីខ្ញុំលោកតស៊ូប្រែប្រួលទៅជានិយាយរួសរាយប្រឹងប្រែងមិនធម្មតាអស់ពេល៧ឆ្នាំទើបអ្នកនាងយល់ថាអាចយកគាត់ជាគូអនាគតបានដោយសម្រេចចិត្តរៀបការតែម្តង។អ្វីដែលសំខាន់អ្នកនាងនៅតែឆ្លៀតពេលតែងបទចម្រៀងជូនស្វាមីច្រៀងទៀតបើទោះជាអ្នកនាងមានការងារផ្ទាល់ខ្លួនតែការតែងនិពន្ឋនាងមានការពេញចិត្តតាំងពីក្មេងទើបអាចតែងបាន។ណាមួយនៅក្មេងៗនាងចេះតែងកំណាព្យសរសេររឿងអីផ្សេងៗឲ្យតែទំនេរទើបដក់ជាប់ពេលធំឡើងតែម្តង។ អ្នកនាងរំពឹងថាបងប្អូននឹងជួយគាំទ្រសមត្ថភាពស្វាមីរបស់អ្នកនាងជាបន្តទៀតហើយក៍អរគុណដល់មហាជនទាំងអស់ដែលស្រឡាញ់ឲ្យតម្លៃទេពកោសល្យស្វាមីរបស់នាងរហូតមានឈ្មោះល្បីនិងអរគុណភ្ញៀវទាំងអស់ដែលបានចូលរួមមង្គលការសូមជួបប្រទះតែក្តីសុខទាំងអស់គ្នា។                           
ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ០៨:២៥ | ០ មតិ | ៩,៤៧៨ ដង

រាជធានីភ្នំពេញ៖  តារាសម្តែងដែលឧស្សាហ៍មានវត្តមានសម្តែងប្រចាំក្នុងផលិតកម្មមហាហង្សកញ្ញាសឿន ផាភួងហាក់មានការព្រួយចិត្តជាខ្លាំងក្នុងពេលដែលនាងបានបង្កើតទំនាក់ទំនងជាមួយតារាសម្តែងរាងសង្ហាយុទ្ឋ ឋានៈធ្វើឲ្យមហាជនយល់ច្រឡំធំតែម្តង។ម្ល៉ោះហើយរវាងនាងនិងលោកយុទ្ឋ ឋានៈជាមិត្តភាពជិតដិតហើយស្រីស្អាតរូបនេះកំពុងតែខ្លាចស្នេហាក្លែងក្លាយមួយនេះកាន់តែរីកសាយឡើងៗណាស់។  កញ្ញាផាភួងបានយល់ឃើញបែបនេះក្នុងពេលដែលលោកយុទ្ឋ ឋានៈហាក់បែរចិត្តទោទន់មករកភាពរួមចិត្តរួមថ្លើមបង្កើតជាគូស្នេហ៍មែនទែននៅពេលដែលនាងបានបង្កើតភាពស្និតស្នាលជាមួយនោះទើបធ្វើឲ្យនាងយល់ថាក្លាយលោកឋានៈស្នេហ៍មែនទែនធ្វើឲ្យមនុស្សដែលចង់ស្រឡាញ់នាងខ្លះគេមិនហ៊ាននៅជិតឬតាមដានចិត្តគំនិតនាង។កាន់តែធ្ងន់នោះលោកយុទ្ឋ ឋានៈរមែងបញ្ចេញសារបង្ហោះនៅលើបណ្តាញហ្វេសបុកជាញឹកញាប់ទាក់ទិននិងអត្ថន័យស្នេហាពេញហ្វេសបុករបស់លោកទើបផាផួងតែងតែប្រាប់កុំលែងពាក្យអីស៊ីជម្រៅត្រាម៉ាពេញហ្នឹងពេកព្រោះអ្នកសិល្បៈគេឆ្ងល់និងសួរនាំណាស់ខ្លាចគេថាមែនទែន។  តារាសម្តែងសឿន ផាភួងដែលកំពុងមានទីផ្សារសម្តែងទាំងរឿងភាគនិងដុំបន្តគ្នាសឿន ផាភួងបានបញ្ជាក់ឲ្យដឹងថារវាងនាងនិងលោកយុទ្ឋ ឋានៈកាន់តែធ្ងន់រឿងគេយល់ខុសថាស្រឡាញ់គ្នាខ្លាំងនៅក្រៅឆាកសម្តែងហើយព្រោះនាងនិយមថតរូបជាមួយពេលមានកម្មវិធីដែលមកពីយល់ថានេះជាមិត្តភក្តិក្នុងសិល្បៈប៉ុណ្ណោះ។ នាងថាស្របពេលផ្ទុះព័ត៌មានស្នេហាជាមួយគ្នាកាន់តែមានការសួរនាំនាងជាបន្តបន្ទាប់ថានាងស្រឡាញ់ឋានៈពិតមែនឬអត់តែធាតុពិតនាងអត់ស្អប់គាត់ទេគ្រាន់តែរាប់អានជាមិត្តភាពអត់គិតដល់ចំនុចគូសង្សារអ្វីដូចអ្នកសិល្បៈយល់ឃើញឬមហាជនយល់កន្លងមកឡើយ។នាងចង់ពបញ្ជាក់ពេលនេះតែម្តងទៅកុំឲ្យមានការភ័នច្រឡំហើយលោកឋានៈក៍គាត់អាចដឹងដែរថារវាងនាងនិងគាត់បែបណាព្រោះខ្ញុំឧស្សាហ៍និយាយប្រាប់ញឹកញាប់ដែរថាកុំឲ្យបង្ហោះពាក្យណាស៊ីអារម្មណ៍ពេកនាំឲ្យគេគិតថាចឹងធាត់ពិតអត់ទេ។ តារារូបនេះបន្តថាខ្ញុំមិនប្រកាន់ការថតរូបលេងជាមួយគ្នានោះទេព្រោះយើងសិល្បៈដូចគ្នាហើយនាងក៍ប្រាប់មហាជនផងដែរថាបុរសដែលជាគូស្នេហ៍របស់នាងក្នុងចិត្តនាងស្រឡាញ់តែបុរសណាមានវ័យបងនាង៥ទៅ៦ឆ្នាំប៉ុណ្ណោះអត់ចង់បានក្មេងជាងនាងឡើយហើយពេលនេះនាងមិនចង់ឲ្យមានការខុសទៅៗខ្លាចមានអ្នកស្រឡាញ់នាងគាត់អន់ចិត្តឬមិនហ៊ានមើលចិត្តនាងព្រោះតែការស្និតគ្នាកន្លងមកនេះ។យ៉ាងណានាងរំពឹងថាលោកយុទ្ឋ ឋានៈពិតជាយល់ពីចំនុចដែលនាងលើកឡើងទាំងអស់នេះយើងអាចរាប់គ្នាមិត្តភាពស្នេហាអត់អាចចំអន់ពីមនុស្សជុំវិញខ្លួនបានឡើយនេះជាការយល់ឃើញរបស់នាងប៉ុណ្ណោះសង្ឃឹមថាលោកពិតជាមិនអន់ចិត្តដែលនាងសារភាពបែបនេះ។គេនៅមិនទាន់ដឹងថាតើអារម្មណ៍លោកយុទ្ឋ ឋានៈមានការយល់ជ្រាបនិងសម្តែងការអន់ចិត្តបែបណានោះទេនៅពេលកញ្ញាសឿន ផាភួងទម្លាយចំនុចទាំងនេះចេញមកយ៉ាងណាសង្ឃឹមលោកពិតជារកបានអ្នកថ្មីផ្សេងទៀតព្រោះស្នេហាអត់អាចបង្ខំឡើយ។                                                   
ថ្ងៃអាទិត្យ ទី២១ ឧសភា ២០១៧, ០៨:៥០ | ០ មតិ | ៦៤៥ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩