MENU
រដ្ឋាភិបាលប្រគល់រង្វាន់ដល់ កីឡាករទទួលបានជ័យជំនះប្រតួតអាស៊ាននៅ ប្រទេសសឹង្ហបូរី
កីឡា | ថ្ងៃពុធ ទី០៩ មីនា ២០១៦, ០៨:២៦ | ៦៨២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖     សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅល្ងាចថ្ងៃទី៨មីនា ឆ្នាំ ២០១៦នៅវិមានសន្តិភាពរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាករដែលទទួលបានជ័យជំនះពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)លើកទី៨ នៅប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodian All Stars ។

យោងតាមព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចតេជោបានបញ្ជាក់ថាការជួបជុំនេះ គឺជាការផ្តល់កំលាំងចិត្តចំពោះក្រុមកីឡាករ កីឡាការនីដែល បានចូលរួមយ៉ាង ស្វិតស្វាញ ក្នុងវិស័យកីឡាដែលកន្លងមកនិងបានទទួលជោគជ័យគួជាទីមោទនៈ ជា ពិសេសក្នុ ងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី៨នៅសិង្ហបុរី និងការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា ថៃ នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។

សម្តេចតេជោបានសរសេរថាកន្លងទៅនេះ គណៈកម្មាធិការ ជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជូនកីឡាករជនពិការចំនួន ២៩ រូប ទៅប្រកួតនៅសិង្ហបុរី ដែលមាន ដូចជាវិញ្ញាសារ អត្តពលកម្ម ហែលទឹក និងប្រភេទកីឡា Bowling ។ ជាលទ្ឋផលគឺកីឡាករយើងទទួលបានមេដៃសរុបចំនួន១០ ក្នុងនោះមេដៃមាស១ លើកីឡាអត្តពលកម្ម រត់ប្រណាំង៤០០ម៉ែត្រ និងទី២ លើប្រភេទកីឡា អត្តពលកម្មរត់ប្រណាំងបុរស នារី និងមេដាយសំរិទ្ធ៧ លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ប្រណាំង១០០ម៉ែត្រ និង៤០០ ម៉ែត្របុរសនារី វិញ្ញាសារប្រណាំងរទេះ ១០០ ម៉ែត្រ ៤០០ ម៉ែត្រ និង១៥០០ ម៉ែត្រ និងកីឡាហែលទឹក វិញ្ញាសារ៥០ម៉ែត្រ ។

សម្តេចតេជោបានសរសេរទៀតថាវិស័យកីឡានៅក្នុងប្រទេសកម្ពុជាកំពុងរីកចម្រើន និងទទួលបានលទ្ធផលជោគជ័យធំៗជាច្រើនក្នុងឆ្នាំ២០១៥កន្លងទៅពិសេសយើងបានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី ជើងឯកអាស៊ាន និងការប្រកួត ស៊ីហ្គេម លើប្រភេទកីឡាដ៏មានសក្តានុពល មួយចំនួនរបស់កម្ពុជា ខណៈ ការប្រកួតបាល់ទាត់ មានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនបំផុត ដែលមិនធ្លាប់មានពីមុនមកនោះ ហើយដែលកម្ពុជាបានទាត់ឈ្នះថៃកាលពីពេលកន្លងទៅថ្មីៗ។

ប្រភពពីបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចលើកឡើងថាដើម្បីជាការផ្តល់កំលាំងចិត្ត និងគាំទ្រចំពោះកីឡាកម្ពុជា និងកំណត់យុទ្ឋសាស្រ្តសម្រាប់ ២០២៣ខាងមុខ សម្តេចតេជោ ហ៊ុន សែនបានសម្រេចយកថ្ងៃទី ៤ មេសា ២០១៦ ដើម្បីជួបជុំទទួលទានអាហារជាមួយកីឡាករ កីឡាការិនីទូទាំងប្រទេសដែលនឹងធ្វើនៅមជ្ឍមណ្ឌលកោះពេជ្រ ។

មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់ពានជ័យលាភី និងប្រាក់រង្វាន់ដល់ក្រុម Cambodian All Stars ក្រុមកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមកីឡាករផ្សេៗមួយចំនួនទៀតព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយកីឡាករ និងកីឡាការិនីប្រកបដោយភាពស្និទ្ឋស្នាលរីករាយបំផុត៕

Tags:
  • រដ្ឋាភិបាល
  • អាស៊ាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥