MENU
គួរឲ្យភ្ញាក់ផ្អើលទៀតហើយ ម្ចាស់បទ«ទាល់តែយូរបានស៊ីអូនបាន» របសផលិតកម្មBN លាឈប់ជាផ្លូវការ
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ០៧:៣៤ | ៦៥៤ ដង | ចុចបញ្ចេញមតិ (០)

រាជានីភ្នំពេញ៖   មួយយប្រាវនេះផលិតកម្មBNហាក់មានភាពប្រដេញគ្នាពីរឿងមួយទៅរឿងមួយជាបន្តបន្ទាប់ដូចកុនភាគបង្ហាញឲប្រិយមិត្តចាប់អារម្មណ៍ច្រើនតែម្តង។ជាពិសេសមិនទាន់ស្ងប់ខ្យល់ផងតារាចម្រៀងស្រីលេចធ្លោច័ន្ទ ម៉ាលីសរបស់BNសុខៗលាឈប់ជាផ្លូវការក្នុងផលិតកម្មទាំងនាងធ្លាប់ល្បីជាងគេនៅកន្លែងមួយនេះ។

ទើបតែផ្ទុះរឿងរ៉ាវបែកបាក់រវាងមេក្រុមចម្រៀង លោកគីម ថាណា និងអ្នកស្រី នូ វាសនា ជាអតីតអ្នកគ្រប់គ្រងរួមនៅក្នុងផលិតកម្មនេះសោះ តារាចម្រៀងស្រីវ័យក្មេង នាងច័ន្ទ ម៉ាលីស ដែលត្រូវគេស្គាល់ថាជាធនធានដ៏សំខាន់របស់ផលិតកម្ម BN និងជាម្ចាស់បទ«ទាល់តែយូរទើបស៊ីអូនបាន»ស្រាប់តែបានប្រកាសពីការដើរចេញពីផលិតកម្មBN ដែរ គួរអោយភ្ញាក់ផ្អើល។ យ៉ាងណាមិញ នាងថាហេតុផលនៃការដើរចេញគឺមិនមែនដោយសារតែនាងចង់ទៅតាមអ្នកស្រី នូ វាសនា ដែលបានប្រកាសខ្លួនឈប់បន្តគ្រប់គ្រងBN ព្រោះតែ អ្នកនាងគឺជាសកម្មជនបក្សហើយថាមានការមិនពេញចិត្តពីមេក្រុមចម្រៀងលោកគីម ថាណានោះទេ តែថាជាហេតុផលផ្សេង។

កញ្ញា ច័ន្ទ ម៉ាលីស និយាយថានាងមិនដឹងរឿងបែកបាក់របស់មេក្រុមចម្រៀងលោក គឹម ថាណា និងអតីតអ្នកចាត់ចាត់ការទូទៅរបស់ផលិតកម្មគឺអ្នកស្រីនូ វាសនានោះទេ ប៉ុន្តែហេតុផលដែលនាងសម្រេចចិត្តដើរចេញ គឺដោយសាររតែនាងមិនចង់កុងត្រា តាមការកែប្រែលក្ខណ្ឌរបស់ក្រុមហ៊ុន។ នាងខ្លួនមិនអាចទទួលកុងត្រាជាមួយផលិតកម្មណាមួយបានទេ ទើបនាងសម្រេចចិត្តដាក់ពាក្យសុំឈប់ដោយនាងប្រកាសថានឹងស្វែងរកទ្រនំមួយផ្សេងទៀត ដែលផ្ដល់ឱកាសអោយនាងអាចច្រៀងបានដោយគ្មានសម្ពាធកុងត្រា។

ក្នុងនោះនាងក៏មានគម្រោងផលិតបទចម្រៀងដាក់បង្ហោះជារបស់ផ្ទាល់ខ្លួនច្រើនជាងផងដែរ ប្រសិនបើផលិតកម្មថ្មីៗមានបំណងចង់អោយនាងកុងត្រាណាមួយដែលនាងមិនចង់។ យ៉ាងណាមិញ នាងថាប្រសិនបើផលិតកម្មដែលចង់បាននាងគឺជាផលិតកម្មធំ ហើយផ្ដល់លក្ខណ្ឌអោយនាងសមរម្យនោះនាងក៏នឹងពិចារណារឿងចុះកុងត្រាផងដែរ។  តំណាងផលិតកម្មបានបង្ហាញពីការសោកស្ដាយដែល តារាចម្រៀងនាងច័ន្ទ ម៉ាលីស គឺជាតារាចម្រៀងមានសំឡេងល្អ មានរូបសម្បត្តិល្អ ហើយបទរបស់នាងដែលបានដាក់អោយ គឺរមែងទទួលការគាំទ្រខ្លាំង ប៉ុន្តែនាងបែរជាសម្រេចចិត្តដើរចេញដោយគ្រាន់តែស្នើអោយកុងត្រា ដែលលោកបញ្ជាក់ថាជារឿងដែលខាងផលិតកម្មក៏គ្មានដំណោះស្រាយ៕

មហាជនចាំតាមដានមើលបន្តទៀតថាតើម៉ាលីសរើសយកកន្លែងថ្មីនាពេលខាងមុខនោះក្នុងផលិតកម្មមួយណាស្របពេលដែលនាងជាតារាសំខាន់របស់ផលិតកម្មចាស់នោះ។                   

Tags:
  • គួរឲ្យភ្ញាក់ផ្អើល
  • លាឈប់
  • ម្ចាស់បទ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥