MENU
KMH Children’s Day មានកុមារជាង៣០០នាក់ ចូលរួមប្រកួត
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១៥:៥៦ | ៥៥៥ ដង | ចុចបញ្ចេញមតិ (០)

រាជាធានីភ្នំពេញ៖  មូលនិធី KMH Foundation  បានបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់មានឈ្មោះថា  KMH Children’s Day ដោយមានកុមារជាង៣០០ នាក់បានចូលរួមដែលបែកចែកលេងទៅតាមអាយុ។

លោក កាំង សេន ដែលជាអ្នកបង្កើតការប្រកួតនេះបានថ្លែងថា ពិធីនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ISI Group ដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៧ និងខួបទី ១៦ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២ មិថុនា ឆ្នាំ២០១៧នេះ។កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅលើទីលាន KMH Park ដោយមានការចូលរួមដោយក្រុមកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម ១៥ ឆ្នាំ ក្រុមកីឡាករកុមារ KMH Academy U14, U16 និងU17 ក្រុម ISF U14 និង We Are One U17 រួមជាមួយនឹងក្រុមកុមារមកពីអង្គការមូលនិធិកុមារកម្ពុជា សរុបជាង ៣០០ នាក់។

លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍ KMH Children’s Day នេះ ត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្តល់ឱកាសដល់កីឡាករវ័យក្មេងទាំងអស់ បានបង្ហាញនូវទេពកោសល្យ និងសមត្ថភាពដែលខ្លួនបានប្រឹងប្រែងហ្វឹកហាត់ តាមរយៈការលេងកីឡាបាល់ទាត់។

កម្មវិធីនេះ ក៏មានគោលបំណងជំរុញលើកទឹកចិត្តដល់កុមារកម្ពុជាទាំងអស់ឲ្យចូលរួមស្វែងរកសិទ្ធិរបស់ពួកគេក្នុងការទទួលបានការអប់រំផ្នែកកីឡា បន្ថែមពីលើសិទ្ធិផ្សេងៗទៀតដែលពួកគេនឹងទទួលបាន ព្រមទាំងចង់បំផុសនូវស្មារតីស្រឡាញ់កីឡាបាល់ទាត់កម្ពុជា ដោយមូលហេតុនេះ កីឡាករមិនត្រឹមតែនាំមកនូវសុខភាពប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្កើតឲ្យមានសាមគ្គីភាព និងការចេះជួយគ្នាទៅវិញទៅមកផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយសេចក្តីសោមនស្សរីករាយ ខណៈដែលក៏មានឧបត្ថម្ភនូវសម្ភារសិក្សា និងអាហារសម្រន់នានាជូនដល់ប្អូនៗកុមារទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ពីសំណាក់ក្រុមហ៊ុន ISI Steel ក្រុមហ៊ុន Pisnoka កាហ្វេ Brown និងសាប៊ូ ក្លិន Klen៕ដោយ បូរិន

                                                                                                                                                                       

 

Tags:
  • កុមារ
  • ប្រកួត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥