MENU
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រិតបន្តឹងសន្តសិសុខតាមព្រំដែនក្រោយ ក្រុម លុកលុយ
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៩:៣៣ | ៥២៥ ដង | ចុចបញ្ចេញមតិ (០)

ក្រោយពេលដែលមានក្រុម ជ្រុលនិយមនៅក្នុងតំបន់​មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម​ IS ​បង្កើនការវាយប្រហារ ភេរវកម្ម   ដូចជានៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី​និង ការវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុងម៉ារ៉ាវី ប្រទេស​ហ្វីលីពីន​ រដ្ឋាភីបាលប្រទេសជាច្រើនក្នុងតំបន់បានបង្កើតសកម្មភាពការពារតាមព្រំដែនខ្លាច ក្រោយ​ IS ​រាលដាល់ចូលដល់ប្រទេសរបស់ខ្លួន បង្ករអសន្តិសុខ ។

សារព័ត៌មាន​ The Staits Times ​បានដកស្រងសម្តីរដ្ឋមន្ត្រី​ការពារជាតិម៉ាឡេស៊ី​​លោក​ Hishammuddin Hussein ​បានឲ្យដឹងថា​ ប្រទេសនេះបានបង្កើនសន្តិសុខការពារតាមព្រំដែនជាប់ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន​ និងថៃ ក្រោយពេលដែលមានក្រុមភេរវកម្ម​ IS  មានវត្តមាននៅប្រទេសទាំង​៣ ហើយបើកការវាយប្រហារ​ជាបន្តបន្ទាប។

នៅក្នុងតំបន់​ Sabah ​កម្លាំងទាហានបានដាក់ពង្រាយ អាវុធ ទំនើប​ៗ ​និងនាវាយាមល្បាត់ពីរគ្រឿង​ នឹងបញ្ចូនកមា្លងទាហានបន្ថែមទៅកាន់ទីនោះ​ ដើម្បីធានាសុវត្ថភាព ដល់ឆ្នេរសមុទ្រ ទេសចរណ៍​ Lahad Datu ។

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបានបញ្ចាក់ថា ការសម្រេចបង្កើតសកម្មភាពការពារ ក្រោយពេល មានការវាយប្រហារ​កើតឡើងនៅក្នុង ទីក្រុងបាងកក់ប្រទេសថៃ ទីក្រុងចាការតា​ប្រទេសឥណ្ឌូនេស៊ី  ពិសេស គឺការដណ្តើមទីតាំងគ្រប់គ្រងនៅទីក្រុងម៉ារ៉ាវី ប្រទេសហ្វីលីពីន ។ នៅពេលនេះដែរកម្លាំងទាហាន​ហ្វីលិពិននៅតែមិនទាន់អាចដណ្តើមបាន ទីតាំមកវិញនៅឡើយ  ដែលជាក្តីបារម្ភយ៉ាងខ្លាំង ដល់ការរីករាលដាល បង្កើតទីតាំគ្រប់គ្រងធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

«ឆេះផ្ទះឃើញកណ្តុរ»​​​នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្ម នៅទីក្រុង ម៉ារ៉ាវី​ របស់កម្លាំងទាហានហ្វីលីពីន​បានឈានចូលដល់ថ្ងៃទី​៦ហើយ​ ។ចំណែកទាហានក្រុមភេរវកម្មវិញមានតែប្រមាណ​៥០០នាក់ប៉ុណ្ណោ តែអាចទប់ទលនិងរក្សាទីក្រុង ម៉ារ៉ាវី​ បណ្តេញទាហានហ្វីលីពីនចេញពីទីនោះទៀត។  ទាំងនោះបានបង្ហាញឲ្យឃើញថា​ហ្វីលីពីន ខ្វះអាវុធទំនើៗ រថក្រោះ​ រថពាសដែល គ្រាប់រំសែវ  ស្បៀងអាហាផងដែរ។  ទាំងនោះហើយទើបធ្វើឲ្យក្រុមភេរវកម្ម អាចគ្រប់គ្រងទីតាំង ទាំងនោះបានយ៉ាងងាយស្រួល។

អ្នកឯកទេសវិភាគបានលើកឡើងថា នេះហើយជាលទ្ធផល ទទួលបានមកវិញពីប្រធានាធិបតី ឌូទើរទេដែលបណ្តេញទាហានអាមេរិកចេញពីប្រទេសរបស់ខ្លួន។ ប្រសិនបើមានទាហានអាមេរិកនៅទីនេះ ប្រហែលជាក្រុម  IS មិនហាន វាយប្រហារដណ្តើមគ្រប់គ្រងទីនោះ៕

Tags:
  • អាស៊ីអាគ្នេយ៍
  • រិតបន្តឹង
  • សន្តសិសុខ
  • ព្រំដែន
  • IS
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥