MENU
គណបក្សសង្គ្រោះជាតិឃោសនាថា នៅពេលជាប់ឆ្នោតនឹងទិញអាវុធបំពាក់យោធានិង ផ្តល់លុយ៥០ម៉ឺនដល់ឃុំសង្កាត
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:១០ | ៧៥៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាធំលើកទី២កាលពីថ្ងៃទិ២៨ខែឧសភាឆ្នាំ២០១៧គណសង្រ្គោះជាតិដឹកនាំដោយលោក យឹម សុវណ្ណ តំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សបានថ្លែងថាគណបក្សសង្រ្គោះជាតិនឹងសន្សំលុយដើម្បីទិញអាវុធទំនើបបំពាក់ដល់កងកម្លាំងប្រដាប់អាវុធបើទោះបីគណបក្សមិនទាន់កងកម្លាំងក៍ដោយ។

លោកយឹម សុវណ្ណបានថ្លែងថាគណបក្សសង្រ្គោះជាតិមិនមានកម្លាំងទ័ពទេតែនៅពេលដែលគណបក្សសង្រ្គោះជាតិជាប់ឆ្នោតដឹកនាំប្រទេសនៅពេលខាងមុខនឹងទិញអាវុធបំពាក់ដល់កងកម្លាំងប្រដាប់អាវុធ។មន្ត្រីគណបក្សសង្គ្រោះជាតិ បានសន្យានៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ថា នឹងសន្សំសំចៃថវិកាជាតិបន្ថែម ដើម្បីចាយលើវិស័យយោធាតាមរយៈបំពាក់ឲ្យមានអាវុធសឹកទំនើបៗជាងពេលបច្ចុប្បន្ននេះ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោត និងឡើងដឹកនាំប្រទេសជំនួសបក្សកាន់អំណាច។

លោកយឹម សុវណ្ណបានដឹកនាំការឃោសនានៅក្នុងរាជធានីភ្នំពេញខណៈដែលលោកកឹមសុខាឃោសនានៅព្រៃវែង។លោកយឹមសុវណ្ណបានការសន្យានេះបន្ទាប់ពីបក្សប្រឆាំងអះអាងថា នឹងផ្លាស់ប្ដូរតែតំណែងអនុរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប៉ុណ្ណោះ ក្រៅពីនេះ មន្ត្រីប៉ូលិស និងទាហានទាំងអស់ដែលជាកងកម្លាំងការពារជាតិ គឺមិនប៉ះពាល់ឡើយ។

នៅមុនចាប់ផ្ដើមដង្ហែក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់ដ៏ធំជាលើកទីពីរនៅរាជធានីភ្នំពេញ ដែលមានអ្នកគាំទ្រច្រើននាក់ចូលរួម នៅថ្ងៃទី២៨ ឧសភា និងបន្ទាប់ពីថ្លែងរិះគន់ទាក់ទងនឹងអំពើអយុត្តិធម៌ជាច្រើននៅក្នុងសង្គម ដូចជាការអភិវឌ្ឍរឹតតែធ្វើឲ្យរាស្ដ្ររងទុក្ខវេទនាកាន់តែខ្លាំង ការវាយដំតំណាងរាស្ត្រនៅខាងមុខរដ្ឋសភា និងការសម្លាប់អ្នកដែលមានមតិជំទាស់ ហើយតុលាការមិនរកយុត្តិធម៌នោះ។

អ្នកនាំពាក្យគណបក្សប្រឆាំងក៏បានក្រើនរំឭកជាថ្មីទៀតឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា តាមឆន្ទៈ និងមិនត្រូវខ្លាចសារគំរាមសង្គ្រាមឡើយ ព្រោះព្រះមហាក្សត្របានធានាចំពោះសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ។

មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបន្ថែមទៀតថា ក្រៅពីគោលនយោបាយទម្លាក់លុយ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយឃុំ-សង្កាត់នៅពេលឈ្នះ គណបក្សក៏នឹងសន្សំថវិកាផ្សេងទៀតដើម្បីបំពាក់អាវុធទំនើបៗឲ្យយោធាដែរ៖ «គណបក្សសង្គ្រោះជាតិ អត់មានទាហានទេ កងយោធពលខេមរភូមិន្ទយើង គឺកងទ័ពរបស់ជាតិ ជាកងទ័ពបម្រើជាតិ។ យើងនឹងហ្វឹកហ្វឺនទាហានយើងឲ្យខ្លាំង។ យើងនឹងសន្សំលុយទិញអាវុធយុទ្ធភណ្ឌទំនើបៗឲ្យទាហានយើង ដើម្បីការពារប្រទេសជាតិ»។

ព្រឹកថ្ងៃអាទិត្យទី២៨ខែឧសភាឆ្នាំ២០១៧គេបានឃើញគណបក្សនយោបាយបានបន្ត សកម្មភាពឃោសនានៅតាមគោលដៅនិងមួយចំនួនបានហែរក្បួនយុទ្ធនាការឃោសនាក្នុងក្រុងភ្នំពេញរួមមានគណបក្សសង្រ្គោះជាតិ គណបក្យសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងចំណោមគណបក្សចំនួន១២ដែលបានចុះឈ្មោះប្រកួតប្រជែង។ក្នុងនោះមានគណបក្សចំនួន៦បានចុះឈ្មោះប្រកួតនៅក្នុងរាជធានីភ្នំពេញ។

ការហែក្បួនឃោសនាគណបក្សនយោបាយបានចូលដល់ថ្ងៃទី៨កាលគិតមកត្រឹមថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៧នេះ។សកម្មភាពនៅទីក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី២៨គណបក្សសង្រ្គោះជាតិបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅវត្តចាស់ជាចំណុចចេញដំណើរទៅកាន់កន្លែងនានាក្នុងក្រុងខណៈពេលលោកប្រធានកឹម សុខាបានចុះទៅកាន់ខេត្តព្រៃវែង។

ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាម ដែលជាសមាជិក សមាជិកា គណប្សប្រជាជនកម្ពុជា ខេត្តបាត់ដំបងចំនួន ១៣០០នាក់ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ។                                               

Tags:
  • គណបក្ស
  • សង្គ្រោះជាតិ
  • ឃោសនា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥