MENU
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចង់ឃើញប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យភាពពេញលេញ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៣:៤៣ | ៦២១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពត៖  គណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់ឃើញប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេស ជាតិមានអធិបតេយ្យភាពពេញលេញ។បោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំមានរិទ្ធិ ដែលមានលេខរៀងទី២ ប្រជាពលរដ្ឋយើងទទួលបានល្អ៥យ៉ាង ១ មេភូមិមេឃុំល្អ។២ គ្រូ បង្រៀនល្អ ៣ គ្រូពេទ្យល្អ ៤ គ្រូកសិកម្មល្អ ៥ នគរបាលល្អ។

លោកយ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានថ្លែងនៅថ្ងៃទី២៧ខែឧសភានៅឃុំមានិទ្ធិខេត្តកំពតថា៖ឃុំមានរិទ្ធនឹងបានទទួលបានមេឃុំថ្មីមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។មេឃុំថ្មិនេះជាស្រ្តីដែលមានស្នាដៃធ្លាប់ដឹកនាំគឺអ្មកស្រីណាង ចន្នី ឲ្យក្លាយជាមេឃុំបម្រើប្រជាពលរដ្ឋមិនមែនជាមេឃុំបម្រើមេឬអ្នកធំនៅខាងលើនោះទេ។

លោកយ៉ង សាំងកុមារបានអះអាងថា៖”ពេលវេលាមកដល់ហើយដែលអ្នកនៅមូលដ្ឋានជ្រើសរើសមេដឹកនាំមូលដ្ឋាន។ដើម្បីអភិវឌ្ឍន៏មូលដ្ឋានរបស់យើង ពេលវេលាមកដល់ហើយ”។លោកថា៖ពេលវេលាមកដល់ហើយដែលអ្នកភូមិមានរិទ្ធទាំងអស់គ្នាជ្រើសរើសមនុស្សល្អៗដឹកនាំមូលដ្ឋាននិងកុំភេ្លចទៅបោះឆ្នោតទាំងអស់គ្នាថ្ងៃទី៤ខែមិថុនាបោះឆ្នោតជូនគណបក្សយើង។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានបេសកកម្មបណ្តុះមនុស្សល្អឱ្យក្លាយជាអ្នកដឹកនាំ មិនបណ្តុះអ្នកដើរតាម អ្នកដឹកនាំខាងលើដើរតួជាអ្នកសម្របសម្រួល។ ប្រជាពលរដ្ឋទទួលបាននូវទុន ទឹក ទីផ្សារ និងបច្ចេកទេសកសិកម្ម គឺជាវត្ថុបំណងដ៏សំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ បោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាជម្រើសថ្មីរបស់ប្រជាពលរដ្ឋនៅក្នុងឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត៕      

Tags:
  • គណបក្ស
  • ប្រជាធិបតេយ្យ
  • ពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥