MENU
កុមារកំព្រាម្តាយស្រែកសូមសប្បុរសជួយសង្រ្គោះបន្ទាប់ឪពុកប្រច័ណ្ឌម្តាយថា លួចមានសាហាយស្មន់ផឹកស្រាស្រវឹងកាប់៤ពូថៅ ស្លាប់អូសសពទម្លាក់ទឹកស្រះ
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១០:៤៨ | ៥៥៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តស្វាយរៀង៖  អាជ្ញាធរមូលដ្ឋានបាននិយាយនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៧ថាកុមារកំព្រាម្តាយសម្លាប់ដោយឪពុកសម្លាប់ស្រែករកសប្បុរសជនជួយសង្រ្គោះពេលនេះរស់ជាមួយលោកយាយជរា។

សមត្ថកិច្ចបាននិយាយថាស្ត្រីម្នាក់ជាម្តាយកុមារស្លាប់យ៉ាងអាណោចអាធមដោយប្តីកំណាចផឹកស្រាស្រវឹងកើតភ្លើងប្រច័ណ្ឌដូចកម្រោលចូលកាប់ប្រហារប្រពន្ធចំនួន៤ពូថៅចំក្បាលផុងលលាដ៏និងចាក់១កំបិតចុងស្រួចចំរន្ធត្រចៀកខាងស្តាំសន្លប់នៅក្នុងថ្លុកឈាម និងលើកបីយកទៅទម្លាក់ចូលក្នុងទឹកស្រះស្លាប់យ៉ាងអាណោចអាធម័ ។

ករណីកាប់ប្រហារប្រពន្ធនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ។ បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយជ្រុំបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សុក សុភាព អាយុ៣២ឆ្នាំ រីឯប្តីកំណាចឈ្មោះ សូ គន់ អាយុ៣១ឆ្នាំ ។

ប្រភពបន្តទៀតថា នៅថ្ងៃកើតហេតុស្ត្រីរងគ្រោះបានទៅជញ្ជាត់ត្រីចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតម៉ោង៤ល្ងាចទើបត្រឡប់មកផ្ទះវិញបានត្រីកន្លះធុងប៉េត្រូ រីឯប្តីទៅផឹកស៊ីនៅផ្ទះអ្នកជិតខាងរហូតដល់ម៉ោង៦ល្ងាចទើបត្រឡប់មកផ្ទះវិញ ។

លុះម៉ោង៨និង៣០នាទីយប់ស្រាប់តែឮសូរ ភូសៗៗៗផ្ទួនគ្នា និងឮកូនៗស្រែកយំ ហើយឮបុរសជាប្តីសំឡុតថា កុំយំប្រយ័ត្នអញសម្លាប់ចោល ។ ក្រោយមកកូនស្រីរត់ចេញពីផ្ទះស្រែកឆោឡោថា អ៊ំអើយជួយម៉ែខ្ញុំផងពុកវាយម៉ែទម្លាក់ទឹកស្រះស្លាប់ហើយជួយផងៗ ។

អ្នកស្រុកក៏រត់មកជួយ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ភ្លាមៗអ្នកស្រុកក៏នាំគ្នាលើកជនរងគ្រោះចេញពីក្នុងទឹកមកលើគោក តែស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយបន្សល់ទុកកូនស្រីប្រុសតូចៗពីនាក់ឲ្យកំព្រា ។

លោកយាយ សុក វ៉ាំង អាយុ៦៦ឆ្នាំ ត្រូវជាម្តាយបង្កើតជនរងគ្រោះ រួមនឹងចៅទាំងពីរបានលើកដៃសំពះសុំឲ្យសប្បុរសជនជួយពួកគាត់ផង ពួកគាត់គ្មានលទ្ធភាពធ្វើបុណ្យឲ្យកូនស្រីទេ ហើយក៏គ្មានលទ្ធភាពចិញ្ចឹមចៅឲ្យបានរៀនសូត្រដែរដោយជីវភាពក្រីក្រខ្លាំងណាស់ សូមសប្បុរសជនមេត្តាជួយផង ។ សពស្ត្រីរងគ្រោះបានបូជានៅខាងមុខផ្ទះនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោ២រសៀល ។ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនប្តីកំណាចមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Tags:
  • កុមារកំព្រា
  • សប្បុរស
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥