MENU
រថយន្តកុងតឺន័របើកបុកម៉ូតូនិងកិនអូសជាង១គីឡូម៉ែត្រ បណ្ដាលឲ្យម៉ូតូខ្ទិចវល់តែមនុស្សមិនរបួស
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៧:៤២ | ៤៣៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ យុវជន៣នាក់ពិតជាសំណាងខ្លាំងណាស់ដែលមិនរងគ្រោះថ្នាក់ដល់អាយុជីវិត ខណះដែលម៉ូតូរបស់ពួកគេបានខ្ទិចព្រោះត្រូវត់រថយន្តកុងតឺន័របើកបុកពីក្រោយហើយកិនជាច្រើនរយម៉ែត្រ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានយុវជន៣នាក់ បានជិះម៉ូតូម៉ាក ZOOMER X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DQ-4780 ឌុបគ្នានិងធ្វើដំណើតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ខណះមកដល់កន្លែងជញ្ចីញថ្លឹងរថយន្តចាស់ ក៏ត្រូវរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-5017 បានបើកមកគៀរពីក្រោយទាំងកំរោលតែម្ដង  ហើយធ្វើឲ្យម៉ូតូខ្ទៀតចូលក្រោមរថយន្តបណ្ដាលឲ្យកិនអូសជាច្រើនរយម៉ែត្រខ្ទិចទាំងស្រ៊ុងតែម្ដង ចំណែកយុវជន៣នាក់ដែលជិះម៉ូតូមិនគ្រោះថ្នាក់នោះទេ ។

ក្រោយពេលកើតហេតុ ម្ចាស់ដែលបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕

Tags:
  • រថយន្ត
  • កុងតឺន័រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥