MENU
សាន ផានិត រំពឹងបទចាស់របស់ខ្លួន ច្នៃឡើងវិញហក់ខ្លាំង
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ០៩:០០ | ៤៣៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាចម្រៀងយូរឆ្នាំនៅតែជាប់ឈ្មោះជាមួយតារាចម្រៀងរបស់មហាជនដដែល។ដោយសារតែយល់ថាខ្លួននៅមានការគាំទ្រខ្លាំងពីសំណាក់បងប្អូនលោកសាន ផានិតបានរៀបចំយុទ្ឋវិធីថ្មីដោយយកបទដែលធ្លាប់ល្បីរបស់ខ្លួនមកប្រែសម្រួលឡើងវិញទាញទីផ្សារម្តងទៀតជាមួយជំនឿខ្ពស់នៃការចាប់អារម្មណ៍។

ចម្រៀងលោក សាន ផានិត ត្រៀមនឹងបទចម្រៀងល្បីក្នុងទសវត្ស ៩០គឺបទ "ទូរសព្ទប្រាប់ផង" មកច្រៀងឡើងវិញជាថ្មីម្ដងទៀត។ ការយកបទនេះមកច្រៀងជាថ្មីបន្ទាប់ពីបទ "ជាប់រវល់" ដែលជាបទចាស់ និងច្រៀងឡើងវិញទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន ហើយការធ្វើដូចននេះខណៈទីផ្សារចម្រៀងរបស់លោកកំពុងទទួលបានការគាំទ្រច្រើនឡើងវិញ។

លោកបានបញ្ជាក់ថា "នេះជាការស្នើសុំរបស់អ្នកគាំទ្រខ្ញុំចំពោះបទចម្រៀងនេះ ហើយបទល្បីក្នុងទសវត្សទី៩០ហ្នឹង នឹងចេញជា MV ក្នុងពេលឆាប់"។

តារាចម្រៀងរូបនេះ បានបង្ហាញក្ដីសប្បាយរីករាយនៅពេលទីផ្សារចម្រៀងទទួលការចាប់អារម្មណ៍ឡើងវិញ ទាំងមិននឹកស្មានដល់។ ជាពិសេសបទដែលលោកយកមកច្រៀង និងធ្វើឡើងវិញដូចជាបទ "ជាប់រវល់” ជាដើម។

ទន្ទឹមនឹងការសបប្បាយរីករាយនឹងទីផ្សារចម្រៀងត្រឡប់មកវិញ តារាចម្រៀងធ្លាប់សាងឈ្មោះល្បីលោក សាន ផានិត កំពុងរៀបចំចម្រៀងថ្មីៗជាច្រើនទៀត ដែលលោកជឿជាក់ថា នឹងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ ក្នុងនោះមានដូចជា "ភ្លេងការ" និងបទ "ទូរសព្ទប្រាប់ផង" ដែលលោកយកមកច្រៀងឡើងវិញដូចគ្នា។

លោក សាន ផានិត បន្តថា ក្រៅតែពីបទចម្រៀងទាំង២បទនេះ ដែលត្រៀមចេញលក់លើទីផ្សារក្នុងពេលដ៏ខ្លីខាងមុខ លោកកំពុងតែត្រៀមរៀបចំស្ទិលថ្មីជាច្រើនទៀតក្នុងន័យវាយលុកទីផ្សារចម្រៀងនាពេលខាងមុខ។

តារាចម្រៀងលោក សាន ផានិត គឺជាអតីតតារាចម្រៀងល្បីឈ្មោះក្នុងអំឡុងទសវត្ស៩០ ដែលបទចម្រៀងជាច្រើនរបស់លោកទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រទាំងទីក្រុង និងជនបទ តួយ៉ាងដូចជាបទ ជាប់រវល់ និងបទ ទូរសព្ទប្រាប់ផង ដែលលោកយកមកច្រៀងឡើងវិញនាពេលបច្ចុប្បន្ន។ យ៉ាងណាក៏ការស្ងប់ស្ងាត់ទីផ្សារចម្រៀងជិត ២០ឆ្នាំកន្លងមក តារាចម្រៀងរូបនេះប្រកាសវិលត្រឡប់មកវិញ ដោយលោកនៅតែគិតថាទីផ្សារចម្រៀងនៅតែមានភាពដូចដើមវិញ៕

Tags:
  • សាន ផានិត
  • បទចាស់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥