MENU
វាយប្រហារគ្រាប់បែកនៅអង់គ្លេស ស្លាប់និងរបួស ជិត៧០នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ១៤:៥០ | ៤១៥ ដង | ចុចបញ្ចេញមតិ (០)

នៅយប់ថ្ងៃទី​២២ខឧសភា  មានហេតុការផ្ទុះគ្រាប់បេកនៅកណ្តាល​ពីធី​សម្តែង​ច្រៀងនៅក្នុងអាពហុកីឡដ្ឋាន​ទីក្រុង​ Manchester ​ប្រទេសអង់គ្លេស បណ្តាលឲ្យមនុស្ស​១៩នាក់ស្លាប់និង​៥០នាក់រងរបួស។ ប៉ូលិសអង់គ្លេសបានឲ្យដឹងថា នេះជាសកម្មភាពវាយប្រហារភេរវកម្មដែលបានឡើងគម្រោងជាមុន។

សារព័ត៌មាន​ NBC news បានផ្សាយថា យ៉ាងហោចណាសក៏មានមានមនុស្ស២០នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងហេតុការខាងលើ។ ក្រោយការសម្តែងច្រៀងរបស់តារាចំរៀង​ Ariana Grande ​ក្នុងពហុកីឡដ្ឋាន​ ម៉ែនឆែស្ទើរ។

រថយន្តជួយសង្គ្រោះជាច្រើនបានទៅដល់កន្លែងកើតហេតុ​ហើយប៉ូលិសបានជម្លៀសពលរដ្ឋចេញពីពហុកីឡដ្ឋានខាងលើហើយស្នើរដល់ពលរដ្ឋឲ្យចៀសតំបន់ប្រមូលផ្តុំគ្នា​ខ្លាចមានការវាយប្រហារផ្សេងទៀត។ ផ្លូវរថភ្លើងនៅក្នុងទីក្រុងម៉ែនឆែស្ទើរ​ក៏ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ។

កម្លាំងប៉ូលិសអង់គ្លេសបានបញ្ចាក់ថា អាចមានករណីផ្ទុះពីរផ្សេងគ្នា​នៅក្នុងពិធីសម្តែងច្រៀងនោះ ប៉ុន្តែប៉ូលិសមិនទាន់បញ្ចាក់ពីមូលហេតុពិតនៅឡើយ។ ហេតុការផ្ទុះកើតឡើងនៅវេលា(ម៉ោង​៥និង​៤០នាទី​ព្រឹកថ្ងៃទី​២៣ខែឧសភា ម៉ោង កម្ពុជា) ហើយកម្លាំង ដោះមីនក៏បានបញ្ចូនទៅកាន់ទីនោះដោយខ្លាចមានគ្រាប់បែកផ្សេងទៀត។

ចំណែកកម្លាំងប៉ូលិសប្រឆាំងភេរវកម្មនៅទីក្រុងញ៉ូវយ៉កបានឲ្យដឹងថា ប៉ូលិសកំពុងតែតាមដានសកម្មភាពខាងលើ​ ។ចំណែកតំណាងតារាចំរៀង​ Ariana Grande ​បានប្រកាសថា តារាចំរៀង​ Ariana មានសុវត្ថភាព ទេ។

រូបភាពបានបង្ហាញឲ្យឃើញថា ពលរដ្ឋ​នៅក្នុងពហុកីឡដ្ឋា ធ្លាក់ក្នុងសភាពចលាចល រត់​ភៀសខ្លួនចេញទៅក្រៅ។​ ពហុកីឡដ្ឋានខាងលើ ផ្ទុកមនុស្សបាន​២១០០០នាក់  ជាពហុកីឡដ្ឋាននៅក្នុងផ្ទះធំបំផុតក្នុងតំបន់អឺរ៉ុប។

បច្ចុប្បន្ន​អង់គ្លេសបានប្រកាសអាសន្ន ក្រហម ពីការវាយប្រហារភេរវកម្ម ផ្សេងទៀតដែលអាចកើតឡើង ។ ប៉ូលិមិនទាន់អាចសន្និដ្ឋានបានពីមូលហេតុផ្ទុះសម្លាប់មនុស្សយ៉ាងច្រើននោះឡើយ​​។ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នេះជាការវាយប្រហារភរវកម្ម អត្តឃាត់ ។

នេះជាលើកទីមួយ ដែលមានការវាយប្រហារទ្រងទ្រាយធំនៅក្នុងប្រទេសអង់គ្លេសដែលជាប្រទេសមានសុវត្ថភាពបំផុតនៅក្នុងតំបន់អឺរ៉ុប ​ហើយក៏ជាលើកទីមួយដែលរងការវាយប្រហារ​ចាប់តាំងពីអង់គ្លេសសម្រេចចាកចេញពីអឺរ៉ុបផងដែរ៕

 

 

Tags:
  • វាយប្រហារ
  • គ្រាប់បែក
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥