MENU
នាយ កុយ ស្ម័គ្រចិត្តកាត់សក់ជាមួយឃ្មឹប អាស្រ័យលើម្ចាស់ដើមការ
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី២៣ ឧសភា ២០១៧, ០៨:៥៤ | ៥៤៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ស្របពេលតារាកំប្លែងនាងកុយ ជាប្រធានក្រុមកំប្លែងមានការអនុញ្ញាតបញ្ចូលសមាជិកថ្មីនាងឃ្មឹបជាក្រុមឡើងវិញក្រុមមួយនេះកាន់តែមានសភាពលេចធ្លោឡើងវិញសារជាថ្មីហើយកាន់តែផុសឡើងភាពខ្លាំងរបស់ខ្លួនម្តងទៀត។ 

លោកជួង ជីហៅនាយកុយបានរៀបរាប់សារជាថ្មីថាលោកនៅតែប្រកាន់ជំហររក្សានាងឃ្មឹបចូលជាសមាជិកកំប្លែងរបស់លោកដដែលដោយមិនគិតរឿងអតីតកាលទៀតទេ។រវាងនាងនិងហុងដាក្រោយបានសម្តែងជាមួយគ្នាពីរកម្មវិធីរួមមាន«មន្តស្នេហ៍សំនៀង»របស់ស៊ីធីអិននិងកម្មវិធី«ប្រជុំតារាតន្ត្រី»របស់បាយ័នមកឃើញថាមានអ្នកគាំទ្រខ្លាំងតែម្តងដែលនេះជាផ្លូវថ្មីរបស់នាងឃ្មឹបត្រូវតេចាប់ឱកាសឲ្យបានមិនអាចមើលរំលងទៀតទេ។នាយកុយបន្តទៀតថាគ្រប់សកម្មភាពក្រុមរបស់លោកសម្តែងមិនថាប៉ុស្តីណាឬប៉ុស្តីណានោះទេឲ្យតែជាកម្មវិធីរបស់លោកកាន់ជាអ្នកដឹកនាំគឺលោកត្រូវយកឃ្មឹបចូលរួមទាំងអស់។ពីដំបូងនាយហុងដាគាត់ថាធ្វើចិត្តមិនបានមិនចង់សម្តែងដែរប៉ុន្តែលោកបានពន្យល់ថាសិល្បៈគឺជាសិល្បៈការសម្តែងមិនប៉ះពាល់ដល់រឿងរ៉ាវផ្ទាល់ខ្លួនទេ សម្តែងយ៉ាងណាឲ្យល្អកុំគិតច្រើនសម្តែងចប់ទៅផ្ទះរៀងខ្លួនសំខាន់ត្រូវយកចិត្តអ្នកទស្សនាកំពុងចង់មើលយើងសម្តែង។ម្យ៉ាងទៀតការដែលនាយហុងដាយល់ព្រមឲ្យឃ្មឹបសម្តែងវិញជាមួយលោកនោះគឺជាកាយវិការមួយល្អហាក់ជួយលើកមុខមាត់របស់ហុងដាទៅវិញនោះទេ។

 

ក្រោយស្តាប់ហេតុផលហុងដាក៍មានការឯកភាពឲ្យសម្តែងរហូតត្រូវបងប្អូនជាច្រើនសប្បាយចិត្តដែលហុងដាបើកចិត្តបេះដូងកសាងផលល្អជួយឃ្មឹបដើម្បីរួចផុតពីការលង់ទឹកធ្វើល្អបានល្អ។នាងឃ្មឹបគាត់មានទេពកោសល្យគ្រាន់តែឡើងឆាកភ្លាមនិយាយមកចង់សើចក្រមិចក្រមើមបើច្រៀងវិញបទបុរាណភ្លេងការអីគឺបានព្រោះបានលោកឪពុកនាយវ៉ាន់ស៊ុយជាអ្នកបណ្តុះនិងច្រៀងកំប្លែងបែបរដឺន។

ចំណែកលោកវិញនៅពេលសួរថាយកឃ្មឹបទៅកាត់សក់ការជាមួយឬអត់លោកមិនដែលប្រកាន់តួស្រីកំប្លែងណានោះទេឲ្យតែគេពេញចិត្តឬម្ចាស់ដើមការពេញចិត្តគឺទទួលទាំងអស់ចំពោះដៃគូកាត់សក់ការ។កន្លងមកលោកកាត់សក់ការជាមួយខាត់ សុឃីម គ្រត ឬអ្នកផ្សេងទៀតទាំងអស់ពឹងលើតម្រូវចិត្តអ្នកដើមការ។

ចំពោះឃ្មឹបលោកមិនដឹងថាយ៉ាងម៉េចដែរបើគេមិនត្រូវការក៍អត់បានសម្តែងដែរតែបើគេពេញចិត្តលោកពិតជាធ្វើតាមតួនាទីច្រៀងកាត់សក់ការជាមួយឃ្មឹបមិនរើសអើងឡើយ។យ៉ាងណាលោកសប្បាយចិត្តដែលកូនក្រុមកំប្លែងរបស់លោកទាំងអស់គេចេះបើកចិត្តទូលាយរហូតសហការគ្នារួមសម្តែងដើម្បីបម្រើប្រិយមិត្តដែលនេះលោកចង់ឲ្យអ្នកសិល្បៈទាំងអស់ចេះរួបរួមគ្នាដើម្បីឲ្យគេមើលមកសិល្បៈចេះត្រូវគ្នាស្រឡាញ់គ្នាមានការអីចេះជួយគ្នា។ចំពោះឃ្មឹបលោកនៅតែយកថវិកាជាចំណែករបស់លោកមកកាត់ទៅឲ្យឃ្មឹបដោយមិនបានយកប្រាក់ពីសមាជិកក្រុមណាមួយមកប៉ះពាល់នោះទេដើម្បីកុំឲ្យមានការថ្នក់ចិត្តនឹងគ្នា។                                 

Tags:
  • នាយ កុយ
  • ឃ្មឹប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥