MENU
អាមេរិកស្នើដល់ប្រទេសកាន់សាសនាអិស្លាម នាំមុខនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្ម
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ០៩:៣៦ | ៧៧១ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​២១ខែឧសភា​ប្រធានាធិបតីអាមេរិក លោកដូណាលត្រាំបានអំពាវនាវដល់មេដឹកនាំប្រទេសកាន់សាសនាអិស្លាម នាំមុខនៅក្នុងសង្គ្រាមប្រឆាំងក្រុមអិស្លាមជ្រុលនិយមដែលបានធ្វើសកម្មភាពឃោឃៅសម្លាប់មនុស្សស្លូតត្រង។

មានប្រសាសន៍ទៅកាន់មេដឹកនាំ៥៥ប្រទេសលោកត្រាំបានបញ្ចាក់ថា ប្រទេសកាន់សាសនាអិស្លាមភាគច្រើន​ចាំបាច់ត្រូវតែនាំមុខ​នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវនិយម។ ប្រធានាធិបតីត្រាំបានបញ្ចាក់ផងដែរថា ប្រទេសអារ៉ាបមានចំនួនអ្នកស្លាប់ច្រើនបំផុតដោយសារអំពើរហឹង្សា ការវាយប្រហារភេរវកម្ម ។ លោកត្រាំបានបញ្ចាក់ទៀតថាអំពើភេរវកម្ម បង្ករឲ្យមាន គ្រោះថ្នាក់ដល់សន្តិសុខ និង មនុស្សធម៌រាលដាលនៅក្នុងតំបន់ទាំងមូល។

ក្រៅពីនេះលោកត្រាំ បានជម្រុញឲ្យប្រទេសអិស្លាមធានាថា ក្រុមភេរវកម្ម​នឹងមិនអាចស្វែងរកកន្លែងលាកខ្លួននៅក្នុងប្រទេស អារ៉ាបឡើយ។នៅក្នុងសន្តរកថានោះដែរ លោកត្រាំបានប្រកាសពីកិច្ចព្រមព្រៀង ជាមួយប្រទេស តំបន់ឈូងសមុទ្រ ស្តីពិការប្រឆាំង ដល់ការគាំទ្រ ហិរញ្ញវត្ថុដល់ក្រុមភេរវកម្ម។

ក្នុងពេលជាមួយគ្នានោះដែរព្រះមហាក្សត្រសាឌីអារ៉ាប៊ី  Salman Bin Abdul Aziz ​បានបញ្ចាក់ថា សាឌីអារ៉ាប៊ី​នឹង មិនលើកលេងដល់បុគ្គលណាមួយដែលជួយដល់ក្រុមភេរវកម្មនោះឡើយ។ព្រះមហាក្សត្រសាឌីអារ៉ាប៊ី​បានប្តេជ្ញាកម្ចាត់ក្រុមភេរវកម្ម​IS ទាំងស្រុង។

ក្នុងថ្ងៃជាមួយគ្នានោះដែរប្រធានាធិបតីត្រាំ បានជួបពិភាក្សាជាមួយមេដឹកនាំបណ្តាលប្រទេស​ តំបន់ឈូងសមុទ្រ ​ GCC  ។ ជំនួបនោះនឹងត្រូវធ្វើឡើងនៅថ្ងៃទីពីរដែលលោកត្រាំទស្សនកិច្ចនៅអារ៉ាប៊ី​​ ជំនួបពិភាក្សាធ្វើឡើងមុនប៉ុន្មានម៉ោង ដែលនៃការចាប់ផ្តើមកិច្ចប្រជុំ អាមរិក អារ៉ាប ។

នៅក្នុងតំណើរទស្សនកិច្ច ទៅកាន់អារ៉ាប៊ីសាអូឌិត ថ្ងៃតំបូង ប្រទេសទាំងពីរ អាមេរិក អារ៉ាប៊ីសាអូឌិត បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀង ដែលគិតជាទឹកប្រាក់មានរហូតដល់ទៅ​៣៨០ពាន់លានដុល្លារ  ក្នុងនោះមានវិស័យ​អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ នៅអាមេរិក និង វិនិយោគលើវិស័យការពារជាតិ ក្នុងរយៈពេល​១០ឆ្នាំខាងមុខ។

សាឌីអារ៉ាប៊ី គឺជាប្រទេសទីមួយនៅក្នុងតំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំ​ ជាលើកតំបូង ។ក្រៅពីនេះលោកនឹងទៅកាន់ប្រទេស អីស្រាអែល  បុរីវ៉ាទីកង់ ប៊ែលហ្សិក និងអីតាលី៕

 

Tags:
  • អាមេរិក
  • អិស្លាម
  • ភេរវកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥