MENU
អានកំនាព្យហើយចង់ស្រក់ទឹកភ្នែក " ទឹកចិត្តភរិយា "
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី១៣ ឧសភា ២០១៧, ១៤:៣៨ | ១,៥០៥ ដង | ចុចបញ្ចេញមតិ (០)

-​ ប្តីអើយលោកប្តីសែនល្អ  លោកប្តីបរវរ  លោកប្តីសង្ហា។

- ស្លៀកពាក់តានុយធ្វើការ  តាំងខ្លួនអស្ចារ្យ   គ្មាននណាផ្ទឹម។

- ចេញទៅទាំងព្រឹកព្រលឹម   ព្រលប់សឹមរឹម   រេរាបង្អង់។

- ចេញពីផ្ទះមិនរេរង៉   ដូចមិនសូវចង់   ត្រលប់ចូលលផ្ទះ។

- ការងាររវល់ខ្លាំងណាស់   បើមិនរូរះ    ខ្លាចធ្វើមិនហើយ។

- ឱ! អូនព្រលឹងបងអើយ  ប្តីមិនចោលឡើយ   កូននិងប្រពន្ធ។

- អូនជាស្រីត្រូវចេះអត់ធន់   សំដីទន់ភ្លន់   ពេលប្តីត្រលប់។

 -ទោះមកវិញនៅកណ្តាលយប់  ត្រូវរៀបសព្វគ្រប់  ចាំទទួលប្តី។

- ខឹងក្តៅពីណាកុំទាន់ស្តី   ​ចាំពីរបីថ្ងៃ   សឹមលៃលកម្តង។

- អូនចាំទុកធ្វើតាមនួនល្អង  ​ មិនអោយរំលង   រក្សាគ្រួសារ។

- ទោះការងារនឿយហត់យ៉ាងណា  រក្សាឥរិយា  ក្នុងនាមជាស្រី។

- អូនរៀបអោយគាប់ប្រពៃ   ចេះលកចេះលៃ  រៀបចំដាក់ទុក។

- ទោះខឹងមិនដែលមូរមុខ   ដើម្បីក្តីសុខ ​ នៅក្នុងគ្រួសារ។

- ទោះមានមិនមានក្តីណា   អោយតែគ្រួសារ  ​ មានសុភមង្គល។

- តែបែរជាប្រុសនិមល   បងមិនដែលយល់   ​ពីតំលៃអូន។

- ឆ្មិចឆ្មក់ដើរលេងភ្លេចកូន   ភ្លេចគ្រាលំបាកលូន ​ ជាមួយកល្យាណ។

- តាំងឯងធ្វើរឹកក្លាហាន​  មិនបានប៉ុន្មាន  លួចលាក់មានស្រី។

- ពាក្យគ្រោធពាក្យគ្រាតស្រដី  លែងពិរោះស្តី  សំដីឡប់ឡែ។

- ថាប្រពន្ធដូចពពែ  ចងទុកក្រោមគ្រែ   អោយនៅយាមផ្ទះ។

- ការងារស្អីក៏មិនចេះ   ការងារជូតជ្រះ  សំអាតតិចតួច។

- គ្រាន់តែមើលថែកូនតូច   រែកទឹកប្តីងូត  កាប់អុសដាំស្លរ។

- ការងារឯងស្អីក៏មិនល្អ  សូម្បីដាំស្លរ  ​ អញស៊ីមិនកើត។

- មើលមុខដូចអត់កំនើត  មិនស្អាតល្អឆើត   មុខអ័ព្វរាសី។

- ប្រពន្ធគេលើកមុខស្វាមី   ឯងវិញចង្រៃ ​  នាំរាសីដាក់។

- ក្នងផ្ទះមានម៉ាស៊ីនត្រជាក់  តែក្តៅខ្លាំងណាស់  អញមិនចង់ចូល។

- មើលមុខដូចជារែកទូល  ភ្នំមួយទាំងមូល  តែសាច់ការគ្មាន។

- ពាក្យល្អល្អូកល្អឺនលែងមាន  ដល់ពេលស្រេកឃ្លាន  ទៅរកខាងក្រៅ។

- ឱ!! ប្តីអើយប្តីឆោមឆ្លៅ  មើលសចេញខ្មៅ  ផ្ទះនៅលែងកើត។

- លង់នឹងភ្លើងពណ៏ល្អឆើត   ភ្លេចគិតកំនើត   ថាខ្លួននរណា។

- ពេលខ្លាំងតាំងខ្លួនសង្ហារ    ដល់ធ្លាក់កាយា ​ ស្រែកថាខុសអី។

- ឱលោកអើយ!! អើយលោកប្តី   ដល់ពេលមានភ័យ  ហាស្តីលែងចេញ។

- ធ្វើមុខដូចពពែវិញ    តែអូនកុំដេញ   បងចេញពីផ្ទះ។

- កូនយើងនៅតូចៗណាស់   អូនកុំចង់ឈ្នះ   អាណិតតែកូន។

- លោកនេះបើរស់គ្មានអូន ​  ជីវិតស្ទើសូន្យ  សង្ខាហើយស្រី។

- ឆ្នេះបុរសលើផែនដី   ​ សូមចិត្តប្រណី  ​  ជាបុរសល្អ។

- ជាគំរូដ៏បរវ    ទឹកចិត្តស្មោះស   ​ ​ចំពោះភរិយា។

- ខុសត្រូវពិភាក្សាគ្នា ​​​  ឈ្នះពាក្យនិន្ទា   បរិហាពីក្រៅ។

- កុំធ្វើខ្លួនជាមនុស្សខ្លៅ  ​ ចេះដឹងខុសត្រូវ   ​​​​ ត្រូវផៅនិន្ទា។

- ដាក់ក្នុងចិត្តអោយបានគ្រប់គ្នា  ​ គ្រប់រូបជន្នា  ​នឹងបានថ្កុំថ្កើន។

- មានយសមានឈ្មោះល្បីល្បើង  ក្នុងខ្លួននៃយើង   ត្រូវមានវិន័យ។

- អនុវត្តអោយបានរាល់ថ្ងៃ    ​ដើម្បីសេរី    ​សុភមង្គល។

- សូមជូនពរអោយកើតដល់ ​ កុំបីសេសសល់   គ្រប់ក្រុមគ្រួសារ។

- ទៅដល់បងប្អូនខេមរា   លោកជំទាវឩកញា  នាមុឺនមន្រ្តី។

- សូមទទួលបានពរជ័យ   សូមកើតកុំបី   ឃ្លាតចន្លោះឡើយ៕

 

និពន្ធដោយ   អ្នកស្រី យន់ រ៉ាន្នី

Tags:
  • កំនាព្យ
  • ទឹកចិត្តភរិយា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥