MENU
តារាល្បីៗចងសម្ព័ន្ឋស្និទ្ឋជាមួយ ថៅកែសាច់អាំងហេងហេង
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ០៧:៤៩ | ៧៥១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  មិនត្រឹមតែល្បីឈ្មោះក្នុងមុខរបរជំនួញនោះទេថៅកែហាងគ្រឿងក្លែមល្បីឈ្មោះហេងហេងត្រូវបានក្រុមតារាសិល្បៈជាច្រើនដែលមានឈ្មោះល្បីរាប់អានដូចកូនចៅហើយរមែងធ្វើកម្មវិធីជួបជុំជប់លៀងនិងខួបកំណើតជាប្រចាំរហូតត្រូវបានតួសម្តែងនិយមទៅញាំអាហារកម្សាន្តផងដែរ។

តារាសម្តែង តារាចម្រៀង និងពិធីករប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងពិធីខួបកំណើតកូនស្រីថៅកែម្ចាស់ហាងសាច់អាំងហេងហេង។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃតី១១ខែឧសភាឆ្នាំ២០១៧នេះនៅហាងសាច់អាំងហេងហេង សាខាស្ទឹងមានជ័យ។

សិល្បករដែលបង្ហាញវត្តមានក្នុងរាត្រីនោះមានដូចជាកញ្ញា ទឹម រដ្ឋា កញ្ញា បេប៊ី កញ្ញា ទឹម វត្តី លោក ភឹម តារាវិបុល លោក ប៉ែន តុលា លោក ងួន សុបិន្ត លោក សាយ សៀរ៉ា និងតារាប្រុសស្រីជាច្រើនរូបទៀត។

កុមារី ហួត សុគន្ធនីតាវ័យ១៥ឆ្នាំ ដែលជាម្ចាស់ខួបបានលើកឡើងថា នេះគឺជាលើកទី១ដែលនាងបានរៀបចំពិធីខួបកំណើត ហើយមានវត្តមានសិល្បករសិល្បការិនីជាច្រើនរូបចូលរួម។ នាងថា សិល្បករដែលចូលរួមក្នុងឱកាសនេះគឺសុទ្ធសឹងតែជាអ្នកស្រលាញ់រាប់អានក្រុមគ្រួសារនាង ពិសេសគោរពស្រលាញ់អ្នកម៉ាក់របស់នាងផងដែរ បើទោះបីជាក្រុមគ្រួសារនាងមិនមានអ្នកប្រឡូកសិល្បៈក្តី។ នាងថាវាគឺជាកិត្តិយសម្រាប់នាងនិងក្រុមគ្រួសារ ហើយនាងរំពឹងថា ក្នុងឱកាសពីធីខួបកំណើត និងពិធីចែកអំណោយសប្បុរសធម៌ដែលក្រុមគ្រួសារនាងរៀបចំធ្វើលើកក្រោយទៀតនឹងមានវត្តមានពួកគាត់ចូលរួមបន្តផងដែរ។

កញ្ញា បេប៊ី ដែលចូលរួមក្នុងពិធីខួបកំណើតនេះបានលើកឡើងថាក្រុមគ្រួសារកុមារី ហ៊ួត សុគន្ធនីតា គឺស្រលាញ់រាប់អាននិងផ្តល់កិត្តិយសម្រាប់សិល្បករជាច្រើន។ នាងបន្តថាកន្លងមម្ចាស់ហាងសាច់អាំងហេងហេងនេះក៏ធ្លាប់បានចូលរួមការងារសង្គមជាច្រើនដែលមានវត្តមានសិល្បករសិល្បការិនីចូលរួមផងដែរ។ នាងជឿជាក់ថាតាមរយៈភាពរួសរាយរាក់ទាក់រាប់អានសិល្បករ ក៏ដូចជាអតិថិជននេះនឹងធ្វើឲ្យអាជីវកម្មលក់សាច់អាំងហេងហេងជាច្រើនសាខានឹងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន៕                                                                                                                                                                                                                                                                                                

                                                                                     

Tags:
  • តារាល្បី
  • សម្ព័ន្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥