MENU
នោះសុខ សោម៉ាវត្តី មិនបញ្ឈប់ភាពស្និតស្នាលក្រោយ ល្បីស្រឡាញ់កីឡាករបាល់ទាត់
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ០៨:០៦ | ៥៧២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្រោយលេចឮថាស្រឡាញ់គ្នាក្រៅឆាកពេលនេះសាមីខ្លួនទាំងពីប្រាប់យ៉ាងសឿងថាមិនអាចផ្តាច់គ្នាបាននោះទេព្រោះយល់ចិត្តគ្នាខ្លាំងទោះជាស្គាល់គ្នារយៈពេលខ្លីក៍ដោយ។  រូបភាពស្និតស្នាលនៅលើបណ្តាញសង្គមហ្វេសបុករវាងពិធីការិនីល្បីឈ្មោះវ័យក្មេងសខុស សោម៉ាវត្តីថតកៀកកិតឱបកាយជាមួយកីឡាករលី វ៉ាហេតបានក្លាយជារឿងគួរឲ្យចាប់អារម្មណ៍ឡើងស្របពេលពួកគេបណ្តើគ្នាមកសម្ពោធរឿង«ខូចចិត្តអាជីព»របស់ផលលិតតកម្មរ៉ុកមើលទៅល្អូកល្អិនមិនណយដែរ។ 

កាលពីល្ងាចថ្ងៃទី៩ ឧសភា ឆ្នាំ២០១៧ ផលិតកម្មរ៉ុកបានរៀបចំពិធីសម្ពោធរឿងថ្មីមួយទៀតរបស់ខ្លួនមានចំនងជើងថា«ខូចចិត្តអាជីព»នារោងភាពយន្តលេជេនស្ថិតនៅក្នុងបរិវេនផ្សារទំនើបស្ទឹងមានជ័យថ្មីរាជធានីភ្នំពេញដោយមានតារាក្នុងផ្ទៃរឿងតារាកិត្តយសផលិតករអ្នកនិពន្ឋនិងអ្នកដឹកនាំរឿងព្រមទាំងមហាជនជាច្រើនរូបផងដែរ។ អ្វីដែលជាការកត់សម្គាល់នោះគឺអ្នកនាងសុខ សោម៉ាវត្តីដែលលេចឮព័ត៌មានមកថាបានបង្កើតភាពស្និតស្នាលផ្អែមល្ហែមគួរឲ្យភ្ញាក់ផ្អើលជាមួយតារាបាល់ទាត់ជម្រើសជាតិរាងសង្ហារមិនចាញ់តួកុនឡើយគឺលោកលីវ៉ាហេតដែលបានងាកមកសម្តែងកុនជាមួយគ្នាកនុងនាមជាតួឯក។ 

បញ្ជាក់ប្រាប់មហាជននាពេលនោះអ្នកនាងសុខ សោម៉ាវត្តីបានឲ្យដឹងថាសម្រាប់នាងគឺមានការរាប់អានស្រឡាញ់គ្នាជាមួយមិត្តភក្តិប្រុសៗច្រើននាក់ក្នុងនាមជាមិត្តធម្មតាៗប៉ុណ្ណោះលើកលែងតែលោកលី វ៉ាហេតទេដែលអ្នកនាងផ្តល់ឱកាសមកស្និតស្នាលខ្លាំងដូចគូស្នេហ៍ដែលអ្នកណាៗគេក៍ភ្ញាក់ផ្អើលបើនាងស្និតបែបនេះមានទាំងបង្ហោះរូបផ្អែមល្ហែមនៅលើបណ្តាញសង្គមទៀតនោះរឿងអីគេមិនឆ្ងល់ស្របពេលនាងមេម៉ាយវ័យក្មេងទៀត។

ពិធីការិនីក្រមិចក្រមើមរូបនេះបន្តថាយើងមិនបានគិតរឿងនេះទេហើយនាងស្រឡាញ់រាប់អានវ៉ាហេតក៍ព្រោះតែពួកយើងបានសម្តែងកុនជាមួយគ្នាមួយខែគត់ដោយវ៉ាហេតជាអ្នកបាល់ទាត់អត់ចេះសម្តែងនោះទេចឹងកកុំឲ្យគាត់ខ្លាចភ័យសម្តែងមិនកើតមានតែពន្យល់របៀបសម្តែងណែនាំបង្ហាត់គាត់ឲ្យដឹងតាក់ទិចកុំឲ្យគាត់បារម្ភបើខុសច្រើនដងនាំឲ្យខាតពេលថតច្រើនដង។ ក្រៅពីនោះលោកវ៉ា ហេតក៍បានបង្ហាត់បង្រៀនឲ្យនាងចេះលេងរបៀបទាត់បាត់បានខ្លះដែរព្រោះសាច់រឿង«ខូចចិត្តអាជីព»នាងសម្តែងជាតួមនុស្សស្រីតែងខ្លួនជាបុរសលេងបាល់ត្រូវតែចេះទាលបាល់ទើបមានការបង្ហាត់នាងជាចាំបាច់ពីលោកវ៉ាហេតុតែម្តង។ យ៉ាងណាមិញនាងមិនទាន់កំណត់ថាទំនាក់ទំនងរបស់នាងជាមួយវ៉ាហេតទៅជាបែបណាដែរគ្រាន់តែពេលនេះយើងស្និតគ្នាក៍មិនអាចនិយាយថាស្រឡាញ់គ្នាហើយស្តីដណ្តឹងគ្នាឬការពេលណានោះទេ។ 

ចំណែកកីឡាករបាល់ទាត់ជម្រើសជាតិលោក លី វ៉ាហេតបានឲ្យដឹងថាលោកអត់ដឹងថានិយាយបែបណាល្អនោះទេក្រោយស្និតស្នាលគ្នាយើងទាំងពីរស្រាប់តែចេញព័ត៌មានស្នេហាតែការណ៍ពិតយើងគ្រាន់តែចង់ឲ្យមានភាពទាក់ទាញក្រោយពេលថតកុននិងរឿង«ខូចចិត្តអាជីព»កាន់តែចាប់អារម្មណ៍ប៉ុណ្ណោះព្រោះលោកនិងអ្នកនាងតីជាតួឯកក្នុងរឿងនេះហើយសាច់រឿងមានសភាពផ្អែមល្ហែមបែបណាដូចនៅខាងក្រៅអត់មានតែទស្សនិកជននិងមហាជនមកទស្សនាទាំងអស់គ្នានឹងបញ្ចាំងនៅរោងកុនលេជេន៣សាខាចាប់ពីថ្ងៃទី១២ ឧសភា ខាងមុខនេះហើយ។លោកមិនអាចបញ្ជាក់បានថាឬប្រកាសថាខ្ញុំស្រឡាញ់សុខ សោម៉ាវត្តីដូចការយល់ឃើញរបស់ការលើកឡើងទេមានតែតាមពេលវេលាជាអ្នកបកស្រាយប៉ុណ្ណោះហើយភាពស្និតគ្នានេះមិនបញ្ឈប់ឡើយ។ 

លោក លឹម សុសត្យាហៅលី ម៉េងជាផលិតករក្នុងផលិតកម្មរ៉ុកបានឲ្យដឹងថារឿង«ខូចចិត្តអាជីព»នេះជាស្នាដៃទី២មកសម្ពោធនៅរោងកុនលេជេនស្ទឹងមានជ័យបន្ទាប់ពីរឿង«ពូជខ្ញុំចឹង»។រឿងខូចចិត្តអាជីពនេះមានការថតរយៈពេលយូរខែដែរព្រោះដើម្បីចម្រាញ់យកគុណភាពល្អទាំងក្រុមការងារនិងតួអង្គពិសេសសុខ សោម៉ាវត្តីគឺខំទាំងអស់គ្នាយ៉ាងលំបាក។រឿង«ខូចចិត្តអាជីព»យើងបានថតដោយសម្រាំងដល់ទៅ4Kស្របពេលរឿងមុនៗមានកម្រិត2Kកន្លះប៉ុណ្ណោះ។

ដូចនេះទស្សនិកជនកុំភ្លេចមកទស្សនារឿងថ្មីមួយនេះនារោងភាពយន្តលេជេនបីសាខាមានស្ទឹងមានជ័យ ធីខេ និងស៊ីធីម៉លចាប់ពីថ្ងៃទី១២នេះហើយដើម្បីចង់ដឹងថាសុខ សោម៉ាវត្តីនិងលោកវ៉ាហេតុជាកីឡាករបាល់ទាត់ដែលល្បីស្រឡាញ់គ្នាក្រៅឆាកគេទាំងពីរសម្តែងសមគ្នាដែរឬអត់។ ទោះជាយ៉ាងណាលោកសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនCo-plaster ហាងនំ B"lance ក្រុមហ៊ុនថតរូបAkasa ផ្ទះកីឡា Home Sport ក្រុមហ៊ុនសំឡីអនាម័យ៧៧៧៧៧ដែលបានជួយគាំទ្រកម្មវិធីយើងផងដែរ។

Tags:
  • សុខ សោម៉ាវត្តី
  • ស្និតស្នាល
  • កីឡាករ
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥