MENU
សារ៉ាយ សក្ខណា ពង្រីកជំនួញបន្តគ្នាទោះជាមិននៅ ស្រុកខ្មែរ
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ០៨:៥៩ | ៦០៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាសម្តែងមានឈ្មោះល្បីល្បាញពេញសិល្បៈអ្នកនាងសារ៉ាយ សក្ខណា ដ្បិតតែពេលនេះមានការផ្លាស់ប្តូរចេញទៅសាងជីវិតថ្មីនៅលើទឹកដីមហាអំណាចអាមេរិកមែននោះតែបើគិតៗទៅការងារមុខរបររកស៊ីនៅទឹកដីកំណើតវិញសម្រុកធ្វើនិងបង្កើតពីមួយទៅមួយយ៉ាងរំភើយទាំងសាមីខ្លួនមិនបានមានវត្តមាននៅក្នុងប្រទេស។    គេចាំថាក្រោយរៀបការអ្នកនាងសារ៉ាយ សក្ខណាបានបង្ហាញមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកនាងជាបន្តបន្ទាប់ក្នុងនោះអ្នកនាងមានគ្លីនីកហ្សីណូនៅម្តុំទួលគោកផ្នែកសម្ជស្ស មាហហាងសក្ខណាហ្វាមីលីស៊ុបដែលមានលក់អាហារពេលល្ងាចនិងគ្រឿងភេសជ្ជៈមួយចំនួននៅក្រោយហាងសាច់អាងល្បីៗក្បែរផ្សារទួលគោក។ឥឡូវនេះថែមទាំងទទួលបាននូវការពង្រីកមុខជំនួញថ្មីបន្ថែមទៀតគឺបើកហាងលក់គុយទាវបាយកាហ្វេពេលព្រឹកនៅទីតាំងហាងសក្ខណាហ្វាមីលីស៊ុបតែម្តងរាល់ពេលព្រឹកឡើងដោយមានភ្ញៀវគាំទ្រជាច្រើនចូលរួមពិសារនិងភ្លក្សរសជាតិអាហារថ្មីៗស្នាដៃថ្មីបន្ថែមពីរសជាតិពេលយប់។  នាឱកាសបើកលក់គុទាវពេលព្រឹកកាលពីពេលថ្មីៗនេះក្រៅពីមានភ្ញៀវគាំទ្រក៍មានវត្តមានតារាសម្តែងនិងពិធីការិនីកញ្ញាបេប៊ីចូលរួមនិងអ្នកម្តាយផងដែរ។ 

អ្នកស្រីសម្ជស្សម្តាយតារាសម្តែងសារ៉ាយ សក្ខណាបានឲ្យដឹងថាអ្នកស្រីនិងកូនបានសម្រេចចិត្តបើកហាងពេលព្រឹកនៅទីតាំងដដែលនេះជាបន្តទៀតដែលជាហាងគុយទាវបាយសាច់ជ្រូក សាច់មាន់និងភេសជ្ជៈផងដែរដើម្បីកុំឲ្យហាងទំនេរចោលព្រឹកឡើងទើបបន្ថែមមុខរបរព្រោះមុនលក់ដូរតែពេលយប់។នេះអាចថាជាការសាកល្បងជំហ៊ានថ្មីមួយទៀតដោយអ្នកស្រីឲ្យកូនចៅខិតខំធ្វើអាហារបែបណាឲ្យឆ្ងាញ់បើគុយទាវធ្វើឲ្យបានណាឲ្យអ្នកពិសារហើយជក់ចិត្តរីឯបាយវិញក៍ដូចគ្នាព្រោះយើងចេះតែព្យាយាមទៅបើដាក់ចិត្តថារកស៊ីទៅហើយនោះ។អ្នកស្រីបន្តថាបើទោះជាសក្ខណាទៅនៅអាមេរិកមែនតែពេលទំនេរនាងឆ្លៀតមកស្រុកខ្មែរមើលការងារបើចាំបាច់នាងក៍ស្រឡាញ់មុខរបរផ្ទាល់ខ្លួនដែលមានសព្វថ្ងៃនេះដែរព្រោះជាការតស៊ូទាំងអស់តាំងពីការងារសិល្បៈនិងមុខរបរផ្ទាល់ខ្លួន។យ៉ាងណាអ្នកស្រីនៅតែនឹករលឹកកូនដែលនៅឆ្ងាយដែរតែនេះជាអនាគតកូនទោះជានៅឆ្ងាយក៍ត្រូវទ្រាំហើយរវាងអ្នកស្រីជាម្តាយក៍នៅតែសួរសុខទុក្ខគ្នាតាមប្រព័ន្ឋទូរស័ព្ទជាប្រចាំ។បន្ថែមពីនេះសូមមិត្តសិល្បករនិងមហាជនអតិថិជនដែលធ្លាប់គាំទ្រហាងសក្ខណាមិនថាគុយទាវបាយនេះអាចមកសាកល្បងភ្លក្សរសជាតិផងដែរដើម្បីបានកែតម្រូវ។

Tags:
  • សារ៉ាយ សក្ខណា
  • ពង្រីកជំនួញ
  • ស្រុកខ្មែរ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥