MENU
ខៀវ សុខារ៉ាវី ប្រឹងវាយឡុកជំនួញផ្អិបសិល្បៈ
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ០៨:៣៤ | ៤៩៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បាត់មុខពីសិល្បៈមួយរយៈកាលខៀវសុខារ៉ាវីលេចឮថាកំពុងបើកមុខជំនួញផ្ទាល់ខ្លួនរហូតផ្អាកការសម្តែងដើម្បីជំនួញ។ តារាសម្តែងល្បីឈ្មោះសម្រស់ផូរផង់ធ្លាប់មានការពេញនិយមអ្នកនាងខៀវ សុខារ៉ាវីបានបាត់មុខមួយរយៈសារជាថ្មីម្តងទៀតក្រោយចូលសិល្បៈបានមួយប្រាវកាលពីប៉ុន្មានខែមុននេះ។ជាការរាថយសិល្បៈម្តងទៀតនេះតារាសម្តែងតូចស្រស់ខៀវ សុខារ៉ាវីបានបើកមុខជំនួញយ៉ាងច្រើនដែលអាចធ្វើឲ្យតារាស្រីល្បីឈ្មោះរូបនេះដកថយសិល្បៈកាន់តែយូរមិនដឹងថាវិលវិញដល់ពេលណា។ការបញ្ជាក់ពីមូលហេតុនេះនៅពេលដែលតារាភាពយន្តសាច់សសម្រស់បានរូបនេះឆ្លៀតពេលមកចូលរួមពីពិធីមង្គលការលីច័ន្ទសីហាដោយនាងទទួលស្គាល់ការរាថយសិល្បៈជាថ្មីមតងទៀតហើយអះអាងថាសិល្បៈនាងពិតជាស្រឡាញ់ពេញចិត្តមិនអាចផ្តាច់ចេញពីអារម្មណ៍បាននោះឡើយ។ខៀវ សុខារ៉ាវីដែលស្អាតជាងមុនមុខពេញបញ្ជាក់ថាមានសេចក្តីសុខបានរៀបរាប់ឲ្យដឹងថាការចូលសិល្បៈរបស់នាងកាលពីពេលកន្លងមកគឺការងារទទួលបានធម្មតាៗមិនសូវជារវល់ឡើយពោលទំនេរច្រើនទើបនាងសម្រេចចិត្តយកពេលវេលាមករកស៊ីឲ្យបានហ្មត់ចត់បង្កើនជីវភាពរស់នៅឲ្យល្អជាងមុនជាបន្តទៀត។

ទោះបីជាយ៉ាងណាចិត្តនៅតែស្រឡាញ់សិល្បៈមិនអាចចោលបានទេតែបើការងារខាងក្រៅមានសភាពមមាញឹកនាងអត់ច្បាស់ថាចូលសិល្បៈពេលណានោះឡើយ។តារាស្រីដែលមានកូនមួយហើយមិនបង្ហើបមុខមាត់ស្វាមីឲ្យបានដឹងរូបនេះប្រាប់ទៀតថាក្រោយពេលបញ្ចូលអារម្មណ៍ជាមួយមុខរបររកស៊ីនាងបានបង្កើតមុខជំនួញថ្មីជិតពីរឆ្នាំហើយគឺរបរទិញលក់អចនទ្រព្យក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានការលក់ដូរផ្ទះដីធ្លីមួយចំនួនទទួលបានភាពប្រសើរគួរសមហើយមមាញឹកត្រូវយកចិត្តទុកដាក់មើលមុខរបរថ្មីមួយនេះឲ្យល្អ។

នាងបន្តថាជំនាញទិញនិងលក់ដីធ្លីនេះនាងចេះដឹងបានដោយសារធ្លាប់រៀនជំនាញនេះយូរមកហើយទើបមានការយល់ឃើញនិងមើលមុខរបរទាំងនេះបានក្រោមការគ្រប់គ្រងក្រុមការងារផងដែរ។បន្ថែមពីនេះនាងក៍ឆ្លៀតបង្កើតកន្លែងវេរលុយមួយកន្លែងទៀតថ្មីៗនេះដែលនៅពុំទាន់ដំណើរការរលូតនោះទេកំពុងតែព្យាយាមពង្រឹងមុខរបរឲ្យរឹងមាំបន្ត។ប្រការនាងទទួលបានការងារថ្មីៗទាំងអស់នេះក្រោយពីបិទហាងម៉ាតៅម្តុំមាត់ទន្លេមកនាងយល់ថាការងារក្រៅសិល្បៈនេះទៀមទារឲ្យមានការមើលហ្មត់ចត់មិនអាចបណ្តោយបានទើបរឿងសិល្បៈទុកមួយឡែកសិនដោយអត់ដឹងថាសម្តែងបានវិញពេលណាដែរ។

យ៉ាងណានាងសប្បាយចិត្តដែលសិល្បៈមានអ្នកជំនាន់ក្រោយរីកចម្រើនគ្រប់គ្នាទាំងការផលិតភាពយន្តខារ៉ាអូខេនិងតួសម្តែងដោយរំពឹងថាមិត្តសិល្បករទាំងអស់នឹងរួមគ្នាជួយលើកស្ទួយវិស័យសិល្បៈឲ្យកាន់តែរីកចម្រើនផុសផុលតទៅមុខទៀតផងដែរ។                                                                  

Tags:
  • ខៀវ សុខារ៉ាវី
  • ជំនួញ
  • សិល្បៈ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥