MENU
សម្រស់ឯកវាយនភណ្ឌលើកទី៣ ឆ្នាំ២០១៧រកឃើញអ្នកឆ្នើម
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ១១:២១ | ៧១១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ការប្រកួតសម្រស់ឯកវាយនភណ្ឌលើកទី៣បានរកឃើញម្ចាស់ជ័យលាភីហើយសម្រាប់ឆ្នាំ២០១៧នាឱកាសបុណ្យទិវាពលកម្មអន្តរជាតិ១ឧសភាដោយអ្នកជាប់សុទ្ឋតែមានភាពឆ្តាតវៃនិងស្រស់សង្ហាស្រស់សោភាក្រោយយកឈ្នះបេក្ខជនរាបរយនាក់។

ការប្រារព្ឋធ្វើនេះបានរៀបចំឡើងក្នុងស្ទូឌីយូទូរទស្សន៍បាយ័នស្ទឹងមានជ័យដោយជ័យលាភីលេខ១បានទៅលើកញ្ញាប៉ូ ស្រីញ៉ុលមកពីខេត្តកណ្តាលពាក់ស្លាកលេខ៣និងបុរសបានទៅលើលោកឃួន ពិសីមកពីខេត្តស្វាយរៀងពាក់ស្លាកលេខ៣ លេខ២បានទៅលើបេក្ខនារីអ៊ឹង មិកមកពីខេត្តព្រះសីហនុពាក់ស្លាកលេខ១០និងបុរសបានទៅលើលោកអឿនមីដានៅរាជធានីភ្នំពេញពាក់ស្លាកលេខ៧ លេខ៣បានទៅលើកម្មាការិនីឆាយ សុនេត្រាមកពីកំពង់ស្ពឺពាក់ស្លាកលេខ១២និងបុរសបានទៅលើលោកលីណាគីមមកពីខេត្តស្វាយរៀងពាក់ស្លាកលេខ១២ដូចគ្នា។

ដោយឡែកសម្រាប់ចំណាត់ថ្នាក់កិត្តិយសរួមមានកញ្ញាទៀង សុនីតា មកពខេត្តព្រះសីហនុពាក់ស្លាកលេខ៩និងបេក្ខជនយឹម សុវណ្ណគង្គារមកពីខេត្តព្រះសីហនុពាក់ស្លាកលេខ១១ទទួលបានពានញញឹមស្រស់និងបេក្ខនារីព្រំស៊ីវុត្ថាមកពីខេត្តស្វាយរៀងពាក់ស្លាកលេខ១១និងបេក្ខជនម៉ាល់ ម៉េងលីមកពីរាជធានីភ្នំពេញពាក់ស្លាកលេខ៥ទទួលពានទំនាក់ទំនងល្អ។ការប្រកួតវគ្គផ្តាច់ព្រត្រលើកនេះបានចូលរួមពីបេក្ខជនមកពី៣មណ្ឌលក្នុងនោះមានមណ្ឌលរាជធានីភ្នំពេញ ព្រះសីហនុ និងស្វាយរៀងដោយមួយមណ្ឌលៗមានបេក្ខជន៨រូប។ នេះជាការផ្តួចផ្តើមពីសំណាក់មតិយោបល់របស់សម្តេចតេជោហ៊ុន សែនក្នុងឱកាសរៀបចំថ្ងៃពិសេសនៃទិវាពលកម្មអន្តរជាតិ១ឧសភានិងដើម្បីបង្កើតកម្មវិធីសប្បាយរីករាយជូនដល់បងប្អូនកម្មករកម្មាការិនីដែលមានលោក អ៊ិត សំហេងរដ្ឋមន្ត្រីបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈបានសហការជាមួយសមាគមកាត់ដេរនៅកម្ពុជាGMACសហភាពសហព័ន្ឋយុវជនកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍បាយ័ននិងអ៊ីធីវីបានបង្កើតឡើងក្រោមការចូលរួមពីបេក្ខជនជាច្រើនពាន់នាក់មកពីបីមណ្ឌលផ្សេងគ្នា។

ក្រោមការដឹកនាំពីរដ្ឋមន្ត្រីការងារបានចាត់តាំងគណកម្មាការចំនួន៥រូបដែលមកពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសហភាពសហព័ន្ឋយុវជនកម្ពុជាសមាគមកាត់ដេរកម្ពុជានិងខាងទូរទស្សន៍បាយ័នបានចូលរួមផ្តល់ពិន្ទុ។លោករដ្ឋមន្ត្រីអ៊ិត សំហេងបានលើកឡើងថាសម្រាប់ក្មួយៗជាកម្មករកម្មាការិនីរោងចក្រកាន់តែយល់និងមានចំណេះដឹងពីច្បាប់ទាកទងនិងវិស័យការងារហើយអាចមានសមត្ថភាពមកប្រឡងយល់ដឹងពីវិស័យសិល្បៈវប្បធម៌ផងដែរ។ជាមួយគ្នានេះយើងក៍អបអរចំពោះជ័យលាភីដែលបានរកឃើញហើយអ្នកមិនបានចំណាត់ថ្នាក់ក៍សូមលើកទឹកចិត្តផងដែរ។ប្អូនៗបានចូលរួមនេះគឺបានលើកស្ទួយនិងឲ្យស្គាល់ពីតម្លៃនៃការងាររបស់ខ្លួន។                                   

Tags:
  • ឯកវាយនភណ្ឌ
  • អ្នកឆ្នើម
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥