MENU
កញ្ញា វណ្ណា វត្តី ច្បាមសិល្បៈមិនអើពើ ថៅកែថៃតាមស្នេហ៍
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ១៣:០៦ | ៩២៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ដោយនិស្ស័យស្រឡាញ់សិល្បៈវណ្ណា វត្តីមិនខ្ចីអើពើនឹងអណាចស្នេហ៍ថៅកែមួយរូបលាក់មុខឡើយព្រោះនាងបាត់មុខសិល្បៈយូរទើបប្រឹងសាងស្នាដៃវិញម្តងទៀតដើម្បីលេចធ្លោ។

ទើបតែវិលមកប្រឡូកសិល្បៈពេញទំហឹងជាថ្មីហើយទទួលបានឱកាសសម្ដែងភាពយន្តជាបន្តបន្ទាប់ព្រមទាំងបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មBN ផងនោះ តាមដំណឹងថា កញ្ញាវណ្ណា វត្តី កំពុងត្រូវបានថៅកែថែទ្រព្យស្ដុកម្នាក់តាមថ្ពក់ស្នេហ៍យ៉ាងស្អិត។

កញ្ញា វណ្ណា វត្តី បានបោះជំហានចូលប្រឡូកសិល្បៈតាំងពីអំឡុងឆ្នាំ២០០៩ ដែលត្រូវបានគេស្គាល់តាមរយៈការសម្ដែងភាពយន្តមួយចំនួនប៉ុន្តែខណៈដែលកេរ្តិ៍កំពុងតែស្ទុះឡើងស្រាប់តែដកថយពីវិថីសិល្បៈមួយរយៈធំគឺទើបវិលមកលេងជាថ្មីខ្ទង់១ឆ្នាំ ចុងក្រោយនេះ។ប៉ុន្តែខណៈដែលកំពុងលេចមុខគួរសមទាំងការសម្ដែង ភាពយន្តនិងបានចូលច្រៀងនៅផលិតកម្មBN ផងនោះស្រាប់តែប៉ះនឹងដំណឹងថា នាងកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយថៅកែក្រុមហ៊ុនមួយនៅប្រទេសថៃ។

វត្តី បានឲ្យដឹងថា នាងធ្លាប់សម្ដែងភាពយន្តបានជិត១០រឿងមកហើយ ហើយការដែលនាងបាត់មុខមួយរយៈដោយ សារតែនាងជាប់រវល់លើការពង្រឹងមុខជំនួញរកស៊ីតែការចូលប្រឡូកជាថ្មីនេះនាងនឹងប្រឹងប្រែងមិនរត់ចោលសិល្បៈទៀតទេត្បិតអីមួយរយៈចុងក្រោយនេះនាងបានចេញថតភាពយន្តជាហូរហែនិងបានចេញបទចម្រៀងស្នាដៃថ្មី(Original song)នៅBN ជាបន្តបន្ទាប់ផងដែរជាមួយការរំពឹងថា នឹងដណ្ដើមបានភាពលេចធ្លោនៅក្នុងសង្វៀនសិល្បៈទាំងផ្នែកសម្ដែងនិងចម្រៀង។

ក្រៅពីអាជីពសិល្បៈនិងរកស៊ីទទួលកម្មង់ឥវ៉ាន់មកពីប្រទេសថៃកញ្ញា វណ្ណា វត្តី បានឲ្យដឹងថានាងក៏ជាថៅកែខុនដូមួយកន្លែង នៅខាងក្រោយវត្តសន្សំកុសល្យផងដែរខណៈទំនាក់ទំនងរវាងនាងជាមួយថៅកែថៃមិនទាន់ក្លាយជាដៃគូស្នេហាពិតប្រាកដនោះទេគឺកំពុងស្ថិតក្នុងដំណាក់កាលពិចារណាសំណើរស្នេហ៍៕

Tags:
  • វណ្ណា វត្តី
  • សិល្បៈ
  • ថៅកែថៃ
  • តាមស្នេហ៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥