MENU
NOCCយកថវិកាពីអ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធាបុប្ផា
កីឡា | ថ្ងៃអាទិត្យ ទី៣០ មេសា ២០១៧, ០៩:៣៥ | ៥៩៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លើកនេះជាឆ្នាំទី៦ ដែលគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បាននាំយកថវិកាដែលរកបានពីការចុះឈ្មោះចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ជូនដល់មន្ទីពេទ្យគន្ធាបុប្ផាខណៈដែល២ឆ្នាំចុងក្រោយនេះ គឺ ២០១៥ ទទួលបាន៥ពាន់ដុល្លារនិង ២០១៦ទទួលបាន៥ពាន់ដុល្លារសរុប១ម៉ឺនដុល្លារអាមេរិក។

កាលពីព្រឹកមិញនេះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោកវ៉ាត់ ចំរើន តំណាងដ៍ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន ប្រធាន NOCC បាននាំយកថវិកាចំនួន១ម៉ឺនដុល្លារនេះ ប្រគល់ជូនដល់ដៃមន្ទីពេទ្យគន្ធាបុប្ផារួចរាល់ហើយ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះគឺយើងទទួលបានជោគជ័យ៦ឆ្នាំមកហើយ ដោយថវិកាដែលភ្ញៀវជាតិ និង អន្តរជាតិ បានចូលរួមបង់សិទ្ធប្រកួតនោះសុទ្ធសឹងតែបានប្រគល់ជូនដល់មន្ទីពេទ្យគន្ធាបុប្ផាទាំងអស់។ សម្រាប់ឆ្នាំ ២០១៧នេះ NOCC ក៍ត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍នេះម្ដងទៀតដែល ពោលគឺនាខែមិថុនា ខាងមុខនេះ ដោយរំពឹងថា នឹងទទួលបានថវិការចុះឈ្មោះច្រើនជាងឆ្នាំ ២០១៥ និង ឆ្នាំ ២០១៦ ដើម្បីជូយដល់មន្ទីពេទ្យគន្ធាបុប្ផា។

លោកបានបន្ថែមថា NOCC គ្រោងបង្កើតឲ្យមានព្រឹត្តិការណ៍កីឡាបែបមនុស្សធម៌នេះឲ្យកាន់តែច្រើនថែមទៀតនៅឆ្នាំក្រោយៗ ដើម្បីចូលរួមចំណែកជួយដល់សង្គមនិងបរិស្ថានជាពិសេសជួយដល់កុមារក្រីក្រនៅជនបទតាមរយៈការផ្តល់ថវិកាមនុស្សធម៌ដល់អង្គការនានានិងមន្ទីរពេទ្យកុមារ៕ដោយ បូរិន

 

Tags:
  • ថវិកា
  • ពេទ្យគន្ធាបុប្ផា
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥