MENU
ក្រសួងអប់រំយុវជននិងកីឡា ដាក់ផែនការណ៍ធំចង់ឲ្យមន្ត្រីនិងអ្នកកីឡា ពង្រឹងសមត្ថភាព
កីឡា | ថ្ងៃច័ន្ទ ទី២៤ មេសា ២០១៧, ១៦:១០ | ៥៦២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ក្រោយពីក្រសួងអប់រំយុវជន និង កីឡា បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ខ្លួនរួចមក លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវវិធានការធំៗចំនួន ៥ចំណុច ដល់អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ត្រូវតែគោរពរតាមដើម្បីពង្រឹងសមត្ថភាព មន្ត្រីរាជការក្រោមចំណុះ និងសហព័ន្ធកីឡាជាតិទាំងអស់ ។

វគ្គធានការ៥ចំណុចរបស់លោកស៊ាន បូរ៉ាតនោះ គឺ ទី១-ជំរុញឲ្យអង្គសិក្ខាសាលាដាក់ប្រមូលធាតុចូល ដែលបានពិភាក្សាសម្រេចរយៈពេល២ថ្ងៃនោះ យកទៅដាក់ក្នុងសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ,ទី២-អគ្គនាយកដ្ឋានកីឡា ត្រូវធ្វើកិច្ចសន្យា ដើម្បីធ្វើប្រតិភូកម្មដល់សហព័ន្ធកីឡាជាតិ,ទី៣-សហព័ន្ធកីឡាជាតិ ត្រូវអនុវត្តតាមការណែនាំ និងកិច្ចសន្យា ទៅតាមផែនការដែលបានដាក់ចុះ,ទី៤-ការិយាល័យកីឡារាជធានី-ខេត្តត្រូវពង្រឹងមន្ត្រីក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងទី៥-ការិយាល័យរាជធានី-ខេត្តត្រូវលើកផែនការថវិកា ដាក់បញ្ជូលទៅក្នុងថវិការបស់មន្ទីររៀងៗខ្លួន។

ជាមួយនឹងការដាក់ចេញនូវវិធានការខាងលើនេះដែរ លោក អ៊ុក សិទ្ធី ជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងវិញ អោយជំរុញ និង បង្កើនលទ្ធភាពជួយដល់អគ្គនាយកដ្ឋានកីឡា ដែលជាសេនាធិការ ក្រសួងដើម្បីមានលទ្ធភាព ជំរុញ និងបង្កើនការបណ្តុះបណ្តាល បំប៉នមុខជំនាញដល់គ្រូបឋម និងគ្រូទទួលបន្ទុកកីឡានៅតាមសាលារៀន។

លោកបន្តថា៖ សហព័ន្ធកីឡាជាតិ ក្នុងការសហការបើកវគ្គបំប៉នជំនាញដល់មន្រ្តីដឹកនាំ គ្រូបង្វឹក អាជ្ញាកណ្តាលតាមប្រភេទកីឡាដែលមានប្រជាប្រិយភាព នូវតាមរាជធានី-ខេត្ត ព្រមទាំងជំរុញឲ្យបង្កើនល្បឿនក្នុងការងារជួសជុលកែលម្អ និងកសាងទីលានកម្រិតស្តង់ដានានា នៅតាមខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងជំរុញឱ្យមានសិក្ខាសាលារៀងរាល់ឆ្នាំនៅថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យលទ្ធភាព និងដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានស៊ីជម្រៅ ៕ ដោយ បូរិន

                                              

Tags:
  • ក្រសួងអប់រំ
  • កីឡា
  • មន្ត្រី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥