MENU
កញ្ញា ដេនី ក្វាន់ អត់រៀងសោះនូវចំណាត់ការ ស្ថាប័នវប្បធម៍
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី២២ មេសា ២០១៧, ០៨:២០ | ១,៨២៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  គេមិនដឹងនិយាយបែបណានោះទេចំពោះទង្វើកញ្ញាដេនីក្វាន់ដែលនៅតែបង្ហាញពីភាពសិចសុីនៅតាមបណ្តាញសង្គមទោះមិនមែនតាមកញ្ចក់ទូរទស្សន៍។មានតារាស្រីជាច្រើនបានប្តូរជំហររក្សាការស្លៀកពាក់តាមរូបភាពមួយទទួលយកបានប៉ុន្តែដេនីក្វាន់នៅមិនទាន់ចុះខ្សោយការលេងស្ទីលចំហរទ្រូងឡើយ។

បើទោះដេនីក្វាន់សម្តែងដើមទ្រូងនៅតាមបណ្តាញសង្គមបែបណាក៍បានផ្តល់ផលមិនចំណេញក្នុងនាមជាតារាសិល្បៈដែលនាងជាប់ឈ្មោះងារជាតារា។បែបនេះហើយរាល់ពេលដែលបង្ហាញសកម្មភាពខុសបែបបថនិងរកការពិន័យដូចករណីពេលនេះ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានត្រៀមបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៥ មេសា ខាងមុខនេះ ដើម្បីពិនិត្យទៅលើបញ្ហាផ្លូវច្បាប់ក្នុងចំណាត់ការការដាក់ពិន័យទៅលើតារាសម្តែងដែលចូលចិត្តសម្តែងដើមទ្រូងគឺនាងដេនីក្វាន់ក្នុងពេលដែលតារារូបនេះ នៅតែធ្វើសកម្មភាពគគ្លើនទៅនឹងចំណាត់ការរបស់ក្រសួង ។

ចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលនេះ មិនមែនជាលើកទីមួយទេ ពោលកន្លងមកក្រសួងក៏បានកោះហៅតារារូបនេះយកមកដុះក្អែលម្តងរួចមកហើយនៅពេលដែលតារារូបនេះ បញ្ចេញរូបភាពស្ទើរអាក្រាតកាយជាសាធារណៈ ។

ចំណាត់ការខាងលើនេះផងដែរបានធ្វើឡើងបន្ទាប់ពីកន្លងទៅថ្មីៗនេះ តារាសម្តែងដែលមានមូលដ្ឋានមកពីខេត្តព្រះវិហារនាងដេនី ក្វាន់ បានLive វីដេអូបង្ហោះតាមហ្វេសប៊ុកក្នុងសម្លៀកបំពាក់ស្ទើរបញ្ចេញសុដន់ទាំងមូលមកក្រៅដែលធ្វើឲ្យអ្នកបានឃើញបានធ្វើការស្តីបន្ទោស និងរិះគន់មិនសំចៃមាត់ ។

បើយោងតាមលិខិតអញ្ជើញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលត្រូវបានទម្លាយដោយលោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ថា លេខាធិការក្រុមប្រឹក្សាពិន័យសូមអញ្ជើញអស់លោកដែលជាក្រុមប្រឹក្សាពិន័យទាំងអស់ចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃទី២៥ មេសា នៅទីស្តីការក្រសួង ។

 

លិខិតដដែលនោះបានបញ្ជាក់ថា កិច្ចប្រជុំនេះផ្តោតទៅលើការពិនិត្យទៅលើព្យសនកម្មនៃបទល្មើសដែលបង្កដោយកញ្ញាដេនីក្វាន់។ ពិនិត្យ អនុម័តដាក់ពិន័យកញ្ញាដេនីក្វាន់ ក្នុងកម្រិតណាមួយឱ្យស្របទៅតាមស្ថាននៃបទល្មើសដែលគេបានប្រព្រឹត្ត។ពិនិត្យសម្រេចទៅលើទម្រង់លិខិតក្នុងការដាក់ពិន័យ ។ ប្រមើមើលនិងទាញការសន្និដ្ឋានពីលទ្ធផលជាវិជ្ជមាននិងអវិជ្ជមានបន្ទាប់ពីចេញលិខិតដាក់ពិន័យ។ ពិភាក្សាស្វែងរកបណ្តាយន្តការបន្ថែមដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការដាក់ពិន័យ និងបញ្ហាផ្សេងៗ។

ទាក់ទងទៅនឹងបញ្ហាខាងលើនេនៅមិនទាន់អាចស្វែងរកការបកស្រាយណាមួយពីអ្នកនាង ដេនីក្វាន់ ឡើយនៅថ្ងៃទី២១ មេសា នេះ ប៉ុន្តែប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានទទួលស្គាល់ពីបញ្ហាខាងលើនេះនិងបានគាំទ្រដល់ការបង្កើតក្រុមប្រឹក្សាពិន័យនេះឡើងហើយចំណាត់ការទៅលើតារារូបនេះយ៉ាងណានោះគឺនឹងដឹងទៅថ្ងៃទី២៥នេះ។

លោកបញ្ជាក់ថា ការបង្កើតក្រុមប្រឹក្សាពិន័យនេះឡើងគឺមានសារសំខាន់ណាស់សម្រាប់ជាការតម្រង់ទិសដល់សិល្បករ សិល្បការិនីមួយចំនួនដែលភ្លេចខ្លួនហើយបានប្រព្រឹត្តនូវសកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរក្នុងសង្គមសិល្បៈខ្មែរហើយការធ្វើបែបនេះគឺជាគំរូមួយល្អសម្រាប់សិល្បករខ្មែរជំនាន់ក្រោយផងដែរ ។                                                   

Tags:
  • ដេនី ក្វាន់
  • អត់រៀង
  • ស្ថាប័នវប្បធម៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥