MENU
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលម្ចាស់មេដាយ World Championship Petaque 2017
កីឡា | ថ្ងៃអង្គារ ទី១៨ មេសា ២០១៧, ១៨:៥១ | ៦៥២ ដង | ចុចបញ្ចេញមតិ (០)

ដោយ បូរិន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញមកទទួលដំណើរដោយផ្ទាល់នៅឯប្រលានយន្តភ្នំពេញពីការវិលត្រឡប់វិញរបស់គ្រូបង្វឹក កីឡាករ កីឡាការិនិជម្រើសជាតិកម្ពុជា ដែលបានត្រឡប់មកពីការចូលរួមប្រកួត “World Championship Petaque 2017” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៧ នៅប្រទេសបែលហ្សិក។

ជាលទ្ធផល កីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវមេដាយមាសលំដាប់ពិភពលោកជូនប្រទេសជាតិ ដោយបានយកឈ្នះលើឈ្នះកីឡាការិនី ប្រទេសទុយណេស៊ី  ដែលនេះជាកិត្តិយសនិងមោទនភាពបំផុតរបស់ជាតិយើង។

សូមបញ្ជាក់ថា  កីឡាការិនី អ៊ុក ស្រីមុំ ទទួលជ័យជំនះមេដាយមាសជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេស បែលហ្សិក។

អ្នកស្រីបានយកឈ្នះលើការប្រកួតលើកទី១ ឈ្នះកីឡាការនីបារាំង ១៣-១២,លើកទី២ ឈ្នះកីឡាការនីអេស្ប៉ាញ ១៣-១០,លើកទី៣ ឈ្នះកីឡាការនីស៊ុយអែត ១៣-១០, លើកទី៤ ឈ្នះកីឡាការនីកាណាដា ១៣-១១, លើកទី៥ ឈ្នះកីឡាការនីម៉ូណាកូ ៩-៨, លើកទី៦ ឈ្នះកីឡាការនីម៉ាដាហ្គាស្កា ១០-៧ និងចុងក្រោយលើកទី៧ ឈ្នះកីឡាការនីទុយនេស៊ី ១៣-៧។

ចំណែក កីឡាករ ញ៉ែម បូរ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏បានទទួលមេដាយប្រាក់លើវិញ្ញាសាវាយគូរបុរសនារី ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់លំដាប់ពិភពលោក World Championship Petanque 2017 នៅទីក្រុង Ghentប្រទេសបែលហ្ស៊ិក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ដើម្បីទទួលស្វាគមន៍ដំណើរមកដល់មាតុភូមិរបស់វីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក World Championship Petaque 2017 ដែ លនឹងមកដល់កម្ពុជា នាវេលាម៉ោង ៣និង៣០នាទីរសៀលទី១៨ ខែមេសា ឆ្នាំ២០១៧នេះ មានការរៀបចំក្បួនម៉ូតូកិត្តិយស ១២គ្រឿង គឺជាអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបានមេដាយមាសថ្នាក់ពិភពលោក។

 លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី អ៊ុក ស្រីមុំ ចូលជួបសម្ដែងការគួរសម នាពេលវេលាសមស្របខាងមុខនេះផងដែរ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ដូចវីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់ មានដែលធ្លាប់ដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកកាលពីពេលកន្លងមក៕

Tags:
  • រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
  • World Championship Petaque 2017
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥