MENU
ការសម្តែង ល្បុក្កតា នៅមុខអង្គរថ្ងៃទី១នៃ អង្គរសង្ក្រាន
កីឡា | ថ្ងៃសៅរ៍ ទី១៥ មេសា ២០១៧, ០៨:៥៦ | ១,៣៥៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ការសម្តែងនៃក្រុមកីឡាល្បុក្កតោសម្រាប់អង្គរសង្ក្រាន ដែលមានអត្តពលិកទាំងក្មេងនិងមនុស្សធំប្រមាណ១៥០នាក់ បានធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិពេញចិត្តនិងទទួលបានគាំទ្រសម្រាប់ការ អបអរឆ្នាំថ្មីប្រពៃណីខ្មែរនៃមហាសង្ក្រាន្ត ឆ្នាំរកា ពស ២៥៦០ ដែលចាប់ថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ ២០១៧ នៅទីលានជល់ដំរី ក្នុងប្រសាទអង្គរ ខេត្តសៀមរាប។

លោកតា ហុក ឈាងគីម ព្រឹទ្ធចារ្យកីឡាល្បុក្កតោ  បានឱ្យដឹងថា  ពិធីអង្គរសង្ក្រានឆ្នាំនេះមានការរៀបចំសម្តែងយ៉ាងធំដោយបានត្រៀមកីឡាករជាង១៥០នាក់ ដើម្បីធ្វើការសម្តែងជូនភ្ញៀវទៅដល់អង្គរពេលចូលឆ្នាំថ្មីនេះទស្សនាយ៉ាងសប្បាយ នៅមុខប្រសាទអង្គរវត្ត ក្នុងពិធីបុណ្យបីថ្ងៃ។

សូមបញ្ជាក់ផងដែរថា ក្រៅពីកីឡា ល្បុក្កតោ   មានការប្រកួតបីប្រភេទផ្សេងទៀតដែលត្រូវបានគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC)និង សហភាពសហព័ន្ធយុវជនកម្ពុជា ជាអ្នករៀបចំរយៈពេលបីថ្ងៃ។ កីឡាបីប្រភេទៗប្រកួតលក្ខណៈធំៗនោះមាន ការប្រកួត កីឡាអុកចត្រង្គ ការប្រកួតទាញព្រ័ត្រខាងNOCCជាអ្នករៀបចំ និង ការប្រណាំងរទេះសាឡី ខាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាអ្នករៀបចំ។  

សូមរំលឹកផងដែរថា កីឡាអុកចត្រង្គ ត្រូវបានរៀបចំឱ្យប្រកួតក្នុងវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅផ្តាច់ព្រ័ត្រដើម្បីជ្រើសរកស្តេចអុក ប្រចាំ សង្ក្រាន្ត ឆ្នាំ ២០១៧ ដោយបានដាក់ទីតាំងនៅទល់មុខប្រាសាទអង្គរវត្ត រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ទី ១៦ ខែមេសា ឆ្នាំ ២១០៧ ។

ការប្រកួតទាញព្រ័ត្រដ៏ធំមួយទៀតត្រូវបានអនុញ្ញាតឱ្យមហាជនចូលរួមលេងដោយសេរីនៅមុខប្រាសាទ ចាប់ផ្តើមលេងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៧តទៅ។ ចំណែកការប្រកួតប្រណាំងរទេះសាឡី ដែលនឹងធ្វើឡើងនៅតំបន់អង្គរក្យុងយូជាប់ សាលាខេត្តសៀមរាប ត្រូវបានរៀបចំលេងលក្ខណៈតាមទម្លាប់ប្រពៃណីរបស់ស្រុកយើង៕ ដោយ បូរិន

                                                                       

Tags:
  • ការសម្តែង
  • ល្បុក្កតា
  • អង្គរសង្ក្រាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥