MENU
លទ្ធផលប្រណាំងសេះវិហារសួរគ៌ កម្ពុជា ថៃ និងវៀតណាម
កីឡា | ថ្ងៃពុធ ទី១២ មេសា ២០១៧, ១៦:៤៧ | ៤០៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ព្រឹត្តិការណ៍ប្រណាំងសេះវិហារសួរគ៌ ត្រូវបានមហាជន បានផ្ដោតអារម្មណ៍ជាពិសេស លើការប្រណាំងសេះកម្រិត A(ពូជល្អ) ដែលមានសេះ កម្ពុជា ថៃ និងវៀតណាម ចំនួន ១២ក្បាលចូលរួម និងជាពូជស្ដង់ដារអន្ដរជាតិទៀតផង ។

លទ្ធផលសេះឈ្មោះ Waichi មកពីវៀតណាម បានឈ្នះជើងឯក បន្ទាប់ពីផ្ដួលជើងខ្លាំងប្រចាំខែ ជាសេះឈ្មោះ “LV” ឲ្យមកឈរចំណាត់ថ្នាក់លេខ២ និងសេះឈ្មោះ Kenzo ជាប់ចំណាត់ថ្នាក់លេខ៣ ។ លេខ១ ទទួលបានប្រាក់រង្វាន់ ២០លានរៀល, លេខ២ ចំនួន ១២លានរៀល និងលេខ៣ ចំនួន ៤លានរៀល ។

កីឡាប្រណាំងសេះពានរង្វាន់ 7NG Smart Land & Home Champion 2017 នៅសង្ក្រាន្ដវិហារសួគ៌ ដែលជាព្រឹត្តិការណ៍ទទួលបានការចាប់អារម្មណ៍ពីមហាជន និងមានសេះសរុប ៥២ក្បាលមកពីវៀតណាម និងថៃចូលរួមផងនោះ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញលើទីលាន SCT Sport Complex ដោយបានរកឃើញសេះជើងខ្លាំងប្រចាំព្រឹត្តិការណ៍អបអរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាពចុងសប្ដាហ៍នេះផងដែរ ។

សូមបញ្ជាក់ថា ពានរង្វាន់ប្រណាំងសេះ 7NG Smart Land & Home Champion 2017 គឺជាពានកម្រិតធម្យមមួយ ដែលក្រុមហ៊ុន 7NG រៀបចំឡើង ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ ខណៈពានធំប្រចាំឆ្នាំ២០១៧ នឹងធ្វើឡើងនៅខែធ្នូចុងឆ្នាំ ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ២៥,០០០ដុល្លារ សម្រាប់ជើងឯក ។  កាលពីឆ្នាំ២០១៦ ក៏មានពានធំមួយមកហើយដែរ ដោយមានប្រាក់រង្វាន់ ១៥,០០០ដុល្លារ ក៏មិនធម្មតាផងដែរ៕ដោយ បូរិន

 

Tags:
  • លទ្ធផល
  • វិហារសួរគ៌
  • ថៃ
  • វៀតណាម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥