MENU
កីឡាករវាយកូនហ្គោលមកពី២០ប្រទេស ចូលរួមដណ្តើមពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី ២០១៧
កីឡា | ថ្ងៃពុធ ទី១២ មេសា ២០១៧, ១៦:៤២ | ៧៥៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ការប្រកួតកីឡាវាយហ្គោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី២០១៧ ដែលរៀបចំឡើងដើម្បីប្រមូលផ្តុំកីឡាករល្អៗនិងប្រមូលថវិកាជួយ មន្ទីរពេទ្យគន្ធបុប្ផាមានកីឡាករវាយកូនហ្គោលមកពី២០ប្រទេសចូលរួម។

សូមបញ្ជាក់ថា មានកីឡាករមកពី ២០ប្រទេសចូលរួមប្រកួតផងដែរ ដែលនៅពេលព្រឹកគឺមានចំនួន ៦៨ នាក់ និង នៅពេលរសៀលគឺមានចំនួន ៧២នាក់ចូលរូមដណ្តើមពានរង្វាន់នេះ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧នេះ នៅសណ្ឋាគារ Angkor Palace Spar and Resort ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ជា បូរ៉ាអគ្គលេខាធិការសហព័ន្ធកីឡាវាយហ្គោល កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើង ប្រមូលផ្តុំកីឡាករល្អៗដែលមានសមត្ថភាពហើយក៏ ប្រមូលថវិកាសម្រាប់ការងារមនុស្សធម៌គឺជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ការប្រកួតកីឡាវាយកូនហ្គោលដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនឆ្នាំ២០១៧ ត្រូវបានប្រសិទ្ធិនាមថា “វាយហ្គោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី២០១៧”  ដោយធ្វើពេញមួយថ្ងៃគឺថ្ងៃទី១២ មេសានៅទីលាន Angkor Golf Resort ។

អគ្គលេខារូបនេះបានប្រាប់ថា ការប្រកួតនេះ មានរយៈពេលមួយថ្ងៃនោះពេលព្រឹកគឺជាការប្រកួតសម្រាប់ថ្នាក់ដឹកនាំជាតិធំៗដែលក្នុងនោះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក៏នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរតែសម្ដេចមិនប្រជែងដណ្ដើម យកពានរង្វាន់ឡើយ ។ នាពេលល្ងាចគឺជាការប្រកួតសម្រាប់កីឡាករដែលមានកម្រិតខ្ពស់ដែលមានកីឡាករជម្រើសជាតិកម្ពុជា ហើយក៏បើកទូលាយឱ្យកីឡាករ បរទេសក៏អាចចូលរួមដោយសេរីផងដែរ ។

សូមបញ្ជាក់ថា ការប្រកួតនាឆ្នាំនេះសម្រាប់កីឡាករវ័យចាស់ត្រូវបង់សិទ្ធប្រកួតចំនួន១៥០ដុល្លារ ឯកីឡាករជំនាញបង់សិទ្ធប្រកួតចំនួន១៨០ដុល្លារ ។ ថ្លៃបង់សិទ្ធប្រកួតនេះគឺសម្រាប់អាហារ ២ ពេលនិងថ្លៃទីលាន៕ ដោយ បូរិន

                                                                       

Tags:
  • កីឡាករ
  • ពានរង្វាន់
  • រដ្ឋមន្រ្តី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥