MENU
របាំត្រុដកំពុងពេញនិយម មុនពេលបុណ្យចូលឆ្នាំខ្មែរនៅតាមក្រសួងមន្រ្តី ស្ថាប័ននិងអង្គភាពឯកជន
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១២ មេសា ២០១៧, ១១:២០ | ១,៨២០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  របាំត្រុដត្រូវបានគេនិយមរាំលេងនៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនៅតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋនិងឯកជននានានៅកម្ពុជា។របាំនេះត្រូវបានគេរាំដើម្បីដេញចង្រៃអពមង្គលឆ្នាំចាស់ហើយនាំសេរីសួស្តីចូលមានសម្រាប់ឆ្នាំថ្មី។

ដោយឡែកនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទទួលអំណរសារទរឆ្នាំថ្មីឆ្នាំរកានព្វស័កព.ស២៥៦១គ.ស ២០១៧ ដែល នឹង សង្ក្រាន្ដឈានចូលមកដល់ នៅថ្ងៃ៣រោច ខែចែត្រ ត្រូវនឹងថ្ងៃសុក្រទី១៤ ខែមេសាឆ្នាំ ២០១៧ វេលាម៉ោង៣និង១២នាទីដ៍ខ្លីខាងមុខនេះ នៅក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្ដរជាតិនារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៧ ។

លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី  រដ្ឋមន្រ្ដី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និង លោក ជំទាវ រួមជាមួយ លោក លោកជំទាវជារដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ និងមន្រ្ដីរាជការ គ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីចំរើនព្រៈបរិតនិងស្វាធាយតៈយ័នតោសុំសេរីសួរស្ដី សេចក្ដីសុខ សេចក្ដីចំរើននិងទទួលពរជ័យពីទេវតាឆ្នាំថ្មី ព្រៈនាមកិមិរ៉ាទេវី ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលនឹងត្រូវយាងមកបន្ដវេន គ្រប់គ្រងជម្ពូទ្វីប បន្ដជំនួសទេវតាឆ្នាំចាស់ ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៥។

ម៉្យាងវិញទៀតតាមរយៈពិធីសូត្រមន្ត ប្រោះព្រំលើករាសីនេះដែរក្រៅពីសុំពរជ័យ សិរីសួរស្តី ជ័យមង្គលវិបុលសុខ ពីទេវតាឆ្នាំថ្មី ឲ្យកើតមានដល់គ្រប់ក្រុម គ្រួសារមន្រ្ដី រាជការ នាឱកាសនេះ ក៏ជាការជួបជុំគ្នាមួយ ដើម្បីអបអរសាទរជោគជ័យ នៃការងារ ធំៗ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ដែលបានសម្រេចកិច្ចការសំរាប់ ជាតិ បានយ៉ាងល្អប្រសើរ ។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ និងដើម្បីជាការចូល រួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរៀបចំពិធីបុណ្យទៅតាមប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលបាននឹងកំពុងត្រៀមទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកឃុំគ្រងថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះផងដែរ។

ចំពោះលទ្ធផល និងជោគជ័យ ដែលសម្រេចបានពីឆ្នាំចាស់កន្លងទៅ គឺប្រសូត្រចេញមកពីការខិតខំប្រឹង ប្រែងរួមទាំងអស់គ្នា គួបផ្សំ នឹង ជំហរលះបង់ស្មោះត្រង់ ពិសេសប្រកាន់ខ្ជាប់នូវការ គោរពវិន័យ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ។

គួរបញ្ជាក់ថា៖នៅក្នុងឪកាសនៃពិធីសូត្រមន្ដចំរើនព្រះបរិត្តទទួលអំណរសាទរ ឆ្នាំថ្មីនេះ ដែរ បើតាមប្រពៃណីយនិងទំនាមទំលាប់ នៅតាមស្ថាប័នរបស់រដ្ឋ គ្រឹះស្ថានឯកជន តែងតែមានរៀបចំការសម្ដែងការរបាំជូនពរ និងការសម្ដែងរបាំត្រុត ដើម្បីបណ្ដេញនូវ ឧបទ្រុប ចង្រៃទាំងឡាយនៅក្នុងឆ្នាំចាស់ ឲ្យអស់ ហើយទទួល យកមកវិញនៅសេរីសួរស្ដីសំរាប់ឆ្នាំថ្មី ។

ក្នុងពិធីនេះក៍មានក្រុមដន្រ្តីរបាំត្រុដរាំដើម្បីជូនពរដល់ឯកឧត្តម លោក លោកស្រី នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។របាំត្រុដត្រូវបានពេលនិយមសម្រាប់មុនចូលឆ្នាំខ្មែរប្រពៃណីជាតិនៅតាមក្រសួង ស្ថានរដ្ឋនិងឯកជននៅកម្ពូជា។របាំនេះដើម្បីដេញចង្រៃ អពមង្គល និងនាំមកនូវសេរីសួស្តីសម្រាប់ឆ្នាំថ្មីនេះ៕                                                                        

Tags:
  • របាំត្រុដ
  • បុណ្យចូលឆ្នាំ
  • ក្រសួងមន្រ្តី
  • ស្ថាប័ន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥