រាជធានីភ្នំពេញ៖ សង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរក្នុងឃុំ វិហារសួគ៌ ទឹកដីខេត្តកណ្តាល មានព្រឹត្តិការណ៍ពិធីអបអរចូលឆ្នាំខ្មែររយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែមេសា ឆ្នាំ២០១៧ ដោយមានកីឡា ប្រណាំងម៉ូតូហោះ និង ការដាក់ដេញថ្លៃសេះប្រណាំងល្អៗ។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចអភិវឌ្ឍន៍ឃុំ វិហារសួគ៌ ខេត្តកណ្តាល ក្រៅពីព្រឹត្តិការណ៍ការប្រគុំតន្ត្រីអបអរចូលឆ្នាំថ្មីរបស់ក្រុមសិល្បៈនោះមានព្រឹត្តិការណ៍ប្រណាំងម៉ូតូហោះរយៈពេលបីថ្ងៃ ហើយ ថ្ងៃច័ន្ទទី១០ ខែមេសា ឆ្នាំ២០១៧នេះ នឹងបញ្ចប់ជាមួយការប្រកាសឯកជើងសង្ក្រានវិហារសួគ៌។ ជាមួយគ្នានោះ សមាគមសេះវិហារសួគ៌ មានការដាក់ដេញសេះ ល្អៗដែលពូជសេះប្រណាំង ឱ្យក្រុមកីឡាករ ឬ ក្លឹបសេះណាចង់បានសេះពូជ៕ដោយ បូរិន