MENU
ម៉ារ៉ាតុងអន្តរជាតិអង្គរប្រមូលជាង១៣ម៉ឺនដុល្លារ ជូនអង្គការនិងមន្ទីរពេទ្យកុមារអង្គរ
កីឡា | ថ្ងៃអាទិត្យ ទី០៩ មេសា ២០១៧, ១៣:៤៨ | ៥២៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កាលពីព្រឹកថ្ងៃទី៨ខែមេសា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសពីទឹកប្រកាសចំនួនជាង១៣ម៉ឺនដុល្លារ ដែលប្រមូលពីអ្នកចូលរួមរត់ប្រណាំងកាលពីខែចុងឆ្នាំ២០១៦កន្លងមកជូនអង្គការសប្បុរសធម៌និងមន្ទីរពេទ្យកុមារអង្គរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថាទឹកប្រាក់ប្រមូលបានមានចំនួន១៣៥,៤០០ដុល្លារ ពីការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរនៅខេត្តសៀមរាបកាលពីឆ្នាំ២០១៦ សម្រាប់ សកម្មភាពមនុស្សធម៌ដល់អង្គការនានានិង មន្ទីរពេទ្យកុមារអង្គរ។ថវិកានេះនឹងជូនដល់បណ្ដាអង្គការនានាដែលពាក់ព័ន្ធការងារសប្បុរធម៌ ។

លោក វ៉ាត់ ចំរើន បានបង្ហើបផងដែរថាកន្លងមកព្រឹត្តិការណ៍រត់ម៉ាតុងតែងទទួលបានជោគជ័យដែលជម្រុញNOCC នឹងបង្កើតនូវព្រឹត្តិការណ៍កីឡាដទៃទៀតដើម្បីរកថវិកាសម្រាប់ការងារមនុស្សធម៌ ។ NOCC បានសិក្សាឃើញថា កីឡាឡើងភ្នំ ប្រភេទកីឡានេះនឹងមានអ្នកចូលរួមច្រើននិងពេញនិយមផងដែរ ។

ពិធីប្រកាសនេះបានឱ្យដឹងថា ថវិការចំនួន១៣៥,៤០០ដុល្លារនេះ ត្រូវបានចែចាយដល់កាកបាទក្រហមកម្ពុជាចំនួន១០,០០០ដុល្លារ អង្គការ Cambodia Trust ចំនួន២,៦០០ដុល្លារ អង្គការ Handicap International Belgiumចំនួន២,០០០ដុល្លារ ។

សហព័ន្ធអត្តពលកម្មជនពិការចំនួន២,៤០០ដុល្លារ មន្ទីរពេទ្យកុមារអង្គរចំនួន១១០,០០០ដុល្លារ និងអង្គការបេះដូងមាស សម្រាប់អនុវត្តន៍លើគម្រោងចំនួន៤នោះចំនួន៨.៤០០ដុល្លារគឺសម្រាប់គាំទ្រកីឡាជនពិការចំនួន ២,៤០០ដុល្លារ New Child Care Centerចំនួន២,០០០ដុល្លារ គម្រោងអប់រំកាយនៅតាមសាលារៀន២.០០០ដុល្លារ និងគម្រោងអភិវឌ្ឍន៍យុវជនចំនួន២,០០០ដុល្លារ ៕ដោយ  បូរិន

                                               

Tags:
  • ម៉ារ៉ាតុង
  • មន្ទីរពេទ្យ
  • អង្គការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥